Tag: Copa America
Football News
ជម្រើសជាតិប្រេស៊ីលចង់បាន Guardiola ទៅដឹកនាំដើម្បីបំពេញទម្រង់ Tiki-taka
បុរសខ្លាំងខាងទម្រង់លេង Tiki-taka លោក Pep Guardiola ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលទាក់ទងឲ្យទៅដឹកនាំ ដោយហ៊ានឲ្យថ្លៃឈ្នួល១០លានផោនក្នុងមួយឆ្នាំ។ ប្រេស៊ីលនឹងត្រូវប្រជែងជាមួយជម្រើសជាតិហុល្លង់ដែលកំពុងចង់បាន Guardiola ដូចគ្នា ពេលដែលលោកបញ្ចប់ការងារជាមួយ Manchester City។ កុងត្រារបស់អ្នកចាត់ការវ័យ៥១ឆ្នាំជាមួយ Man City នៅសល់រហូតដល់ឆ្នាំ២០២៣ ហើយគម្រោងនៅពេលខាងមុខលោកចង់សាករសជាតិទៅដឹកនាំក្រុមជម្រើសជាតិវិញម្ដង។ ប្រេស៊ីលគឺជាក្រុមជម្រើសជាតិមួយដែលលោក Guardiola ធ្លាប់បង្ហាញការចាប់អារម្មណ៍និងសរសើរ។ គ្រូបច្ចុប្បន្នរបស់ប្រេស៊ីលលោក Tite បានប្រកាសរួចមកហើយថា លោកនឹងលាលែងចេញពីតំណែងពេលដែលបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២នៅប្រទេសកាតា។ សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចុចឈ្មោះលោក Guardiola ជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់លោក Tite។ ប្រេស៊ីលសង្ឃឹមថា អតីតអ្នកចាត់ការរបស់ Barcelona ម្នាក់នេះអាចបញ្ជ្រាបទម្រង់លេង Tiki-taka ក្នុងក្រុម ដើម្បីលេងក្នុងព្រឹត្តិការណ៍ Copa America ២០២៤ និង World Cup ២០២៦ ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
09 Apr 2022
32 views
Football News
Lionel Messi និយាយអ្វីខ្លះបន្ទាប់ពីស៊ុតមួយគ្រាប់ក្នុងជំនួបទល់ក្រុមវ៉េណេស៊ុយអេឡា
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានថ្លែងសារយ៉ាងមានអត្ថន័យទៅកាន់អ្នកគាំទ្រអាហ្សង់ទីនបន្ទាប់ពីបញ្ចប់ការប្រកួតព្រឹកមិញ។ ជាការពិតណាស់ Messi បានរួមចំណែកទាត់បាល់បញ្ចូលទីមួយគ្រាប់ទល់នឹង វ៉េណេស៊ុយអេឡា ក្នុងជ័យជម្នះ ៣ ទល់នឹង ០ នៃការប្រកួតជម្រុះ World Cup ២០២២ នៅតំបន់អាមេរិកឡាទីន ខណៈ ក្រុមអាហ្សង់ទីនបានកក់កៅអីទៅកាន់ព្រឹត្តិការណ៍មួយនេះរួចរាល់ទៅហើយ។ Messi បាននិយាយថា៖ “ញុំសប្បាយចិត្តក្នុងការលេងនៅទីនេះជាយូរណាស់មកហើយ តាំងពីមុនពេលយើងឈ្នះ Copa America មក។ អ្នកគាំទ្របានបង្ហាញ ថា ពួកគេស្រលាញ់ខ្ញុំ ហើយ ខ្ញុំដឹងគុណចំពោះរឿងនេះ”៕
27 Mar 2022
47 views
Football News
Julian Alvarez របស់ក្លឹប River Plate អាចជាអ្នកស្នងតំណែង Aguero នៅ Man City
Manchester City សង្ឃឹមអាចអាចបំពេញកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ Julian Alvarez សញ្ជាតិអាហ្សង់ទីនដែលកំពុងលេងនៅក្លឹប River Plate។ Alvarez រកបាន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៦ប្រកួតឲ្យក្រុមជើងឯកក្នុងលីគកំពូលរបស់អាហ្សង់ទីន ហើយត្រូវបានគេចាត់ជាកីឡាករវ័យក្មេងកំពុងលេចធ្លោជាងគេនៅអាមេរិកខាងត្បូង។ កីឡាករវ័យ២១ឆ្នាំបានលេងឲ្យជម្រើសជាតិអាហ្សង់ទីន៥ដង ហើយក៏ជាសមាជិកដែលបានឈ្នះពាន Copa America កាលពីខែ កក្កដាផងដែរ។ គេត្រូវបានរំពឹងទុកអាចក្លាយជាអ្នកស្នងតំណែង Sergio Aguero នៅ Man City ដែលបានចូលនិវត្តន៍កាលពីពេលថ្មីៗ។ Alvarez នៅសល់កុងត្រាជាមួយ River Plate ដល់ខែ ធ្នូ ឆ្នាំ ២០២២។ City អាចត្រូវចំណាយរង្វង់២០លានផោន ដើម្បីផ្ទេរយក Alvarez មកកាន់ Etihad៕
26 Jan 2022
72 views
Football News
Lionel Messi បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលឈ្នះ Ballon d’Or ចំនួន 7
Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ផ្នែកបុរសជាលើកទីប្រាំពីរកាលពីយប់មិញនៅទីក្រុងប៉ារីស។ Messi បានឈ្នះពានរង្វាន់ Ballon d’Or ចុងក្រោយក្នុងឆ្នាំ 2019 មុនពេលពានរង្វាន់កាលពីឆ្នាំមុនត្រូវបានលុបចោលដោយសារតែជំងឺរាតត្បាត COVID-19 ។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានឈ្នះពានរង្វាន់មួយនេះក្នុងឆ្នាំ 2009, 2010, 2011, 2012 និងនៅឆ្នាំ 2015។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 38 គ្រាប់ក្នុង 48 ប្រកួតកាលពីរដូវកាលមុនសម្រាប់ Barcelona និងឈ្នះពានរង្វាន់ Copa del Rey មុនពេលដឹកនាំអាហ្សង់ទីនលើកពាន Copa America ក្នុងខែកក្កដា។ នោះគឺជាពានអន្តរជាតិដ៏សំខាន់ដំបូងគេនៃអាជីពរបស់ Messi ដែលត្រូវបានចំណាយទាំងស្រុងជាមួយជម្រើសជាតិអាហ្សង់ទីនមុនពេលចាកចេញទាំងទឹកភ្នែករបស់គាត់ពី Camp Nou ក្នុងខែសីហា និងបានប្តូរទៅកាន់ Paris Saint-Germain។
30 Nov 2021
107 views
Football News
ដាក់ខ្លាំងៗ! Evra សួរថា រដូវកាលមុនកីឡាករឆ្នើមម្នាក់នេះឈ្នះអ្វីខ្លះទើបចង់ឈ្នះ Ballon d’Or ហ្នឹង?
អតីតខ្សែការពារក្លិប Manchester United លោក Patrice Evra បានចុចឈ្មោះ Jorginho ជា កីឡាករដែលស័ក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំនេះ និង បានចោទសំណួរថា តើ Lionel Messi បានឈ្នះអ្វីខ្លះកាលពីរដូវកាលមុនទើបចង់ឈ្នះពានមួយនេះ។ ជាការពិតណាស់ កាលពីរដូវកាលមុន ជា ឆ្នាំដ៏ជោគជ័យបំផុតក្នុងអាជីពរបស់ Jorginho បន្ទាប់ពីរូបគេបានរួមចំណែកជួយ Chelsea ឈ្នះពានរង្វាន់ Champions League, UEFA Super Cup និង ពានរង្វាន់ EURO ២០២០ ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ខណៈ Messi វិញ ឈ្នះបានពាន Copa Del Rey ជាមួយ Barcelona និង Copa America ២០២០ ជាមួយអាហ្សង់ទីន។ លោក Evra បាននិយាយថា៖ ៉ពានរង្វាន់
16 Oct 2021
147 views
Football News
Neymar បានដោះអាវបង្ហាញដាច់ដុំក្រោយគេរិះគន់ឡើងគីឡូ
ខ្សែប្រយុទ្ធ Neymar បានដោះអាវបង្ហាញដាច់ដុំរបស់ខ្លួនទៅអ្នកគាំទ្រ ក្រោយពីមានការរិះគន់ថារូបគេឡើងគីឡូខ្លាំងកាលពីប៉ុន្មានថ្ងៃមុននេះ។ Neymar ក្រោយពីចប់ការប្រកួត Copa America កន្លងទៅ រូបគេទៅសម្រាកលំហែរកាយ និងទើបតែបានចូលហាត់ជាមួយក្រុម PSG ប៉ុន្មានសប្ដាហ៍មុននេះទេ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធរូបនេះមកលេងនៅជម្រើសជាតិប្រេស៊ីល ក៏ស្រាប់តែទទួលបានការរិះគន់ថែមទៀតទាក់ទងទៅនឹងរូបគេមើលទៅមាឌធំជាងមុននិងឡើងសាច់។ ចំពោះរឿងនេះដែរ ក្រោយពីមានការរិះគន់ភ្លាម Neymar បានតបលក្ខណៈលេងសើចវិញថាដោយសារពាក់អាវលេខ L ទើបមើលទៅឃើញធំ តែប្រកួតក្រោយៗទៀត រូបគេនឹងពាក់លេខ M វិញហើយ។ ក្រោយពីនោះមក អតីតកីឡាករ Barcelona ក៏បានដោះអាវបង្ហាញដាច់ឱ្យអ្នកគាំទ្រមើលថែមទៀត ថារូបរាងរបស់គេមិនធាត់ឡើយ៕
06 Sep 2021
147 views
Football News
Aguero របួសបាត់ ក្រោយមក Barca មិនទាន់បានលេងប្រកួតផ្លូវការម្ដងផង
ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero រងរបួសបាត់ទៅហើយ ក្រោយផ្ទេរមកក្លឹប Barcelona ហើយមិនទាន់បានលេងប្រកួតផ្លូវការបានមួយប្រកួតផង។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ក្លឹប Barcelona ។ ប្រភពខាងលើបានឱ្យដឹងថា កីឡាកររូបនេះរបួសភ្លៅខាងស្ដាំ ហើយនឹងអវត្តមានរយៈពេល ១០សប្ដាហ៍ ពោលគឺអាចអត់បានលេង ៩ប្រកួតនៅក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga។ សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះបានរងរបួស អំឡុងប្រកួតពាន Copa America កាលពីខែមិថុនាកន្លងទៅ ដោយក្រុមជម្រើសជាតិអាហ្សង់ទីនជាអ្នកលើកពាន។ កីឡាកររូបនេះបានមកដល់ Barcelona កាលពីចុងខែឧសភា ក្រោយកុងត្រានៅ Manchester City ផុតសុពលភាព៕
09 Aug 2021
169 views
Football News
អេមហួស! ស្ងាត់ៗ Spurs យកបានជម្រើសជាតិអាហ្សង់ទីនរូបនេះ ជាផ្លូវការហើយ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ
ខ្សែការពារ Cristian Romero បានសម្រេចការផ្ទេរពីក្លិប Atalanta ទៅកាន់ក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃ៤២លានផោន (ឬប្រមាណ ៥៨លានដុល្លារ)។ ជម្រើសជាតិអាហ្សង់ទីនវ័យ២៣ឆ្នាំខាងលើ បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំដើម្បីរួមរស់ជាមួយ Spurs ដោយរូបគេជាកីឡាករចំណូលថ្មីទី៣ហើយ របស់ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Bryan Gil និង អ្នកចាំទី Pierluigi Gollini ដែលជាអតីតកីឡាកររបស់ Atalanta ដែរនោះ។ យ៉ាងណាមិញ វត្តមានរបស់ Romero នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយ Spurs កំពុងសម្លឹងរកនាំចូលខ្សែការពារមួយរូបទៀត មុនបើករដូវកាល ដោយបច្ចុប្បន្ន ក្លិបមួយនេះ កំពុងចរចាជាមួយក្លិប Bologna ជុំវិញការផ្ទេរកីឡាករ Takehiro Tomiyasu។ គួរបញ្ជាក់ដែរថា Romero ជាខ្សែការពារដែលបានបង្ហាញទម្រង់លេចធ្លោ កាលពីរដូវកាលមុន ជាក់ស្ដែង គេបានជួយ Atalanta បញ្ចប់ចំណាត់ថ្នាក់លេខ៣ នៅក្របខណ្ឌ Serie A រដូវកាល ២០២០/២១
07 Aug 2021
164 views
Football News
លោក Cannavaro អះអាងច្បាស់ៗថា ខ្សែប្រយុទ្ធរូបនេះគឺស័ក្តិសមឈ្នះពាន Ballon d’Or បំផុត
អតីតវីរៈបុរសរបស់ក្រុមជម្រើសជាតិ អ៊ីតាលី លោក Fabio Cannavaro បានជ្រើសរើសយកអ្នកដែលគួរឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ ហើយលោកជឿជាក់យ៉ាងមុតមាំថា ពានរង្វាន់មួយនេះគួរតែបានទៅលើខ្សែប្រយុទ្ធរបស់ក្រុម អាហ្សង់ទីន និង Barcelona កីឡាករ Lionel Messi, ព្រោះថាប្រធានក្រុមរូបនេះពិតជាធ្វើបានល្អមែនទែននៅក្នុងព្រឹត្តិការណ៍ Copa America ២០២១។ ជាការពិតណាស់ Messi បានឈ្នះពានរង្វាន់កម្រិតអន្តរជាតិជាលើកដំបូងជាមួយក្រុម ពពកស បន្ទាប់ពីពួកគេបានបំបាក់ក្រុមម្ចាស់ផ្ទះប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០, ក្នុងនោះបុរសវ័យ ៣៤ ឆ្នាំពិតជាដើរតួសំខាន់មែនទែន ទាំងការស៊ុតបញ្ចូលទី និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅ, ម្យ៉ាងទៀតគាត់បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។ Cannavaro ដែលជាម្ចាស់ពាន Ballon d’Or នៅឆ្នាំ ២០០៦, បន្ទាប់ពីជួយឱ្យក្រុម អ៊ីតាលី ឈ្នះជើងឯក World Cup នៅឆ្នាំនោះ បានបង្ហាញក្តីជឿជាក់ថា Messi ពិតជាស័ក្តិសមទទួលបានពានកិត្តិយសមួយនេះខ្លាំងណាស់ ព្រោះថាគាត់តែងតែបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅលើទីលាន។ ថ្លែងប្រាប់គេហទំព័រ Tuttosport
21 Jul 2021
113 views
Football News
Koeman គិតថា Messi ជាបេក្ខជនដ៏ស័ក្ដិសមបំផុត សម្រាប់ពាន Ballon d’Or នៅឆ្នាំនេះ
លោក Ronaldo Koeman គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងពេលសម្ភាសន៍ជាមួយក្លឹបរបស់ខ្លួនកាលពីម្សិលមិញថា ខ្សែប្រយុទ្ធ Lionel Messi ជាបេក្ខជនដ៏ស័ក្ដិសមបំផុត សម្រាប់ពាន Ballon d’Or នៅឆ្នាំនេះ។ លោក Koeman បាននិយាយថា៖” Messi បានដើរតួយ៉ាងសំខាន់ជានិច្ចសម្រាប់ក្រុម។ គេជាប្រធានក្រុមគំរូមួយរូបសម្រាប់ក្លឹបយើង។ គេនៅតែរកគ្រាប់បាល់បាន ទោះជានៅពេលចាប់ផ្ដើមរដូវកាលនេះលំបាកក្ដី។ គេបានបង្ហាញឲ្យឃើញច្បាស់ថា គេជាកីឡាករល្អបំផុតនៅលើពិភពលោក។ ខ្ញុំដឹងថាគេចង់ឈ្នះពាន Copa America ឥឡូវនេះគេធ្វើបានហើយ។ អញ្ចឹងហើយសម្រាប់ខ្ញុំ Messi ជាបេក្ខជនដ៏ស័ក្ដិសមបំផុត សម្រាប់ពាន Ballon d’Or នៅឆ្នាំនេះ “។ នៅក្នុងរដូវកាលឆ្នាំ២០២០/២១កន្លេងទៅនេះ Messi បានចូលលេងឲ្យ Barca បាន៤៧ប្រកួត និងរកគ្រាប់បាល់បាន ៣៨គ្រាប់។ កីឡាករនេះក៏បានជួយអាហ្សង់ទីនឲ្យឈ្នះពាន Copa America ផងដែរ។ ដូច្នេះលើកនេះជាលើកទី៧ហើយសម្រាប់ Messi ប្រសិនបើកីឡាករនេះឈ្នះពាន Ballon d’Or នៅឆ្នាំនេះមែន ខណៈដែរកីឡាករនេះធ្លាប់ឈ្នះបាន ៦ដងរួចទៅហើយ
19 Jul 2021
164 views
Football News
ឈ្នះ២៦ដង? កំណត់ត្រានេះ សមឈ្នះពាន Ballon d’Or ជាងនរណាទាំងអស់
បន្ទាប់ពីអស់ការប្រកួត Copa America និង Euro 2020 ទៅ ពេលនេះដល់ដំណាក់កាលនិយាយពីកីឡាករសក្ដិសមឈ្នះពានរង្វាន់ Ballon d’Or វិញម្ដងហើយ។ Lionel Messi ត្រូវបានគេចាត់ទុកជាកីឡាករមានសង្ឃឹមច្រើនជាងគេ បន្ទាប់ពីរូបគេបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ក្រោយពីខកខានអស់រយៈពេល២៨ឆ្នាំមកហើយ។ ក្នុងការប្រកួតពានរង្វាន់ធំប្រចាំទ្វីបអាមេរិកខាងត្បូងនេះដែរ Messi បានប្រមូលពានរង្វាន់កិត្តិយសស្ទើរតែទាំងអស់ទៅហើយ។ មួយវិញទៀត បើនិយាយពីរដូវកាលមុនវិញ រូបគេក៏ធ្វើបានល្អខ្លាំងណាស់ដែរ។ ៤៧ប្រកួតនៅឆ្នាំនេះ Messi រកបាន៣៨គ្រាប់ និងបញ្ជូនបាល់បាន១៤គ្រាប់។ រូបគេជា Top Scorer នៅ La Liga និងឈ្នះពានរង្វាន់ Copa del Rey ផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ សរុបពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួតវិញ Messi ឈ្នះ២៦ពានទៅហើយ ដែលស្មើទៅនឹង២៦ប្រកួតនារដូវកាលនេះ។ ដោយនេះជាកំណត់ត្រាពិសេសមួយសម្រាប់គេ និងអាចនិយាយបានថាល្មមសម្រាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or បាន។ ងាកមកមើលដៃគូប្រជែងដែលធ្លាប់ស្វិតស្វាញពីមុនមកនោះ Ronaldo , Mbappe និង Robert
14 Jul 2021
176 views
Football News
Messi តបហើយ ក្រោយ Neymar ប្រកាសចង់ជួបអាហ្សង់ទីននៅផ្ដាច់ព្រ័ត្រ Copa America
Lionel Messi បាននិយាយថា ជំនួបរវាងអាហ្សង់ទីនជាមួយប្រេស៊ីល គឺជាការប្រកួតដែលអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកចង់ឃើញ។ អាហ្សង់ទីនបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពាន Copa America បន្ទាប់ពីយកឈ្នះកូឡំប៊ីតាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដី។ ក្រោយបានឡើងទៅជុំបន្ត Messi បាននិយាយថា ក្រុមទាំងពីរសុទ្ធតែបានឡើងផ្ដាច់ព្រ័ត្រ។ វាគឺជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលគ្រប់គ្នាសង្ឃឹមចង់ឃើញ។ វាកាន់តែខិតជិតរកឃើញម្ចាស់ពាន ហើយជាការប្រកួតដ៏លំបាក។ ពេលប្រេស៊ីលឈ្នះប៉េរូឡើងផ្ដាច់ព្រ័ត្រ Neymar បាននិយាយថា គេចង់ជួបក្រុមរបស់ Messi ហើយពេលនេះបានដូចបំណង។ តបនឹងសម្ដីនេះ Messi បានលើកឡើងថា៖ “ខ្ញុំបានដឹងពីអ្វីដែល Neymar បាននិយាយ។ វាជាផ្ដាច់ព្រ័ត្រ ដែលយើងគ្រប់គ្នាកំពុងរងចាំ”។ Messi ក៏បានបញ្ជាក់ទៀតថា អាហ្សង់ទីនមានអ្នកចាំទីដៃស្អិត Emi Martinez ដែលជាកីឡាករអស្ចារ្យ។ គ្រប់គ្នាក្នុងក្រុមសុទ្ធសឹងតែជឿជាក់លើអ្នកចាំទីរូបនេះ។ Messi នៅសល់តែមួយជំហាននោះទេនឹងអាចឈ្នះពាន Copa America ជាលើកដំបូង៕
09 Jul 2021
205 views
Football News
Messi សរសើរខ្លាំងៗថា Martinez នេះហើយជួយឲ្យអាហ្សង់ទីនឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Copa America
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយក្រោយប្រកួតឈ្នះនឹងកូឡុំប៊ីនៅក្នុងថ្ងៃនេះថា អ្នកចាំទី Emiliano Martinez នេះហើយជានាក់ជួយក្រុមអាហ្សង់ទីនឲ្យឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រកួត Copa America ។ Messi បាននិយាយថា៖” នេះដោយសារតែយើងមាន Emi ហ្នឹងឯង។ គេជាអ្នកចាំទីដ៏អស្ចារ្យ និងជាវីរបុរសរបស់យើង។ កីឡាកររូបនេះបានបន្ថែមថា៖” លទ្ធផលទាំងអស់គឺដោយសារយើងទាំងអស់ បានជឿជាក់ទុកចិត្តគេ អញ្ចឹងហើយបានជាយើងទាំងអស់គ្នានេះបានចូលរួមលេងគ្រប់ប្រកួតបានបែបនេះ ហើយឥឡូវនេះយើងបន្តបានទៅលេងនៅប្រកួតវគ្គផ្ដាច់ព្រ័ត្រថែមទៀត “។ អាហ្សង់ទីននឹងត្រូវឡើងប៉ះជាមួយប្រេស៊ីលក្នុងប្រកួត Copa America វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕
07 Jul 2021
118 views
Football News
Neymar និយាយថា ចង់ជួបក្រុមរបស់ Messi នៅ Final ពាន Copa America 2021
ខ្សែបម្រើប្រយុទ្ធ Neymar បាននិយាយថា គេសង្ឃឹមនឹងជួបអាហ្សង់ទីននៅវគ្គផ្ដាច់ព្រ័ត្រពាន Copa America ហើយពេលនោះប្រេស៊ីលនឹងលើកពាន។ ប្រេស៊ីលបានយកឈ្នះប៉េរូកាលពីព្រឹកមិញ ១-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងទីក្រុង Rio de Janerir។ អរគុណដល់គ្រាប់បាល់របស់ Lucas Paqueta នៅនាទី៣៥ ក្រោយមានការបញ្ជូនពីមិត្តរូមក្រុម Neymar។ ជំនួបរវាងកូឡំប៊ីនិងអាហ្សង់ទីនត្រូវលេងនៅព្រឹកស្អែក ដើម្បីរកមួយក្រុមទៅប៉ះប្រេស៊ីលក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយបញ្ចប់ការប្រកួតកាលពីព្រឹកមិញ Neymar បាននិយាយថា៖ “ខ្ញុំចង់ជួបអាហ្សង់ទីន។ ខ្ញុំគាំទ្រពួកគេ។ ខ្ញុំមានមិត្តច្រើននៅទីនោះ ហើយនៅផ្ដាច់ព្រ័ត្រប្រេស៊ីលនឹងឈ្នះ”។ ពេលវេលាចុងក្រោយដែលប្រទេសធំទាំងពីរជួបគ្នានៅពាន Copa America វគ្គផ្ដាច់ព្រ័ត្រគឺនៅឆ្នាំ២០០៧។ ពេលនោះប្រេស៊ីលឈ្នះ ៣-០។ អាហ្សទីនឈរលេខ២ ខណៈប្រេស៊ីលឈរលេខ៣ ជាប្រទេសជោគជ័យបំផុតក្នុងពានប្រចាំនៅទ្វីបអាមេរិកខាងត្បូងមួយនេះ៕
06 Jul 2021
240 views
Football News
ប្រទេសកូឡុំប៊ី បានប្រកាសដកខ្លួនចេញពីបេក្ខភាពម្ចាស់ផ្ទះ Copa America 2021
ប្រទេសកូឡុំប៊ី បានប្រកាសដកខ្លួនចេញពីបេក្ខភាពម្ចាស់ផ្ទះ Copa America 2021 ដោយសារវិបត្តិ Covid 19 ខណៈដែលអាហ្សង់ទីន ប្រកាន់ជំហររ៉ាប់រងសិទ្ធិធ្វើជាម្ចាស់ផ្ទះតែម្នាក់ឯងដោយមិនខ្វល់ពីប្រទេសកូឡុំប៊ីនោះឡើយ។ ព្រឹត្តិការណ៍ Copa America 2021 នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្តដាខាងមុននេះ។ ការដកខ្លួនរបស់ប្រទេសកូឡុំប៊ី គឺកើតឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីផ្ទាល់សារការព្រួយបារម្ភពីការប្រឈមមុខក្នុងការកើនឡើងនៃជំងឺកូវីតអំឡុងពេលប្រកួតពានរង្វាន់ Copa America 2021 ។ បច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រទេសអាហ្សង់ទីនទំនងជារៀបចំព្រឹត្តិការណ៍ Copa America 2021 ក្នុងនាមជាម្ចាស់ផ្ទះតែម្នាក់ឯងនាខែក្រោយនេះ៕
21 May 2021
175 views