Tag: Claudio Ranieri
Football News
លោក Ranieri បានត្រៀមខ្លួនត្រឡប់មកដឹកនាំក្រុមក្នុងក្របខ័ណ្ឌ Premier League វិញ
អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និង Leicester City លោក Claudio Ranieri គ្រោងនឹងត្រលប់មកកាន់លីកអង់គ្លេសវិញ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះដែលធ្លាបដឹកនាំក្រុម Leicester City ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League កាលពីឆ្នាំ ២០១៦ បានចាកចេញពីតួនាទីរបស់គាត់ជាអ្នកចាត់ការទូទៅក្រុម Sampdoria នៅចុងបញ្ចប់នៃរដូវកាលមុន ។ ហើយក៏មានក្លឹបជាច្រើននៅលីក Serie A ទាក់ទងគាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ សារពត៍មានច្បាស់ការណ៍ Fabrizio Romano បានអះអាងថាក្លឹប Watford បានដាក់សំណើរទៅកាន់លោក Ranieri ។ រូបលោកក៏មានឆន្ទៈក្នុងការទទួលយកសំណើរនេះផងដែរ។ តាមសេចក្ដីរាយការណ៍ថាអ្នកគ្រប់គ្រងរបស់ក្លឹប Watford បានសម្រេចចិត្តចែកផ្លូវជាមួយលោក Xisco Munoz ព្រោះពួកគេទទួលបានតែ ៧ ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតលីកចំនួន ៧ លើកក្រោមការដឹកនាំរបស់គាត់។ លើសពីនេះប្រភពជាច្រើនបានរាយការណ៍ថាលោក Claudio Ranieri បានមកដល់ទីលានហ្វឹកហាត់របស់ក្លឹប Watford រួចហើយដើម្បីចុះកុងត្រាចូលកាន់ដំណែងជាគ្រូបង្វឹកនៅល្ងាចថ្ងៃនេះ៕
04 Oct 2021
197 views
Football News
អ្នកចាត់ការទូទៅលោក Ranieri នឹងចាកចេញពីក្រុម Sampdoria នៅរដូវក្តៅ
លោក Claudio Ranieri គ្រូបង្វឹកក្រុម Sampdoria នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ។ អ្នកចាត់ការវ័យ ៦៩ ឆ្នាំរូបនេះបានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយក្លិបនោះទេ នេះបើយោងតាមរបាយការណ៍ Sampnews24 ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថាលោកប្រធានក្លិប Sampdoria លោក Massimo Ferrero បានបានជួបជាមួយគ្រូបង្វឹករបស់ក្រុម Crvena Zvezda លោក Dejan Stankovic រួចហើយដើម្បីពិភាក្សាអំពីការសហការគ្នាដែលអាចកើតមាន ។ បុរសសញ្ជាតិស៊ែប៊ីវ័យ ៤២ ឆ្នាំរកបាន ៤០០,០០០ ផោនក្នុងមួយឆ្នាំនៅក្លឹប Belgrade ។ បន្ទាប់ពីប្រកួតសប្ដាហ៍ទី ២៩ រួចមកក្រុម Sampdoria ជាប់ចំណាត់ថ្នាក់លេខ ១០ នៅ Serie A ។
11 Apr 2021
274 views
Other News
Claudio Ranieri ចូលដឹកនាំក្លិបថ្មី Sampdoria របស់អ៊ីតាលី
អតីតអ្នកចាត់ការ Leicester លោក Claudio Ranieri ដែលបានដឹកនាំ Leicester ឈ្នះជើងឯក Premier League រដូវកាល២០១៥-១៦ ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិបអ៊ីតាលី Sampdoria។ លោក Ranieri បានចូលជំនួសតំណែងលោក Eusebio di Francesco ដែលត្រូវបានបណ្ដេញចេញកាលពីថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០១៩ ខណៈ Sampdoria កំពុងនៅបាតតារាង ដោយចាញ់៦ដងក្នុង៧ប្រកួតដំបូង។ លោក Ranieri ក៏ធ្លាប់បានជំនួសតំណែងលោក Di Francesco ម្ដងដែរកាលនៅ Roma ក្នុងខែមីនារហូតដល់ចប់រដូវកាល២០១៨-១៩។ នេះជាការចូលកាន់តំណែងលើកទី២០ក្នុងអាជីពរបស់បុរសជនជាតិអ៊ីតាលីវ័យ៦៧ឆ្នាំរូបនេះ។ តែបើគិតពីចំនួនក្លិបសរុប នេះជាក្លិបទី១៧របស់លោក បន្ទាប់ពីក្លិប Vigor Lamezia, Puteolana, Cagliari, Napoli, Fiorentina, Valencia (ដឹកនាំ២ដង), Atletico Madrid, Chelsea, Parma, Juventus, Roma (ដឹកនាំ២ដង), Inter Milan, Monaco, Leicester,
13 Oct 2019
544 views
Other News
អតីតអ្នកចាត់ការ Leicester ឈ្នះ PL ពេលនេះកំពុងប្រជែងការងារនៅអាហ្វ្រិក
អតីតអ្នកចាត់ការ Leicester City ដែលបាននាំក្រុមឈ្នះជើងឯក Premier League ២០១៥-១៦ លោក Claudio Ranieri ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រជែងយកតំណែងគ្រូបង្គោលក្រុមជម្រើសជាតិហ្គីណេដែលកំពុងទំនេរ ក្រោយលោក Paul Put ត្រូវបានបណ្ដេញចេញពីតំណែងបន្ទាប់ពីធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations 2019។ លោក Paul Put ជនជាតិបែលហ្ស៊ិក បន្ទាប់មកក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ហ្គីណេដាក់បម្រាមមិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់ក្នុងប្រទេសអាហ្វ្រិកមួយនេះអស់មួយជីវិតផងដែរដោយសារបានបំពានក្រមសីលធម៌និងវិន័យរបស់សហព័ន្ធ។ បុរសជនជាតិអ៊ីតាលីវ័យ៦៧ឆ្នាំ បានស្ថិតក្នុងចំណោមអ្នកដាក់ពាក្យ៨៧នាក់សម្រាប់តំណែងខាងលើ ហើយពេលនេះជាម្នាក់ក្នុងចំណោមគ្រូបង្វឹក១៧នាក់ចុងក្រោយដែលសហព័ន្ធកីឡាបាល់ទាត់ហ្គីណេបានជ្រើសរើសមកសម្ភាស។ លោក Ranieri ជាគ្រូបង្វឹកល្បីឈ្មោះជាងគេក្នុងចំណោមគ្រូទាំងអស់នោះ។ សហព័ន្ធកីឡាបាល់ទាត់ហ្គីណេបានបញ្ជាក់ថាម្ចាស់ពាន FIFA Coach of the Year 2016 ខាងលើ ត្រូវបានចាត់ឱ្យមកសម្ភាសនៅ Conakry នាថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩។ លោក Ranieri បានចាកចេញពីការងារចុងក្រោយនៅក្លិប Roma កាលពីខែឧសភា។ លោកមានប្រវត្តិដឹកនាំក្លិបជាច្រើនដូចជា Vigor Lamezia, Puteolana, Cagliari, Napoli, Fiorentina, Valencia
09 Sep 2019
210 views