Tag: CR7
Football News
Aguero បានចូលទៅ Comment ដៀមដាមឱ្យយុវជនវ័យក្មេង Alejandro Garnacho
វីរបុរសរបស់ Manchester City កីឡាករ Sergio Aguero បានចូលទៅ Comment ដៀមដាមឱ្យយុវជនវ័យក្មេងរបស់ Manchester United កីឡាករ Alejandro Garnacho ក្រោយរូបគេលើកសរសើរ Cristiano Ronaldo នៅលើបណ្តាញសង្គម Instagram ថាជាកីឡាករល្អបំផុតគ្រប់ពេលវេលា។ ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញយុវជនវ័យក្មេងសញ្ជាតិ អាហ្សង់ទីន Alejandro ក៏មានឈ្មោះជាមួយក្រុមបិសាចក្រហមផងដែរ ប៉ុន្តែរូបគេមិនបានចូលលេងនោះទេ ដោយមានវត្តមានត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ, ខណៈនៅក្នុងការប្រកួតនោះ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Norwich City ៣-២ ដែលរកគ្រាប់បាល់បានដោយ Ronaldo ទាំង ៣ គ្រាប់។ ក្នុងនាមជាមិត្តរួមក្រុមរបស់ Ronaldo ក្រោយបញ្ចប់ការប្រកួត Alejandro បានសរសេរលើកសរសើរ CR7 នៅលើ Instagram យ៉ាងដូច្នេះថា “កីឡាករល្អបំផុតគ្រប់ពេលវេលា” អមជាមួយ Sticker រូបពពែ, ភ្លើង, បាល់ និងរូបបេះដូង។
18 Apr 2022
41 views
Football News
Ronaldo យប់មិញស៊ូលេងទាំងរបួសជើងធ្ងន់តាំងពីតង់ទី ១
ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ Cristiano Ronaldo ល្ងាចមិញស៊ូលេងទាំងរបួសជើងធ្ងន់ធ្ងរ ទោះបីត្រូវរងការឈឺចាប់តាំងពីវគ្គទី ១ ស្ទើរតែដើរលែងចង់រួចទៅហើយក្តីប៉ុន្តែគួរឱ្យសោកស្តាយដែល Manchester United មិនអាចទទួលបានជ័យជម្នះនៅក្នុងការប្រកួតនោះបាន។ ជាការពិតណាស់ នាជំនួបសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League ល្ងាចមិញ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Everton នៅទឹកដី Goodison Park ក្នុងលទ្ធផល ១-០។ ខណៈមួយគ្រាប់នោះគឺរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Anthony Gordon នៅនាទីទី ២៧។ យ៉ាងណាមិញ នៅក្នុងការប្រកួតនោះក៏មានរឿងគួរឱ្យចាប់អារម្មណ៍មួយផងដែរ បន្ទាប់ពី Ronaldo បានបង្ហាញការខំប្រឹងប្រែង ដោយស៊ូលេងបន្តមិនប្តូរចេញនោះទេ ដ្បិតខ្លួនកំពុងឈឺជើងខ្លាំងតាំងពីវគ្គទី ១ ទៅហើយក្តី ប៉ុន្តែសម្រាប់ការរងរបួសនេះ គេមិនបានដឹងថា CR7 រងការប៉ះទង្គិចជាមួយនឹងអ្វី ឬក៏កីឡាករណារូបទេ ដោយគ្រាន់តែគេបានប្រទះឃើញគាត់ដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងលក្ខណៈឈឺចាប់ទៅលើជើងរបស់ខ្លួនជាខ្លាំង៕
11 Apr 2022
60 views
Football News
Rangnick និយាយអ្វីខ្លះ ពេលឈរបញ្ជា Ronaldo ជាលើកដំបូង
លោក Ralf Rangnick បានចូលខ្លួនឈរបញ្ជាក្រុម Manchester United ជាលើកដំបូងហើយកាលពីយប់មិញ ដោយយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ១-០។ សម្រាប់ប្រកួតដំបូងនេះដែរ ក្រៅពីជ័យជម្នះហើយ អ្នកគាំទ្របិសាចក្រហមក៏កោតសរសើរចំពោះទម្រង់លេងរបស់ក្រុមផងដែរ ជាពិសេសការប្រដេញបាល់លឿនៗតែម្ដង។ ត្បិតតែទើបហាត់ជាមួយគ្រូថ្មីបាន១ដង ប៉ុន្តែក្រុម Man Utd មានការប្រែប្រួលច្រើនទៅលើចង្វាក់លេង និងប្រឹងប្រយុទ្ធមិនសម្រាកនោះទេពេញ៩០នាទីតែម្ដង។ ក្នុងនោះដែរបើតាមការមើលឃើញរបស់លោក Rangnick គឺលោកសរសើរទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ជាខ្លាំង។ បុរសវ័យ៣៦ឆ្នាំនេះ ត្បិតតែលេងប្រយុទ្ធទោលខាងលើមែន ប៉ុន្តែនៅពេលបាត់បាល់ គឺរូបគេរត់ចុះមកជួយខាងក្រោមជានិច្ច។ ការប្រជែងបាល់របស់ Ronaldo ត្រូវបានអ្នកចាត់ការអាល្លឺម៉ង់ពេញចិត្តជាខ្លាំង និងផ្ដល់ការគោរពចំពោះទឹកចិត្តជួយក្រុមពីសំណាក់ CR7។ ដោយនេះជាអ្វីដែលលោកចង់បាន ហើយវានឹងកាន់តែល្អជាងនេះទៀតសម្រាប់ការប្រកួតបន្ទាប់ ដោយលោក Rangnick នឹងប្ដូរយុទ្ធសាស្ត្រដោយអាចលេងប្រយុទ្ធ២នាក់ម្ដង ដើម្បីឱ្យ Ronaldo មានដៃគូ៕
06 Dec 2021
107 views
Football News
Ronaldo ថាប្រធានកម្មវិធី Ballon dÓr ជាមនុស្សនិយាយកុហក
ខ្សែប្រយុទ្ធ Cristiano Ronaldo បានឆ្លើយតបវិញចំពោះលោក Pascal Ferre ប្រធានអ្នករៀបចំកម្មវិធី Ballon dÓr ដែលបាននិយាយថាគេចង់ឈ្នះពានរង្វាន់ផ្ទាល់ខ្លួនមួយនេះឱ្យបានច្រើនជាង Lionel Messi ។ កាលពីសប្ដាហ៍មុននេះ លោក Pascal Ferre បានអះអាងថាមហិច្ឆតារបស់ Ronaldo គឺធ្វើយ៉ាងណាអាចឈ្នះពានរង្វាន់ Ballon dÓr ឱ្យបានច្រើនជាងកីឡាករ Messi ក្នុងអាជីពបាល់ទាត់នេះ។ ដោយការនិយាយបែបនេះ បានធ្វើឱ្យ CR7 មិនសប្បាយចិត្តនោះទេ ហើយក៏បានតបតវិញយ៉ាងចាស់ដៃផងដែរ។ ម្ចាស់ពានរង្វាន់ Ballon dÓr ចំនួន ៥សម័យខាងលើបាននិយាយថា៖ “Pascal Ferre និយាយកុហក។ គាត់បានប្រើឈ្មោះរបស់ខ្ញុំដើម្បីប្រម៉ូតខ្លួនគាត់ និងប្រម៉ូតការងារដែលគាត់កំពុងធ្វើ។វាមិនអាចទទួលយកបាន ទេដែលអ្នកទទួលខុសត្រូវក្នុងការផ្តល់រង្វាន់ដ៏មានកិត្យានុភាពបែបនេះអាចកុហកតាមរបៀបនេះ ដោយមិនគោរពជាដាច់ខាតចំពោះអ្នកដែលតែងតែគោរព France Football និង Ballon d’Or។ ថ្ងៃនេះគាត់បានកុហកម្ដងទៀត ចំពោះអវត្ដមានរបស់ខ្ញុំនៅក្នុងកម្មវិធីប្រគល់ពាន។ ខ្ញុំតែងតែចង់អបអរអ្នកឈ្នះ ក្នុងភាពជាអ្នកកីឡា និងយុត្ដិធម៌ ដែលវាបានដឹកនាំអាជីពរបស់ខ្ញុំតាំងពីដើមមក។ ខ្ញុំមិនដែលគិតចង់ប្រឆាំងជាមួយនរណាទេ”៕
30 Nov 2021
87 views
Football News
នាទីលេង Ronaldo និង Maguire នឹងមានតិចពេលបិតាគ្រូ Rangnick មកកាន់ Man Utd ?
អ្នកគាំទ្របិសាចក្រហម បានបង្ហាញការសប្បាយចិត្តជាខ្លាំងនៅពេលក្លឹបមួយនេះ ត្រៀមប្រកាសយកលោក Ralf Rangnick មកដឹកនាំក្រុមបណ្ដោះអាសន្ន៦ខែ គិតចាប់ពីសប្ដាហ៍ក្រោយទៅ។ ការសប្បាយចិត្តរបស់អ្នកគាំទ្រក៏ព្រោះតែលោក Ralf Rangnick នេះជាគ្រូនៃគ្រូបង្វឹករាប់រយនាក់ទៀតនៅអាល្លឺម៉ង់។ លោកជាអ្នកចាត់ការល្អបំផុតម្នាក់ក្នុងចំណោមអ្នកចាត់ការល្អៗជាច្រើននាក់ទៀត ដែលពោរពេញដោយបទពិសោធនិងតាក់តិចនៃការប្រកួត។ អ្វីដែល Professor រូបនេះទាមទារពីកីឡាករបំផុតនោះ គឺលេង៩០នាទី ម្នាក់ៗត្រូវរត់ប្រជែងបាល់ជានិច្ច មិនអាចឈរមើលគេលេងបានឡើយ។ ដោយសារតែកត្តាទាមទារច្រើននេះហើយ ទើបបានជាអ្នកគាំទ្រមួយចំនួនបារម្ភពីអនាគតរបស់ Cristiano Ronaldo វិញ? ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំខាងលើវ័យជ្រេបន្ដិចហើយ និងមិនអាចសកម្មលើទីលានរហូតនោះទេ។ វាអាចនឹងមិនត្រូវជាមួយអ្វីដែលលោក Rangnick ទាមទារឡើយ។ ឬអាចនិយាយមួយទៀតថា នាទីលេងរបស់ CR7 នឹងមិនអាចមានច្រើនដូចកាលលោក Ole ដឹកនាំនោះទេ។ មិនត្រឹមតែ Ronaldo នោះទេ កីឡាករច្រើននាក់ទៀតក្នុងក្រុម Man Utd បច្ចុប្បន្នដូចជា Pogba និង Harry Maguire ជាដើមនោះក៏នឹងត្រូវប្រឈមដូចគ្នា ឬអាចនិយាយបានថានឹងមានការកែប្រែច្រើនមិនខាន ប្រសិនបើពួកគេចង់មានឱកាសបន្ដជម្រើស១១នាក់ដំបូងទៀត។ អ្វីដែលលោក Rangnick ចង់ឃើញបំផុតគឺការបណ្ដេញបាល់មិនឈប់របស់កីឡាករលើទីលាន និងការស្រែកឃ្លានមានបាល់នៅជាប់ជើង៕
26 Nov 2021
119 views
Football News
Sir Alex ទម្លាយខ្ទេចរឿងទៅបញ្ចុះបញ្ចូល Ronaldo ឲ្យមក United
Sir Alex Ferguson បានទម្លាយឲ្យដឹងថា លោកបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Cristiano Ronaldo ឲ្យបោះបង់ Manchester City ដើម្បីត្រឡប់មកកាន់ Old Traford វិញ។ អតីតអ្នកចាត់ការរបស់បិសាចក្រហមខាងលើធ្លាប់ត្រូវបានគេរាយការណ៍ថា បានទូរសព្ទទៅកាន់ Ronaldo ដើម្បីលួងចិត្តគេឲ្យត្រឡប់មក Manchester United វិញ ក្រោយចាកចេញអស់១២ឆ្នាំ។ ដើមឡើង City ជាក្រុមបានទាក់ទងទៅកាន់ Ronaldo ប៉ុន្តែ Sir Alex ជាមនុស្សសំខាន់ដែលអាចលួងចិត្តកូនចៅចាស់ឲ្យត្រឡប់វិញ។ ជាការពិត Sir Alex ពិតជាបានទូរសព្ទទៅកាន់កីឡាករវ័យ៣៦ឆ្នាំពិតមែន ដែលជាកត្តាធំជំរុញចិត្ត Ronaldo មកបិសាចក្រហមវិញ។ អតីតមិត្តរួមក្រុមផ្សេងៗជាច្រើននាក់ទៀតសុទ្ធតែមានចំណែកហៅ CR7 ឲ្យមកផ្ទះចាស់។ និយាយកាលពីពេលថ្មីៗ Sir Alex ឲ្យដឹងថា មានមនុស្សជាច្រើនបានដើរតួជាផ្នែកក្នុងការនាំ Ronaldo ត្រឡប់មកវិញ។ ហើយលោកដឹង Cristiano ចង់កមវិញ ទាំងអស់នេះសុទ្ធតែជារឿងសំខាន់។ ហើយគ្រប់យ៉ាងបានដំណើរការយ៉ាងល្អ។ រឿងដែលពិសេសនោះ លោកមិនចង់ឃើញ Ronaldo
13 Sep 2021
187 views
Football News
ការពិត Ronaldo យប់មិញ ចូលលេងទាំងភ័យខ្លាំងណាស់ ក្រោយអ្នកគាំទ្រធ្វើបែបនេះ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហម Manchester United ជាលើកទី២ហើយនៅយប់មិញនេះ និងរកបានដល់ទៅ២គ្រាប់ថែមទៀតក្នុងជ័យជម្នះលើក្រុម Newcastle United លទ្ធផល ៤-១។ លោក Ole អ្នកចាត់ការក្រុម Man Utd មិនឱ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយលោកបានដាក់ Ronaldo លេងជម្រើស១១នាក់ដំបូងតែម្ដង។ ពេញកីឡដ្ឋាន Old Trafford សុទ្ធតែអ្នកគាំទ្រដែលចង់ឃើញវត្តមាន Cr7 នៅលើទីលានវិញខ្លាំងណាស់ ហើយនៅយប់មិញនេះពួកគេស្រែកច្រៀងនិងហៅឈ្មោះ Cristiano Ronaldo ពេញមួយប្រកួតតែម្ដង។ ក្រោយពីរកបាន២គ្រាប់ក្នុងប្រកួតដំបូង ខ្សែប្រយុទ្ធវ័យជ្រេតែសមត្ថភាពនៅល្អខ្លាំង Ronaldo បាននិយាយថា៖ “ពេលចាប់ផ្ដើមការប្រកួត ខ្ញុំភ័យខ្លាំងណាស់ នេះជារឿងពិត។ វាជាធម្មតាទេ ព្រោះខ្ញុំមិនរំពឹងថាអ្នកគាំទ្រស្រែកច្រៀងឈ្មោះរបស់ខ្ញុំពេញការប្រកួតបែបនេះទេ។ ខ្ញុំពិតជាភ័យ រំភើបខ្លាំងណាស់។ ប្រហែលជាខ្ញុំមិនបានបង្ហាញវា ប៉ុន្តែខ្ញុំពិតជាភ័យមែន។ ការទទួលនេះពិតជាអស្ចារ្យ ក្លឹបនេះពិតជាអស្ចារ្យខ្លាំងណាស់”៕
12 Sep 2021
241 views
Football News
សាច់ញាតិប្រធានក្លឹប PSG បង្ហើប Ronaldo ប្រហែលមកលេងជាមួយ Messi
ព្រះអង្គម្ចាស់ Khalifah Bin Hamad Al Thani ដែលជាសាច់ញាតិរបស់ម្ចាស់ក្លឹប PSG ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani បានបង្ហើបថា Cristiano Ronaldo ប្រហែលជាអាចមកលេងជាមួយ Messi នៅក្រុម PSG។ កាលពីពេលកន្លងទៅ ព្រះអង្គម្ចាស់ Khalifah ក៏ជាអ្នកចេញមុខមុនគេនិយាយថា PSG យក Messi មករួមក្រុមដែរ។ ដោយគ្រានោះមិនសូវមានអ្នកជឿទេ តែចុងក្រោយ PSG ពិតជាអាចយក Legend របស់ក្រុម Barcelona មកលេងឱ្យបានមែន។ ខណៈដែលពេលនេះ ព្រះអង្គក៏ចាប់ផ្ដើមបង្ហោះរូបភាព Ronaldo ពាក់អាវ PSG ឈរជិត Messi ទៀតដែរ។ ដោយអមជាមួយពាក្យថា (ប្រហែល) ផងដែរ។ តែយ៉ាងណា ការបង្ហោះរូបភាពអមជាមួយពាក្យនេះ ត្រូវបានសមាជិកនៃគ្រួសារត្រកូល Agnelli ដែលជាម្ចាស់ក្លឹប Juventus ចេញមុខមកបដិសេធផងដែរ។
25 Aug 2021
212 views