Tag: Cristiano
Football News
Rangnick ប្រាប់ Ten Hag ឲ្យប្រញ៉ាប់ទិញខ្សែប្រយុទ្ធ២រូបបន្ថែម
លោក Ralf Rangnick បានស្នើឲ្យលោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីរបស់ Manchester United ប្រញាប់ប្រញាល់ទិញខ្សែប្រយុទ្ធពីររូបមកពង្រឹងក្រុមនៅរដូវកាលក្រោយនេះ។ លោកក៏បាននិយាយដែរថា ក្រុមទាំងមូលរាងពឹងផ្អែកទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ពេកហើយក្រោយកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានស៊ុត១គ្រាប់ជួយសង្គ្រោះ Manchester United ឲ្យលេងស្មើ Chelsea ១ ទល់នឹង១ កាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ។ ថ្លែងក្រោយចប់ការប្រកួត លោក Rangnick បាននិយាយថា៖ “ពួកយើងត្រូវតែមានភាពយុត្តិធម៌ចំពោះកីឡាករ។ ខ្ញុំចាំបានថា ក្នុង១០ប្រកួតដំបូង ពួកយើងមានអ្នកស៊ុតបញ្ចូលទី១០នាក់ខុសៗគ្នា។ នេះជារបៀបដែលពួកយើងអាចបង្កើតឱកាសនិងដឹងថាតើមានខ្សែប្រយុទ្ធប៉ុន្មាននាក់សម្រាប់ស៊ុតក្នុងក្រុម។ ឥលូវនេះពួកយើងដូចជាពឹងផ្អែកលើ Cristiano ជ្រុល តែគេក៏បានបង្ហាញទម្រង់លេងល្អដែរ នៅពេល Chelsea គ្រប់គ្រងបាល់។ ប៉ុន្តែពួកយើងគួរផ្ដោតទៅលើការទិញយកខ្សែប្រយុទ្ធ២ទៅ៣ទៀត គឺច្បាស់ណាស់”៕
30 Apr 2022
22 views
Football News
Ronaldo៖ ម៉ាសេដូនអាចធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល តែទៅមិនរួចជាមួយព័រទុយហ្គាល់ទេ
ព័រទុយហ្គាល់ក្រុមរបស់ Cristiano Ronaldo នឹងត្រៀមប្រកួតជាមួយក្រុមកំពុងឡើងជើងម៉ាសេដូននៅរាត្រីនេះក្នុងវគ្គជម្រុះ World Cup ក្នុងតំបន់អឺរ៉ុប។ ម៉ាសេដូនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំងកាលពីសប្ដាហ៍មុន ដោយពួកគេបានទម្លាក់ក្រុមជើងឯកទ្វីបអឺរ៉ុបអ៊ីតាលីក្នុងលទ្ធផល ១-០។ ពួកគេនឹងបន្តដំណើរទៅជួបក្រុមខ្លាំងមួយទៀតគឺព័រទុយហ្គាល់ដែលបានបំបាក់ទួរគី ៣-១ ក្នុងវគ្គជម្រុះជាមួយគ្នានេះ។ ក្រោយធ្វើបានលទ្ធផលគួរឲ្យកត់សម្គាល់ជាមួយអ៊ីតាលី ប្រធានាធិបតីរបស់ម៉ាសេដូចលោក Stevo Pendarovski បានបង្ហោះសារឌឺដងទៅកាន់ Ronaldo ថា៖ “ត្រៀមរួចរាល់ Cristiano អ្នកគឺជាវេនបន្ទាប់”។ មិនចាំយូរមុនប៉ះគ្នានៅយប់នេះម៉ោង១:៤៥នាទី Ronaldo បានឆ្លើយតបទៅវិញថា៖ “ម៉ាសេដូនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ប៉ុន្តែពួកគេមិនអាចធ្វើឲ្យព័រទុយហ្គាល់ភ្ញាក់ផ្អើលឡើយ។ ព័រទុយហ្គាល់នឹងធ្វើបានល្អជាងនិងឡើងទៅកាន់ព្រឹត្តិការណ៍ World Cup”។ ដោយសារតែយប់នេះលេងក្នុងទីក្រុង Porto នៃទឹកដៃប្រទេសព័រទុយហ្គាល់ Ronaldo បានជម្រុះឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់បង្ហាញការគាំទ្រឲ្យខ្លាំងដូចដែលពួកគេបានធ្វើមុនពេលយកឈ្នះទួរគី។ ក្នុងវគ្គជម្រុះ World Cup ៣ប្រកួតចុងក្រោយម៉ាសេដូនមិនដែលចាញ់ឡើយ។ ប្រសិនបើពួកគេឈ្នះព័រទុយហ្គាល់ទៀត វាជាលើកដំបូងឲ្យដែលពួកគេបានទៅលេងក្នុងព្រឹត្តិការណ៍ World Cup៕
30 Mar 2022
45 views
Football News
Toni Kroos និយាយថាអតីតមិត្តរួមក្រុម Ronaldo តែងតែធ្វើឲ្យក្រមភាពអង់អាច និង ឆន្ទៈ
Toni Kroos ខ្សែបម្រើរបស់ក្រុម Real Madrid បានលើកឡើងពីចំណុចពិសេសៗមួយចំនួនរបស់អតីតមិត្តរួមក្រុម Cristiano Ronaldo ហើយគាត់ប្រាប់ថាខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ តែងតែផ្តល់ជាកម្លាំងចិត្ត និងជម្រុញឱ្យក្រុមទាំងមូលលេងដោយភាពអង់អាច និង ឆន្ទៈ។ ជាការពិតណាស់ Ronaldo ត្រូវបានគេចាត់ទុកជាវីរបុរសមួយរូបរបស់ Real Madrid ដោយគាត់ធ្លាប់រួមរស់ជាមួយក្រុមអធិរាជសរយៈពេល ៩ ឆ្នាំ បន្ទាប់ពីចាកចេញពី Manchester United នៅឆ្នាំ ២០០៩, យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះក៏ជាដៃគូដ៏យល់ចិត្តមួយរូបរបស់ Kroos ផងដែរ អំឡុងពេលស្នាក់នៅទឹកដី Santiago Bernabeu។ Kroos បាននិយាយរៀបរាប់ពី Ronaldo យ៉ាងដូច្នេះថា៖ “ញុំមិនមែនជាអ្នកគាំទ្ររបស់កីឡាករតែម្នាក់នោះឡើយប៉ុន្តែជាមួយ Cristiano ខ្ញុំមានអារម្មណ៍ថាគាត់អាចផ្តល់អ្វីៗគ្រប់យ៉ាងប្រសិនបើក្រុមទាំងមូលសហការគ្នាបានល្អ។ គាត់តែងតែជម្រុញឱ្យក្រុមទាំងមូលលេងដោយភាពអង់អាច និងឆន្ទៈ។ គាត់ជាកីឡាករម្នាក់ដែលអាចសម្រេចលទ្ធផលរបស់ក្រុមបាន”៕
21 Feb 2022
96 views
Football News
Ancelotti ៖ “ El Clasico វាតែងតែជាការប្រកួតដ៏ធំ”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹងថាតើការចាកចេញរបស់ Lionel Messi និង Sergio Ramos នឹងប៉ះពាល់ដល់ការប្រកួតដ៏ធំបំផុតរបស់ La Liga យ៉ាងដូចម្តេច។ លោក Carlo Ancelotti បានប្រាប់សារពត៍មាន Marca ថា៖ “ក្រុមទាំងពីរកំពុងផ្លាស់ប្តូរ ប៉ុន្តែវានឹងតែងតែជាការប្រកួតដ៏ធំមួយ។ ហើយយើងមិនទាន់ដឹងថាកីឡាករដូចជា Fati និង Vinicius អាចទៅដល់ទីណានោះទេ។ យើងគ្រាន់តែដឹងថាការប្រកួតនេះនឹងតែងតែជាការប្រកួតដ៏ធំ។ អារម្មណ៍របស់ខ្ញុំគឺដូចគ្នា។ ដូចគ្នាដែលខ្ញុំមានជាមួយ Cristiano និង Messi នៅលើទីលាន។ វាជាការប្រកួតពិសេស។ ឥឡូវនេះមានកីឡាករផ្សេងទៀត ហើយសម្រាប់ខ្ញុំ Barça មានកីឡាករវ័យក្មេងពិសេស”។ El Clasico នឹងគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Messi, Ronaldo នឹងខ្សែការពារ Ramos នោះទេក្នុងរដូវកាលនេះ ៕
24 Oct 2021
205 views
Football News
Ole ថា ឲ្យតែមាន Ronaldo លើទីលានឱកាសនៅតែមាន
Cristiano Ronaldo បានរួមចំណែកដ៏សំខាន់រកបានគ្រាប់ចុងក្រោយជួយ Manchester United យកឈ្នះ Villarreal ២-១ ក្នុងការប្រកួត Champions League។ កាលពីយប់មិញគឺជាការលេងលើកទី ១៧៨ ប្រកួតក្នុងកម្មវិធី UCL សម្រាប់ Ronaldo។ ហើយកីឡាករសញ្ជាតិព័រទុយហ្គាល់ក៏រកបានគ្រាប់ចុងម៉ោងបំផុតរបស់ United នៅ Champions League ជួយសង្គ្រោះពិន្ទុដល់ក្រុមផងដែរ។ ជ័យជម្នះបែបនេះ Ole បានសរសើរថា ឲ្យតែមាន Ronaldo សង្ឃឹមនៅតែមាន។ ចប់ការប្រកួត Ole បាននិយាយថា ពេលដែលនេះមាន Cristiano លើទីលាន ឱកាសសម្រាប់ក្រុមនៅតែមាន។ គេល្អនៅមុខទី និងមានឥទ្ធិពលលើគ្រប់គ្នា ទាំងអ្នកគាំទ្រនិងកីឡាករក្នុងក្រុមទាំងមូល។ គេធ្លាប់ធ្វើបានបែបនេះច្រើនដងហើយ។ ចាំទេពេលព័រទុយហ្គាល់ប៉ះអៀរឡង់មួយខែមុន គេទាត់ប៉េណាល់ទីមិនចូល និងប៉ះបាល់បានតិចមែនទែន ប៉ុន្តែនៅចុងម៉ោងគេរកបាន២គ្រាប់។ ជ័យជម្នះនេះបានជួយឲ្យបិសាចក្រហមទទួលបាន៣ពិន្ទុជាលើកដំបូងនៅ UCL រដូវកាលនេះ។ កាលពីប្រកួតទីមួយរបស់ពួកគេបានចាញ់ Young Boys ១-២៕
30 Sep 2021
173 views
Football News
លោក Solskjaer វាយបក Ferdinand ដែលចង់អោយ Ronaldo អង្គុយចុះ
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer បានច្រានចោលការរំពឹងទុករបស់អតីតមិត្តរួមក្រុម Rio Ferdinand ដែលបានលើកឡើងថាប្រសិនខ្លួនជាគ្រូបង្វឹកនោះរូបលោកនិង អោយ Cristiano Ronaldo អង្គុយនៅកៅអីរង់ចាំជៀសវាងការចេញមកស្រែកបញ្ជា កីឡាករកំលុងពេលបរាជ័យកាលពីថ្ងៃអង្គារជាមួយម្ចាស់ផ្ទះ Young Boys ។ រំលឹកដល់ការដកខ្សែប្រយុទ្ធស្លាបព័រទុយហ្គាល់ ចេញក្នុងតង់ទី ២ ជាមួយមិត្តរួមជាតិ Bruno បានធ្វើអោយមានការតវ៉ានិងរិះគន់លើការសម្រេចចិត្តរបស់គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ។ ទោះយ៉ាងណាលោក Solskjaer បានស្រាយចំងល់និងទទូចថាការបកស្រាយព្រឹត្តិការណ៍ខាងលើរបស់ អតីតមិត្តរួមក្រុម Ferdinand គឺជាការគិតខុស។ អតីតខ្សែប្រយុទ្ធ Man Utd បានបញ្ជាក់បា្រប់យ៉ាងដូច្នេះថាៈ ពេលខ្លះ Rio បាននិយាយអំពីអ្វីដែលគាត់មិនបានដឹងពិតប្រាកដ។ Martins Pereira គួរតែទទួលបានកាតលឿងពេលដែលរូបគេបង្កកំហុសដាក់ក់ Nemanja Matic ទាំង Bruno និង Cristiano ពួកគេបានចូលរួមតវ៉ាអោយខ្ញុំនិងប្រយោជន៏ក្រុម។ ទាំងពីរនាក់បាននិយាយពាក្យរិះគន់និងតវ៉ាស្រែកប្រាប់អាជ្ញាកណ្តាល ដោយធ្វើ ឡើងប្រឆាំងនិងការ សម្រេចចិត្តមិនល្អមួយប្រឆាំងនិងក្រុមយើង។ ប៉ុន្តែបន្ទាប់មក Cristiano បានដើរទៅអង្គុយជាមួយ
19 Sep 2021
164 views
Football News
Rio ថា Ronaldo នឹងរកបាន២៥ទៅ៣០គ្រាប់ឱ្យ Man Utd រដូវកាលនេះ
Rio Ferdinand មានទំនុកចិត្តថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងរកគ្រាប់បាល់បានយ៉ាងតិច៣០គ្រាប់ឱ្យក្រុមបិសាចក្រហម Manchester United នារដូវកាលនេះ។ Ronaldo នឹងបង្ហាញវត្តមានលើទីលានឱ្យក្រុម Man Utd ប្រកួតទល់ក្រុម Newcastle United នៅម៉ោង៩យប់នេះសម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ វត្ដមានតារាឆ្នើមវ័យ៣៦ឆ្នាំមក Old Trafford ជាលើកទី២នេះ ត្រូវបានអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនាការលេងរបស់គេហើយ និងជឿជាក់ថារូបគេផ្ដល់ភាពវិជ្ជមានច្រើនដល់ក្រុមផងដែរ។ ជាក់ស្ដែងលោក Rio អតីតកីឡាករបិសាចក្រហម និងបច្ចុប្បន្នធ្វើការជាអ្នកវិភាគបាល់ទាត់នោះ បានបង្ហាញចំណាប់អារម្មណ៏ថា៖ “Cristiano មកលើនេះនឹងជួយក្រុមបានច្រើន។ កីឡាករក្មេងៗដសូចជា Greenwood និង Rashford នឹងមានឱកាសបានរៀនសូត្រពីរាមច្បងម្នាក់នេះ ថាត្រូវធ្វើយ៉ាងដើម្បីក្លាយជាកីឡាករកំពូលម្នាក់។ ខ្ញុំសង្ឃឹមថាគាត់នឹងរកបាន២៥ទៅ៣០គ្រាប់នៅរដូវកាលនេះ គ្រប់ការប្រកួតទាំងអស់។ បើសិនគាត់ធ្វើមិនបានទេ ខ្ញុំនឹងភ្ញាក់ផ្អើលហើយ”។ រំលឹកថាតាំងពីឆ្នាំ២០០៩គ្រាដែល Ronaldo ចាកចេញពី Man Utd ទៅនោះ មានតែ១រដូវកាលប៉ុណ្ណោះដែលរូបគេរកបានតិចជាង៣០គ្រាប់។ ដោយរដូវកាលនោះរូបគេលេងឱ្យក្រុម Juventus ឆ្នាំ២០១៨-១៩ រកបានត្រឹម២៨គ្រាប់ប៉ុណ្ណោះ។
11 Sep 2021
171 views
Football News
Cristiano Ronaldo នឹងពាក់អាវលេខ ៧ ម្តងទៀតក្នុងក្រុម បិសាចក្រហម Manchester United
ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងពាក់អាវលេខ ៧ បន្ទាប់ពីគាត់បានត្រលប់មកទឹកដី Old Trafford នេះម្ដងទៀត។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានសម្តែងការដឹងគុណចំពោះមិត្តរួមក្រុមរបស់គាត់គឺ Edinson Cavani ដែលបានពាក់អាវលេខ ៧ ហើយឥឡូវនេះបានយល់ព្រមប្តូរទៅលេខ ២១ វិញ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបាននិយាយថា“ ខ្ញុំមិនប្រាកដថាអាចបានពាក់អាវលេខ ៧ ម្តងទៀតទេដូច្នេះខ្ញុំចង់និយាយអរគុណយ៉ាងខ្លាំងដល់ Cavani ខ្លាំងណាស់ចំពោះទង្វើដ៏គួរឲ្យគោរពមួយនេះ” ។ Cristiano Ronaldo ធ្លាប់លេងឱ្យក្រុមបិសាចក្រហម Man United ចន្លោះឆ្នាំ ២០០៣ និង ២០០៩ ដោយស៊ុតបញ្ចូលទីបាន ១១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩២ លើកសម្រាប់ក្លឹប។
03 Sep 2021
303 views
Football News
Ronaldo បញ្ចប់ការពិនិត្យសុខភាពនៅ Man United
ទូរទស្សន៍ Sky Sports បានអះអាងថាកីឡាករ Cristiano Ronaldo បានបញ្ចប់ការពិនិត្យសុខភាពរបស់ខ្លួនក្នុងនាមជាកីឡាករថ្មីរបស់ក្រុម Manchester United នៅប្រទេសព័រទុយហ្កាល់នៅព្រឹកថ្ងៃនេះរួចរាល់ហើយ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំរហូតដល់ខែមិថុនាឆ្នាំ ២០២៣ ជាមួយនឹងជម្រើសបន្តរយះពេល ១២ខែបន្ថែមទៀត។ កាលពីមុនមានសេចក្តីរាយការណ៍ថាខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះនឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ជាមួយនឹងប្រាក់ខែ ៤៨០ ០០០ ផោនក្នុងមួយសប្តាហ៍។ Man United នឹងចំណាយប្រាក់ប្រហែល ១៥ លានអឺរ៉ូបូករួមទាំងការបន្ថែម ៨ លានផោនបន្ថែមទៀតសម្រាប់តារាឆ្នើម Cristiano Ronaldo ។
30 Aug 2021
211 views
Football News
Ancelotti៖“ Cristiano គឺជាវីរបុរសរបស់ Real Madrid ប៉ុន្តែខ្ញុំមិនមានបំណងនាំគាត់មកវិញទេ”
គ្រូបង្វឹកក្រុម Real Madrid ដែលទើបតែងតាំងថ្មីលោក Carlo Ancelotti បានបដិសេធពាក្យចចាមអារ៉ាមអំពីការវិលត្រឡប់របស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ។ មានពាក្យចចាមអារ៉ាមជាច្រើនត្រូវបានគេរាយការណ៍ថាអ្នកចាត់ការជនជាតិអ៊ីតាលី Ancelotti ចង់បានខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Cristiano Ronaldo មកចូលរួមជាមួយក្រុមរបស់គាត់។ លោក Ancelotti បានសរសេរក្នុង Twitter ថា៖“ Cristiano Ronaldo គឺជាវីរបុរសរបស់ក្រុម Real Madrid ហើយខ្ញុំពិតជាគោរពគាត់។ ប៉ុន្តែខ្ញុំមិនមានបំណងចង់នាំគាត់ត្រឡប់មកចូលរួមក្នុងក្រុមនៅរដូវក្តៅនេះទេ។ ពួកយើងគឺត្រូវរង់ចាំ”៕
18 Aug 2021
171 views
Football News
ភ្នាក់ងាររបស់ Ronaldo បានកំពុងពិភាក្សាជាមួយ Man City
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុម Juventus អាចនឹងចាកចេញពីក្លឹប។ យោងតាមសារព័ត៌មាន Corriere dello Sport បានអោយដឹងថាលោក Jorge Mendes ភ្នាក់ងាររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានកំពុងទាក់ទងជាមួយក្លឹប Manchester City ។ ក្លឹបសេះបង្គង់ Juventus បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកផ្លូវជាមួយខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះក្នុងតម្លៃត្រឹមតែ ៣០ លានអឺរ៉ូប៉ុណ្ណោះ។ ដើម្បីរំលឹកឡើងវិញ Cristiano បានលេងឱ្យក្រុម Manchester United ក្នុងកំឡុងឆ្នាំ ២០០៣ និង ២០០៩ ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Ronaldo នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ។
17 Aug 2021
129 views