Tag: Cristiano Ronaldo
Football News
Tuchel មិនចាប់អារម្មណ៍ចង់បាន Ronaldo មក Chelsea នោះទេ
លោក Thomas Tuchel មិនចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ក្លឹប Chelsea នោះទេ។ នេះបើយោងតាមការលើកឡើងរបស់លោកទៅកាន់ Sky Sports នៅក្នុងថ្ងៃនេះ។ លោក Tuchel បានលើកឡើងថា គោលដៅរបស់ក្លឹបចង់បាននៅពេលនេះគឺមិនបានខ្សែប្រយុទ្ធនោះទេ ដោយគោលដៅជាអាទិភាពរបស់លោកគឺត្រូវការខ្សែការពារដែលល្អៗមួយចំនួនបន្ថែមទៀត។ បើតាមកំពូលអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា លោក Jorge Mendes ភ្នាក់ងារកីឡាកររបស់ Ronaldo បានទាក់ទងមកកាន់ លោក Todd Boehly ម្ចាស់ថ្មីរបស់ Chelsea យ៉ាងណាការសម្រេចចុងក្រោយគឺស្ថិតនៅលើលោក Tuchel ដដែល។ គួរបញ្ជាក់ផងដែរថា Ronaldo ត្រូវបានគេដឹងមិនមកហ្វឹកហាត់ជាមួយក្រុម Man Utd នោះទេ និងបានចូលរួមប្រកួត Pre Season ឡើយដោយនៅខណៈនេះកីឡាករនេះកំពុងស្វែងរកក្លឹបថ្មីដែលចង់ទៅ៕
15 Jul 2022
52 views
Football News
Ten Hag នៅតែថា Ronaldo មិនសម្រាប់លក់ហើយអវត្តមានរបស់គេគឺដោយសារធុរៈផ្ទាល់ខ្លួន
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺមិនសម្រាប់លក់នោះទេ ហើយអវត្តមានរបស់គេគឺដោយសារតែធុរៈផ្ទាល់ខ្លួន។ លោក Ten Hag បាននិយាយថា៖” គេមិនបានមកលេង Pre-Season ជាមួយយើងនេះគឺដោយសារតែធុរៈផ្ទាល់ខ្លួនរបស់គេ។ Cristiano គឺមិនសម្រាប់លក់នោះទេ។ គេស្ថិតក្នុងផែនការរបស់យើង។ យើងចង់ជោគជ័យទាំងអស់គ្នា “។ លោកបានបន្តថា៖” ខ្ញុំធ្លាប់គ្នាជាមួយ Ronaldo គឺថាយើងមានចំណុចត្រូវគ្នាច្រើន។ អ្វីដែលខ្ញុំអាចបញ្ជាក់បានពីការនិយាយគ្នារបស់ខ្ញុំនិង Ronaldo គឺថា យើងមានកិច្ចសន្ទនាដ៏ល្អមួយគឺមានចំណុចត្រូវគ្នាច្រើន “។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ Ronaldo ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថាចង់ចាកចេញពី Man Utd ដោយចង់ទៅលេងឲ្យក្លឹបមានកៅអីប្រកួត Champions League ដោយនៅខណៈនេះគឺកំពុងឲ្យលោក Jorge Mendes ភ្នាក់ងារកីឡាកររបស់ខ្លួនសិក្សាលទ្ធភាព៕
12 Jul 2022
56 views
Football News
ក្លិប PSG នឹងមិនចុះហត្ថលេខាយកខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo របស់ Man United ទេ
ក្លិបអ្នកមានបារាំង Paris Saint Germain នឹងមិនចុះហត្ថលេខាដើម្បីនាំយកកីឡាករ Cristiano Ronaldo មករួមក្រុមជាដាច់ខាត នេះបើយោងតាមសម្តីរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Gianluca di Marzio។ ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយជាច្រើនដែលបានលើកឡើងថា Ronaldo កំពុងតែអន្ទះសារចង់ចាកចេញពី Man Utd នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយ មូលហេតុដែលគេចង់ចាកចេញនោះ ពីព្រោះគេមើលឃើញថា ក្រុមបិសាចក្រហមហាក់មិនមានផែនការលេងដើម្បីឈ្នះពានរង្វាន់ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Chelsea, Bayern Munich និង PSG នេះតែម្តង។ យ៉ាងណាក៏ដោយ បើយោងតាមការលើកឡើងរបស់លោក Gianluca di Marzio គឺ PSG នឹងមិននាំយក Ronaldo មករួមក្រុមឡើយ ពីព្រោះពួកគេយល់ឃើញថាក្លិបមានកីឡាករនៅប្រព័ន្ធប្រយុទ្ធគ្រប់គ្រាន់ហើយ និង មិនត្រូវការកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើឡើយ៕
10 Jul 2022
67 views
Football News
Wayne Rooney បាននិយាយចំៗដាក់ទៅអតីតមិត្តរួមក្រុម Cristiano Ronaldo ថា…
លោក Wayne Rooney បាននិយាយចំៗថា កីឡាករឆ្នើម Cristiano Ronaldo មិនស្រួលត្រូវរត់ទៅដូរសញ្ជាតិទៀត ដើម្បីបានលេងពាន World Cup។ ជាការពិតណាស់ ប៉ុន្មានថ្ងៃកន្លងនេះ មានរបាយការណ៍ជាច្រើន ដែលទាក់ទងទៅនឹង ការចង់ចាកចេញរបស់ កីឡាករឆ្នើម Ronaldo ពី Man Utd ព្រោះបញ្ហាមិនសប្បាយចិត្ត មួយចំនួន នៅក្នុងក្រុម។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមកដល់ Man UTD វិញ ខ្សែប្រយុទ្ធឆ្នើមខាងលើ បានបង្ហាញខ្លួន ៣៨ប្រកួត និង រកបាន ២៤គ្រាប់។ លោក Rooney បាននិយាយថា៖ “ពេលខ្លះ ខ្ញុំគិតថា ប្រសិនបើក្រុមជម្រើសជាតិរបស់ Ronaldo មិនមានឈ្មោះទៅប្រកួតពាន WC ខ្ញុំជឿថា មិនស្រួលគេ រត់ទៅដូរសញ្ជាតិ ដូរប្រទេសទៀត ដើម្បីបានទៅប្រកួត”៕
10 Jul 2022
58 views
Football News
Rodrygo និយាយថារូបគេជ្រើសរើសយក Real Madrid ដោយសារតែ Cristiano Ronaldo
ខ្សែប្រយុទ្ធឆ្នើមក្លិប Real Madrid កីឡាករ Rodrygo បានសារភាពថា Cristiano Ronaldo ជា ដើមចមធ្វើឲ្យរូបគេសម្រេចចិត្តផ្លាស់មកកាន់ Real Madrid ។ ជាការពិតណាស់ Rodrygo ត្រូវបាន Real Madrid ចុះហត្ថលេខានាំយកមករួមក្រុមពី Santos កាលពីឆ្នាំ២០១៩ ហើយ ក្នុងរយៈពេល៣ឆ្នាំ គេបានរួមចំណែកជួយ Real Madrid ឈ្នះពានរង្វាន់ La Liga ២ដង, Supercopa de Espana ២ដង ជាពិសេសពានរង្វាន់ Champions League នាពេលថ្មីៗកន្លងទៅនេះ។ ទាក់ទងនឹងការជ្រើសរើសយក Real Madrid កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលខាងលើ បាននិយាយថា៖ “Ronaldo បានធ្វើឲ្យខ្ញុំស្រលាញ់ Real Madrid។ ខ្ញុំចូលចិត្ត Real Madrid ស្រាប់ ប៉ុន្តែ Ronaldo ជា អ្នកដែលធ្វើឲ្យខ្ញុំកាន់តែចាប់អារម្មណ៍
09 Jul 2022
204 views
Football News
ឮដំណឹងថា Chelsea ត្រៀមកញ្ចប់លុយ១៤លានផោនទិញ Ronaldo ពី Man United
ក្លឹប Chelsea ត្រូវបានរាយការណ៍ថា ត្រៀមកញ្ចប់ទឹកប្រាក់១៤លានផោនដើម្បីទិញថ្លៃទិញ Cristiano Ronaldo ពី Manchester United។ Chelsea ទើបតែយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើប្រយុទ្ធ Raheem Sterling លើតម្លៃខ្លួនផ្ទេរ៤៥លានផោន ហើយប្រធានក្លឹបថ្មីលោក Todd Boehly កំពុងបន្តចំណាយលុយដើម្បីទិញកីឡាករថ្មីចូល។ Ronaldo បានស្នើសុំ United ចាកចេញកាលពីសប្ដាហ៍មុន ហើយពេលនេះមិនត្រលប់វិលមកហ្វឹកហាត់ជាមួយក្រុមនៅឡើយទេ។ ប្រភពពី SunSport បានបញ្ជាក់ថា បិសាចក្រហមពេលនេះបានទទួលស្គាល់ ពួកគេនឹងបាត់បង់ Ronaldo នៅរដូវក្ដៅនេះ។ ក្លឹបតោខៀវ Chelsea កំពុងតែត្រៀមលុយ១៤លានផោនដើម្បីតាមទិញកីឡាករវ័យ៣៧ឆ្នាំឲ្យមកចូលរួមនៅ Stamford Bridge។ Man Utd បានទិញកីឡាករសញ្ជាតិព័រទុយហ្គាល់ត្រលប់មកវិញកាលពីរដូវក្ដៅមុនពីក្លឹប Juventus ក្នុងតម្លៃខ្លួន១៩,៧លានផោន។ Ronaldo នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះនៅកីឡដ្ឋាន Old Trafford ហើយមហិច្ឆតារបស់គេនៅរដូវកាលក្រោយចង់បន្តលេងនៅពានរង្វាន់ Champions League៕
08 Jul 2022
46 views
Football News
ក្លឹប Man United បសម្រេចចិត្តលក់ Cristiano Ronaldo ចោលក្នុងផ្សារដោះដូរកីឡាករបើក
Manchester United ត្រូវបានរាយការណ៍តថា ពួកគេនឹងសម្រេចចិត្តលក់ Cristiano Ronaldo ចោលអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ។ Ronaldo បានផ្ដល់ដំណឹងទៅកាន់ Man United ច្បាស់ៗដោយ គេចង់ចាកចេញពីទឹកដី Old Trafford ក្នុងរដូវក្ដៅនេះ ហើយកាលពីម្សិលមិញ គេបានខកខានមកហ្វឹកហាត់ជាមួយក្រុម៣ថ្ងៃជាប់គ្នា។ បើតាមប្រភពពី The Sun បញ្ជាក់ថា បិសាចក្រហមពេលនេះបានសម្រេចចិត្តចង់លក់ Ronaldo ចោលតែម្ដង។ កន្លងទៅ Man United បានប្រកាន់គោលជំហរថា Ronaldo នៅតែបន្តនៅជាមួយក្លឹប បន្ទាប់ចំណាយពេលមួយរដូវកាលរកបាន២៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតគិតគ្រប់កម្មវិធី។ យ៉ាងណាក្ដី ពេលនេះ Man Utd គិតថាមិនអាចរក្សាទុកនិងប្រឆាំងទល់នឹងបំណងរបស់ Ronaldo បានឡើយ ខណៈក្លឹបចង់រៀបចំពង្រឹងក្រុមឡើងវិញ ក្រោយរដូវកាលមុនបង្ហាញទម្រង់លេងមិនល្អ។ ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Manchester ពេលនេះនៅតែស្រពិចស្រពិលថាតើ Ronaldo អាចធ្វើដំណើរជាមួយពួកគេដើម្បីប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលនៅឯអាស៊ីនិងអូស្ត្រាលីបានឬយ៉ាងណា។ កាលពីចុងសប្ដាហ៍ កីឡាករវ័យ៣៧ឆ្នាំបានប្រាប់ Man United ថា គេចង់ចេញពីក្លឹប ប៉ុន្មានថ្ងៃបន្ទាប់ក៏មិនបានមកហ្វឹកហាត់ជាមួយក្រុម ដោយសារហេតុផលគ្រួសារ៕
08 Jul 2022
50 views
Football News
លោក Ten Hag ចង់បាន Anthony របស់ Ajax មកជំនួស Cristiano Ronaldo ក្រោយឮដំណឹងថាគេចង់ចាកចេញ
លោក Erik Ten Hag ជាគ្រូបង្វឹកទើបតែងតាំងថ្មីថ្មោងរបស់ក្រុម Manchester United ចង់យកខ្សែប្រយុទ្ធ Anthony ពីក្លិប Ajax មកធ្វើជាអ្នកជំនួស Cristiano Ronaldo ។ អ្នកកាសែត Fabrizio Romano បានចុះផ្សាយដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា Ronaldo ចង់ចែកផ្លូវជាមួយ Manchester United ហើយបន្ទាប់ពីផ្ទេរមកលេងទើបតែបាន១រដូវកាល។ ឥលូវនេះយោងតាមសារព័ត៌មាន The Mirror គឺ Man United កំពុងដុតដៃដុតជើងរកអ្នកមកជំនួសខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះដោយ Anthony មានតម្លៃខ្លួនដល់ទៅ៧០លានផោន(ស្មើនឹងប្រមាណ ៨៤.៧ លានដុល្លារ)ស្របពេលការចរចាជាមួយ Ajax កំពុងដំណើរការ។ Anthony តែងតែបានចូលលេងយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់លោក Erik Ten Hag ដោយគេបង្ហាញខ្លួនបាន៧៨ប្រកួតនិងរកបាន២២គ្រាប់ ព្រមទាំងបញ្ជូនបាល់ ២០គ្រាប់ឲ្យ Ajax ៕
04 Jul 2022
37 views
Football News
Fabrizio Romano និយាយថា ក្លិប Bayern Munich ចង់បាន Ronaldo ចូលរួមក្រុម
អ្នកកាសែត Fabrizio Romano បានបង្ហើបថា ក្លិប Bayern Munich អាចនឹងប្ដូរចិត្តចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្រុម បន្ទាប់ពីធ្លាប់បដិសេធមិនយកកីឡាករវ័យ៣៧ឆ្នាំរូបនេះរួចមក។ Ronaldo បានប្រាប់ទៅថ្នាក់លើបិសាចក្រហម Manchester United ថាគេចង់ចាកចេញបើសិនជាមានក្លិបណាដាក់សំណើល្អៗចង់យកគេទៅរួមក្រុមជាមួយបើទោះបីជាភាគីលោក Erik Ten Hag មិនចង់លក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់នេះក៏ដោយ។ យ៉ាងណាមិញ កាលពី៧ទៅ១០ថ្ងៃមុន Bayern Munich បានបដិសេធមិនទិញយក Ronaldo ឡើយនៅពេលភ្នាក់ងាររបស់គេគឺលោក Jorge Mendes ទាក់ទងទៅប៉ុន្តែឥលូវនេះស្ថានការណ៍អាចនឹងផ្លាស់ប្ដូរ។ Bayern អាចនឹងមានភាគរយទិញយក ម្ចាស់ពាន Ballon d’Or ៥សម័យនេះមកជំនួស Robert Lewandowski ដែលទាមទារចង់ចាកចេញ។ Fabrizio Romano បាននិយាយថា៖ “ការទាក់ទងគ្នាលើកចុងក្រោយរវាង Bayern និង ភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes គឺខ្ទង់៧ទៅ១០ថ្ងៃមុន ដោយ Bayern បាននិយាយថា
04 Jul 2022
42 views
Football News
Carragher ថា Ronaldo ជាអ្នកធ្វើឲ្យ Man UTD ធ្លាក់ទម្រង់កាន់ខ្លាំង
លោក Jamie Carragher ថា កីឡាករឆ្នើម Cristiano Ronaldo ជាអ្នកធ្វើឲ្យ ក្រុម Manchester United កាន់តែយ៉ាប់។ ជាការពិតណាស់ Ronaldo បានផ្លាស់ពី Juventus មកទឹកដី Old Trafford វិញ កាលពីរដូវក្តៅ ឆ្នាំមុននេះ។ យ៉ាងណាមិញ Ronaldo ត្រូវបានរាយការណ៍ថា លែងចង់បន្តស្នាក់នៅជាមួយ Man UTD ទៀតហើយ បន្ទាប់ពី មានរឿងមិនសប្បាយចិត្តមួយចំនួន នៅក្នុងក្រុម។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមកដល់ Man UTD វិញ ខ្សែប្រយុទ្ធឆ្នើមខាងលើ បានបង្ហាញខ្លួន ៣៨ប្រកួត និង រកបាន ២៤គ្រាប់។ លោក Carragher បាននិយាយថា៖ “Ronaldo ពិតជាបាន ធ្វើអ្វីដូច ដែលខ្ញុំធ្លាប់គិតមែន។ គេបានរកគ្រាប់បាល់ច្រើន ប៉ុន្តែគេបានធ្វើឲ្យក្រុមរបស់គេ កាន់តែយ៉ាប់យ៉ឺន”៕
04 Jul 2022
48 views
Football News
Man UTD ស្នើទៅកាន់ Ronaldo បែបនេះក្រោយដឹងថាគេចង់ចាកចេញ
ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានធ្វើការស្នើ ទៅកាន់ Cristiano Ronaldo ដោយ ទទូចឲ្យរូបគេមកហ្វឹកហាត់ជាមួយក្រុមដើម្បីចូលរួមក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនាៗ។ ជាការពិតណាស់ កាលពីដើមរដូវកាលមុន Ronaldo បានបង្កើតភាពភ្ញាក់ផ្អើលពេញពិភពបាល់ទាត់អំពីការវិលត្រឡប់មកកាន់ Man Utd វិញជាលើកទីពីរ ដោយ រូបគេបានរួមចំណែកទាត់បញ្ចូលទីបានបាន២៤គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ ប៉ុន្តែ វាមិនគ្រប់គ្រាន់ក្នុងការជួយក្រុមឈ្នះពានរង្វាន់អ្វីមួយឡើយ សូម្បីតែកៅអីលេងក្នុងពានរង្វាន់ Champions League ក៏គ្មានទៀត ដែលជាហេតុធ្វើឲ្យថ្មីៗនេះលេចឮព័ត៌មានថារូបគេប្រកាសចង់ចាកចេញពីក្លិនប្រសិនបើមានក្រុមណាមួយផ្តល់សំណើចង់បានរូបគេ។ យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់ The Mirror បានលើកឡើងថា Man Utd ពុំមានបំណងដើម្បីលក់ Ronaldo ឡើយ ហើយ ក្លិបក៏បានរាយការណ៍ប្រាប់ទៅកាន់គេចាំបាច់ត្រូវតែចូលរួមការប្រកួតមុនបើករដូវកាលនៅប្រទេសថៃ និង ប្រទេសអូស្រ្តាលី ដោយ ការចេញដំណើរមកកាន់ប្រទេសថៃនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ៕
04 Jul 2022
66 views
Football News
Salah ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេនៅក្របខណ្ឌ Premier League
ប្រាក់ខែថ្មីរបស់ Mohamed Salah ដែលទទួលបាន ៤សែនផោន (ឬប្រមាណ៤៨ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍នៅ Liverpool បានធ្វើឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់ជាងគេ នៅ Premier League។ បន្ទាប់ពីមានភាពស្រពេចស្រពិលទៅលើអនាគតរបស់ខ្លួន ពេលនេះ Salah បានបញ្ចប់មន្ទិលសង្ស័យហើយ ដោយយល់ព្រមកាន់ប៊ិចចុះហត្ថលេខាកុងត្រាថ្មីជាមួយ Liverpool រហូតដល់ឆ្នាំ២០២៥។ ហើយកុងត្រាថ្មីនេះផងដែរ បានធ្វើឲ្យ Salah ក្លាយអ្នកទទួលបានប្រាក់ពលកម្ម បានច្រើនជាងគេនៅ Premier League ដោយនាំមុខ Cristiano Ronaldo និង Kevin De Bruyne ដែលមានប្រាក់ខែ ៣៨៥,០០០ ផោនក្នុងមួយសប្តាហ៍។ ចំណែក កីឡាករ Erling Haaland ដែលជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ Manchester City ទទួលបានប្រាក់ឈ្នួល 375,000 ផោនក្នុងមួយសប្តាហ៍ ដែលស្មើគ្នា នឹងអ្នកចាំទី David de Gea របស់ក្រុម Manchester United ៕
02 Jul 2022
82 views
Football News
ប្រធានក្លិប Chelsea លោក Todd Boehly កំពុងណាត់ជួបជាមួយភ្នាក់ងាររបស់ Ronaldo
ប្រធានក្លិបថ្មីរបស់ Chelsea លោក Todd Boehly ត្រូវបានគេរាយការណ៍ថា កំពុងតែណាត់ជួបជាមួយនឹងលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Cristiano Ronaldo ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមកកាន់កីឡដ្ឋាន Stamford Bridge។ ជាការពិតណាស់ ក្រោយមិនមានកៅអីលេងក្នុងពានរង្វាន់ Champions League គឺ Ronaldo តែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពី Man Utd ខណៈ ក្លិបដែលសារព័ត៍មានតែងតែចុះផ្សាយគេអាចចូលរួមនោះ គឺ មាន Real Madrid, Bayern Munich និង Paris Saint Germain ជាដើម។ បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាលោក David Ornstein បានលើកឡើងថា Ronaldo ពេញចិត្តក្នុងការបន្តលេងនៅ Man Utd ប៉ុន្តែ Man Utd ហាក់មិនមានភាពច្បាស់លាស់ជាមួយគេ ខណៈ លោក Todd កំពុងតែព្យាយាមទាក់ទងភ្នាក់ងារ Ronaldo ដើម្បីបង្កើនលទ្ធភាពនៃការផ្ទេរនេះកើតឡើងបាន៕
26 Jun 2022
77 views
Football News
Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយនូវរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ ក្រោយការប្រកាសអំពីការតែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុមរបស់ Man Utd ចាប់ពីរដូវកាលក្រោយទៅ Ronaldo ក៏ត្រូវបានគេលើកជាប្រធានបទ ដោយអ្នកខ្លះយល់ឃើញថា រូបគេនឹងមិនអាចស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ថ្មីបានឡើយ ដោយសារ លោកទាមទារកីឡាកររូបណាដែលធ្វើការខ្លាំងលើទីលាន ដូចជាការដេញដាក់សម្ពាធលើក្រុមគូប្រកួតជាដើម។ យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Ronaldo នឹងបន្តលេងនៅ Man Utd សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ហើយ ក្លិបក៏នឹងមិនបើកកិច្ចពិភាក្សាណាមួយក្នុងការដាក់រូបគេនោះទេ៕
26 Jun 2022
64 views
Football News
Bayern Munich ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Cristiano Ronaldo ជំនួសកីឡាករ Lewandowski
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍ក្នុងការចង់បាន Cristiano Ronaldo មករួមក្រុមដើម្បីជំនួសតំណែងរបស់ Robert Lewandowski ដែលត្រៀមនឹងចាកចេញ។ ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern Munich នៅសេសសល់ចំនួនមួយរដូវកាលទៀត ប៉ុន្តែ រូបគេបានបដិសេធសំណើមិនបន្តកិច្ចសន្យាថ្មីឡើយ ខណៈ ក្លិបបន្ទាប់ដែលគេចង់ចូលរួមបំផុតនោះ គឺ Barcelona នៃលីគកំពូលអេស្ប៉ាញ។ បើយោងទៅតាមកាសែតកីឡាដ៏ល្បីល្បាញ AS បានទម្លាយឲ្យដឹងថា Ronaldo កំពុងតែត្រូវបាន Bayern Munich សម្លឹងមើលឃើញជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់ Lewandowski ក្នុងករណីដែលគេចាកចេញ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ នៅសេសសល់កុងត្រាជាមួយ Man Utd មួយរដូវកាលទៀត៕
24 Jun 2022
53 views
Football News
Wayne Rooney បាននិយាយថា Messi ជាកីឡាករឆ្នើមពិតៗក្នុងកែវភ្នែករបស់គេ
ទោះបីធ្លាប់ចាប់ដៃគូជាមួយគ្នាក្តី ក៏ប៉ុន្តែ លោក Wayne Rooney បែរជាជ្រើសយក Lionel Messi រំលង Cristiano Ronaldo ទៅវិញ។ ជាការពិតណាស់ មិនថា កីឡាករណាៗ ឬ អ្នកគាំទ្រមកពីណានោះទេ គឺសុទ្ធសឹងតែស្គាល់ហើយដឹងថា Messi ជាកីឡាករអស្ចារ្យប៉ុណ្ណា។ Messi មានចំណែកធំមួយក្នុង ពិភពបាល់ទាត់ ដោយរូបគេ ប្រៀបដូចជា និមិត្តរូប ទៅដល់កីឡាករជំនាន់ក្រោយ។ Rooney បាននិយាយថា៖ “ប្រហែលជាខ្ញុំធ្លាប់និយាយម្តងហើយ កីឡាករទាំងពីរពិតជាល្អខ្លាំងមែន ក៏ប៉ុន្តែ Messi ទើបជាកីឡាករឆ្នើមពិតៗ នៅក្នុងកែវភ្នែករបស់ខ្ញុំ”៕
19 Jun 2022
87 views
Football News
លោក Jose Mourinho ចង់បាន Cristiano Ronaldo មកចូលរួមជាមួយក្រុម Roma
លោក Jose Mourinho ដែលទើបតែជួយឱ្យ Roma ឈ្នះពាន Europa Conference League នៅរដូវកាលមុន ពេលនេះមានបំណងចង់បានអតីតកូនក្រុម Cristiano Ronaldo ទៅរួមក្រុមនឹងខ្លួនម្តងទៀតនៅទឹកដី អ៊ីតាលី, នេះបើតាមរបាយការណ៍នៅបរទេស។ ជាការពិតណាស់ បន្ទាប់ពីលោក Erik ten Hag ក្លាយជាអ្នកចាត់ការផ្លូវការរបស់ Manchester United លោកបានបង្ហាញការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ, ប៉ុន្តែទោះបីជាបែបនេះក្តី គេនៅតែជឿជាក់ថា Ronaldo នឹងមិនស្ថិតនៅក្នុងគម្រោងរបស់បុរសសញ្ជាតិ ហូល្លង់នៅរដូវកាលក្រោយឡើយ។ យោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី La Repubblica បានឱ្យដឹងថា តាមរបៀបលេងរបស់ Ronaldo បច្ចុប្បន្នហាក់មានហានិភ័យខ្ពស់ក្នុងការស្ថិតនៅក្នុងគម្រោងរបស់លោក Ten Hag, ខណៈរបាយការណ៍ដដែលបានបន្ថែមថា ភាពស្រពិចស្រពិលរបស់ Ronaldo នៅ Man UTD បែបនេះ បានធ្វើឱ្យលោក Jose បង្វែរទិសដៅចាប់អារម្មណ៍លើរូបគេ ហើយចង់នាំខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់មកកាន់ Roma
19 Jun 2022
48 views
Football News
លោក Van Basten ម្ចាស់ពាន Ballon d’Or ៣សម័យនិយាយអំពី Messi នឹង Ronaldo
ម្ចាស់ពាន Ballon d’Or ៣សម័យលោក Marco van Basten បានលើកឡើងថា នរណាដែលគិតថា Cristiano Ronaldo ល្អជាង Lionel Messi ពួកគេនោះគ្មានដឹងអ្វីពីបាល់ទាត់ឡើយ។ Messi ខ្សែប្រយុទ្ធរបស់ PSG និង Ronaldo តារារបស់ Manchester United ត្រូវបានគេយកមកនិយាយវែកញែកជាច្រើនឆ្នាំមកហើយថា នរណាជាកីឡាករល្អជាងគេលើលោក។ ក្នុងចំណោមការពិភាក្សាទាំងអស់ លោក Van Basten ក៏បានចូលខ្លួនមកនិយាយអំពីទស្សនៈរបស់ខ្លួនលើកីឡាករកំពូលទាំងពីររូប។ អតីតគ្រូរបស់ជម្រើសជាតិហុល្លង់បាននិយាយថា Ronaldo គឺជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែសម្រាប់អ្នកដែលថា គេល្អជាង Messi ពួកគេនោះមិនដឹងអ្វីសោះឡើយពីបាល់ទាត់។ Messi ជាកីឡាករប្លែកពីគេម្នាក់ ដែលគ្មាននរណាអាចធ្វើបានដូច។ កីឡាករដូច Messi ក្នុងរយៈពេល៥០ទៅ១០០ឆ្នាំទើបមានម្ដង។ Messi កីឡាករសញ្ជាតិអាហ្សង់ទីនធ្លាប់បានឈ្នះពាន Ballon d’Or ៧សម័យ និងរកបានជាង៨០០គ្រាប់សម្រាប់ក្លឹបនិងជម្រើសជាតិ។ ទោះបីមានការសរសើរបែបនេះក្ដី លោក Van Basten មិនបានចាត់ទុក Messi
16 Jun 2022
49 views