Tag: Chelsea
Football News
Mendy ចង់ឲ្យ Liverpool ឈ្នះពាន Champions League រដូវកាលនេះ
អ្នកចាំទីក្លឹប Chelsea កីឡាករ Edouard Mendy បាននិយាយទៅកាន់សារព័ត៌មាន Foot Mercato នៅក្នុងថ្ងៃនេះថា គេចង់ឲ្យ ខ្សែប្រយុទ្ធក្លឹប Liverpool គឺ Sadio Mane ឈ្នះពាន UEFA Champions League ក្នុងរដូវកាលនេះ។ Mendy បាននិយាយថា៖” ខ្ញុំចង់ឲ្យ Mane គេឈ្នះពាន Champions League ប្រាកដណាស់។ នៅក្នុងរដូវកាលនេះគេធ្វើបានល្អណាស់។ គេកំពុងតែស្ថិតក្នុងការប្រកួតប្រជែងដណ្ដើមពាន Ballon D’or អញ្ចឹងហើយបើឈ្នះ Champions League ទៀតគឺអាចបន្ថែមទម្ងន់ និងឱកាសឲ្យគេបានច្រើន “។ អ្នកចាំទីរូបនេះថា៖” និយាយគេលេងប្រកួតតទល់នឹងជាមួយនឹងគូរប្រកួតធំបំផុតហើយ។ អញ្ចឹងហើយអ្នកណាឈ្នះ អ្នកនោះដឹងតែខ្លាំងជាងហើយ “។ Liverpool នឹងប៉ះជាមួយ Real Madrid ក្នុងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះហើយ
26 May 2022
19 views
Football News
ក្លិប Chelsea នឹងលក់ Hakim Ziyech ប្រសិនមានក្លឹបណាឲ្យតម្លៃសមរម្យ
ក្លិប Chelsea នឹងដាក់លក់កីឡាករ Hakim Ziyech នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះប្រសិនបើមានក្លិបណាមួយហ៊ានផ្តល់តម្លៃខ្លួនតាមអ្វីដែលក្រុមតោខៀវចង់បាន។ ជាការពិតណាស់ កីឡាករសញ្ជាតិម៉ារុកខាងលើ បានចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០២០ ពី Ajax និង ត្រូវបានគេរំពឹងថា រូបនឹងលេចធ្លោខ្លាំងនៅលើទឹកដីអង់គ្លេស ប៉ុន្តែ គ្រប់យ៉ាងហាក់ខុសពីការរំពឹងទុកបន្តិច បន្ទាប់ពីការលេងរបស់គេពុំមានទម្រង់លេងល្អជាប់លាប់ ដោយពេលខ្លះក៏ល្អ ពេលខ្លះក៏មិនសូវល្អ ដូច្នេះឪកាសបង្ហាញខ្លួននៅលើទីលានក៏ពុំសូវបានបង្ហាញជាប់លាប់។ បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បី គឺ លោក Fabrizio Romano បានទម្លាយឲ្យដឹងថា Chelsea នឹងលក់ Ziyech តែម្តងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ឲ្យតែមានក្លិបណាយល់ព្រមតម្លៃដែលក្លិបចង់បាន នោះ Chelsea នឹងសម្រេចចិត្តលក់គេហើយ៕
25 May 2022
22 views
Football News
Luis Suarez នឹងគាំទ្រក្រុមរបស់លោក Jurgen Klopp ពេញទំហឹង
អតីតខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិប Liverpool គឺ Luis Suarez បាននិយាយថារូបគេនឹងគាំទ្រក្រុមហង្សក្រហមរបស់លោក Jurgen Klopp ពេញទំហឹង នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ប៉ុន្តែក៏បានកោតសរសើរខ្សែប្រយុទ្ធ Karim Benzema នៃក្លិប Real Madrid ផងដែរ។ Liverpool នឹងត្រូវជួបតទល់ជាមួយ Real Madrid នាទីក្រុងប៉ារីស ថ្ងៃទី២៩ ខែឧសភា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ខាងមុខនេះហើយដោយក្រុមទាំងពីរជាគូសងសឹក ព្រោះកាលពីឆ្នាំ២០១៨ គឺ Real Madrid ធ្លាប់ទម្លាក់ Liverpool ក្នុងលទ្ធផល ៣ ទល់នឹង ១។ យ៉ាងណាមិញ Suarez បាននិយាយថា៖ “ខ្ញុំជាអ្នកគាំទ្ររបស់ Barcelona, Liverpool និង Atletico ដែលជាក្លិបខ្ញុំធ្លាប់លេងឲ្យ។ ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Benzema គឺគ្រាប់ទី២ដែលស៊ុតទល់នឹង Chelsea គឺខ្ញុំពិតជាចង់ទះដៃអបអរដល់គេ ព្រោះខ្ញុំពិតជា ស្ញើចសរសើរអ្វីដែលគេបានធ្វើណាស់”៕
25 May 2022
23 views
Football News
Mikel Arteta នូវតែមិនអស់រឿងចាញ់ Newcastle ធ្វើឲ្យបាត់បង់កៅអី UCL
អ្នកចាត់ការ Mikel Arteta បាននិយាយថា លោកនៅតែដិតដាមចំពោះការចាញ់ Newcastle ធ្វើឲ្យ Arsenal បាត់កៅអីទៅលេងនៅ Champions League ត្បិតឈ្នះ Everton ៥-១ នៅប្រកួតចុងក្រោយក៏ដោយ។ ណាត់ប្រកួតចុងក្រោយនៅ Premier League កាំភ្លើងធំបានលត់ Everton ដល់ទៅ៥-១ ក្នុងកីឡដ្ឋាន Emirates Stadium។ Gabriel Martinelli, Eddie Nketiah, Cedric Soares, Gabriel Magalhaes និង Martin Odegaard ធ្វើបានម្នាក់មួយគ្រាប់ជួយ Arsenal បញ្ចប់ឈរលេខ៥ក្នុងលីគមិនមានកន្លែងទៅលេងនៅ UCL រដូវកាលក្រោយឡើយ។ តំណែងលេខ៤ក្នុង Premier League រដូវកាលនេះបានធ្លាក់ទៅលើដៃ Spurs ក្រោយពួកគេឈ្នះ ៥-០ លើ Norwich។ Arsenal បានភ្លាត់បាត់តំណែងលេង៤របស់ខ្លួន បន្ទាប់ពីចាញ់ Newcastle ២-០នៅសប្ដាហ៍ទី៣៧ ក្នុងកីឡដ្ឋាន
23 May 2022
28 views
Football News
Jorginho របស់ក្រុម Chelsea បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus ហើយ
នាយករបស់ក្រុម Juventus គឺ លោក Federico Cherubini បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីជជែកលើការផ្ទេររបស់ ខ្សែបម្រើ Jorginho ពីក្លិប Chelsea ខណៈដែល កីឡាករសញ្ជាតិអ៊ីតាលីរូបនេះក៏ចង់ចាកចេញពីទឹកដី Stamford Bridge ដែរ។ យោងតាមសារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus បានដាក់គោលដៅធំយក Jorginho ដែលបានជួយក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020 នោះ មករួមក្រុមនៅរដូវក្ដៅខាងមុខស្របពេលដែល Jorginho ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ទៅទឹកដី ក្រុង Turin។ កុងត្រារបស់ Jorginho ជាមួយ Chelsea នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះស្របពេល Juventus ត្រៀមដាក់លក់កីឡាករពីររូបគឺ Arthur Melo និង Weston McKennie ដើម្បីអាចទិញយកខ្សែបម្រើរូបនេះបាន៕
20 May 2022
26 views
Football News
Tuchel ថា Kante ជា Salah, Van Dijk, De Bruyne, Neymar, Mbappe របស់ Chelsea
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ខ្សែបម្រើ N’golo Kante ជាកីឡាករបង្គោលដ៏សំខាន់របស់ក្លឹបលោក គេហ្នឹងហើយជា Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់តោខៀវ។ លោក Tuchel បាននិយាយថា៖” ខ្ញុំគិតថា Kante កីឡាករបង្គោលដ៏សំខាន់របស់ក្រុមយើង។ ធម្មតាទេកីឡាករបង្គោលដ៏សំខាន់របស់ក្រុមត្រូវតែនៅទីលានឲ្យបានច្រើនប្រកួត តែគេក្នុងរដូវកាលនេះលេងបានតែ ៤០% នៃប្រកួតទាំងអស់របស់យើងទេ អញ្ចឹងហើយចេះសំណាងទៀតដែលយើងអាចឈរនៅលំដាប់ទី៣ នៃតារាងប្រកួត PL បានទៀត “។ លោកបន្តថា៖” គេហ្នឹងហើយជា Mo Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់ក្រុមតោខៀវយើង “។ ក្នុងរដូវកាលនេះ Kante មិនបានចូលរួមប្រកួតជាមួយ Chelsea មួយចំនួនដោយសារតែរបួសកាយសម្បទា ក៏ដូចឆ្លងជំងឺកូវីដ-១៩៕
20 May 2022
24 views
Football News
ក្លិប Newcastle United ប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុម
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។ ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។ ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕
18 May 2022
19 views
Football News
Ancelotti បានអះអាងថា Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយ
អ្នកចាត់ការលោក Carlo Ancelotti បានអះអាងថា ខ្សែប្រយុទ្ធស្លាប Eden Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះទេ។ ជាការពិតណាស់ Hazard ក្រោយចាកចេញពី Chelsea មកចូលរួមជាមួយ Real Madrid រូបគេពុំសូវបានលេងទៀងទាត់ឡើយ ដោយសារមានបញ្ហារបួសរ៉ាំរ៉ៃជាញឹកញាប់, ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិករូបនេះក៏ធ្លាក់ទម្រង់លេងខ្លាំងណាស់ដែរ ដោយនៅតំណែងរបស់គេតែងតែត្រូវបានជំនួសដោយ Vinicius Jr.។ យ៉ាងណាមិញ តាមរយៈភាពអសកម្មបែបនេះបានធ្វើឱ្យអ្នកគាំទ្រក្លិបមិនសូវសប្បាយចិត្តនោះទេ ហើយមួយរយៈមុនក៏មានព័ត៌មាននៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid ចង់លក់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែនៅពេលនេះអ្វីៗហាក់មានការប្រែប្រួលមកជាល្អឡើងវិញ ក្រោយពេលលោក Ancelotti បញ្ជាក់ថា Hazard នឹងបន្តស្នាក់នៅជាមួយក្រុមអធិរាជសបន្តទៀត។ ដកស្រង់ពាក្យសម្តីដើមលោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Hazard បានបញ្ជាក់ពីគម្រោងរបស់គាត់យ៉ាងច្បាស់ ដោយគាត់ចង់បង្ហាញពីគុណភាពខ្លួននៅរដូវកាលក្រោយ”៕
15 May 2022
27 views
Football News
លោក Ten Hag ចង់បានកីឡាករ Kante របស់ Chelsea មកចូលរួមក្រុម Man United
លោក Erik ten Hag ត្រូវបានរាយការណ៍ថា លោកចង់បានកីឡាករ N’Golo Kante របស់ Chelsea មកចូលរួមក្រុម Manchester United។ ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន មិនថាអតីតកូនក្រុមរបស់លោក ឬក៏កីឡាករលំដាប់កំពូលណាផ្សេងនោះទេ គឺលោកកំពុងតែស្វះស្វែងខ្លាំងបំផុត ដើម្បីពង្រឹងក្រុមបិសាចក្រហមបានប្រសើរដូចដើម។ បើយោងទៅតាមសារកាសែត Daily Mirror បានចុះផ្សាយថា លោក Ten Hag មានទំនុកចិត្តលើ គុណភាពរបស់ Kante ដោយលោកជឿថា Kante មានបទពិសោធន៍ច្រើន ហើយមានភាពស្រេកឃ្លាន ក្នុងការជួយពង្រឹងតំបន់បម្រើរបស់ក្រុម Man Utd ដូចគ្នា៕
15 May 2022
34 views
Football News
លោក Xavi បើកភ្លើងខៀវឲ្យក្លឹបលក់ខ្សែការពារ Sergino Dest ចេញ
សារព័ត៌មាន Sport បានរាយការណ៍ថាលោក Xavi Hernandez គ្រូបង្វឹករបស់ក្រុម Barcelona បានបើកភ្លើងខៀវអនុញ្ញាតឲ្យក្លិបលក់ ខ្សែការពារ Sergino Dest ចេញ។ កីឡាករវ័យ២១ឆ្នាំរូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០២០ ប៉ុន្តែដោយសារក្លិបជិតនឹងនាំយក ខ្សែការពារ Andreas Christensen និង Cesar Azpilicueta ពី Chelsea នោះ គឺ Xavi គ្មានបញ្ហានោះឡើយបើសិនក្លិបលក់ Dest ចេញ។ Dest នៅតែពុំទាន់លេងបានល្អត្រូវចិត្តលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះនោះឡើយ ហើយលោកត្រូវការខ្សែការពារដែលមានបទពិសោធន៍ច្រើនជាងនេះ។ គួរបញ្ជាក់ផងដែរថា Sergino Dest ចូលលេងឲ្យ Barcelona បាន៣០ប្រកួតនៅរដូវកាលនេះ៕
14 May 2022
25 views
Football News
Ronaldo ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែមេសា
ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមេសា ក្នុងថ្ងៃនេះ។ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ Ronaldo ចូលលេងឲ្យ Man Utd ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសនេះបាន ៦ប្រកួត ដោយស៊ុតចូល៥គ្រាប់។ ក្នុងចំណោម៥គ្រាប់នោះ ៣គ្រាប់ ស៊ុតចូលក្នុងប្រកួតតទល់នឹងក្លឹប Norwich City ក្នុងលទ្ធផលឈ្នះ ៣-២ ស៊ុតចូល១គ្រាប់ទៀតក្នុងប្រកួតចាញ់នឹង Arsenal ក្នុងលទ្ធផល ៣-១ និងរកបាន១គ្រាប់ទៀតក្នុងប្រកួតស្មើនឹងក្លឹប Chelsea ក្នុងលទ្ធផល ១-១។ ក្នុងរដូវកាលនេះ Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League នេះជាលើកទី២ហើយ ដោយលើកទី១ ឈ្នះក្នុងខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាបើរាប់សរុបចាប់តាំងពី ខ្សែប្រយុទ្ធនេះមកលេងឲ្យ Man Utd ជាលើកដំបូង រហូតមកដល់លើកទី២នេះ នេះជាលើកទី៦ដែលឈ្នះពានកីឡាករឆ្នើមរបស់ Premier League ចំពោះគេ៕
13 May 2022
30 views
Football News
Real Madrid ដាក់តម្លៃផ្ដាច់កុងត្រា Rudiger ដល់៣៤០លានផោន
Real Madrid បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Antonio Rudiger ដល់ទៅ៣៤០លានផោន បន្ទាប់ពីខ្សែការពាររបស់ Chelsea បានបញ្ចប់ការផ្លាស់មកកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ។ កីឡាករសញ្ជាតិអាល្លឺម៉ង់បានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Real Madrid ដោយទទួលបានថ្លៃនឿយហត់៣១,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ការប្រកាសជាផ្លូវការ Rudiger ក្លាយជាកីឡាកររបស់ Madrid រំពឹងនឹងបង្ហាញនៅចុងខែឧសភាឬដើមខែមិថុនា។ Rudiger បានបដិសេធសំណើធំៗជាច្រើនពីក្លឹបក្នុងតំបន់អឺរ៉ុប ដើម្បីបានចូលរួមជាមួយ Real ដោយគ្មានតម្លៃខ្លួន (អស់កុងត្រាជាមួយ Chelsea)។ Manchester United, Barcelona, Paris Saint-Germain និង Juventus សុទ្ធសឹងតែចាប់អារម្មណ៍លើ កីឡាករវ័យ២៩ឆ្នាំ។ ដោយសារតែជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ក្លឹប Chelsea មិនអាចបន្ថែមកុងត្រាថ្មីលើកីឡាកររបស់ខ្លួនបានឡើយ។ Rudiger បានចូលរួមជាមួយ Chelsea ផ្លាស់ពីក្លឹប Roma ក្នុងតម្លៃខ្លួន២៩លានផោនកាលពីឆ្នាំ២០១៧ ជាមួយកុងត្រា៥ឆ្នាំ។ ទល់នឹងពេលនេះ ៥រដូវកាលជាមួយក្លឹប គេរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន១៩៩ប្រកួតគិតគ្រប់កម្មវិធី៕
11 May 2022
40 views
Football News
Carragher ហ៊ាននិយាយថា Real Madrid គ្មានឱកាសឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UCL ឡើយ
អតីតកីឡាកររបស់ Liverpool លោក Jamie Carragher បាននិយាយថា Real Madrid នឹងមិនមានឱកាសឈ្នះពាន Champions League នៅរដូវកាលនេះឡើយ។ ក្រុមជើងឯករបស់ La Liga បានវាយបកយកឈ្នះ PSG, Chelsea និង Manchester City ក្នុងវគ្គចាញ់ធ្លាក់ ធានាបានកៅអីវគ្គផ្ដាច់ព្រ័ត្រដែលនឹងត្រូវលេងនៅថ្ងៃទី ២៩ ខែ ឧសភាទល់នឹង Liverpool ក្នុងទីក្រុងប៉ារីស។ ត្បិតតែ Madrid ធ្វើបានល្អបែបនេះក្ដី តែក្នុងកម្មវិធីរបស់ CBS Studio លោក Carragher បានរំឭកពាក្យដែលខ្លួនធ្លាប់និយាយថា Real Madrid នឹងមិនអាចឈ្នះ Champions League ឡើយ។ ឮបែបនេះ Micah Richards ដែលស្ថិតក្នុងកម្មវិធីជាមួយគ្នាបានសើច និងនិយាយទៅកាន់ Carragher ថា៖ “ឯងនឹងភ័យនៅវគ្គផ្ដាច់ព្រ័ត្រ”។ មិនទុកយូរ ភ្លាមនោះ Carragher បានតបវិញថា៖
06 May 2022
36 views
Football News
ពេលនេះ Benzema តាមទាន់កំណត់ត្រាមួយរបស់ Ronaldo នៅ UCL
គ្រាប់បាល់របស់ Karim Benzema នៅម៉ោងបន្ថែមទល់នឹង Manchester City ធ្វើឲ្យគេតាមស្មើកំណត់ត្រាមួយរបស់ Cristiano Ronaldo នៅក្នុងពានរង្វាន់ Champions League។ Benzema ទាត់បញ្ចូលទីបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម UCL ជួយ Real Madrid យកឈ្នះ Man City សរុបទាំងពីរជើង ៦-៥។ វាគឺជាគ្រាប់បាល់ Champions League ទី១០សម្រាប់រូបគេនៅរដូវកាលនេះ គិតត្រឹមវគ្គចាញ់ធ្លាក់ និងតាមស្មើម្ចាស់កំណត់ត្រាចាស់ Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុមនៅ Real Madrid។ កីឡាករសញ្ជាតិបារាំងវ័យ៣៤ឆ្នាំរកបាន៤ទល់នឹង Chelsea កាលពីវគ្គ៨ក្រុមចុងក្រោយ និង៣គ្រាប់ពេលប៉ះជាមួយ Paris Saint-Germain នៅវគ្គ១៦ក្រុមចុងក្រោយ។ ហើយសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Man City រូបគេរកបាន៣គ្រាប់បន្ថែមទៀត ធ្វើឲ្យគេមាន១០គ្រាប់ក្នុងវគ្គចាញ់ធ្លាក់។ បើគិតគ្រាប់គ្រប់ជុំក្នុងពានរង្វាន់ UCL រដូវកាល២០២១-២២នេះ Benzema កំពុងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេមាន១៥គ្រាប់។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Real Madrid និង
05 May 2022
38 views
Football News
Real Madrid ជឿថាពួកគេអាចវាយ Man City ដូចដែលធ្លាប់ធ្វើបានកាលប៉ះ PSG និង Chelsea
Real Madrid នឹងត្រូវស្វាគមន៍ជើងខ្លាំងមកពីអង់គ្លេស Manchester City ក្នុងកីឡដ្ឋាន Santiago Bernabeu សម្រាប់ជើងទីពីរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នៅរាត្រីនេះ។ Man City កំពុងមានគ្រាប់បាល់នាំមុខមួយគ្រាប់ បន្ទាប់ពីជើងទីមួយក្នុងកីឡដ្ឋាន Etihad ពួកគេឈ្នះ Real Madrid លិទ្ធផល ៤-៣។ យ៉ាងណាមិញ Real Madrid ពេលនេះកំពុងតែមានអារម្មណ៍ល្អ ដោយសារទើបតែលើកពាន La Liga ជាមួយ៤ប្រកួតដែលនៅសល់ ក្រោយយកឈ្នះ Espanyol លិទ្ធផល ៤-០។ អារម្មណ៍ខុសគ្នា Man City កំពុងតែតានតឹងក្នុងលីគ ត្បិតតែកំពុងឈរលេខមួយក្នុងតារាងពិន្ទុមែនតែគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខពីរ Liverpool។ នេះមានន័យថា ប្រសិនបើពួកគេភ្លាត់ចាញ់ឬស្មើ ហង្សក្រហមអាចមានឱកាសឡើងកំពូលតារាងវិញ។ មុនការប្រកួតជើងទីពីរនៅ UCL មកដល់ Real Madrid មានទំនុកចិត្តវាយបកលើ Man City វិញដូចដែលធ្លាប់ធ្វើបានជាមួយ PSG និង Chelsea។
04 May 2022
21 views
Football News
Mason Mount ជាគោលដៅ Man City និង Liverpool ចាប់អារម្មណ៍
Chelsea កំពុងតែបារម្ភខ្សែបម្រើ Mason Mount ធ្លាក់លើដៃរបស់ Manchester City ឬ Liverpool ដោយសារតែក្លឹបរបស់ពួកគេជួបវិបត្តិម្ចាស់ក្លឹប។ កីឡាករសញ្ជាតិអង់គ្លេសវ័យ២៣ឆ្នាំគឺជាកីឡាករ Chelsea ម្នាក់ដែលមានថ្លៃពលកម្មទាបជាងគេបំផុតរង្វង់៧ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Mount នៅសល់កុងត្រា២ឆ្នាំទៀតលើកិច្ចសន្យារបស់គេ ប៉ុន្តែដោយសារតែទណ្ឌកម្មបានរារាំង Chelsea មិនអាចផ្ដល់កុងត្រាថ្មីទៅកាន់គេ។ គូប្រជែង Liverpool និង Man City កំពុងតែតាមដានចាប់អារម្មណ៍ ដែលធ្វើឲ្យតោខៀវកើនក្ដីបារម្ភថា Mount ត្រូវក្លឹបទាំងពីរឆក់យកទៅបាត់។ កន្លងទៅលោក Jurgen Klopp ធ្លាប់និយាយជាសាធារណៈសរសើរលើ Mount ខណៈលោក Pep Guardiola ក៏ជាពេញចិត្តកីឡាករសញ្ជាតិអង់គ្លេសដូចគ្នា។ Mason Mount ជាកីឡាករកើតចេញពីយុវជនរបស់ Chelsea ចូលហាត់តាំងតែពីឆ្នាំ២០០៥។ រហូតដល់២០១៩ គេមានឱកាសបានមកលេងក្នុងក្រុមធំ ប៉ុន្តែធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅក្លឹបផ្សេងៗមួយរយៈ មុនក្លាយជាកីឡាករសំខាន់ក្នុងក្រុមដូចសព្វថ្ងៃ។ Mount ធ្លាប់ត្រូវបានក្លឹប Vitesse លេងក្នុងលីគប្រទេសហុល្លង់ខ្ចីជើងកាលពីរដូវកាល២០១៧-១៨ និងខ្ចីជើងទៅ Derby County រដូវកាល២០១៨-១៩៕
02 May 2022
30 views
Football News
Rangnick ប្រាប់ Ten Hag ឲ្យប្រញ៉ាប់ទិញខ្សែប្រយុទ្ធ២រូបបន្ថែម
លោក Ralf Rangnick បានស្នើឲ្យលោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីរបស់ Manchester United ប្រញាប់ប្រញាល់ទិញខ្សែប្រយុទ្ធពីររូបមកពង្រឹងក្រុមនៅរដូវកាលក្រោយនេះ។ លោកក៏បាននិយាយដែរថា ក្រុមទាំងមូលរាងពឹងផ្អែកទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ពេកហើយក្រោយកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានស៊ុត១គ្រាប់ជួយសង្គ្រោះ Manchester United ឲ្យលេងស្មើ Chelsea ១ ទល់នឹង១ កាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ។ ថ្លែងក្រោយចប់ការប្រកួត លោក Rangnick បាននិយាយថា៖ “ពួកយើងត្រូវតែមានភាពយុត្តិធម៌ចំពោះកីឡាករ។ ខ្ញុំចាំបានថា ក្នុង១០ប្រកួតដំបូង ពួកយើងមានអ្នកស៊ុតបញ្ចូលទី១០នាក់ខុសៗគ្នា។ នេះជារបៀបដែលពួកយើងអាចបង្កើតឱកាសនិងដឹងថាតើមានខ្សែប្រយុទ្ធប៉ុន្មាននាក់សម្រាប់ស៊ុតក្នុងក្រុម។ ឥលូវនេះពួកយើងដូចជាពឹងផ្អែកលើ Cristiano ជ្រុល តែគេក៏បានបង្ហាញទម្រង់លេងល្អដែរ នៅពេល Chelsea គ្រប់គ្រងបាល់។ ប៉ុន្តែពួកយើងគួរផ្ដោតទៅលើការទិញយកខ្សែប្រយុទ្ធ២ទៅ៣ទៀត គឺច្បាស់ណាស់”៕
30 Apr 2022
29 views
Football News
លោក Ralf Rangnick បានសារភាពថាពិបាកទិញកីឡាករបើសិន ៣ក្លឹបនេះចូលរយមប្រជែង
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានសារភាពថា ក្រុមបិសាចក្រហមពិតជាពិបាកក្នុងការទិញយកកីឡាករណាស់ប្រសិនបើមានការប្រជែងពីសំណាក់ក្លិបចំនួនបី Manchester City, Liverpool និង Chelsea។ ជាការពិតណាស់ លោក Rangnick បានលើកឡើងបែបនេះ គឺ វាទាក់ទងទៅនឹងភាពខ្លាំងរបស់ក្រុមនីមួយៗនៅពេលបច្ចុប្បន្ន ដោយយើងក្រឡេកទៅមើល Man City, Liverpool និង Chelsea គឺ ជាក្រុមដ៏ខ្លាំង ខណៈ Man Utd វិញ ពិតជាធ្លាក់ទម្រង់លេងខ្លាំងមែនទែននៅក្នុងរដូវកាលនេះ។ លោក Rangnick បាននិយាយថា៖ “ដរាបណាក្លិបផ្សេងទៀតដូចជា Chelsea, Liverpool, Manchester City ចូលរួមប្រជែង អ្នកត្រូវការហេតុផលល្អខ្លះ និង ត្រូវការនរណាម្នាក់ដើម្បីពន្យល់ដល់កីឡាករ ហើយនេះហើយជាមូលហេតុដែលវាជារឿងសំខាន់ដែល Erik ten Hag ត្រូវគិត”៕
30 Apr 2022
34 views