Tag: Carrick
Football News
Bruno សរសើរ Carrick ថានឹងអាចក្លាយជាកំពូលគ្រូបង្គោល
ខ្សែបម្រើ Bruno Fernandes បានសរសើរលោក Michael Carrick អតីតអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United ក្រោយការប្រកួតនឹងក្លឹប Arsenal នៅក្នុងថ្ងៃនេះថា លោកនឹងក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប។ Bruno បាននិយាយថា៖” កាលពីប្រកួតនឹង Villarreal ខ្ញុំខឹងនឹង Carrick នឹងមែនទែន តែជីវិតជាគ្រូ ជាអ្នកដឹកនាំក្រុមអញ្ចឹងហើយ។ ខ្ញុំមើលឃើញថា អនាគតជាគ្រូបង្គោលរបស់គាត់គឺនឹងល្អមែនទែនទៅថ្ងៃមុខ។ គាត់ដឹងពីរបៀបនិយាយជាមួយកីឡាករ។ បើមានឱកាសគាត់នឹងអាចក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប “។ លោក Carrick បានចាកចេញពី Man Utd ហើយនៅក្នុងថ្ងៃនេះ ក្រោយរួមរស់ជាមួយក្រុមនេះ រយៈពេល១៥ឆ្នាំ បើគិតទាំងអាជីពជាកីឡាករ និងអាជីពជាថ្នាក់ដឹកនាំរបស់ក្រុមនេះ។ លោកធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការក្លឹប និងឡើងជាអ្នកជាអ្នកចាត់ការបណ្ដោះអាសន្នក្រោយ Ole បញ្ចប់ពីតួនាទីផងដែរ។ ក្នុងឱកាសជាអ្នកដឹកនាំបណ្ដោះអាសន្ននេះ លោកបានដឹកនាំ៣ប្រកួត ដែលមានលទ្ធផលឈ្នះ២ប្រកួតគឺប្រកួតតទល់នឹង Villarreal និង Arsenal ព្រមទាំងមានលទ្ធផលស្មើមួយដងគឺប្រកួតតទល់នឹង Chelsea ៕
04 Dec 2021
109 views
Football News
Carrick នឹងត្រូវដឹកនាំ Man United ប្រកួតទល់នឹង Arsenal បន្ត
បុរសសញ្ជាតិអាឡឺម៉ង់វ័យ 63 ឆ្នាំ Ralf Rangnick ត្រូវបានប្រកាសជា អ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ក្លឹប Man United កាលពីម្សិលមិញ។ ប៉ុន្តែដោយសារបញ្ហារមិនទាន់ដោះស្រាយរួចរាល់ ទើបមិនទាន់អាចចូលមកកាន់តំណែងភ្លាមៗបានទេ។ បិសាចក្រហម Man United បានបញ្ជាក់កាលពីម្សិលមិញថា Carrick នឹងនៅតែជាអ្នកទទួលខុសត្រូវរហូតដល់លោក Rangnick ចូលមកកាន់តំណែង។ យោងតាមកាសែត Mail បញ្ជាក់ថា Carrick នៅតែត្រូវដឹកនាំក្រុមលេងទល់នឹង Arsenal នៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ខណៈពេលដែលក្លឹបកំពុងព្យាយាមដោះស្រាយបញ្ហារដើម្បីឲ្យលោក Rangnick ចូលមកកាន់តំណែងបណ្ដោះអាសន្ននៅពេលដែលក្រុម Man United ធ្វើជាម្ចាស់ផ្ទះចាំទទួលក្រុម Crystal Palace នៅថ្ងៃអាទិត្យខាងមុខនេះ។
30 Nov 2021
126 views
Football News
Pochettino បានក្លាយជាបេក្ខភាពទីមួយសម្រាប់តំណែង Man Utd
Pochettino បានក្លាយជាបេក្ខភាពទីមួយសម្រាប់តំណែងអ្នកចាត់ការទូទៅជាអចិន្ត្រៃយ៍ ចាប់តាំងពីការបណ្តេញលោក Solskjaer នៅចុងសប្តាហ៍មុន។ Man Utd កំពុងរៀបចំប្រកាសតែងតាំងលោក Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នរយៈពេលប្រាំមួយខែរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែច្បាស់ណាស់ថាផែនការរយៈពេលវែងរបស់ពួកគេគឺជួលអ្នកចាត់ការផ្សេងទៀត។ លោក Ralf នឹងចូលរួមក្នុងការសម្រេចចិត្តលើអ្នកគ្រប់គ្រងថ្មី ខណៈដែលគាត់ត្រូវបានគេរំពឹងថានឹងកាន់តំណែងទីប្រឹក្សារយៈពេលពីរឆ្នាំបន្ទាប់ពីតួនាទីដឹកនាំរយៈពេលប្រាំមួយខែរបស់គាត់។ Pochettino នៅតែជាជម្រើសដំបូងក្នុងការក្លាយជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍ ប៉ុន្តែនេះគឺជាស្ថានភាពដែលអាចផ្លាស់ប្តូរបាន។ វាត្រូវបានគេយល់ថាភាគីបារាំងនឹងមិនអនុញ្ញាតឱ្យអ្នកចាត់ការរបស់ពួកគេចាកចេញភ្លាមៗនោះទេ។ មិនមានការទាក់ទងជាផ្លូវការឬការផ្ដល់យោបល់រវាងក្លឹបទាំងពីរនោះទេ។ Ralf មិនទាន់ត្រូវបានគេប្រកាសជាអ្នកចាត់ការជាផ្លូវការនៅឡើយទេ ដែលមានន័យថា Carrick បណ្ដោះអាសន្នបច្ចុប្បន្ននឹងទទួលបន្ទុកក្នុងការធ្វើដំណើរទៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យ៕
28 Nov 2021
84 views
Football News
លោក Solskjaer វាយបក Ferdinand ដែលចង់អោយ Ronaldo អង្គុយចុះ
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer បានច្រានចោលការរំពឹងទុករបស់អតីតមិត្តរួមក្រុម Rio Ferdinand ដែលបានលើកឡើងថាប្រសិនខ្លួនជាគ្រូបង្វឹកនោះរូបលោកនិង អោយ Cristiano Ronaldo អង្គុយនៅកៅអីរង់ចាំជៀសវាងការចេញមកស្រែកបញ្ជា កីឡាករកំលុងពេលបរាជ័យកាលពីថ្ងៃអង្គារជាមួយម្ចាស់ផ្ទះ Young Boys ។ រំលឹកដល់ការដកខ្សែប្រយុទ្ធស្លាបព័រទុយហ្គាល់ ចេញក្នុងតង់ទី ២ ជាមួយមិត្តរួមជាតិ Bruno បានធ្វើអោយមានការតវ៉ានិងរិះគន់លើការសម្រេចចិត្តរបស់គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ។ ទោះយ៉ាងណាលោក Solskjaer បានស្រាយចំងល់និងទទូចថាការបកស្រាយព្រឹត្តិការណ៍ខាងលើរបស់ អតីតមិត្តរួមក្រុម Ferdinand គឺជាការគិតខុស។ អតីតខ្សែប្រយុទ្ធ Man Utd បានបញ្ជាក់បា្រប់យ៉ាងដូច្នេះថាៈ ពេលខ្លះ Rio បាននិយាយអំពីអ្វីដែលគាត់មិនបានដឹងពិតប្រាកដ។ Martins Pereira គួរតែទទួលបានកាតលឿងពេលដែលរូបគេបង្កកំហុសដាក់ក់ Nemanja Matic ទាំង Bruno និង Cristiano ពួកគេបានចូលរួមតវ៉ាអោយខ្ញុំនិងប្រយោជន៏ក្រុម។ ទាំងពីរនាក់បាននិយាយពាក្យរិះគន់និងតវ៉ាស្រែកប្រាប់អាជ្ញាកណ្តាល ដោយធ្វើ ឡើងប្រឆាំងនិងការ សម្រេចចិត្តមិនល្អមួយប្រឆាំងនិងក្រុមយើង។ ប៉ុន្តែបន្ទាប់មក Cristiano បានដើរទៅអង្គុយជាមួយ
19 Sep 2021
164 views
Premier League News
Carrick នឹងលេងប្រកួតចុងក្រោយ មុនពេលគាត់ចូលនិវត្តន៍ ជាមួយ Man Utd
ពិតណាស់ កីឡាករវ័យ 36ឆ្នាំរូបនេះបានលេងឱ្យបិសាចក្រហម ចំនួត 463ដងនិងបានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ក្នុងខែមីនា
11 May 2018
599 views
Other News
កីឡាករ Carrick នឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់នៅចុងបញ្ចប់នៃរដូវកាលនេះ
Carrick ធ្លាប់ជាកីឡាករដ៏ឆ្នើមបំផុតនៅក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីគាត់បានចូលរួមជាមួយ United កាលពីឆ្នាំ 2006
21 Jan 2018
345 views
Premier League News
Mourinho ថារដូវក្រោយ នឹងទិញខ្សែបម្រើ ពីរទៅបី រូបបន្ថែមទៀតដើម្បីជំនួសកន្លែងកីឡាករ Michael Carrick
លោក Jose Mourinho បាននិយាយថាក្រុម Man Utd នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ ពីរ ទៅបីរូបបន្ថែមទៀត នៅរដូវក្តៅខាងមុខនេះ
31 Dec 2017
316 views