Tag: Christiano Ronaldo
Football News
Bruno និង Ronaldo រិះគន់ការដឹកនាំ Ole ថាគ្មានគោលដៅ
វិបត្ដិរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងក្រុម កាន់តែបែកធ្លាយច្រើនហើយក្រោយពីលេងចាញ់ Liverpool និង Manchester City នៅទឹកដី Old Trafford ។ ដំបូងឡើយថ្នាក់ដឹកនាំក្រុមបិសាចក្រហម ចង់ឱ្យឱកាសលោក Ole ដឹកនាំក្រុមរហូតដល់ចប់រដូវកលានេះ ទើបពួកគេសម្រេចស្វែងរកអ្នកចាត់ការថ្មី។ តែបន្ទាប់ពីចាញ់ Liverpool និង Man City នៅ Old Trafford ជាប់គ្នា និងរកមិនបាន១គ្រាប់សោះនោះ ទើបធ្វើឱ្យកីឡាករក្នុងក្រុមមិនសប្បាយចិត្ត ហើយបន្ទោសទៅលើការដឹកនាំរបស់អ្នកចាត់ការន័រវែស ថាគ្មានគោលដៅនិងគម្រោងច្បាស់លាស់នោះទេ។ ក្នុងនោះកីឡាករ២នាក់ត្រូវបានគេដឹងថាមិនសប្បាយចិត្តខ្លាំងគឺ Bruno និង Ronaldo ។ កីឡាករទាំងពីរនាក់បានបញ្ជាក់ច្បាស់ថាពួកគេមិនទទួលបានគោលដៅច្បាស់លាស់ក្នុងការលេងពីសំណាក់អ្នកចាត់ការ Ole ឡើយ។ ដោយការរៀបក្បូនប្រកួតមិនច្បាស់នេះហើយ ទើបបានជាធ្វើឱ្យក្រុមលេងមិនល្អ។ ជាក់ស្ដែងក្នុងការប្រកួតទល់ Man City កន្លងទៅ លោក Ole បានដាក់ Rashford ចូលលេង ទាំងដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះមិនបានហាត់ជាមួយក្រុម២ថ្ងៃមកហើយ ដោយសារតែឈឺ។ ស្របពេល Donny
08 Nov 2021
96 views
Football News
Ronaldo ចង់ទៅចូលរួមជាមួយ Man Utd ខណៈ Man City ដកថយចេញពីការដេញថ្លៃ
អម្បាញ់មិញនេះ ក្លឹប Manchester City បានដកថយចេញពីការដេញថ្លៃផ្ទេរយកខ្សែប្រយុទ្ធ Christiano Ronaldo។ កីឡាករព័រទុយហ្គាល់ចង់ចូលរួមជាមួយ Manchester United។ បើតាមការចុះផ្សាយរបស់លោក Fabrizio Romano អ្នកសារព័ត៌មានទីផ្សារកីឡាករដ៏ល្បីឈ្មោះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City បានសម្រេចដកខ្លួនចេញពីដេញថ្លៃក្នុងការផ្ទេរយក Ronaldo ហើយនាពេលនេះ។ លោកបានបន្តថា ក្លឹបអង់គ្លេសនេះ មិនបានធ្វើការយល់ព្រមលើថ្លៃផ្ទេរជាមួយក្លឹប Juventus ឬ លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករព័រទុយហ្គាល់ឡើយ។ យោងតាម Goal ក្លឹប Man City មានការស្ទាក់ស្ទើរទៅនឹងការផ្ដល់ប្រាក់ពលកម្ម ១.២ លានដុល្លារ ក្នុងមួយសប្ដាហ៍ដល់ខ្សែប្រយុទ្ធ Ronaldo នាពេលចរចាក្នុងការផ្ទេរកីឡាកររូបនេះ។ សូមបញ្ជាក់ផងដែរថា Ronaldo បានសម្រេចចាកចេញពីក្លឹប Juventus។ បើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនក្នុងថ្ងៃនេះ ក្លឹប Man City និង ក្លឹប Man Utd កំពុងប្រជែងគ្នាក្នុងការផ្ទេរយកខ្សែប្រយុទ្ធព័រទុយហ្គាល់សម្រាប់រដូវកាលថ្មី។ អ្នកសារព័ត៌មាន Fabrizio Romano ក៏បានបង្ហើបទៀតថា
27 Aug 2021
234 views