Tag: Daily Mail
Football News
ក្លឹប Man United គ្មានគម្រោងជះលុយធំទិញ De Jong ពី Barca នោះទេ
យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។ ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។ បើយោងទៅតាមសារកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។ Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕
20 May 2022
14 views
Football News
កាសែត Fabrizio Romano ថាខ្សែបម្រើ Paul Pogba កំពុងពិភាក្សាផ្ទេរទៅ Man City
យោងតាមអ្នកកាសែត Fabrizio Romano និងសារព័ត៌មាន Daily Mail គឺ ខ្សែបម្រើ Paul Pogba នៃក្លិប Manchester United កំពុងស្ថិតក្នុងការពិភាក្សាផ្ទេរមកកាន់ក្លិប Manchester City ។ Pogba នឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាលនេះដោយគ្មានតម្លៃខ្លួន ដោយការចរចាកុងត្រាថ្មីរវាងគេនិង Man UTD មិនត្រូវរូវគ្នានោះឡើយ។ ភាគីលោក Pep Guardiola ក៏បានបង្ហាញការចាប់អារម្មណ៍ចង់បាន កីឡាករសញ្ជាតិបារាំងរូបនេះ ប៉ុន្តែក្នុងនោះដែរ ក្លិប Paris Saint-Germain ក៏ចង់បានរូបគេដែរ។ យ៉ាងណាមិញ មិនទាន់មានការព្រមព្រៀងណាមួយរវាង Man City និង Pogba នោះឡើយគឺគ្រប់យ៉ាងកំពុងស្ថិតក្នុងការចរចា។ គួរបញ្ជាក់ផងដែរថា Paul Pogba ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់បាន៩គ្រាប់ក្នុងការបង្ហាញខ្លួន២០ប្រកួតនៅ Premier League នារដូវកាលនេះ៕
07 May 2022
22 views
Football News
Rashford មិនសប្បាយចិត្តកំពុងគិតគូរពីអនាគតរបស់ខ្លួននៅ Man Utd
ខ្សែប្រយុទ្ធ Marcus Rashford កំពុងគិតគូរពីអនាគតរបស់ខ្លួននៅក្លឹប Manchester United ដោយនឹងអាចចាកចេញពីក្លឹបនេះនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។ ប្រភពជាច្រើនបានឲ្យដឹងថា Rashford ហាក់ដូចជាមិនសប្បាយចិត្តក្រោមការដឹកនាំរបស់ លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចនេះទេ ដោយសារតែក្រោមការដឹកនាំរបស់លោក គេមិនបានទទួលម៉ោងលេងពេញលេញ និងមិនមែនជាជម្រើសដំបូងដែលដាក់ឲ្យចូលលេងនោះទេ។ មួយវិញទៀតដោយសារ លោក Rangnick នឹងនៅបន្តពាក់ព័ន្ធនឹងការដឹកនាំរបស់ Man Utd ដោយចប់រដូវកាលនេះលោកនឹងក្លាយជាអ្នកប្រឹក្សារបស់ក្លឹបនេះ ដូច្នេះហើយនៅខណៈបានធ្វើឲ្យ Rashford ខ្វាយខ្វល់នឹងអនាគតរបស់គេនៅទីនេះ ដោយគេចង់ដឹងច្បាស់លាស់ថាក្លឹបគិតគូរបែបណាចំពោះគេ ដើម្បីងាយគេគិតគូរសម្រេចអនាគតនៅរដូវកាលនេះតែម្ដង។ Rashford មកលេងឲ្យក្រុម Man Utd តាំងពីក្មេងមក ដោយបានផ្លាស់មកក្រុមឈុតធំនៅរដូវកាលឆ្នាំ២០១៥-១៦។ នៅរដូវកាលនេះ គេចូលលេងឲ្យ Man Utd បាន ២៤ប្រកួត និងរកគ្រាប់បាល់បាន ៥គ្រាប់។ កីឡាករនឹងចប់កុងត្រានៅឆ្នាំ២០២៣ខាងមុខ ដោយមានលក្ខខណ្ឌអាចបន្តបាន១ឆ្នាំទៀតពីក្លឹប៕
08 Mar 2022
55 views
Football News
ក្លឹប Arsenal ផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ Mikel Arteta
Arsenal បានផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ លោក Mikel Arteta ដើម្បីបន្តដឹកនាំក្លឹបកាំភ្លើងធំនេះបន្តទៀត ខណៈកុងត្រារបស់លោកនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃនេះ។ នៅក្នុងពេលនេះ Arteta ទទួលបានការទុកចិត្តខ្លាំងពីថ្នាក់ដឹកនាំ Arsenal ក៏ដូចជាម្ចាស់ក្លឹបនេះផ្ទាល់គឺ លោក Stan Kroenke ដែលចង់ឲ្យនៅដឹកនាំបន្ត។ ក្នុងកុងត្រាថ្មីនេះ អ្នកចាត់ការនៅ Premier League ដែលមានវ័យក្មេងជាងគេរូបនេះនឹងបានឡើងប្រាក់ពលកម្ម ដោយទទួលបានប្រាក់ប្រចាំឆ្នាំរហូតទៅដល់ជាង ១១.៣លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ លោកបានជិត ៧លានដុល្លារប៉ុណ្ណោះ។ ប្រាក់ប្រចាំឆ្នាំរបស់ Arteta ក្នុងកុងត្រាថ្មីនេះ ជាប្រាក់ប្រចាំឆ្នាំស្មើនឹង លោក Arsene Wenger ដែលកាលនៅដឹកនាំ Arsenal កាលពីឆ្នាំ២០១៨។ Arsenal នៅខណៈនេះ កំពុងឈរនៅលើលេងរៀងទី៦ នៃតារាងប្រកួត PL ដែលមាន ៤២ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៦៣ពិន្ទុ៕
25 Feb 2022
81 views
Football News
អ្នកចាំទី Dean Henderson ចេញមុខបដិសេធពាក្យចចាមអារ៉ាមថាគេត្រូវបានប៉ូលិសចាប់
អ្នកចាំទី Dean Henderson បានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram នៅក្នុងថ្ងៃនេះ ដោយបានបដិសេធ នឹងពាក្យចចាមអារ៉ាមដែលថា គេធ្លាប់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីឆ្នាំ២០១៩ ដោយសារតែបានរំលោភបំពាន វាយធ្វើបាបប្រើអំពើហិង្សាលើនារី ដែលត្រូវបានគេសន្និដ្ឋានថាជាសង្សាររបស់គេ។ បើតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ពាក្យចចាមអារ៉ាមទាំងនោះបានលើកឡើងថា កាលពីឆ្នាំ២០១៩ កីឡាករ Henderson ត្រូវបានសង្សាររបស់គេតេហៅប៉ូលិសមកចាប់ខ្លួន ក្រោយបានប្រើអំពើហិង្សា ក៏ដូចជារំលោភបំពានលើរូបនាង ក៏ដូចបានផ្ញើសារគំរាមជាច្រើនលើរូបនាង។ បើតាមប្រភពដដែលខាងលើ រឿងរ៉ាវនេះបានបញ្ចប់ទៅវិញ ដោយអ្នកចាំទី Manchester United រូបនេះបានបង់លុយសងជំងឺចិត្តបញ្ចប់រឿងនេះ។ យ៉ាងណានៅក្នុងថ្ងៃនេះដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមនេះ Henderson បានចេញមុខបដិសេធទាំងស្រុងតែម្ដងដោយរឿងនេះមិនពិតទាំងស្រុង និងប៉ះពាល់ដល់គ្រួសារគេខ្លាំងមែនទែន អញ្ចឹងគេចង់ឲ្យរឿងនេះចប់ត្រឹមហ្នឹង៕
16 Feb 2022
79 views
Football News
Lingard បដិសេធនឹងសម្ដី Rangnick ដែលថា គេសុំឈប់ប្រកួតលើកនេះដើម្បីបន្ធូរអារម្មណ៍
ខ្សែបម្រើ Jesse Lingard បានធ្វើបង្ហោះសារនៅលើបណ្ដាញសង្គមខ្លួននៅក្នុងថ្ងៃនេះ បដិសេធនឹងសម្ដីរបស់ លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United ដែលថា គេសុំឈប់ប្រកួតលើកនេះ ដើម្បីសម្រាកអារម្មណ៍ឲ្យស្រស់ស្រាយ។ ដើមហេតុ ដែលបង្កឲ្យកើតរឿងនេះគឺ កាលពីថ្ងៃម្សិលមិញនេះ លោក Rangnick បាននិយាយនៅក្នុងសន្និសីទកាសែតពីអវត្តមានរបស់ Lingard នៅក្នុងប្រកួត FA Cup តទល់នឹង Middlesbrough នៅថ្ងៃស្អែកនេះ (ម៉ោងកម្ពុជា) គឺដោយសារ ខ្សែបម្រើរូបនេះ បានសុំឈប់ក្នុងសប្ដាហ៍នេះ ដើម្បីសម្រាកអារម្មណ៍ឲ្យបានស្រស់ស្រាយឡើងវិញ ដោយរំពឹងថានឹងមកហ្វឹកហាត់ធម្មតាវិញនៅថ្ងៃច័ន្ទ។ យ៉ាងណានៅក្នុងថ្ងៃនេះស្រាប់តែ Lingard ក៏បានចេញសារបដិសេធនឹងអ្វី ដែលលោក Rangnick បានលើកឡើង ដោយថា៖” ខាងក្លឹបជាអ្នកឲ្យយោបល់ឲ្យគេឈប់ទេដោយសារតែមានរឿងផ្ទាល់ខ្លួនអញ្ចឹង។ និយាយទៅខួរក្បាលខ្ញុំស្រស់ស្រាយរួចទៅហើយ។ ខ្ញុំធ្វើអ្វីក៏ដោយតែងតែជាលក្ខណៈអាជីពត្រឹមត្រូវណាស់ ឲ្យតែហៅលេង គឺខ្ញុំនឹងប្រឹងឲ្យអស់ ១០០% នៅក្នុងការប្រកួតនោះរហូតមក “។ បើតាមការចុះផ្សាយរបស់ Daily Mail ខ្សែបម្រើ Lingard ហាក់ដូចជាមានបញ្ហាជាមួយក្លឹប ក្រោយគេចង់ចាកចេញពីក្លឹបនេះនៅក្នុងខែមករា
05 Feb 2022
84 views
Football News
ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធសំណើខ្ចីជើងពីក្លឹប Newcastle United
ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធសំណើខ្ចីជើងពីក្លឹប Premier League ទាំងពីរក្លឹបនេះគឺ ក្លឹប Newcastle United និងក្លឹប Tottenham Hotspur ។ នេះបើយោងតាមសារព័ត៌មាន Guardian ។ កីឡាករវ័យ២៦ឆ្នាំរូប ធ្លាប់ត្រូវបានប្រកាស នឹងចាកចេញពីក្លឹប Manchester United នៅខែមករា ឆ្នាំ២០២២នេះ តែម្ដងឲ្យមានក្លឹបណា ដែលគេពេញចិត្តទាក់ទងចង់បាន។ បើតាម Daily Mail បានឲ្យដឹងថា Martial ចង់ទៅក្លឹបក្រៅពី PL ដោយក្លឹបដែលខ្សែប្រយុទ្ធ រូបនេះ ចង់ទៅនឹងធ្លាប់បានទាក់ទងកន្លងមកមានដូចជាក្លឹប Barcelona ក្លឹប Sevilla និងក្លឹប Juventus ជាដើម។ ក្នុងចំណោមក្លឹបទាំង៣នេះ Sevilla បានទាក់ទងចង់ខ្ចីជើង Martial រហូតប៉ុន្តែរាថយវិញដោយសារតែ Man Utd ទាមទារខ្ពស់ពេក ដោយទារឲ្យបង់ថ្លៃខ្ចីជើង និងបង់ថ្លៃពលកម្មជាង ២០ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ទាំងអស់តែម្ដង។ បើកីឡាករខាងលើនេះមិនត្រូវរ៉ូវជាមួយក្លឹបណាមួយនោះ
19 Jan 2022
99 views
Football News
ខ្សែប្រយុទ្ធ Yusuf Demir ត្រូវបានក្លឹប Barcelona បញ្ចប់កុងត្រាខ្ចីជើងហើយ
ក្លឹប Barcelona បានបញ្ចប់កុងត្រាខ្ចីជើង ខ្សែប្រយុទ្ធ Yusuf Demir ពីក្លឹបអូទ្រីស Rapid Wien នៅក្នុងថ្ងៃនេះ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ត្រូវបានខាង Barca មិនដាក់ឲ្យចូលលេងជាច្រើនប្រកួតមកហើយ ក្រោយកីឡាកររូបនេះ បានចូលលេងបាន ៩ប្រកួត ចាប់តាំងពីមកលេងឲ្យនៅដើមរដូវកាល ២០២១/២២នេះមក។ បើតាម Daily Mail មូលហេតុដែលឈប់ដាក់ឲ្យចូលលេងមួយប្រកួតទៀត និងដល់ថ្នាក់បញ្ចប់កុងត្រាទាំងកណ្ដាលទីបែបនេះ គឺដោយសារតែ បើ Barca ដាក់ Yusuf ឲ្យចូលលេងប្រកួតទី១០ ខាងក្លឹបនេះ ត្រូវតែបង់ថ្លៃជិត ១២លានដុល្លារដើម្បីទិញកីឡាករនេះពីក្លឹប Rapid Wien តែម្ដង៕
14 Jan 2022
101 views
Football News
ល្បីថា Man City នឹងផ្ដល់តំណែងមួយទៅ Aguero ដើម្បីមកជួយក្លឹប
ក្លឹប Manchester City ត្រូវសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា គ្រោងនឹងផ្ដល់តំណែងជា ទូតសុទ្ធឆន្ទៈ ទៅកាន់ Sergio Aguero ។ ជាទូទៅតំណែង ទូតសុទ្ធឆន្ទៈ នេះជាតំណែងដែលអាចជួយដល់ក្លឹប តាមរយៈចេញមុខធ្វើការផ្សព្វផ្សាយនានា ទៅដល់អ្នកគាំទ្រ។ បើតាមប្រភពខាងលើ ទោះចូលនិវត្តន៍ពីកីឡាករ វិស័យបាល់ទាត់ទៅហើយក៏ដោយ ប៉ុន្តែ Man City នៅតែមើល Aguero នៅតែអាចជួយលើកស្ទួយដល់ក្លឹបក្នុងវិស័យបាល់ទាត់ដដែលនេះ តាមរយៈតំណែងខាងលើនេះ។ គួរបញ្ជាក់ផងដែរថា Aguero ធ្លាប់ជាខ្សែប្រយុទ្ធអស់រយៈពេល ១០ឆ្នាំរបស់ Man City ដែលផ្លាស់ទៅ Barcelona នៅក្នុងរដូវកាលឆ្នាំ២០២១/២២ ប៉ុន្តែអាជីពរបស់គេត្រូវបានបញ្ចប់ ទាំងបង្ខំចិត្តដោយសារតែជំងឺបេះដូងកាលពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕
07 Jan 2022
65 views
Football News
Pochettino ចាប់អារម្មណ៍នឹងយកការងារមាន Old Trafford
ក្រុមបិសាចក្រហម Manchester United បានបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាអ្នកចាត់ការទូទៅ បន្ទាប់ពីបរាជ័យបន្តបន្ទាប់ជាច្រើនប្រកួត ជាមួយនឹងលោក Michael Carrick មកដឹកនាំក្រុម មុនពេលគ្រូបង្វឹកថ្មីត្រូវបានតែងតាំង។ យោងតាមសារព័ត៌មាន Daily Mail លោក Mauricio Pochettino មានបំណងក្នុងការទទួលយកការងារបន្តពីលោក Ole និងចង់ត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញផងដែរ។ គ្រូបង្វឹកសញ្ជាតិហ្សង់ទីនរូបនេះ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅឯទឹកដី PSG នោះទេ ហើយលោក មានការខកចិត្តក្នុងការគ្រប់គ្រងដែលពោរពេញដោយភាពអត្មានិយម។ លើសពីនោះ គ្រួសាររបស់លោក Pochettino នៅតែស្ថិតក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលគាត់ធ្វើការជាអ្នកចាត់ការទូទៅរបស់ Spurs ។ សរុបមក Pochettino ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងារជាគ្រូបង្ចឹករបស់ Man United នៅពេលដែល Solskjaer ជំនួសលោក Jose Mourinho ក្នុងខែធ្នូ ឆ្នាំ 2018 ៕
22 Nov 2021
128 views
Football News
Kevin De Bruyne គាំទ្រ Lewandowski ឲ្យឈ្នះពានរង្វាន់ Ballon d’Or
ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានដាក់ឈ្មោះខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich ថាជាកីឡាករដែលឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Daily Mail សម្ដី Kevin De Bruyne៖“ ខ្ញុំគិតថាប្រសិនបើខ្ញុំត្រូវជ្រើសរើសខ្ញុំនឹងមើលរយៈពេលពីរឆ្នាំចុងក្រោយ។ ខ្ញុំនឹងជ្រើសរើស Lewandowski សម្រាប់អ្វីដែលគាត់បានធ្វើស៊ុតបញ្ចូលទីបានច្រើននិងឈ្នះច្រើនជាមួយ Bayern” ។ រំលឹកឡើងវិញ De Bruyne ក៏បានជាប់ក្នុងបញ្ជីកីឡាករ ៣០ នាក់ចុងក្រោយដើម្បីប្រជែងពានរង្វាន់បាល់មាស Ballon d’Or ផងដែរ។ ពិធីប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែធ្នូនៅទីក្រុងប៉ារីស៕
19 Oct 2021
153 views
Football News
កូន Rooney ស៊ុតចូល៤គ្រាប់ឲ្យ Man Utd តទល់នឹង Liverpool ក្នុងប្រកួតឈុត U12
ខ្សែបម្រើ Kai Rooney ដែលជាកូនប្រុសបង្កើតរបស់កំពូលកីឡាករ Wayne Rooney និងជាកីឡាករក្នុងឈុតថ្នាលអាយុក្រោម ១២ឆ្នាំ របស់ក្លឹប Manchester United បានស៊ុត៤គ្រាប់ជួយក្រុមរបស់ខ្លួនក្នុងប្រកួតតទល់នឹងឈុតថ្នាលអាយុក្រោម ១២ឆ្នាំ របស់ក្លឹប Liverpool កាលពីពេលថ្មីៗនេះ។ ទោះជា Rooney Jr ខំស៊ុតចូល៤គ្រាប់ជួយក្រុមយ៉ាងណាក្ដី ប៉ុន្តែលទ្ធផលចុងក្រោយខាង Liverpool អ្នកឈ្នះដដែលក្នុងលទ្ធផល ៤ទល់នឹង ៥។ យ៉ាងណាក្ដីបើតាមការចុះផ្សាយរបស់ Daily Mail នេះមិនមែនជាលើកទីមួយទេដែលកូនប្រុសរបស់ Rooney រូបនេះបានស៊ុតចូលច្រើនគ្រាប់ជួយក្រុមបែបនេះ ដោយកីឡាករវ័យ១២ឆ្នាំរូបនេះក៏ធ្លាប់ស៊ុតចូល៣គ្រាប់ និង Assist ៣ដងក្នុងប្រកួតតទល់នឹងក្រុម Stoke កាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅនេះផងដែរ។ គួរបញ្ជាក់ផងដែរថា Kai Rooney បានចុះកុងត្រាលេងឲ្យឈុតថ្នាលអាយុក្រោម១២ឆ្នាំ របស់ Man Utd តាំងពីខែធ្នូ ឆ្នាំ២០២០កន្លងមក ដោយ Wayne Rooney បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួននាពេលនោះផងដែរថា គេមានមោទនភាពយ៉ាងខ្លាំងដែលបានកូនប្រុសរបស់ខ្លួនមកលេងនៅទីនេះ និងណែនាំឲ្យកូនខ្លួនខិតឲ្យខ្លាំងទៀត៕
08 Oct 2021
135 views
Football News
លោក Ole ស្នើសុំក្រុមជម្រើសជាតិអង់គ្លេស កុំទាន់ឲ្យកោះហៅកីឡាករម្នាក់នេះទៅចូលរួម
គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ចង់ពន្យារពេលការវិលត្រឡប់របស់ Mason Greenwood ទៅកាន់ក្រុមជម្រើសជាតិអង់គ្លេសមុនការប្រកួតជម្រុះ World Cup ខាងមុខនេះ។ ជាការពិតណាស់ ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិ Andorra និង Hungary នៅខែតុលាខាងមុខនេះ ទន្ទឹងនឹងនេះលោក Gareth Southgate កំពុងចាប់អារម្មណ៍ចង់កោះហៅ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំខាងលើ មកចូលរួមវិញ បន្ទាប់ពីរូបគេបានខកខានអស់រយៈពេល១ឆ្នាំ។ ទោះយ៉ាង សារព័ត៌មាន Daily Mail បានរាយការណ៍ថាលោក Solskjaer បានស្នើសុំឲ្យ Greenwood បន្តនៅជាមួយក្រុមបិសាចក្រហមសិន អំឡុងពេលសម្រាកពីការប្រកួតថ្នាក់អន្ដរជាតិនេះ។ លោក ខ្លាចការកោះហៅរបស់ក្រុមជម្រើសជាតិអង់គ្លេសអាចធ្វើឱ្យប៉ះពាល់ដល់រូបគេព្រោះវានឹងធ្វើឱ្យគេស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងខណៈពេលដែលគេត្រូវបន្ថែមការងារដ៏ធ្ងន់មួយនេះ។ លោក Solskjaer ចង់ការពារ Greenwood ហើយលោកជឿជាក់ថា គេត្រូវការ ការមើលថែ និង ការជ្រោមជ្រែងឲ្យបានហ្មត់ចត់ រួមទាំងយកចិត្តទុកដាក់បំផុត ជុំវិញអាជីពរបស់គេនៅក្នុងក្រុមជម្រើសជាតិ៕
26 Sep 2021
157 views
Football News
គោលដៅធំរបស់ Man City គឺ Mbappe
Manchester City មានឆន្ទៈក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Paris Saint-Germain។ សារព័ត៌មាន Daily Mail បានអះអាងថាម្ចាស់ក្លឹប Man City គឺលោក Sheikh Mansour បានប្រាប់ក្រុមប្រឹក្សាភិបាលថានឹងនាំយកកីឡាករសញ្ជាតិបារាំងរូបនេះមកចូលរួមជាមួយ។ យោងតាមប្រភពព័ត៌មាន ក្រុមមេឃខៀវ Man City នឹងព្យាយាមចុះហត្ថលេខាជាមួយ Mbappe នៅដើមខែមករានេះខណៈកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងរដូវក្តៅឆ្នាំ ២០២២ ។ ក្លឹប Real Madrid ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះផងដែរប៉ុន្តែ PSG បានបដិសេធរាល់ការដាក់តម្លៃជូនរបស់ពួកគេ។ Mbappe រកបាន ៤ គ្រាប់និងបញ្ជូនបាល់ឲ្យ មិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ លើកនៅ Ligue 1 រដូវកាលនេះ៕
25 Sep 2021
210 views
Football News
ប្រទះឃើញ Ronaldo ជិះឡានទៅហ្វឹកហាត់នៅ Man Utd អមដោយអង្គរក្សជិះឡានពីក្រោយ
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេប្រទះឃើញមានអង្គរក្ស២នាក់ជិះឡានមួយពីក្រោយ នៅពេលដែលកីឡាកររូបនេះបានជិះឡានទៅកន្លែងហ្វឹកហាត់របស់ក្លឹប Manchester United នៅព្រឹកថ្ងៃព្រហស្បហ៍នេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ក្នុងថ្ងៃនេះ ។ បើតាមប្រភពខាងលើ នេះមិនមែនជាលើកទីមួយទេ ដែលគេប្រទះឃើញ Ronaldo មានអង្គរក្សតាមខ្លួនជានិច្ចសម្រាប់ការសុវត្តិភាពរបស់ខ្លួនបែបនេះ ដោយសារព័ត៌មានជាច្រើនបានលើកឡើងថា កីឡាកររូបនេះបានជួលអង្គរក្សផ្ទាល់ខ្លួនបែបនេះតាំងពីគេរៀបចំត្រលប់មកលេងនៅអង់គ្លេសវិញម្ល៉េះ។ អង្គរក្សទាំងពីររូបខាងលើនេះក៏បានទៅមើលការខុសត្រូវការពារសុវត្ថិភាព Ronaldo នៅពេលខ្លួនទៅប្រកួតជាមួយក្លឹប Young Boys កាលពីថ្ងៃមុនផងដែរ។ អង្គរក្សដែល Ronaldo ជួលមកនេះត្រូវបានគេដឹងថាគេអ្នកមានបទពិសោធន៍ខ្ពស់ ដោយពួកគេធ្លាប់ទាហាន ប៉ូលិស និងកងការពារជាដើម៕
23 Sep 2021
128 views
Football News
Pogba នឹងមិនចុះកុងត្រាថ្មីជាមួយ Manchester United នៅខែនេះទេ
យោងតាមរបាយការណ៍មួយបានឱ្យដឹងថាខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United នឹងមិនចុះកុងត្រាថ្មីជាមួយបិសាចក្រហមទេក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។ កីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកុងត្រានៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេជាមួយនឹងក្រុមលោក Ole Gunnar Solskjaer ដែលអាចបាត់បង់ Pogba ដោយឥតគិតថ្លៃនៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខនេះ។ ក្លឹបអ្នកមានបារាំង Paris Saint-Germain នៅតែមានពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍ Pogba បើទោះបីជាការមកដល់របស់ Lionel Messi ត្រូវបានគេគិតថានឹងបញ្ចប់រាល់ការផ្លាស់ប្តូរណាមួយនៅក្នុងខែសីហាក៏ដោយ។ គ្រូបង្វឹកសញ្ជាតិណ័វេសលោក Solskjaer ត្រូវបានគេរាយការណ៍ថានៅតែចាប់អារម្មណ៍ក្នុងការបញ្ជុះបញ្ចូលខ្សែបម្រើរូបនេះទៅនឹងកិច្ចសន្យាថ្មីប៉ុន្តែសារព័ត៌មាន Daily Mail អះអាងថា Pogba មិនប្រញាប់ប្រញាល់យល់ព្រមលក្ខខណ្ឌថ្មីឬសម្រេចចិត្តអនាគតរបស់គាត់ឡើយ។ យោងតាមរបាយការណ៍ប្រធានក្លឹបក្រុមបិសាចក្រហមចង់អោយខ្សែបម្រើសវ័យ ២៨ឆ្នាំរូបនេះបន្ដស្នាក់នៅយ៉ាងហោចណាស់ឆ្នាំ ២០២៥ ហើយរូបគេអាចនឹងទទួលបានប្រាក់ឈ្នួល ២៩០.០០០ ផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែអតីតកីឡាកររបស់ក្រុម Juventus រូបនេះទំនងជាមិនសម្រេចចិត្តអនាគតរបស់គាត់នៅខែនេះទេ៕
18 Aug 2021
216 views
Football News
Atletico ព្រមព្រៀងលក់ខ្សែបម្រើរូបនេះ ទៅឲ្យ Bayern ជិត១០០លានដុល្លារ
ខ្សែបម្រើក្លឹប Atletico Madrid កីឡាករ Saul Niguez ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានព្រមព្រៀងទៅលេងឲ្យក្លឹប Bayern Munich នៅរដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។ តាមពិតទៅកីឡាករនេះត្រូវទៅលេងឲ្យក្លឹប Manchester United ក្នុងតម្លៃជាង១០០លានដុល្លារឯណោះនៅដើមរដូវកាលនេះ តែត្រូវបានលោក Diego Simeone បដិសេធ។ ប៉ុន្តែក្រោយមកនៅក្នុងរដូវកាលនេះមកលោក Simeone ហាក់បីដូចជាមិនពេញចិត្តនឹងទម្រង់លេងរបស់ Saul ម្ល៉ោះហើយ លោកក៏សម្រេចចិត្តលក់កីឡាករនេះចេញភ្លាមក្រោយ Bayern ឲ្យតម្លៃជាង៩៦លានដុល្លារក្នុងការទិញកីឡាករនេះកាលពីពេលថ្មីៗនេះ។ ចំពោះទំហំលុយទាំងអស់នេះ លោក Simeone នឹងចំណាយលុយនេះពាក់កណ្ដាលជាង៤៨លានដុល្លារ ដើម្បីទិញយកខ្សែបម្រើ Rodrigo De Paul ពីក្លឹប Udinese Calcio ដើម្បីជំនួសកន្លែង Saul ។ គួរបញ្ជាក់ផងដែរថា Saul បានមកលេងឲ្យក្លឹប Atletico តាំងពីឆ្នាំ២០១១មក ដោយចូលរួមលេងបាន៣៣៧ប្រកួត និងរកគ្រាប់បាល់បាន៤៣គ្រាប់៕
04 Jun 2021
224 views
Football News
លោក Jose Mourinho នឹងទទួលបានកញ្ចប់ទឹកប្រាក់សំណងចំនួន…ពី Tottenham
លោក Jose Mourinho ត្រូវបានគេចោទប្រកាន់ថាទទួលបានប្រាក់សំណងចំនួន ២០ លានផោនបន្ទាប់ពីត្រូវបានបណ្តេញចេញពីក្លឹប Tottenham Hotspur ។ ការចាកចេញរបស់លោក Mourinho ត្រូវបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះពោលគឺ ៦ ថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup របស់ Tottenham ទល់នឹងក្រុម Manchester City ។ បុរសវ័យ ៥៨ ឆ្នាំទើបតែចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Spurs ជំនួសលោក Mauricio Pochettino កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយនៅសល់រយៈពេល ២ ឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់។ យោងតាមការចុះផ្សាយរបស់ Daily Mail បានអោយដឹងថាការបណ្ដេញលោក Mourinho ចេញពីតំណែងអ្នកចាត់ការទូទៅ ក្លិបនឹងត្រូវចំណាយលុយបង់ថ្លៃផ្តាច់កុងត្រាដ៏ច្រើនដល់គ្រូបង្វឹកជនជាតិព័រទុយហ្កាល់រូបនេះ។ បើយោងតាមរបាយការណ៍បានអោយដឹងថា Spurs អាចនឹងចំណាយទឹកប្រាក់ដល់ទៅ ២០ លានផោនសំរាប់លោក Mourinho ប្រសិនបើគាត់ទុកពេលសម្រាកថែសួនសំរាប់ពេលដែលនៅសល់។
20 Apr 2021
220 views