Tag: Carles Nogueira
Football News
Xavi បានបណ្ដេញគ្រូផ្នែកកាយសម្បទាបច្ចុប្បន្នចេញហើយ
លោក Xavi Hernandez ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុម Barcelona ដែលទើបនឹងតែងតាំងបានចូលធ្វើការថ្ងៃដំបូងក្នុងថ្ងៃនេះ។ យោងតាមកាសែយ AS អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានធ្វើការសម្រេចចិត្តផ្លាស់ប្តូរគ្រូផ្នែកកាយសម្បទាដោយសារតែពេលកន្លងមកមានបញ្ហារបួសកីឡាករជាបន្តបន្ទាប់។ លោក Juanjo Brau ដែលជាអ្នកព្យាបាលកាយសម្បទារបស់ក្លឹប និង Albert Roca ដែលជាគ្រូបង្ហាត់កាយសម្បទា ត្រូវបានបណ្ដេញចេញពីភារកិច្ចរបស់ពួកគេ។ លោក Carles Nogueira និង Ivan Torres ដែលធ្លាប់ធ្វើការជាមួយលោក Xavi នៅក្លឹប Al-Sadd នឹងត្រូវចូលជំនួសជាបុគ្គលិកផ្នែករាងកាយក្នុងក្រុម៕
10 Nov 2021
82 views