Tag: Cristiano Ronaldo
Football News
ប្រធានក្លិប Chelsea លោក Todd Boehly កំពុងណាត់ជួបជាមួយភ្នាក់ងាររបស់ Ronaldo
ប្រធានក្លិបថ្មីរបស់ Chelsea លោក Todd Boehly ត្រូវបានគេរាយការណ៍ថា កំពុងតែណាត់ជួបជាមួយនឹងលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Cristiano Ronaldo ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមកកាន់កីឡដ្ឋាន Stamford Bridge។ ជាការពិតណាស់ ក្រោយមិនមានកៅអីលេងក្នុងពានរង្វាន់ Champions League គឺ Ronaldo តែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពី Man Utd ខណៈ ក្លិបដែលសារព័ត៍មានតែងតែចុះផ្សាយគេអាចចូលរួមនោះ គឺ មាន Real Madrid, Bayern Munich និង Paris Saint Germain ជាដើម។ បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាលោក David Ornstein បានលើកឡើងថា Ronaldo ពេញចិត្តក្នុងការបន្តលេងនៅ Man Utd ប៉ុន្តែ Man Utd ហាក់មិនមានភាពច្បាស់លាស់ជាមួយគេ ខណៈ លោក Todd កំពុងតែព្យាយាមទាក់ទងភ្នាក់ងារ Ronaldo ដើម្បីបង្កើនលទ្ធភាពនៃការផ្ទេរនេះកើតឡើងបាន៕
26 Jun 2022
11 views
Football News
Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយនូវរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ ក្រោយការប្រកាសអំពីការតែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុមរបស់ Man Utd ចាប់ពីរដូវកាលក្រោយទៅ Ronaldo ក៏ត្រូវបានគេលើកជាប្រធានបទ ដោយអ្នកខ្លះយល់ឃើញថា រូបគេនឹងមិនអាចស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ថ្មីបានឡើយ ដោយសារ លោកទាមទារកីឡាកររូបណាដែលធ្វើការខ្លាំងលើទីលាន ដូចជាការដេញដាក់សម្ពាធលើក្រុមគូប្រកួតជាដើម។ យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Ronaldo នឹងបន្តលេងនៅ Man Utd សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ហើយ ក្លិបក៏នឹងមិនបើកកិច្ចពិភាក្សាណាមួយក្នុងការដាក់រូបគេនោះទេ៕
26 Jun 2022
11 views
Football News
Bayern Munich ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Cristiano Ronaldo ជំនួសកីឡាករ Lewandowski
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍ក្នុងការចង់បាន Cristiano Ronaldo មករួមក្រុមដើម្បីជំនួសតំណែងរបស់ Robert Lewandowski ដែលត្រៀមនឹងចាកចេញ។ ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern Munich នៅសេសសល់ចំនួនមួយរដូវកាលទៀត ប៉ុន្តែ រូបគេបានបដិសេធសំណើមិនបន្តកិច្ចសន្យាថ្មីឡើយ ខណៈ ក្លិបបន្ទាប់ដែលគេចង់ចូលរួមបំផុតនោះ គឺ Barcelona នៃលីគកំពូលអេស្ប៉ាញ។ បើយោងទៅតាមកាសែតកីឡាដ៏ល្បីល្បាញ AS បានទម្លាយឲ្យដឹងថា Ronaldo កំពុងតែត្រូវបាន Bayern Munich សម្លឹងមើលឃើញជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់ Lewandowski ក្នុងករណីដែលគេចាកចេញ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ នៅសេសសល់កុងត្រាជាមួយ Man Utd មួយរដូវកាលទៀត៕
24 Jun 2022
16 views
Football News
Wayne Rooney បាននិយាយថា Messi ជាកីឡាករឆ្នើមពិតៗក្នុងកែវភ្នែករបស់គេ
ទោះបីធ្លាប់ចាប់ដៃគូជាមួយគ្នាក្តី ក៏ប៉ុន្តែ លោក Wayne Rooney បែរជាជ្រើសយក Lionel Messi រំលង Cristiano Ronaldo ទៅវិញ។ ជាការពិតណាស់ មិនថា កីឡាករណាៗ ឬ អ្នកគាំទ្រមកពីណានោះទេ គឺសុទ្ធសឹងតែស្គាល់ហើយដឹងថា Messi ជាកីឡាករអស្ចារ្យប៉ុណ្ណា។ Messi មានចំណែកធំមួយក្នុង ពិភពបាល់ទាត់ ដោយរូបគេ ប្រៀបដូចជា និមិត្តរូប ទៅដល់កីឡាករជំនាន់ក្រោយ។ Rooney បាននិយាយថា៖ “ប្រហែលជាខ្ញុំធ្លាប់និយាយម្តងហើយ កីឡាករទាំងពីរពិតជាល្អខ្លាំងមែន ក៏ប៉ុន្តែ Messi ទើបជាកីឡាករឆ្នើមពិតៗ នៅក្នុងកែវភ្នែករបស់ខ្ញុំ”៕
19 Jun 2022
21 views
Football News
លោក Jose Mourinho ចង់បាន Cristiano Ronaldo មកចូលរួមជាមួយក្រុម Roma
លោក Jose Mourinho ដែលទើបតែជួយឱ្យ Roma ឈ្នះពាន Europa Conference League នៅរដូវកាលមុន ពេលនេះមានបំណងចង់បានអតីតកូនក្រុម Cristiano Ronaldo ទៅរួមក្រុមនឹងខ្លួនម្តងទៀតនៅទឹកដី អ៊ីតាលី, នេះបើតាមរបាយការណ៍នៅបរទេស។ ជាការពិតណាស់ បន្ទាប់ពីលោក Erik ten Hag ក្លាយជាអ្នកចាត់ការផ្លូវការរបស់ Manchester United លោកបានបង្ហាញការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ, ប៉ុន្តែទោះបីជាបែបនេះក្តី គេនៅតែជឿជាក់ថា Ronaldo នឹងមិនស្ថិតនៅក្នុងគម្រោងរបស់បុរសសញ្ជាតិ ហូល្លង់នៅរដូវកាលក្រោយឡើយ។ យោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី La Repubblica បានឱ្យដឹងថា តាមរបៀបលេងរបស់ Ronaldo បច្ចុប្បន្នហាក់មានហានិភ័យខ្ពស់ក្នុងការស្ថិតនៅក្នុងគម្រោងរបស់លោក Ten Hag, ខណៈរបាយការណ៍ដដែលបានបន្ថែមថា ភាពស្រពិចស្រពិលរបស់ Ronaldo នៅ Man UTD បែបនេះ បានធ្វើឱ្យលោក Jose បង្វែរទិសដៅចាប់អារម្មណ៍លើរូបគេ ហើយចង់នាំខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់មកកាន់ Roma
19 Jun 2022
21 views
Football News
លោក Van Basten ម្ចាស់ពាន Ballon d’Or ៣សម័យនិយាយអំពី Messi នឹង Ronaldo
ម្ចាស់ពាន Ballon d’Or ៣សម័យលោក Marco van Basten បានលើកឡើងថា នរណាដែលគិតថា Cristiano Ronaldo ល្អជាង Lionel Messi ពួកគេនោះគ្មានដឹងអ្វីពីបាល់ទាត់ឡើយ។ Messi ខ្សែប្រយុទ្ធរបស់ PSG និង Ronaldo តារារបស់ Manchester United ត្រូវបានគេយកមកនិយាយវែកញែកជាច្រើនឆ្នាំមកហើយថា នរណាជាកីឡាករល្អជាងគេលើលោក។ ក្នុងចំណោមការពិភាក្សាទាំងអស់ លោក Van Basten ក៏បានចូលខ្លួនមកនិយាយអំពីទស្សនៈរបស់ខ្លួនលើកីឡាករកំពូលទាំងពីររូប។ អតីតគ្រូរបស់ជម្រើសជាតិហុល្លង់បាននិយាយថា Ronaldo គឺជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែសម្រាប់អ្នកដែលថា គេល្អជាង Messi ពួកគេនោះមិនដឹងអ្វីសោះឡើយពីបាល់ទាត់។ Messi ជាកីឡាករប្លែកពីគេម្នាក់ ដែលគ្មាននរណាអាចធ្វើបានដូច។ កីឡាករដូច Messi ក្នុងរយៈពេល៥០ទៅ១០០ឆ្នាំទើបមានម្ដង។ Messi កីឡាករសញ្ជាតិអាហ្សង់ទីនធ្លាប់បានឈ្នះពាន Ballon d’Or ៧សម័យ និងរកបានជាង៨០០គ្រាប់សម្រាប់ក្លឹបនិងជម្រើសជាតិ។ ទោះបីមានការសរសើរបែបនេះក្ដី លោក Van Basten មិនបានចាត់ទុក Messi
16 Jun 2022
19 views
Football News
Cristiano Ronaldo នឹងមិនមានវត្តមានក្នុងជំនួបប៉ះជម្រើសជាតិ ស្វ៊ីស នោះទេ
ជំនួបប៉ះក្រុមជម្រើសជាតិ ស្វ៊ីស នៃពានរង្វាន់ Nations League យប់នេះព័រទុយកាល់ នឹងមិនមានវត្តរបស់តារាឆ្នើម Cristiano Ronaldo ឡើយ។ យោងតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Fernando Santos បានឱ្យដឹងថា មូលហេតុដែលអវត្តមាន Ronaldo យប់នេះ មិនមែនដោយសារតែបញ្ហារបួសឡើយ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបានសម្រាក ជាមួយមិត្តរួមក្រុម២នាក់ទៀត រួមមាន Raphael Guerreiro និង Joao Moutinho។ គួរបញ្ជាក់ថា ព័រទុយកាល់បច្ចុប្បន្នគឺសុវត្ថិភាពក្នុងការឡើងទៅវគ្គ ៨ ក្រុមហើយ ដោយពេលនេះពួកគេកំពុងឈរនៅលើកំពូលតារាងនៃពូល B ក្រោយឆ្លងកាត់ ៣ ប្រកួតពួកគេឈ្នះ ២ និង ស្មើ ១៕
12 Jun 2022
30 views
Football News
Ronaldo ដាក់២គ្រាប់ម្នាក់ឯង នាំព័រទុយហ្គាល់ឡើងកំពូលតារាងពាន Nations League
Cristiano Ronaldo ធ្វើបាន២គ្រាប់ម្នាក់ឯងជួយ Portugal យកឈ្នះស្វីស ៤-០ ឡើងឈរកំពូលតារាង Group A2 នៃពានរង្វាន់ Nations League រដូវកាល២០២២-២៣។ ក្នុងការប្រកួត William Carvalho ជាអ្នករកបានគ្រាប់ទីមួយឲ្យព័រទុយហ្គាល់នាទីទី១៥ បន្ទាប់ពីបាល់ខ្ទាត់ចេញពីការទាត់ Free-Kick របស់ Ronaldo។ នាទីបន្ទាប់៣៥និង៣៩ Ronaldo បានបន្ថែម២គ្រាប់ទៀតជូនក្រុម មុនពេលខ្សែការពារ Cancelo ជាអ្នកធ្វើបានគ្រាប់ទី៤ឲ្យព័រទុយហ្គាល់។ ការប្រកួតក្នុងពូលជាមួយគ្នាអេស្ប៉ាញបានត្រឹមស្មើគ្នា ២-២ ជាមួយឆេក។ នេះមានន័យថា ជ័យជម្នះរបស់ព័រទុយហ្គាល់ជួយឲ្យពួកគេឡើងឈរកំពូលតារាង Group A2 ខណៈឆេកនៅលេខ២។ អេស្ប៉ាញស្ថិតនៅលេខ៣ក្នុងពូល ឯស្វីសនៅបាតតារាង៕
06 Jun 2022
27 views
Football News
Ronaldo ថារូបគេសប្បាយចិត្តនៅនឹង Man United បន្ត
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយកាល់ កីឡាករ Cristiano Ronaldo បានបង្ហើបថា គេសប្បាយចិត្តក្នុងស្នាក់នៅទឹកដី Old Trafford ដែលជាបន្ទាយរបស់ក្លិបបិសាចក្រហម Manchester United។ ជើងស៊ុតវ័យ៣៧ឆ្នាំខាងលើ បានមកចួលរួមជាមួយ Man UTD ជាលើកទី២ កាលពីរដូវកាលមុន ដោយផ្ទេរពីក្លិបសេះបង្កង់ Juventus ។ យ៉ាងណាមិញ រដូវកាលដំបូងរបស់រូបគេ ជាមួយ Man UTD ហាក់មិនសូវជាគាប់ប្រសើរនោះទេ ពោលគឺពួកគេបញ្ចប់រដូវកាលទៅ ក្នុងចំណាត់ថ្នាក់លេខ៦ បានត្រឹមលេងក្នុងពានរង្វាន់ Europa League សម្រាប់រដូវកាលថ្មីខាងមុខនេះ។ យ៉ាងណាមិញ ទោះជួបព្យុះភ្លៀងច្រើនជាមួយ Man UTD ក៏ Ronaldo បង្ហើបថា គេគ្មានគម្រោងចាកចោលក្លិបនោះទេ ផ្ទុយទៅវិញគឺគេនៅតែសប្បាយចិត្តនៅទឹកដី Old Trafford៖ “ពិតណាស់ ខ្ញុំសប្បាយចិត្តដែលបានត្រលប់មកកាន់ ក្លិបដែលលើកកំពស់អាជីពរបស់ខ្ញុំ ដូច្នេះវាពិតជាមិនគួរឲ្យជឿ នូវអារម្មណ៍ដែលខ្ញុំបានត្រលប់មកម្តងទៀត។ វាពិតជារីករាយក្នុងអារម្មណ៍អ្នកគាំទ្រ – ហើយអារម្មណ៍រីករាយរបស់ពួកគេគឺអស្ចារ្យណាស់”៕
05 Jun 2022
33 views
Football News
ក្លិប AS Roma ចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្រុម
ក្លិប AS Roma ដែលដឹកនាំដោយលោក Jose Mourinho ត្រូវបានគេរាយការណ៍ថាចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្រុម នេះបើយោងតាមសារព័ត៌មាន Messaggero ។ ក្រុមបិសាចក្រហម Manchester United ដែល Ronaldo កំពុងលេងឲ្យ បានតែងតាំងលោក Erik Ten Hag ជាគ្រូបង្វឹកផ្លូវការចាប់ពីរដូវកាលក្រោយទៅ ដោយលោកគ្រោងនឹងរុះរើក្រុមឡើងវិញ ដោយកីឡាករមួយចំនួនដូចជា Paul Pogba, Edinson Cavani, Juan Mata, Nemanja Matic, Jesse Lingard និង Phil Jones សុទ្ធតែត្រូវគេរំពឹងទុកថានឹងចាកចេញពីក្លិប។ យ៉ាងណាមិញអនាគតរបស់ Ronaldo នៅទឹកដី Old Trafford ក៏មានភាពស្រពេចស្រពិលដែរបើទោះបីជា លោក Ten Hag ចង់ឲ្យគេស្នាក់នៅបន្តក្នុងក្រុមក៏ដោយហើយពេលនេះលេចឮថា Roma ដែលទើបនឹងលើកពាន Europa Conference League
30 May 2022
36 views
Football News
Ronaldo សន្យាថានឹងលើកពាននៅរដូវកាលក្រោយជាមួយគ្រូបង្វឹកថ្មីលោក Ten Hag
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ក្រុមបិសាចក្រហម Manchester United អាចនឹងឈ្នះពានរង្វាន់នារដូវកាលក្រោយក្រោមការដឹកនាំរបស់គ្រូថ្មីគឺលោក Erik Ten Hag ។ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន២៤គ្រាប់ហើយបើគិតមកទល់ពេលនេះ បន្ទាប់ពីផ្ទេរមកទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំមុននិងបានបង្ហើបតម្រុយថាគេនឹងបន្តស្នាក់នៅជាមួយ Manchester United បើទោះបីជារដូវកាលក្រោយក្រុមគ្មានកៅអីលេង Champions League ក៏ដោយ។ Ten Hag ឯណេះវិញត្រូវគេរំពឹងទុកថានឹងមកដឹកនាំ Man UTD ចាប់ពីរដូវកាលក្រោយក្រោយជួយឲ្យ Ajax លើកពាន Eredivisie ជាលើកទី៣រួចមក។ Cristiano Ronaldo បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Manchester United ថា៖ “ខ្ញុំគិតថាគាត់ពិតជាធ្វើការបានល្អណាស់នៅ Ajax ហើយគាត់ជាគ្រូដែលមានបទពិសោធន៍ប៉ុន្តែពួកយើងត្រូវផ្ដល់ពេលវេលាឲ្យគាត់។ មានអ្វីជាច្រើនត្រូវផ្លាស់ប្ដូរ បើសិនគាត់ធ្វើបានល្អ ក្រុម Manchester United ទាំងមូលនឹងជោគជ័យដូច្នេះខ្ញុំជូនពរគាត់។ ពួកយើងទាំងអស់គ្នាសុទ្ធតែសប្បាយចិត្តនូវការមកដល់របស់គាត់ មិនមែនតែអ្នកគាំទ្រទេគឺសូម្បីកីឡាករក៏ដិយ។ ពួកយើងត្រូវជឿជាក់ថាយើងអាចឈ្នះពានរង្វាន់រដូវកាលក្រោយ”៕
14 May 2022
43 views
Football News
Benzema តាមទាន់កំណត់ត្រា Raul ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទី២នៅ Real Madrid
ខ្សែប្រយុទ្ធ Karim Benzema បានចូលរួមក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទី២របស់ Real Madrid បន្ទាប់ពីរកបានមួយគ្រាប់ជួយក្រុមយកឈ្នះ Levante ៦-០ កាលពីយប់មិញ។ Benzema វ័យ៣៤ឆ្នាំរកបានគ្រាប់បាល់នៅវគ្គទីមួយដោយការតែតបញ្ចូលទី ក្រោយមានការបញ្ជូនពី Vinicius Junior។ មួយគ្រាប់នេះធ្វើឲ្យកីឡាករសញ្ជាតិបារាំងមាន៣២៣គ្រាប់ ស្មើគ្រាប់បាល់គ្នាជាមួយ Raul ឈរទន្ទឹមគ្នាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Madrid។ កីឡាករដែលកំពុងកាន់កាប់ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Real គឺ Cristiano Ronaldo មាន៤៥០គ្រាប់។ ក្នុងការប្រកួតយប់មិញ Vinicius Junior ធ្វើបាន Hat-Trick ហើយ Mendy និង Rodrygo ជាអ្នករក២គ្រាប់បន្ថែមឲ្យ Real Madrid។ Real Madrid បានដឹងខ្លួនជាម្ចាស់ជើងឯក La Liga តាំងតែពីសប្ដាហ៍ទី៣៤ បន្ទាប់ពីមានពិន្ទុដាច់។ ពួកគេនៅមានភារកិច្ចលេងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃទី ២៩ ខែ ឧសភាខាងមុខទល់នឹង Liverpool៕
13 May 2022
37 views
Football News
Ronaldo ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែមេសា
ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមេសា ក្នុងថ្ងៃនេះ។ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ Ronaldo ចូលលេងឲ្យ Man Utd ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសនេះបាន ៦ប្រកួត ដោយស៊ុតចូល៥គ្រាប់។ ក្នុងចំណោម៥គ្រាប់នោះ ៣គ្រាប់ ស៊ុតចូលក្នុងប្រកួតតទល់នឹងក្លឹប Norwich City ក្នុងលទ្ធផលឈ្នះ ៣-២ ស៊ុតចូល១គ្រាប់ទៀតក្នុងប្រកួតចាញ់នឹង Arsenal ក្នុងលទ្ធផល ៣-១ និងរកបាន១គ្រាប់ទៀតក្នុងប្រកួតស្មើនឹងក្លឹប Chelsea ក្នុងលទ្ធផល ១-១។ ក្នុងរដូវកាលនេះ Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League នេះជាលើកទី២ហើយ ដោយលើកទី១ ឈ្នះក្នុងខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាបើរាប់សរុបចាប់តាំងពី ខ្សែប្រយុទ្ធនេះមកលេងឲ្យ Man Utd ជាលើកដំបូង រហូតមកដល់លើកទី២នេះ នេះជាលើកទី៦ដែលឈ្នះពានកីឡាករឆ្នើមរបស់ Premier League ចំពោះគេ៕
13 May 2022
54 views
Football News
លោក Ancelotti ប្រាប់ពីមូលហេតុដែល Benzema លេងបានល្អនៅពេលដែលគ្មាន Ronaldo
គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានប្រាប់ពីមូលហេតុដែលកីឡាករ Karim Benzema បង្ហាញទម្រង់លេងបានល្អនៅពេលដែលគ្មានវត្តមានរបស់ Cristiano Ronaldo។ ជាការពិតណាស់ គ្រប់គ្នាពិតជាបានទទួលស្គាល់អំពីសមត្ថភាពរបស់ Benzema ចាប់តាំងពី Ronaldo ចាកចេញពី Real Madrid នៅក្នុងឆ្នាំ២០១៨ មក គឺ កីឡាករសញ្ជាតិបារាំងខាងលើ ពិតជាបានរួមចំណែកជួយក្រុមច្រើនមែនទែនទាក់ទងនឹងការស្វែងរកគ្រាប់បាល់ ជាក់ស្តែងនៅក្នុងរដូវកាលនេះគេបានជួយក្រុមឈ្នះពានរង្វាន់ La Liga ព្រមទាំងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ផងដែរ។ លោក Ancelotti បាននិយាយថា៖ “ខ្ញុំពិតជាពិបាកណាស់ក្នុងការហៅ Benzema ជា ខ្សែប្រយុទ្ធកណ្តាលពីព្រោះគាត់ជាកីឡាករដ៏អស្ចារ្យដែលរ៉ាប់រងនៅផ្នែកខាងលើ។ គាត់មិនមែនត្រឹមតែជាអ្នកគ្រាប់ទេច្រើនទេ ប៉ុន្តែគាត់ក៏រួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម និង រួមចំណែកក្នុងការបង្កើតប្រព័ន្ធលេងផងដែរ។ ខ្ញុំគិតថា Benzema បានក្លាយជាអ្នកដឹកនាំក្រុមនៅពេលដែល Ronaldo ចាកចេញជាហេតុធ្វើឲ្យគាត់មានទំនួលខុសត្រូវ និង បានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងក្រុម”៕
13 May 2022
57 views
Football News
យុវជនវ័យក្មេង Alejandro ស៊ុតមួយគ្រាប់នៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន FA Youth Cup ធ្វើស្ទាយ៍អបអររបស់ Ronaldo អ៊េមហួស
យុវជនវ័យក្មេងរបស់ Manchester United កីឡាករ Alejandro Garnacho បានប្រើស្ទាយ៍អបអរ “SIUUU” របស់ Cristiano Ronaldo ក្រោយពេលរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Youth Cup។ នៅរដូវកាលនេះក្រុមបិសាចក្រហមបានក្លាយជាជើងឯកនៃពានរង្វាន់ពាន Youth Cup នៅទឹកដី Old Trafford ហើយនេះក៏ជាលើកទី ១១ ផងដែរប្រចាំប្រវត្តិសាស្ត្រក្លិប, បន្ទាប់ពីទទួលជ័យជម្នះទៅលើក្រុម Nottingham Forest ក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃ ពុធ កន្លងទៅ។ យ៉ាងណាមិញ យើងសង្កេតឃើញថាយុវជនវ័យក្មេងរបស់ Man UTD ពិតជាធ្វើបានល្អមែនទែន ជាពិសេស Alejando ដែលរូបគេបានចូលរួមចំណែកស៊ុតមួយគ្រាប់យ៉ាងអស្ចារ្យតាមរយៈបាល់ ១១ ម៉ែត្រនៅក្នុងការប្រកួតនោះ, ខណៈអ្វីដែលយើងចាប់អារម្មណ៍គឺរូបគេបានធ្វើស្ទាយ៍អបអរគ្រាប់បាល់ Siuuu តាមវីរះបុរស Ronaldo បន្ទាប់ពីរកបានគ្រាប់បាល់ជូនក្រុមបិសាចក្រហម៕
13 May 2022
56 views
Football News
Beckham ចង់ឲ្យ Ronaldo បន្តនៅ Man Utd ១-២ឆ្នាំទៀត
លោក David Beckham អតីតកីឡាកររបស់ក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីម្សិលមិញដោយចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្រុមបិសាចក្រហម ១-២ឆ្នាំទៅមុខទៀត។ លោក Beckham បាននិយាយថា៖” ប្រាកដណាស់ Ronaldo គឺជាកីឡាករមួយរូបដែលល្អជាងគេនៅរយៈពេល ១៥ឆ្នាំចុងក្រោយនេះជាមួយ Messi។ ឃើញគេបែបហ្នឹងសង្ឃឹមថាគេនឹងនៅ Man Utd បន្តព្រោះគេសំខាន់ចំពោះអ្នកគាំទ្រនៅទីនេះណាស់ ហើយក៏សំខាន់ចំពោះខ្លួនគេដែរ។ ពួកយើងដឹងស្រាប់ហើយថា Man Utd មានន័យបែបណាចំពោះគេ “។ លោកបានបន្តថា៖” ណាមួយទៀតគេនៅតែលេងបានល្អខ្លាំង។ ស៊ុតបញ្ចូល បង្កើតឱកាសស៊ុតបញ្ចូលនេះសុទ្ធតែអ្វីដែល Ronaldo បានធ្វើកន្លងមក។ ទោះជាអាយុគេច្រើនប៉ុណ្ណឹងហើយ គេនៅតែអាចធ្វើអញ្ចឹងបានទៀតគឺពិតជាអស្ចារ្យណាស់។ សង្ឃឹមថាគេបន្តអញ្ចឹងទៀត មួយទៀតនោះគឺសង្ឃឹមថាគេនឹងបន្តនៅ Man Utd នេះ ១-២ឆ្នាំទៀត “។ ចាប់តាំងពី លោក Erik Ten Hag ក្លាយជាអ្នកចាត់ការថ្មីរបស់ Man Utd
10 May 2022
59 views
Football News
Ten Hag ចង់ឲ្យ Ronaldo នៅបន្តជាមួយ Man Utd ទៀត
លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ចាប់ពីរដូវកាលថ្មីខាងមុខនេះទៅ ចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្លឹបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph នៅក្នុងថ្ងៃនេះ។ បើប្រភពខាងលើ Ten Hag យល់ថា វាមិនសមហេតុផលនោះទេដែលឲ្យកំពូលខ្សែប្រយុទ្ធ Ronaldo ចាកចេញពី Man Utd ដោយកីឡាករព័រទុយហ្គាល់គឺស្ថិតក្នុងគម្រោងរបស់លោកក្នុងការស្ដារក្រុមបិសាចក្រហមរដូវកាលក្រោយនេះ តែយ៉ាងណាការនាំចូលខ្សែប្រយុទ្ធថ្មីនៅតែមានដដែល។ បើតាមលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ក៏ធ្លាប់លើកឡើងផងដែរថា តាមអ្វីដែលលោកដឹង Ronaldo ប្រាកដជាបន្ត តែការនាំចូលខ្សែប្រយុទ្ធថ្មីក៏នៅតែមាន។ ចាប់តាំងពីក្លឹប Man Utd មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជាការមកដល់អ្នកចាត់ការថ្មីគឺលោក Ten Hag នឹងមានការរុះរើក្លឹបច្រើន ដែលធ្វើឲ្យសារព័ត៌មានជាច្រើនចុះផ្សាយអនាគត Ronaldo នៅ
07 May 2022
62 views
Football News
Cavani ថា បើដឹង Ronaldo មកវិញ គេមិននៅ Man Utd ទេ
ខ្សែប្រយុទ្ធ Edinson Cavani បានទម្លាយពាក្យពិតថា គេនឹងមិនបន្តនៅ Manchester United ទេ ប្រសិនបើដឹង Cristiano Ronaldo ត្រលប់មកក្លឹបវិញ។ Cavani បានបដិសេធផ្លាស់ទៅក្លឹប Boca Juniors កាលពីរដូវក្ដៅមុន ដើម្បីចំណាយរដូវកាលទីពីរនៅ Old Trafford។ ប៉ុន្តែគេបានជួបរឿងភ្ញាក់ផ្អើលពេលឃើញ Man United ចុះកុងត្រាផ្ទេរយក Ronaldo មកវិញពីក្លឹប Juventus នៅថ្ងៃទីផ្សារដោះដូរកីឡាករចុងក្រោយ។ ការមកដល់របស់កីឡាករសញ្ជាតិព័រទុយហ្គាល់បានធ្វើឲ្យគេក្លាយជាខ្សែប្រយុទ្ធជម្រើសដំបូងនាំមុខ Cavani សូម្បីតែអាវលេខ៧ក៏ត្រូវផ្ទេរឲ្យ Ronaldo ដែរ។ ពេលនេះ Ronaldo កំពុងឈរជាអ្នករកបានគ្រាប់ច្រើនជាងគេនៅរដូវកាលនេះក្នុងក្លឹប Man Utd មាន២៤គ្រាប់។ សម្រាប់ Cavani បានជួបរឿងខកចិត្ត ដោយបានជាប់ជាជម្រើសដំបូងបានតែ៧ដងគត់ និងរកបាន២គ្រាប់នារដូវកាលនេះ។ ជួបរឿងបែបនេះ អតីតកីឡាកររបស់ Paris Saint-Germain បាននិយាយថា គេគួរតែបដិសេធការស្នើរបស់ Man United ប្រសិនបើដឹង Ronaldo ត្រលប់មកវិញ
06 May 2022
47 views