Tag: COPE
Football News
Messi បានស្នើឱ្យឪពុកចាប់ផ្តើមពិភាក្សាជាមួយ Barca នៅពេលរដូវកាលបញ្ចប់
ការចរចាររវាងខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi និងក្លឹបកាតាឡានជុំវិញកិច្ចសន្យាថ្មីទំនងជានឹងចាប់ផ្តើមបន្ទាប់ពីរដូវកាល ២០២០/២១ បានបញ្ចប់។ យោងតាមគេហទំព័រ COPE ដែលដកស្រង់ពីប្រភពជិតស្និទ្ធនឹងកីឡាករបានអោយដឹងថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានស្នើសុំឪពុករបស់ខ្លួនឈ្មោះ Jorge Messi ដែលជាភ្នាក់ងាររបស់កីឡាករផ្ទាល់មិនអោយចាប់ផ្តើមចរចារកិច្ចសន្យាជាមួយ Barca មុនពេលបញ្ចប់រដូវកាលនេះនោះត្រូវរងចាំដល់រដូវកាលនេះបញ្ចប់សិន ។ បច្ចុប្បន្នលោក Jorge Messi ស្ថិតនៅក្នុងរដ្ឋធានីកាតាឡានប្រទេសអេស្ប៉ាញ ។ ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះចង់ផ្តោតអារម្មណ៍ទាំងស្រុងលើការប្រកួតដើម្បីដណ្តើមយកពានរង្វាន់ La Liga ដោយកីឡាករបាល់ទាត់រូបនេះមានបំណងចង់រកបានពានរង្វាន់ទី ២ ជាមួយ Barcelona ក្នុងរដូវកាលនេះ ។ ខ្សែប្រយុទ្ធឆ្នើម Lionel Messi មានទំនាក់ទំនងល្អណាស់ជាមួយប្រធានក្លឹប Barca លោក Joan Laporta ហើយភាគីទាំងពីរបានធ្វើកិច្ចចរចាក្រៅផ្លូវការរួចហើយលើកិច្ចព្រមព្រៀងថ្មី។ ទោះយ៉ាងណា Messi ជឿជាក់ថាពេលនេះគាត់គួរតែគិតតែពីផលប្រយោជន៍ក្រុមដែលគាត់ជឿជាក់ប៉ុណ្ណោះ។ កីឡាកររូបនេះរកបាន ២៣ គ្រាប់និង Assists អោយមិត្តរួមក្រុមចំនួន ៨ ដងក្នុង ២៨ ប្រកួត La
22 Apr 2021
150 views