Tag: Carrington Spur Road
Other News
អ្នកចាំទី Romero របស់ Man Utd មានគ្រោះថ្នាក់ចរាចរណ៍ក្បែរទីលានហ្វឹកហាត់
អ្នកចាំទី Sergio Romero របស់ក្លិប Manchester United មានគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២០ នៅលើផ្លូវ Carrington Spur Road ក្បែរមណ្ឌលហ្វឹកហាត់ Carrington របស់ក្លិប ប៉ុន្តែគ្មានគ្រោះថ្នាក់អ្វីឡើយ។ នគរបាលក្រុង Greater Manchester បានបញ្ជាក់ថាមានគ្រោះថ្នាក់រថយន្ត Lamborghini មួយបានកើតឡើងនៅម៉ោង១០ព្រឹក ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ ហើយក៏គ្មានរថយន្តផ្សេងពាក់ព័ន្ធដែរ។ Romero វ័យ៣២ឆ្នាំ បានអង្គុយបង់បម្រុងពេល Man Utd ចាញ់ Liverpool ២-០ កាលពីថ្ងៃអាទិត្យ។ ក្នុងនាមជាអ្នកចាំទីសឺកួរបស់ David De Gea កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួន៥៣លើក ភាគច្រើនក្នុងការប្រកួត Cup សម្រាប់ក្រុមបិសាចក្រហម តាំងពីផ្លាស់មកពី Sampdoria ក្នុងឆ្នាំ២០១៥មក៕
21 Jan 2020
150 views