Tag: Celta Vigo
Football News
កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលាន
ខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលានក្នុងការប្រកួតទល់នឹង Celta Vigo ក្នុងក្របខណ្ឌ La Liga។ កីឡាករវ័យ២៣ឆ្នាំបានទទួលរងរបួសដោយសារតែប៉ះទង្គិចក្បាលគ្នាជាមួយមិត្តរួមក្រុម Gavi អំឡុងពេល Barca កំពុងនាំមុខ Celta Vigo ៣-១ ក្នុងកីឡដ្ឋាន Nou Camp។ Araujo ត្រូវបានសង្គ្រោះជាច្រើននាទីលើទីលាន មុនពេលបញ្ជូនឡើងឡានពេទ្យចេញទៅក្រៅ។ ចុងបញ្ចប់នៃការប្រកួត Barcelona បានយកឈ្នះ Celta Vigo ៣-១។ ៣គ្រាប់របស់ក្រុមលោក Xavi ធ្វើបានដោយខ្សែប្រយុទ្ធ Memphis Depay និង Pierre-Emerick Aubameyang ២គ្រាប់ម្នាក់ឯង។ ក្រោយបញ្ចប់ការប្រកួត Xavi បានប្រាប់ពីអាការៈរបស់ Araujo ថា គេបានដឹងខ្លួន ហើយត្រូវចំណាយពេលមួយយប់នៅមន្ទីរពេទ្យ ប៉ុន្តែគេបានគេចផុតពីគ្រោះថ្នាក់ហើយ៕
11 May 2022
23 views
Football News
លោក Ancelotti បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយនឹងទៅដឹកនាំតទល់នឹង Chelsea
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយតេស្តឃើញអវិជ្ជមាននៅព្រឹក ថ្ងៃពុធនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ នៅខណៈនេះលោក Ancelotti បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសហើយដើម្បីដឹកនាំ Real Madrid ក្នុងប្រកួត UEFA Champions League តទល់នឹងក្លឹប Chelsea នៅលើទីលាន Stamford Bridge នៅយប់នេះ។ កាលពីម្សិលមិញ លោកខកខានមិនបានទៅជាមួយកីឡាកររបស់លោកដោយតែនៅវីជ្ជមានកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា គ្រូបង្គោល Real រូបនេះបានកើតជំងឺកូវីដ-១៩ មួយសប្ដាហ៍ហើយដោយទើបតែជានៅក្នុងថ្ងៃនេះ។ ក្នុងកំឡុងលោកអវត្តមាន លោក Davide Ancelotti គ្រូជំនួយដែលជាកូនប្រុសផ្ទាល់របស់លោក និងលោក Abian Perdomo គ្រូបង្គោលក្រុមថ្នាល Real Madrid ជាអ្នកដឹកនាំជំនួស ដោយលទ្ធផលគឺ ឈ្នះក្លឹប Celta Vigo នូវលទ្ធផល ២-១ កាលពីសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕
07 Apr 2022
35 views
Football News
Carlo Ancelotti គ្រូបង្គោល Real Madrid ឆ្លងជំងឺកូវីដ-១៩
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបអេស្ប៉ាញនេះផ្ទាល់។ យ៉ាងណាខាងក្លឹបមិនបានបញ្ជាក់ថា លោកមានអាការៈបែបណានោះទេ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។ នៅក្នុងសប្ដាហ៍នេះ Real Madrid ត្រូវប្រកួតជាមួយក្លឹប Celta Vigo ក្របខ័ណ្ឌ La Liga នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ខាងមុខ រីឯសប្ដាហ៍ក្រោយមានប្រកួតដែលសំខាន់បំផុតនោះគឺ ត្រូវប្រកួតតទល់នឹងក្លឹប Chelsea ក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ (ម៉ោងកម្ពុជា)។ ដូច្នេះបើ លោក Ancelotti មិនមានលទ្ធផលតេស្តអវិជ្ជមានមុនថ្ងៃប្រកួតខាងមុខនេះ លោកនឹងមិនអាចទៅចូលរួមដឹកនាំការប្រកួតទាំងនេះឡើយ៕
31 Mar 2022
31 views
Football News
Celta Vigo បានចាញ់ការប្រកួតដ៏ស្វិតស្វាញជាមួយ Sevilla
ក្រុម Sevilla FC បានយកឈ្នះក្រុមម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល ៤ ទល់ ៣ នៅពានរង្វាន់ LaLiga សប្ដាហ៍ទី ៣០ ជាមួយនឹងគ្រាប់បាល់ ៥ គ្រាប់ក្នុងការប្រកួតនោះត្រឹមពាក់កណ្តាលតង់ទី ១ ។ អ្នកទស្សនាចាប់ផ្តើមមានអារម្មណ៍ល្អប្រសើរជាងមុនខណៈកីឡាករ Jules Kounde អាយុ ២២ ឆ្នាំរបស់ក្រុម Sevilla បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី ៧ ។ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានតាមស្មើវិញ នៅនាទីទី ២០ កីឡាករសញ្ជាតិអេស្ប៉ាញ Iago Aspas រកបានដោយបាល់ប៉េណាល់ទី ។ កីឡាករIago Aspas ដដែលបានស៊ុតបញ្ចូលទីម្តងទៀតនៅនាទីទី ២៣ ដើម្បីជួយឱ្យ Celta Vigo នាំមុខក្រុមភ្ញៀវវិញម្ដង ។ ក្រុមភ្ញៀវមិនបានឱបដៃមើលនោះទេ ភ្លាមៗនោះកីឡាករ Fernando បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៣៥ ។ ទោះជាយ៉ាងណាក្រុម Celta បានស៊ុតនាំមុខក្រុម
13 Apr 2021
169 views
La Liga Highlights
Highlight បាល់ទាត់ Real Madrid 2-2 Celta Vigo
Highlight បាល់ទាត់ Real Madrid Vs Celta Vigo La Liga ក្របខ័ណ : La Liga ថ្ងៃទី : ១៧ កុម្ភះ ២០២០ លទ្ធផល : Real Madrid 2-2 Celta Vigo
17 Feb 2020
590 views
La Liga News
ខ្សែប្រយុទ្ធឆ្នើម Messi ធ្វើបាន hat-trick ក្រោយស៊ុតហ្រ្វីឃីក២ដងជួយ Barcelona ឈ្នះ CetaVigo ៤-១
ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកគ្រាប់បាល់បញ្ចូលទី Hat-trick ដែលក្នុងនោះបានរាប់បញ្ចូលបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យចំនួន ២ គ្រាប់ខណៈដែលក្រុមម្ចាស់ជើងឯកបាសេឡូណាបានផ្តួលក្រុមភ្ញៀវ Celta Vigo នៅក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី១២ក្នុងលទ្ធផល៤ទល់និង១ ។ កំពូលខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអាហ្សង់ទីន Messi បានរកគ្រាប់ បាល់ បើកឆាកដំបូងដោយបាល់ពិន័យម៉ែត្រនៅនាទីទី២៣ បន្ទាប់ពីខ្សែការពារ Joseph Aidoo របស់ក្រុម Celta Vigo ធ្វើអោយដៃប៉ះបាល់ ក្រោយពីការបញ្ជូន របស់ Junior Firpo ។ កីឡាករ Lucas Olaza បានព្យាយាមរកគ្រាប់បាល់តាមស្មើដោយការស៊ុតពីចំងាយយ៉ាងល្អសម្រាប់ក្រុមភ្ញៀវនៅនាទ៤២ មុនពេល Messi រកបានគ្រាប់បាល់ហ្រ្វីឃីកដ៏ល្អដើម្បីបំប៉ោងសំណាញ់និងធ្វើបានស្រដៀងគ្នា ដោយការស៊ុតហ្រ្វីឃីក លើកទី២នៅ ៤ នាទីក្រោយមកទៀត ជួយអោយក្រុមលោក Ernesto Valverde នាំមុខ៣ទល់និង១ មុនខ្សែបម្រើជើងចាស់អេស្បាញ Sergio Busquets បន្ថែមគ្រាប់បាល់ទី ៤អោយក្រុមម្ចាស់ផ្ទះ ។បញ្ចប់លទ្ធផលប្រកួតក្រុម Barcelona ៤-១
10 Nov 2019
499 views
La Liga Highlights
Highlight បាល់ទាត់ Barcelona 4-1 Celta Vigo
Highlight បាល់ទាត់ Ligue 1 (Sun/11/10) Barcelona Vs Celta Vigo
10 Nov 2019
342 views
Other News
ក្លឹប Celta Vigo បានតែងតាំងលោក Oscar Garcia គ្រូបង្វឹកបណ្តោះអាសន្ន
ក្លឹបបាល់ទាត់អេស្ប៉ាញ Celta Vigo បានតែងតាំងលោក Oscar Garcia គ្រូបង្វឹកបណ្តោះអាសន្ន រហូតបិទរដូវកាលលីគ LaLiga 2019-2020 ក្រោយក្លឹបនេះបានបណ្តេញលោក Fran Escriba ចេញពីតំណែង កាលពីពេលកន្លងទៅក្រោយដឹកនាំធ្លាក់ចូលតំបន់កាត់ចោលមានត្រឹម ៩ពិន្ទុ។ នេះបើតាម sport English បានចេញផ្សាយ។ លោក Oscar Garcia វ័យ៤៦ ឆ្នាំដែលជាអតីតសមាជិកក្រុម FC Barcelona បានឡើងជាគ្រូបង្វឹកក្រុម Celta Vigo កាលពីថ្ងៃចន្ទ ទី ៤ដើមសប្តាហ៍នេះក្រោយពីប្រធានក្លឹបលោក Carlos Mourino បានបណ្តេញលោក Fran Escriba កាលពីថ្ងៃអាទិត្រ ក្រោយដឹងនាំក្រុមប្រកួតចាញ់ក្រុម Getafe ១-០ នៃលីគ LaLiga 2019 ដោយគិតត្រឹម ពេលនេះក្រុមមួយនេះបានកំពុងស្ថិតនៅតំបន់កាត់ចោលដោយមានតែ ៩ពិន្ទុក្រោយឆ្លងកាត់ ១២ប្រកួតឈ្នះ ២ស្មើ ៣ចាញ់ ៧ប្រកួត។ សម្រាប់លោក Oscar Garcia
07 Nov 2019
192 views
Premier League Highlights
Highlight បាល់ទាត់ Atletico Madrid 0-0 Celta Vigo
Highlight បាល់ទាត់ La Liga (Sat/09/21) Atletico Madrid Vs Celta Vigo
22 Sep 2019
214 views
La Liga Highlights
Highlight បាល់ទាត់ Sevilla 1-1 Celta Vigo
Highlight បាល់ទាត់ La Liga (Sat/08/31) Sevilla Vs Celta Vigo X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
31 Aug 2019
535 views
Other News
ខ្សែការពារ Dani Carvajal ត្រូវជាប់បម្រាមមិនអោយចូលប្រកួតឲ្យ Real Madrid នៅចុងសប្ដាហ៍នេះ
បន្ទាប់ពីទទួលបានកាតលឿង នៅក្នុងការប្រកួតចុងក្រោយរបស់ Real Madrid នៅលីគកំពូលអេស្ប៉ាញកាលពីរដូវកាលមុន ធ្វើអោយខ្សែការពារ Dani Carvajal ត្រូវជាប់បម្រាមមិនអាចចូលរួមការប្រកួតទល់នឹងក្រុម Celta Vigo បាន។ ការបង្កើតច្បាប់ថ្មីរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ការពារការដាក់ពិន័យ កុំអោយឆ្លងពីរដូវកាលមួយ ទៅរដូវកាលមួយទៀត ប៉ុន្ដែច្បាប់នេះមិនទាន់ត្រូវបានអនុម័តដោយ ក្រសួងនៅឡើយទេ ដោយសារតែវាត្រូវនឹងថ្ងៃឈប់សំរាក។ ដូច្នេះមានន័យថា ច្បាប់នេះនឹងចាប់អនុវត្តពីរដូវកាលបន្ទាប់តទៅ។ ខណៈដែលច្បាប់មិនទាន់បានអនុម័ត Carvajal មិនអាចចូលរួមប្រកួតសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Zinedine Zidane បាននោះទេ ហើយកីឡាករ Alvaro Odriozola នឹងរ៉ាប់រងតួនាទីនេះ៕
15 Aug 2019
195 views
La Liga Highlights
Highlight បាល់ទាត់ Celta Vigo 2-0 Barcelona
Highlight បាល់ទាត់ La Liga (Sun/05/05) Celta Vigo 2-0 Barcelona
06 May 2019
460 views
La Liga Highlights
Highlight បាល់ទាត់ Real Madrid 2-0 Celta Vigo
Highlight បាល់ទាត់, La Liga, Real Madrid, Celta Vigo, Real Madrid Vs Celta Vigo
18 Mar 2019
475 views
La Liga Highlights
Highlight បាល់ទាត់ Celta Vigo 2-4 Real Madrid
Highlight បាល់ទាត់ La Liga (Mon/12/11) Celta Vigo 2-4 Real Madrid
12 Nov 2018
348 views
La Liga News
Bale ស៊ុតពីរគ្រាប់ម្នាក់ឯង ជួយ Real ឈ្នះ 6-0 លើក្រុម Celta (មានវីដេអូ)
ក្នុងការប្រកួតដែលគ្មានវត្តមាន Cristiano Ronaldo ក្លឹបរហស្សនាមស្ដេចសបាននាំមុខដល់ទៅ៣គ្រាប់ត្រឹមវគ្គទីមួយ
13 May 2018
417 views
La Liga Highlights
Highlight បាល់ទាត់ Real Madrid 6-0 Celta Vigo
Highlight បាល់ទាត់ La Liga (Sat/13/05) Real Madrid 6-0 Celta Vigo
13 May 2018
432 views
La Liga News
Barce បន្តកំណត់ត្រាមិនដែលចាញ់នៅ La Liga ប៉ុន្តែបានត្រឹមជាមួយ Celta Vigo (មានវីដេអូ)
ពិតណាស់ ក្រុម Barcelona បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Estadio De Balaidos ដើម្បីប្រកួតជាមួយក្រុម Celta De Vigo
18 Apr 2018
721 views
La Liga Highlights
Highlight បាល់ទាត់ Celta Vigo 2-2 Barcelona
Highlight បាល់ទាត់ la liga (Tue/17/04) Celta Vigo 2-2 Barcelona
18 Apr 2018
671 views