Tag: Cristian Eriksen
Other News
Tottenham ត្រៀមលក់ខ្សែបម្រើឆ្នើម Eriksen ក្នុងតម្លៃទាប ២៥ លានផោន
ប្រភពពីគេហទំព័រ Evening Standard បានចុះផ្សាយថាប្រធានក្លឹបមាន់ខ្នាយមាស Tottenham នឹងទទួលយកការផ្តល់ជូនក្នុងតម្លៃមួយយ៉ាងទាបជាងការរំពឹងគឺប្រមាណត្រឹមតែ ២៥លានផោន សម្រាប់កីឡាករឆ្នើម Cristian Eriksen ខណៈដែលកីឡាករអន្តរជាតិដាណឺម៉ាករូបនេះនិងត្រូវផុតកុងត្រានៅក្លឹប Tottenham Hotspur នារដូវក្តៅខាងមុខនេះ។ ក៏ព្រោះតែមូលហេតុខាងលើនេះទើបធ្វើអោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស បើកទ្វារទទួលយកសំណើរដើម្បី លក់ខ្សែបម្រើរូបនេះក្នុងតម្លៃមួយដែលសមរម្យបំផុតដើម្បី ចៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួនកំលុងពេល សុពលភាពរបស់អតីតកីឡាករ Ajax រូបនេះនៅសល់ត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ។ ប្រភពដដែលបន្តថាក្លឹបគូប្រជែងនៃក្របខ័ណ្ឌ Premier League គឺ Manchester United ក៏ជាក្លឹបដែលចង់បានរូបគេ ស្របពេល Real Madrid ក៏ធ្លាប់សម្តែងការចង់បានខ្សែបម្រើឆ្នើមរូបនេះ ខណៈដែលអ្នកចាត់ការទូទៅលោក Zinedine Zidane នៅទន្ទឹងរង់ចាំលទ្ធផលចរចារជាលើកចុងក្រោយជាមួយ Paul Pogba តែប៉ុណ្ណោះ។
21 Dec 2019
167 views
Other News
ក្លិប Real Madrid ត្រៀមវៃចេញកីឡាករ ២នាក់ដើម្បីដេញថ្លៃ Erikssen សាជាថ្មី
ប្រភពពីគេហទំព័រ Goal បានចុះផ្សាយថា Real Madrid និងដាក់សំណើរដេញថ្លៃយកខ្សែបម្រើ Cristian Eriksen ម្តងទៀតនៅក្នុងខែមករាបន្ទាប់ពីពួកគេបរាជ័យលើល័ក្ខខ័ណ្ឌជាមួយ Tottenham កាលពីដើមរដូវក្តៅនេះ។ ក្រុមអធិរាជស Real Madrid ត្រៀមលក់កីឡាករ Brahim Diaz និង Mariano Diaz ដែលនៅមិនទាន់បានបំពេញតួនាទីរបស់ខ្លួននៅក្នុងក្រុមដំបូង ដែលជាមូលហេតុដែល អ្នកចាត់ការ Zinedine Zidane គ្រោងលក់ពួកគេចេញពីក្លឹប។ផ្ទុយទៅវិញការលក់ចេញ កីឡាករ ទាំងពីរ មិនត្រឹមតែបង្កើនហិរញ្ញវត្ថុសម្រាប់ក្លឹបលើកិច្ចសន្យាថ្លៃឈ្នួលនោះទេ តែវាជាការបើកផ្លូវនិងទីកន្លែង សម្រាប់ Erikssen ផងដែរសម្រាប់គាត់ដើម្បីមកបំពេញតួនាទីជម្រើសដំបូងអោយក្រុម។ អនាគតរបស់ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Eriksen ស្ថិតក្នុងភាពស្រពេចស្រពិល ក្នុងរយៈពេលចុង ក្រោយនេះព្រោះកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួនជាមួយក្រុម Spurs នឹងផុតកំណត់នៅចុងបញ្ចប់ នៃរដូវ កាល ២០១៩-២០ ។ ប្រភពដដែលបន្តថាអតីតកីឡាករក្រុមAjaxវ័យ ២៧ ឆ្នាំរូបនេះពិតជាមិនចង់បន្ត កុងត្រាថ្មីជាមួយក្លឹប មានមូលដ្ឋាននៅទីក្រុង ឡុងភាគខាងជើងនោះទេ ដូច្នេះន័យថា Tottenham និងអាចលក់រូបគេចេញពីក្លឹបដើម្បីជៀសវាងបាត់បង់ដោយគ្មានតម្លៃខ្លួននៅបញ្ចប់រដូវកាលនេះ។
05 Oct 2019
202 views
Other News
Real Madrid ត្រៀមចាយទឹកប្រាក់៩០ លានផោននាំយក Rashford និង Eriksen
គ្រូបង្វឹក Real Madrid ថ្មីលោក Solari ត្រៀមរៀបចំសំណើរជាទឹកប្រាក់ ចំនួន ៥០លានផោនដើម្បីដេញថ្លៃយក Rashford និង Eriksen នៅខែមករា ២០១៩ ខាងមុខ
21 Nov 2018
1159 views