Tag: Carrasco
Football News
ពានយក្ស! Cadiz យកឈ្នះ AT Madrid លើកពានមិត្តភាព Ramon Cup
ក្រុម Cadiz បានយកឈ្នះលើក្រុម Atletico Madrid ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤-២ លើកពានមិត្ភភាព Pre Season ឈ្មោះថា Ramon de Carranza cup បានហើយ។ សម្រាប់ការប្រកួតនេះដែរ អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះគឺពានរង្វាន់តែម្ដង។ Cadiz លើកពាននេះត្រូវប្រើគ្នាដល់ទៅ៤នាក់ទើបអាចលើកឱ្យខ្ពស់បាន។ ខណៈដែលវិបសាយបរទេសសឹងតែគ្រប់ទៅហើយដែលបានបង្ហាញចាប់អារម្មណ៍ទៅលើអ្នកធ្វើពានរង្វាន់នេះឡើង ដែលមើលទៅពិតជាធំសម្បើមមែនទែន។ និយាយពីការប្រកួតខាងលើនេះវិញ ក្រុម AT Madrid ជាអ្នកបើកការនាំមុខមុននៅនាទី៤១ ដោយ Carrasco ប៉ុន្តែជិតចប់ការប្រកួតទៅហើយនោះ Alberto Perea ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុម Cadiz វិញបាន។ ឈានដល់វគ្គប៉េណាល់ទី ក្រុមរបស់លោក Simeone ធ្វើមិនបានល្អនោះទេ ដោយចាញ់ក្នុងលទ្ធផល ៤-២៕
05 Aug 2021
163 views