Tag: Como
Football News
ខ្សែបម្រើ Fabregas ផ្លាស់ទៅលេងនៅក្លឹប Serie B ជាផ្លូវការក្រោយចប់នឹង Monaco
ខ្សែបម្រើវ័យ៣៥ឆ្នាំ Cesc Fabregas បានផ្លាស់ទៅកាន់ក្លឹប Como នៅ Serie B ជាផ្លូវការនៅក្នុងថ្ងៃនេះ។ កីឡាករនេះបានចប់កុងត្រាជាមួយក្លឹប Monaco ដោយបានផ្លាស់ទៅកាន់ក្លឹបអ៊ីតាលី Como នេះដោយ Free Transfer បានចុះកុងត្រារយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ កាលពីរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះ Fabregas ធ្លាប់និយាយថារដូវកាលហ្នឹងមិនត្រឹមតែអាក្រក់បំផុតក្នុងអាជីពជាកីឡាករបាល់ទាត់នោះទេ តែក៏ជាឆ្នាំអាក្រក់បំផុតសម្រាប់ជីវិតរបស់គេដែរ ដោយសារតែក្នុងរដូវកាលហ្នឹង កីឡាករនេះមានបញ្ហាកាយសម្បទា និងឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ តាំងពីដើមរដូវកាល ដែលធ្វើឲ្យអវត្តមានក្នុងប្រកួតច្រើន ដែលធ្វើឲ្យមតិជាច្រើនថាគេនឹងចូលនិវត្តន៍។ យ៉ាងណានៅក្នុងថ្ងៃនេះ ខ្សែបម្រើខាងលើសម្រេចផ្លាស់ទៅលេងនៅ Serie B ដើម្បីបន្តអាជីព។ គួរបញ្ជាក់ផងដែរថា Fabregas ធ្លាប់ជាកីឡាករលេងឲ្យក្លឹបធំៗដោយចាប់ផ្ដើមអាជីពក្រុមឈុតធំឲ្យ Arsenal ពី២០០៣-២០១១ រួចក៏ផ្លាស់ទៅ Barcelona ពីឆ្នាំ២០១១-២០១៤ រួចក៏ផ្លាស់ទៅ Chelsea ពី២០១៤-២០១៩ បន្ទាប់មកក៏ផ្លាស់មក Monaco ៕
03 Aug 2022
19 views
Football News
Fabergas ខិតជិតផ្លាស់ទៅកាន់ក្លឹបមួយលេងក្នុង Serie B
ខ្សែបម្រើ Cesc Fabregas គ្រោងនឹងផ្លាស់ទៅលេងជាមួយក្លឹប Como ដែលស្ថិតក្នុងលីគលំដាប់ទីពីររបស់អ៊ីតាលី (Serie B)។ អតីតកីឡាកររបស់ Arsenal, Barcelona និង Chelsea បានក្លាយជាកីឡាករទំនេរគ្មានក្លឹបលេងចាប់តាំងចាកចេញពីក្លឹប Monaco កាលពីបញ្ចប់រដូវកាល។ សេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលីបានឲ្យដឹងថា សមាជិកឈ្នះពានរង្វាន់ World Cup ២០១០ នឹងចុះកុងត្រារហូតដល់ឆ្នាំ២០២៤ជាមួយក្លឹប Como ដែលបញ្ចប់ចំណាត់ថ្នាក់លេខ១៣នៅ Serie A កាលពីរដូវកាលមុន។ មានការបញ្ជាក់ថា ការផ្លាស់ទៅកាន់ក្លឹប Coma គឺជាគម្រោងមួយរបស់ Fabregas ដើម្បីឈានទៅកាន់តំណែងជាគ្រូនៅក្នុងក្លឹប ពេលដែលចូលនិវត្តន៍ពីបាល់ទាត់។ ក្លឹប Lecce ដែលនឹងឡើងមកលេងនៅ Saeri A នៅរដូវកាល២០២២-២៣ ក៏បានចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញផងដែរ ប៉ុន្តែគេបានសម្រេចចង់មកចូលរួមជាមួយ Como៕
15 Jul 2022
44 views