Tag: Chris Wood
Football News
Newcastle នាំចូលកីឡាករ ២រូបថែមមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ
ក្លិបសារកាព្រៃ Newcastle United បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយក បានកីឡាករបន្ថែម ២រូបទៀត ជាផ្លូវការនៅថ្ងៃចុងក្រោយ នៃទីផ្សារដោះដូរកីឡាករ ពោលរួមមានខ្សែការពារ Dan Burn ពីក្លិប Brighton & Hove Albion និង ខ្សែការពារស្លាបឆ្វេង Matt Targett ពីក្លិប Aston Villa។ សម្រាប់កីឡាករ Matt Targett គឺ Newcastle យកមកពី Aston ត្រឹមលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី រហូតដល់បញ្ចប់រដូវកាលនេះ ប៉ុណ្ណោះ។ ចំណែកឯខ្សែការពារវ័យ២៩ឆ្នាំ Dan Burn គឺ Newcastle ចុះកុងត្រាយករយៈពេល២ឆ្នាំកន្លះ ក្នុងតម្លៃខ្ទង់១៣លានផោន (ឬប្រមាណ ១៧លានដុល្លារ)។ គួរបញ្ជាក់ដែរថា សរុបទីផ្សារដោះដូរខែមករានេះ Newcastle យកបានកីឡាករចំណូលថ្មីចំនួន៥នាក់ ពោលកាលពីពេលថ្មីៗកន្លងទៅក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីប្រាក់ពាន់លានសញ្ជាតិអារ៉ាប់មួយនេះ ទើបយកកីឡាករ Bruno Guimarães, Chris Wood, និង Kieran Trippier
02 Feb 2022
83 views
Football News
Newcastle និង Everton ចង់ទិញ Muller មកលេងនៅ Premier League
តារារបស់ក្លឹប Bayern Munich កីឡាករ Thomas Muller ត្រូវបានក្រុមពីរទាក់ទងផ្លាស់ទៅលេងនៅ Premier League។ កីឡាករវ័យ ៣៣ឆ្នាំនៅតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយ Bayern ដោយរកបាន ៩គ្រាប់ និង Assist ឲ្យមិត្តរួមក្រុម ២០ លើកក្នុងរដូវកាលនេះ។ កុងត្រារបស់ Muller ជាមួយ Bayern នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់ពីរដូវកាលនេះ។ យោងតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Sport Bild បានចេញផ្សាយថា កីឡាករពោរពេញដោយបទពិសោធន៍សញ្ជាតិអាល្លឺម៉ង់កំពុងស្ថិតក្នុងការចង់បានពីក្លឹប Newcastle និង Everton។ ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះក្លឹប Newcastle ត្រូវបានគេរំពឹងនឹងចាយប្រាក់បន្ថែមទៀតដើម្បីនាំកីឡាករថ្មីចូលដើម្បីពង្រឹងក្រុម។ ថ្មីៗកន្លងទៅ Newcastle ទើបតែទិញបាន Kieran Trippier ពី Atletico Madrid និង Chris Wood ពី Burley។ Everton បច្ចុប្បន្នគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីក្រុមស្ថិតនៅតំបន់កាត់ចោល ដូច្នេះពួកគេក៏ចង់បានកីឡាករបន្ថែមដើម្បីជួយក្រុមផងដែរ៕
28 Jan 2022
100 views
Football News
ក្លឹប Newcastle United ទិញបានខ្សែប្រយុទ្ធ Chris Wood ពីក្លឹប Burnley បានហើយ
ក្លឹប Newcastle United បានធ្វើការប្រកាសជាផ្លូវការ ដោយបានទិញយក ខ្សែប្រយុទ្ធ Chris Wood ពីក្លឹប Burnley បានហើយនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ BBC ក្លឹបខាងលើចំណាយជិត ៣៥លានដុល្លារ ដើម្បីទិញកីឡាកររូបនេះ។ Wood និង Newcastle បានព្រមព្រៀងចុះកុងត្រាជាមួយគ្នារយៈពេល ២ឆ្នាំ កន្លះ ដោយគិតចាប់ថ្ងៃប្រកាសជាផ្លូវការនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរូបនេះបានចាប់អាជីពជាកីឡាករបាល់ទាត់ក្រុមឈុតតាំងពីឆ្នាំ២០០៧ ដោយចូលធ្លាប់ចូលលេងប្រកួតសរុប ៤៦០ប្រកួត និងស៊ុតចូល ១៥៤គ្រាប់៕
14 Jan 2022
75 views