Tag: Chelaea
Football News
Havertz បរិច្ចាគប្រមាណ ២៣ម៉ឺនដុល្លារទៅកាន់ជនរងគ្រោះទឹកជំនន់នៅអាល្លឺម៉ង់
ខ្សែបម្រើអាល្លឺម៉ង់កីឡាករ Kai Havertz បានបរិច្ចាគទឹកប្រាក់ប្រមាណ ២៣ម៉ឺនដុល្លារទៅកាន់ជនរងគ្រោះដោយសារទឹកជំនន់នៅប្រទេសអាល្លឺម៉ង់ តាមរយៈកាកបាទក្រហមអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កីឡាកររូបនេះបានប្រាប់សារព័ត៌មានខាងលើថា ខ្លួនមានបំណងចង់ជួយជនរងគ្រោះដោយគ្រោះទឹកជំនន់នៅស្រុកកំណើតរបស់ខ្លួន ហើយថែមទាំងមានបំណងរៃអង្គាសទឹកប្រាក់ ដើម្បីជួយបន្ថែមទៀត។ Havertz បាននិយាយថា៖ “គ្រួសារខ្ញុំរស់នៅតំបន់រងគ្រោះនោះ ហើយយើងដឹងថា មានមនុស្សជាច្រើនបាត់បង់ទីលំនៅ។ ពួកគេបាត់បង់គ្រប់យ៉ាង ហើយពួកគេមិនមានកន្លែងដេក ឬ ផ្ទះខ្លះទៀតមិនមានថាមពលអគ្គិសនីនោះទេ ហើយថែមទាំងមានមនុស្សខ្លះ មិនមានអាហារ ឬ សំលៀកបំពាក់ទៀតផង”។ បន្ថែមពីបរិច្ចាគប្រមាណ ២៣ម៉ឺនដុល្លារ កីឡាកររូបនេះក៏ដាក់លក់ដេញថ្លៃស្បែកជើងបាល់ទាត់រចនាម៉ូដពិសេសចំនួន ១០០គូរ ដែលក្នុងនោះមាន ១គូ ដែលខ្លួននឹងពាក់ពេលលេងប៉ះនឹង Arsenal ក្នុងថ្ងៃអាទិត្យខាងមុខនេះ។ កីឡាកររូបនេះនឹងយកលុយដែលលក់បានប៉ុន្មានដើម្បីបរិច្ចាគតទៅទៀត។ សូមជម្រាបផងដែរថា នៅទ្វីបអឺរ៉ុបមានគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ដែលកើតឡើងដោយភ្លៀងយ៉ាងធំកាលពីខែកក្កដាកន្លងទៅ។ មានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា មនុស្សប្រមាណ ១៨៤នាក់បានស្លាប់នៅអាល្លឺម៉ង់ ខណៈទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារត្រូវបានខូចខាត៕
20 Aug 2021
180 views
Premier League News
Chelsea 50លានផោនដើម្បីទិញ Edinson Cavani ពី PSG
តាមសារព័ត៌មាន Daily Express បានបង្ហើបអោយដឹងថាលោក Sarri បានឱ្យក្លឹបបញ្ចូះបញូលខ្សែប្រយុទ្ធ Edinson Cavani
07 Jan 2019
1093 views