Tag: Ceballos
Football News
អ្នកគាំទ្រ Real Madrid បានទទូចសុំអង្វរកុំឱ្យក្លិបលក់ Ceballos ចេញអី
អ្នកគាំទ្រ Real Madrid បានទទូចសុំអង្វរកុំឱ្យក្លិបលក់ខ្សែបម្រើ Dani Ceballos ចេញ បន្ទាប់ពីកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អសឹងមិនគួរឱ្យជឿនៅក្នុងការប្រកួតរវាងក្រុមអធិរាជស ទល់នឹង Espanyol យប់មិញ។ ជាការពិតណាស់ នៅក្នុងជំនួបសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ La Liga យប់មិញ Real Madrid បានយកឈ្នះទៅលើក្រុម Espanyol យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០, ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុម អធិរាជសក្លាយជាជើងឯកនៃលីគកំពូល អេស្ប៉ាញ ផ្លូវការ ទាំងដែលការប្រកួតនៅសល់ ៤ ប្រកួតទៀត។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រ Real Madrid ហាក់មានភាពភ្ញាក់ផ្អើលជាមួយទម្រង់លេងរបស់ Ceballos ជាខ្លាំង ដោយពួកគេបានបង្ហោះសារនៅលើ Twitter មិនចង់ឱ្យក្លិបលក់កីឡាកររូបនេះចេញឡើយ, ព្រោះរយៈពេលកន្លងមកលេចឮថាក្លិបយក្សរបស់ អេស្ប៉ាញគ្រោងលក់រូបគេចេញ ដោយសារតែគាត់មិនមានកីអីដើម្បីប្រជែងតំណែងជាមួយមិត្តរួមក្រុមឯទៀត។ ក្រោយឃើញទម្រង់លេងដ៏អស្ចារ្យរបស់ Ceballos យប់មិញ, អ្នកគាំទ្រ Real Madrid បាននាំគ្នាបង្ហោះសារនៅលើ Twitter
01 May 2022
34 views
La Liga News
កីឡាករ Ceballos មានការសោកស្តាយចំពោះការជ្រើសរើសយកក្លឹប Real Madrid
តារាបាល់ទាត់ក្លឹប Real Madrid បានធ្លាក់ចុះជាមួយនឹងអ្នកចាត់ការទូទៅរបស់ក្លឹបលោក Zinedine Zidane
02 Jan 2018
315 views