Tag: Christian Falk
Football News
ត្រកូល Manchester ទាំង ២ កំពុងសម្លឹងមើលខ្សែបម្រើ Dani Olmo របស់ក្រុម RB Leipzig
ខ្សែបម្រើ Dani Olmo របស់ក្រុម Red Bull Leipzig អាចបន្តអាជីពរបស់គេនៅក្របខ័ណ្ឌ Premier League ។ អ្នកកាសែត Christian Falk រាយការណ៍ថាទាំង Manchester City និង Manchester United មានបំណងក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ។ អ្វីដែលពិសេសជាងនេះទៅទៀតក្រុមកាយរឹទ្ធិរបស់ Man United បានទៅទស្សនាការប្រកួតជាច្រើនដើម្បីពិនិត្យយ៉ាងដិតដល់ទៅលើកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ ដើម្បីសង្ខេបឡើងវិញក្លឹប Barcelona បានបរាជ័យក្នុងការចុះហត្ថលេខាលើខ្សែបម្រើរូបនេះក្នុងខែសីហាបើទោះបីជាឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករក៏ដោយក្លឹបកាតាឡានមិនអាចបញ្ចប់កិច្ចព្រមព្រៀងបានទេ។ តាម Transfermarkt វាយតំលៃ ខ្សែបម្រើ Dani Olmo ក្នុងចំនួន ៥០ លានអឺរ៉ូ៕
21 Oct 2021
124 views