Tag: Christian Benteke
Football News
ខ្សែបម្រើកណ្តាល Joseph Willock ក្លាយជាកីឡាករលេងល្អប្រចាំខែសម្រាប់ខែឧសភា
ខ្សែបម្រើកណ្តាល Joseph Willock របស់ក្រុមសារិកាព្រៃ Newcastle បានក្លាយជាកីឡាករល្អបំផុតប្រចាំ ខែឧសភាបន្ទាប់ពីបានរកគ្រាប់បាល់បាន ៤ គ្រាប់ក្នុង ៤ ប្រកួត។ កីឡាករ Willock ដែលបានខ្ចីជើងពីក្រុមកាំភ្លើងធំ Arsenal បានផ្តួលអ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool ក៏ដូចជាកីឡាករ Christian Benteke, Gareth Bale, Nicolas Pepe, Aaron Ramsdale និង Rodrigo ដើម្បីក្លាយជាកីឡាករល្អបំផុតប្រចាំ Premier League។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយក្លិប Newcastle ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលកាលពីខែកុម្ភៈគឺជាផ្នែកសំខាន់មួយនៃការប្រកួតរបស់ក្រុមសារិកាព្រៃ Newcastle ដើម្បីរក្សាខ្លួនបន្តក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេដោយរកបាន ៧ គ្រាប់ក្នុង ៧ ប្រកួតដើម្បីជំរុញពួកគេចេញពីបាតតារាងទាំង ៣ និងឈរនៅចំណាត់ថ្នាក់លេខ ១២ ។
29 May 2021
279 views