Tag: Carney Chukwuemeka
Football News
Chelsea យកបានខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះពី Aston Villa ជាផ្លូវការហើយ
ក្លឹប Chelsea បានធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែបម្រើ Carney Chukwuemeka ពីក្លឹប Aston Villa នៅក្នុងថ្ងៃនេះ។ ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះ បានព្រមព្រៀងចុះកុងត្រាជាមួយ Chelsea រយៈពេល៦ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣នេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។ Chelsea បានចំណាយសរុបជាង ២៥លានដុល្លារ ដើម្បីទិញ Chukwuemeka ពី Aston Villa ។ នេះជាកីឡាករទី៦ហើយដែល Chelsea នាំចូលសម្រាប់រដូវកាលក្ដៅនេះ ដោយកីឡាករ៥នាក់កន្លងទៅនេះមានដូចជា Raheem Sterling, Kalidou Koulibaly, Omari Hutchinson, Eddie Beach និង Gabriel Slonina៕
04 Aug 2022
26 views