Tag: Corriere dello Sport
Football News
Tevez កំពុងពិចារណាក្នុងការត្រលប់មកក្របខណ្ឌ Premier League វិញ
ខ្ញីចាស់ដែលធ្លាប់ប្រកបអាជីពនៅក្លិប Manchester City កីឡាករ Carlos Tevez កំពុងបើកការចរចាជាមួយលោក Antonio Conte ក្នុងការវិញត្រលប់មកក្របខណ្ឌ Premier League វិញ ជាមួយក្លិប Tottenham Spurs ជាការពិតណាស់ Tevez ធ្លាប់ប្រឡូកនៅក្របខណ្ឌ PL បានដោយជោគជ័យកាលពីកំឡុងឆ្នាំ ២០១៣ ជាមួយ Man City និង Man Utd ដោយរូបគេធ្លាប់ជួយក្រុម Man Utd ឲ្យឈ្នះពាន PL ចំនួន ២ដង និង ជួយ Man City ឲ្យឈ្នះបានម្តង។ ជាក់ស្តែង ទោះបីជាចាប់តាំងពីដើរចេញពីក្រុម Boca Juniors កាលពីខែ កក្កដា កន្លងទៅនេះក្តី ក៏ប៉ុន្តែកីឡាករវ័យ ៣៨ឆ្នាំរូបនេះ នៅមិនទាន់ចូលនិវត្តន៍នៅឡើយទេ ហើយគេថែមទាំងត្រៀមនឹងត្រលប់មកទីលានវិញផងដែរ។ បើយោងទៅតាមសារកាសែត Corriere dello Sport
11 Apr 2022
59 views
Football News
ភ្នាក់ងាររបស់ Ronaldo បានកំពុងពិភាក្សាជាមួយ Man City
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុម Juventus អាចនឹងចាកចេញពីក្លឹប។ យោងតាមសារព័ត៌មាន Corriere dello Sport បានអោយដឹងថាលោក Jorge Mendes ភ្នាក់ងាររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានកំពុងទាក់ទងជាមួយក្លឹប Manchester City ។ ក្លឹបសេះបង្គង់ Juventus បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកផ្លូវជាមួយខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះក្នុងតម្លៃត្រឹមតែ ៣០ លានអឺរ៉ូប៉ុណ្ណោះ។ ដើម្បីរំលឹកឡើងវិញ Cristiano បានលេងឱ្យក្រុម Manchester United ក្នុងកំឡុងឆ្នាំ ២០០៣ និង ២០០៩ ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Ronaldo នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ។
17 Aug 2021
128 views
Football News
PSG កំពុងសម្លឹងមើលខ្សែការពាររបស់ Napoli
ខ្សែការពារ Kalidou Koulibaly របស់ Napoli ចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ ការសែត Corriere dello Sport អះអាងថានាយកកីឡារបស់ PSG លោក Leonardo បានជួបជាមួយ Fali Ramadani ដែលជាភ្នាក់ងាររបស់កីឡាករសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ។ ក្នុងពេលជជែកគ្នានោះនាយកកីឡារបស់ PSG បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារវ័យ ៣០ ឆ្នាំរូបនេះមកចូលរួមជាមួយ។ Napoli មិនទាន់ទទួលបានការស្នើជាផ្លូវការពីភាគីខាង Paris Saint-Germain នៅឡើយទេ។ កាលពីមុនមានសេចក្តីរាយការណ៍មកថាក្លឹបបិសាចក្រហម Manchester United បានផ្តល់ប្រាក់ចំនួន ៣០ លានផោនដល់កីឡាករ Napoli ប៉ុន្តែត្រូវបានបដិសេធ។
26 Jul 2021
139 views
Football News
ក្រុម Roma ទទួលបានការអញ្ជើញទៅកាន់ Super League
បន្ទាប់ពីមានការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (European Super League) កាលពីម្សិលមិញ Lega Serie A នឹងរៀបចំសន្និបាតវិសាមញ្ញនៅថ្ងៃនេះ។ យោងតាមគេហះទំព័រ Corriere dello Sport បានអោយដឹងថាក្រុម Roma អាចនឹងត្រូវបានអញ្ជើញអោយចូលរួមជាមួយក្លឹបស្ថាបនិករបស់ Super League គឺ Juventus, Milan និង Inter ។ ការអញ្ជើញមិនត្រូវបានរាយការណ៍ដោយក្រុម Roma ទេហើយអ្វីៗទាំងអស់គឺស្ងាត់ឈឹងមុនពេលសន្និបាតវិសាមញ្ញរបស់ Lega Serie A ដែលគ្រោងធ្វើនៅរសៀលនេះ។ របាយការណ៍សន្និសីទនឹងវាយតម្លៃជំហររបស់ក្លិបជាច្រើនដែលហាក់ដូចជាប្រឆាំងនឹងការបង្កើតការប្រកួតប្រជែងថ្មីដោយអះអាងថាវានឹងធ្វើឱ្យខូចខាតប្រាក់ចំណូលពីសិទ្ធិទូរទស្សន៍។ យោងតាមនាយកប្រតិបត្តិរបស់ក្រុម Sassuolo លោក Giovanni Carnevali ដែលត្រូវការការពន្យល់ពីក្លឹបដែលចូលរួមក្នុងការប្រកួតដាច់ដោយឡែក។
20 Apr 2021
162 views