Tag: Copa Del Rey
Football News
Bale នឹងចេញពី Real Madrid ពេលចប់រដូវកាលនេះ
ខ្សែបម្រើប្រយុទ្ធ Gareth Bale នឹងចាកចេញពី Real Madrid ពេលដែលកុងត្រារបស់គេអស់នៅរដូវក្ដៅនេះ។ កីឡាករវ័យ៣២ឆ្នាំធ្លាប់ឈ្នះពាន La Liga ចំនួន ២ដង Copa del Rey ម្ដង និង Champions League ចំនួន ៤ដង ក្នុងរយៈពេល៩ឆ្នាំនៅកីឡដ្ឋាន Bernabeu។ ប៉ុន្តែអ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានបញ្ជាក់ថា Bale នឹងចាកចេញពីក្លឹប ពេលដែលកុងត្រារបស់គេអស់។ នៅរយៈកាលចុងក្រោយ Bale បានញាំញីដោយសាររបួស ទើបធ្វើឲ្យទម្រង់លេងធ្លាក់ចុះ និងមិនសូវបានលេង។ Bale បានផ្ទេរមកកាន់ Real Madrid កាលពីឆ្នាំ២០១៣ ជាមួយតម្លៃខ្លួនដ៏ខ្ពស់។ ខណះដែលក្រុម Spurs គឺជាក្រុមដែលកំពុងចាប់អារម្មណ៍ចង់នាំ Bale ត្រលប់ទៅវិញ ខណៈរដូវកាលមុនគេបានខ្ចីជើងទៅទីនោះម្ដងហើយ៕
16 Feb 2022
71 views
Football News
Athletic Bilbao ទម្លាក់ Real Madrid ក្នុងពានរង្វាន់ Copa del Rey ចុងម៉ោង
កីឡាករ Alex Berenguer រកបានគ្រាប់នៅនាទីទី៨៩ ជួយឲ្យ Athletic Bilbao ទម្លាក់ Real Madrid ចេញពីពាន Copa del Rey ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Berenguer បានប្ដូរចូលក្នុងវគ្គទីពីរ ជំនួសកីឡាករ Nico Williams។ នៅចុងម៉ោងខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំបានប្រើបច្ចេកទេសញាក់ដាច់ខ្សែការពាររបស់ Real រួចបន្តទាត់កោងចូលទីបានសម្រេច។ លទ្ធផល ១ ទល់នឹង ០ គ្រប់គ្រាប់សម្រាប់ Bilbao ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Bilbao កំពុងតែសម្លឹងឃើញឈានទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣រដូវកាលជាប់គ្នាក្នុងពានរង្វាន់ Copa del Rey។ ៤ក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន Valencia, Real Betis, Rayo Vallecano និង Bilbao៕
05 Feb 2022
93 views
Football News
Ansu Fati បានសម្រកទឹកភ្នែកពេលប្ដូរចេញ ក្នុងជំនួប Barca ចាញ់ Athletic Bilbao
កាលពីយប់មិញនេះក្រុមអ្នកមានបុណ្យ Barcelona បានធ្លាក់ចេញពីពាន Copa Del Rey ហើយក្រោមថ្វីជើង Athletic Bilbao ដោយលទ្ធផល ៣ ទល់នឹង ២ នៅទឹកដីរបស់ Athletic Bilbao វគ្គ១៦ក្រុមចុងក្រោយ។ ក្នុងជំនួបនេះ Ansu Fati បានប្ដូរចូលនៅនាទីទី ៦១ ក្រោយពេលក្រុមរបស់ខ្លួនតាមបានស្មើ ២ទល់ ២ជាមួយ Athletic Bilbao បញ្ចប់ ៩០នាទី គេក៏រងរបួសហើយត្រូវបានប្ដូរចេញនៅម៉ោងបន្ថែម ១៥នាទី ២ដងពោលគឺនាទីទី ៩៦។ មុនពេលឈានដល់ការប្ដូរចេញនេះ Ansu Fati បាននិយាយទៅកាន់ក្រុមការងារដើម្បីសុំឲ្យកីឡាករថ្មីមកជំនួសខ្លួន ព្រោះគេមិនអាចលេងតទៅទៀតបាន។ អមដោយការនិយាយសុំប្ដូរចេញនោះគេបានសម្រកទឹកភ្នែកសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលខ្លួនមិនអាចជួយក្រុមក្នុងស្ថានភាពដែលក្រុមរបស់ខ្លួនកំពុងស្ថិតក្នុងប្រកួតសំខាន់។ យ៉ាងណាការប្រកួតនោះ Barcelona នៅតែមិនអាចឈ្នះដដែល ព្រោះដល់នាទីទី ១០៥ ក្រុមម្ចាស់ផ្ទះក៏ទទួលបានបាល់ពិន័យ ១១ម៉ែត្រ ដែលស៊ុតបានសម្រេចដោយ Iker Muniain ដើម្បីសម្លាប់ក្រុមអ្នកមានបុណ្យឲ្យធ្លាក់ចេញត្រឹមវគ្គនេះតែម្ដង៕
22 Jan 2022
55 views
Football News
បង្ហាញខ្លួនថ្ងៃដំបូងរបស់ Dani Alves ជួយឲ្យ Barca ឈ្នះទាំងតានតឹង
Barcelona បានយកឈ្នះក្រុមមកពីលីគលំដាប់ទី៣ Linares លទ្ធផល ២-១ បានឡើងទៅជុំបន្តពានរង្វាន់ Copa del Rey ខណៈ Dani Alves បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប។ ក្នុងការប្រកួត Linares បានធ្វើការនាំមុខមុនតាំងតែនាទី១៩។ ហើយការប្រកួតត្រូវរងចាំដល់នាទី៦៣និង៦៩ ទើប Barca អាចវាយបកយកឈ្នះវិញ ទាត់បញ្ចូលទីដោយកីឡាករ Ousmane Dembele និង Ferran Jutgla។ តាមរយៈលទ្ធផលឈ្នះ ២-១ នេះ Barca មានសិទ្ធិបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Copa del Rey។ Dani Alves វ័យ៣៨ឆ្នាំក្រោយរងចាំអស់ជាយូរ កាលពីយប់មិញគេបានបង្ហាញខ្លួនប្រកួតដំបូងឲ្យ Barca ហើយផ្លាស់មកកាន់ក្លឹបកាលពីខែវិច្ឆិកា។ ខ្សែការពារស្ដាំរូបនេះបានចាកចេញពីកីឡដ្ឋាន Nou Camp កាលពីឆ្នាំ២០១៦ ធ្លាប់ឈ្នះពាន La Liga ៦ដង និង Champions League ៣ដង៕
07 Jan 2022
95 views
Football News
Lionel Messi បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលឈ្នះ Ballon d’Or ចំនួន 7
Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ផ្នែកបុរសជាលើកទីប្រាំពីរកាលពីយប់មិញនៅទីក្រុងប៉ារីស។ Messi បានឈ្នះពានរង្វាន់ Ballon d’Or ចុងក្រោយក្នុងឆ្នាំ 2019 មុនពេលពានរង្វាន់កាលពីឆ្នាំមុនត្រូវបានលុបចោលដោយសារតែជំងឺរាតត្បាត COVID-19 ។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានឈ្នះពានរង្វាន់មួយនេះក្នុងឆ្នាំ 2009, 2010, 2011, 2012 និងនៅឆ្នាំ 2015។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 38 គ្រាប់ក្នុង 48 ប្រកួតកាលពីរដូវកាលមុនសម្រាប់ Barcelona និងឈ្នះពានរង្វាន់ Copa del Rey មុនពេលដឹកនាំអាហ្សង់ទីនលើកពាន Copa America ក្នុងខែកក្កដា។ នោះគឺជាពានអន្តរជាតិដ៏សំខាន់ដំបូងគេនៃអាជីពរបស់ Messi ដែលត្រូវបានចំណាយទាំងស្រុងជាមួយជម្រើសជាតិអាហ្សង់ទីនមុនពេលចាកចេញទាំងទឹកភ្នែករបស់គាត់ពី Camp Nou ក្នុងខែសីហា និងបានប្តូរទៅកាន់ Paris Saint-Germain។
30 Nov 2021
108 views
Football News
ផ្លូវការ! Pedri តកុងត្រាថ្មីជាមួយ Barca ជាមួយថ្លៃផ្ដាច់កុងត្រា ១.១ពាន់លានដុល្លារ
ខ្សែបម្រើវ័យ១៨ឆ្នាំ Pedri បានបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ២០២៦ ជាមួយថ្លៃផ្ដាច់កុងត្រារហូតដល់ប្រមាណ ១.១៦ពាន់ដុល្លារ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបផ្ទាល់។ កីឡាករនេះទើបផ្លាស់មកលេងនៅក្លឹបអេស្ប៉ាញខាងលើ នៅឆ្នាំ២០២០ ដោយមកទល់នឹងពេលនេះចូលលេងក្នុងការប្រកួតបាន ៥៦ប្រកួត និងរកគ្រាប់បាល់បាន៤គ្រាប់ ដោយបានឈ្នះពាន Copa del Rey នៅក្នុងរដូវកាលដំបូងរបស់ខ្លួនតែម្ដង។ កីឡាករនេះត្រូវបានគេស្គាល់ថាជាកីឡាករវ័យក្មេងមួយរូបដែលតម្លៃខ្លួនខ្ពស់បំផុតនៅពេលនេះជាង ៩៣លានដុល្លារ។ ចំពោះកម្មវិធីចុះកុងត្រានេះ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ស្អែក អមជាមួយការធ្វើសន្និសីទកាសែតពីរឿងនេះផងដែរ៕
14 Oct 2021
191 views
Football News
Koeman ៖ ខ្ញុំពិតជារីករាយក្នុងការបន្តដឹកនាំ Barcelona ច្រើនឆ្នាំទៀត
អ្នកចាត់ការសញ្ជាតិហុល្លង់លោក Ronald Koeman បានសម្ដែងការសប្បាយរីករាយក្នុងការចង់បន្តនៅដឹកនាំ Barcelona រយៈពេលច្រើនឆ្នាំទៀត។ កុងត្រារបស់បុរសហុល្លង់ នឹងផុតនៅរដូវកាលឆ្នាំ២០២១-២០២២ ខណៈដែលអតីតកីឡាកររបស់ Barcelona រូបនេះបង្ហាញក្ដីរំពឹងថា លោក Joan Laporta នឹងអាចអនុញ្ញាតិឲ្យខ្លួនបន្តដឹកនាំអ្នកមានបុណ្យច្រើនឆ្នាំទៀត។ កៅអីរបស់លោក Ronald Koeman ដែលពីធ្លាប់ក្ដៅកាលចុងរដូវកាលមុន បានប្រែមកជាមើលទៅហាក់មានសុវត្ថិភាពក្រោយពេលចាប់ផ្ដើមរដូវកាលនេះបានល្អ។ ប៉ុន្តែយ៉ាងណាការចរចាសម្រាប់កុងត្រាថ្មីជាមួយអ្នកចាត់ការ ហុល្លង់ ហាក់មានស្ថានភាពលំបាកមួយ ក្រោយពេលគេឃើញថាប្រធានក្លឹប Barca ត្រូវបានផ្លាស់ប្ដូរ។ ក្នុងបទសម្ភាសន៍មួយជាមួយ Sport និង Mundo Deportivo របស់ប្រទេសអេស្ប៉ាញលោក Koeman បាននិយាយថា«ខ្ញុំបើកចំហរ សម្រាប់ការចរចាបន្តកុងត្រាបន្ថែម។ ខ្ញុំពិតជារីករាយខ្លាំងណាស់ក្នុងការនៅ Barcelona បន្តច្រើនឆ្នាំទៀត»។ បុរសខាងលើបន្ថែមថា បើទោះបីជាបច្ចុប្បន្នក្លឹបកំពុងស្ថិតក្នុងស្ថានភាពលំបាក។ ប៉ុន្តែអ្វីគ្រប់យ៉ាងលោកពិតជាអរគុណដល់ការសម្រេចចិត្តទាំងឡាយរបស់ថ្នាក់ដឹកនាំ ដែលបានរៀបចំក្រុមឲ្យមកជាល្អប្រសើរវិញ។ បច្ចុប្បន្នទាំងគ្រូ និងក្រុមការងារ ព្រមទាំងកីឡាករក្មេងៗរបស់ Barcelona ទាំងអស់កំពុងធ្វើការងារបានយ៉ាងល្អជាមួយគ្នា។ លោកក៏សង្ឃឹមថា នឹងអាចបន្តដឹកនាំនៅ Barcelona បាន ៣,៤ ឬ៥ឆ្នាំបន្ថែមទៀតផងដែរ។ រំលឹកថា លោក
08 Sep 2021
112 views
Football News
ផ្លូវការ៖ ក្រុមតោខៀវ Chelsea បានខ្ចីជើងកីឡាករ Saul Niguez ពីក្លិប Atletico Madrid
ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Saul Niguez ពីក្លិប Atletico Madrid ។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយរដូវជាមួយនឹងជម្រើសសម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹប Atletico Madrid នឹងទទួលបាន ៤ លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ។ Saul Niguez រកគ្រាប់បាល់បាន ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤៧ លើកសម្រាប់ក្លឹប Atletico Madrid ដែលធ្លាប់ឈ្នះពានរង្វាន់ Europa League លីកចំនួន ២ ដងពានរង្វាន់ Copa del Rey ពានរង្វាន់ UEFA Super Cup ពានរង្វាន់ក្នុងស្រុកមួយនិងពានរង្វាន់ La Liga ផងដែរ។
01 Sep 2021
191 views
Football News
មានដែលដឹងអត់ថា Messi ធ្លាប់ទទួលបានកាតក្រហមប៉ុន្មាននៅក្នុងអាជីពរបស់ខ្លួន?
ម្ចាស់ពាន Ballon d’Or ៦ សម័យ Lionel Messi ទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញខ្លាំង ដោយសារតែលោកជាកីឡាករម្នាក់ដែលមានភាពប៉ិនប្រសព្វនៅក្នុងការញាក់ នឹង អូសបាល់, ប៉ុន្តែសួរថា តើគាត់ធ្លាប់ត្រូវបានអាជ្ញាកណ្តាលបណ្តេញពីទីលានកំលុងការប្រកួតដែរឬទេ? ជាការពិតណាស់ Messi ធ្លាប់ទទួលបានកាតក្រហមចំនួន ៣ លើកនៅក្នុងអាជីពរបស់ខ្លួន ពោលគឺមានមួយលើកជាមួយក្លិប Barcelona និង ២ លើកជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន៖ កាតក្រហមដំបូងបំផុតដែល Messi ធ្លាប់ទទួលបាន គឺនៅពេលដែលក្រុមជម្រើសជាតិ អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ហុងគ្រី នៅឆ្នាំ ២០០៥, កំលុងពេលនោះ Messi មានវ័យទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ ហើយរូបគេត្រូវបានទទួលកាតក្រហមពីលោកអាជ្ញាកណ្តាលភ្លាមៗ នៅពេលដែលរូបគេវាយទៅលើកីឡាករ Vilmos Vanczak ក្រោយកីឡាកររូបនេះព្យាយាមទាញអាវរបស់គាត់។ សម្រាប់កាតក្រហមលើកទី ២ Messi ទទួលបាននៅឆ្នាំ ២០១៩, ដែលពេលនោះក្រុម អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ឈីលី នៃព្រឹត្តិការណ៍ Copa
29 Jul 2021
164 views
Football News
Koeman ដាក់គោលដៅចង់ឲ្យខ្សែបម្រើទាំងអស់រកឲ្យបានពី៣ទៅ៦គ្រាប់នៅរដូវកាលថ្មី
អ្នកចាត់ការ Ronald Koeman កំពុងតែរៀបចំដើម្បីរដូវកាល២០២១-២១ ហើយសង្ឃឹម Barcelona អាចពង្រឹងនូវអ្វីដែលពួកគេសម្រេចបានក្នុងឆ្នាំដំបូងរបស់លោកក្នុងការដឹកនាំ។ អ្នកចាត់ការសញ្ជាតិហូឡង់សម្លឹងឃើញការពង្រឹងគ្រប់តំបន់ ហើយជាពិសេសចង់ឲ្យខ្សែបម្រើរបស់លោកទាំងអស់គួរឲ្យអាចរកគ្រាប់ឲ្យបានច្រើន។ មកកាន់ Barca នៅឆ្នាំដំបូង Koeman បានជួយក្រុមឈ្នះពាន Copa del Rey តែមួយគត់ និងឈរលេខ៣នៅតារាពិន្ទុ La Liga។ ក្នុងកិច្ចសម្ភាសន៍មួយ Koeman អំពីខ្សែបម្រើក្មេងៗរបស់ក្លឹបដូចជា Frenkie de Jong ថា ត្រូវតែពង្រឹងទៅមុខ ហើយក្លឹបនឹងបន្តធ្វើការជាមួយគេដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរទៅមុខ។ ដូចខ្សែបម្រើទាំងអស់ក្នុងក្លឹប បូករួមទាំង De Jong ផង គួរតែអាចរកគ្រាប់បាល់បានចន្លោះពី ៣ទៅ៦គ្រាប់ ក្នុងរដូវកាលថ្មី។ Koeman ក៏បានសរសើពីខ្សែបម្រើវ័យ១៨ឆ្នាំ Pedri ដែលបង្ហាញសមត្ថភាពអស្ចារ្យក្នុងព្រឹត្តិការណ៍ Euro ២០២០។ តែដោយសារភាពនៅវ័យក្មេង លោកចង់ឲ្យ Pedri បន្តពង្រឹងខ្លួនបន្ថែម ខណៈបច្ចុប្បន្នគេកំពុងបន្តជួយអេស្ប៉ាញទៅលេងនៅព្រឹត្តិការណ៍អូឡាំពិក៕
19 Jul 2021
248 views
Football News
Koeman៖ សង្ឃឹមថាវាមិនមែនជាការប្រកួតបាល់ទាត់អេស្បាញចុងក្រោយសំរាប់ Messi សំរាប់ Barca នោះទេ
លោក Ronald Koeman ដែលជាគ្រូបង្វឹករបស់ក្រុម Barcelona បានធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey យកឈ្នះជាមួយនឹងក្រុម Athletic ក្នុងលិទ្ធផល (៤-០) ។ ពិន្ទុនេះមិនធម្មតាទេប៉ុន្តែយើងសមនឹងឈ្នះជើងឯក ។ យើងត្រូវរង់ចាំរយៈពេលយូរដើម្បីគោលដៅហើយយើងបានធ្វើវាពិតមែន ។ Koeman បាននិយាយប្រាប់ Marca ថា“ យើងមានទំនុកចិត្តលើការកាន់កាប់ការប្រកួតបន្ទាប់ពីឆ្លងកាត់ ១-០ យើងពិតជាអស្ចារ្យណាស់នៅគ្រប់ផ្នែកទាំងអស់នៃការប្រកួត” ។ De Jong និង Messi គឺជាកីឡាករឆ្នើម ។ Leo បានបង្ហាញឱ្យឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគាត់គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ។ គាត់មានប្រសិទ្ធភាពម្តងទៀត។ ប៉ុន្តែអ្នកក៏ត្រូវមើលពីមិត្តរួមក្រុមដែលនៅសល់ ។ មនុស្សគ្រប់គ្នាលេងក្នុងកម្រិតអស្ចារ្យហើយសមនឹងទទួលបានពានរង្វាន់ ។ “ ខ្ញុំសង្ឃឹមថានេះមិនមែនជាការប្រកួតបាល់ទាត់អេស្ប៉ាញចុងក្រោយរបស់ Messi ជាមួយក្រុមរបស់យើងទេ ។ យើងចង់ ឲ្យ គាត់នៅជាមួយយើង ។ ”
19 Apr 2021
212 views
Other Highlights
Highlight បាល់ទាត់ Athletic Bilbao 1-0 Barcelona
Highlight បាល់ទាត់ Athletic Bilbao Vs Barcelona Copa del Rey ក្របខ័ណ : Copa del Rey ថ្ងៃទី : ០៧ កុម្ភះ ២០២០ លទ្ធផល : Athletic Bilbao 1-0 Barcelona
09 Feb 2020
381 views
Other Highlights
Highlight បាល់ទាត់ Real Madrid 3-4 Real Sociedad
Highlight បាល់ទាត់ Real Madrid Vs Real Sociedad Copa del Rey ក្របខ័ណ : Copa del Rey ថ្ងៃទី : ០៧ កុម្ភះ ២០២០ លទ្ធផល : Real Madrid 3-4 Real Sociedad
09 Feb 2020
355 views
Copa Del Rey
Highlight បាល់ទាត់ Athletic Bilbao 1-0 Barcelona
Highlight បាល់ទាត់ Athletic Bilbao Vs Barcelona Copa del Rey Spain ក្របខ័ណ : Copa del Rey Spain ថ្ងៃទី : ០៧ មករា ២០២០ លទ្ធផល : Athletic Bilbao 1-0 Barcelona
07 Feb 2020
290 views
Copa Del Rey
Highlight បាល់ទាត់ Real Madrid 3-4 Real Sociedad
Highlight បាល់ទាត់ Real Madrid Vs Real Sociedad Copa del Rey Spain ក្របខ័ណ : Copa del Rey Spain ថ្ងៃទី : ០៧ មករា ២០២០ លទ្ធផល : Real Madrid 3-4 Real Sociedad
07 Feb 2020
260 views
Other Highlights
Highlight បាល់ទាត់ Barcelona 5-0 Leganes
Highlight បាល់ទាត់ Barcelona Vs Leganes Copa del Rey ក្របខ័ណ : Copa del Rey ថ្ងៃទី : ៣១ មករា ២០២០ លទ្ធផល : Barcelona 5-0 Leganes
01 Feb 2020
964 views
Copa Del Rey
Barcelona លត់ក្រុមក្រុមភ្ញៀវ Leganes នៅលទ្ធផល ៥-០ កាលពីយប់មិញ
Barcelona បានយកឈ្នះទៅលើ Leganes នៅលទ្ធផល ៥-០ កាលពីយប់មិញនៅវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Copa del Rey។ ២គ្រាប់របស់ខ្សែប្រយុទ្ធមកពីអាហ្សង់ទីន Messi កើតឡើងនៅនាទីទី៥៩ និង ៨៩ ក្រោយពេលមិត្តរួមក្រុម Griezmann រកបានគ្រាប់បើកឆាកនៅនាទីទី៤ Lenglet នៅនាទីទី២៧ និង Arthur នៅនាទីទី៧៧។ ២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យ Messi រកបាន ៦២៣គ្រាប់ឲ្យក្លឹបយក្សអេស្ប៉ាញ Barcelona ស្ថិតក្រោមការដឹកនាំទើបតែបាន ៣ប្រកួតរបស់អ្នកចាត់ការទូទៅថ្មី Quique Setien បន្ទាប់ពីបរាជ័យ ២-០ នៅក្នុងផ្ទះរបស់ Valencia នៅ La Liga កាលសប្តាហ៍មុន៕
31 Jan 2020
364 views
Other Highlights
Highlight បាល់ទាត់ Zaragoza 0-4 Madrid
Highlight បាល់ទាត់ Zaragoza Vs Madrid Copa del Rey ក្របខ័ណ : Copa del Rey ថ្ងៃទី : ៣០ មករា ២០២០ លទ្ធផល : Zaragoza 0-4 Madrid
30 Jan 2020
305 views