Tag: Copa
Football News
ប្រធានក្លឹប Joan Laporta វិជ្ជមានកូវីដ ក្រោយស្នឹទ្ធស្នាលជាមួយ Ferran Torres
ប្រធានក្លឹបរបស់ Barcelona លោក Joan Laporta បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ដែរ ក្រោយពេលរូបលោកចូលរួមការបង្ហាញខ្លួនរបស់កីឡាករថ្មី Ferran Torres កាលពីពេលថ្មីៗ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ferran Torres បានបង្ហាញខ្លួននាមជាកីឡាករថ្មីបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានគេផ្សាយថា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ខណៈដែលក្នុងការបង្ហាញខ្លួននោះប្រធានក្លឹបខាងលើបានសម្ដែងការស្និទ្ធស្នាលជាមួយអតីតកីឡាកររបស់ Man City ផងដែរ។ តាមគម្រោងប្រធានក្លឹបខាងលើនឹងទៅជាមួយក្រុម ដើម្បីទស្សនាការប្រកួតនៅតំបន់ Andalusia ដែលជាទឹកដីក្រុម Linares Deportivo ក្នុងពាន Copa យប់នេះ និងមួយប្រកួតទៀតត្រូវទៅលេងនៅទឹកដី Granada ក្នុងពាន La Liga នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែដោយសារការធ្វើតេស្តឃើញវិជ្ជមានកូវីដ ១៩ ធ្វើឲ្យលោកមិនអាចទៅបាន។ ប្រធានក្លឹបខាងលើបច្ចុប្បន្នមានសុខភាពល្អធម្មតា ពោលគឺមិនមានរោគសញ្ញាអ្វីកើតឡើងទេ។ ខណៈដែលប្រធានក្លឹបរងលោក Rafael Yuste ដែលបានទៅចូលរួមការបង្ហាញខ្លួនរបស់ Torres ដែរនោះគឺធ្វើតេស្តអវិជ្ជមាន ប៉ុន្តែដើម្បីជាការការពារលោកក៏ត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែកដែរ៕
06 Jan 2022
122 views
Football News
Messi សរសើរខ្លាំងៗថា Martinez នេះហើយជួយឲ្យអាហ្សង់ទីនឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Copa America
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយក្រោយប្រកួតឈ្នះនឹងកូឡុំប៊ីនៅក្នុងថ្ងៃនេះថា អ្នកចាំទី Emiliano Martinez នេះហើយជានាក់ជួយក្រុមអាហ្សង់ទីនឲ្យឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រកួត Copa America ។ Messi បាននិយាយថា៖” នេះដោយសារតែយើងមាន Emi ហ្នឹងឯង។ គេជាអ្នកចាំទីដ៏អស្ចារ្យ និងជាវីរបុរសរបស់យើង។ កីឡាកររូបនេះបានបន្ថែមថា៖” លទ្ធផលទាំងអស់គឺដោយសារយើងទាំងអស់ បានជឿជាក់ទុកចិត្តគេ អញ្ចឹងហើយបានជាយើងទាំងអស់គ្នានេះបានចូលរួមលេងគ្រប់ប្រកួតបានបែបនេះ ហើយឥឡូវនេះយើងបន្តបានទៅលេងនៅប្រកួតវគ្គផ្ដាច់ព្រ័ត្រថែមទៀត “។ អាហ្សង់ទីននឹងត្រូវឡើងប៉ះជាមួយប្រេស៊ីលក្នុងប្រកួត Copa America វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕
07 Jul 2021
119 views