Tag: Daily Mirror
Football News
លោក Ten Hag ចង់បានកីឡាករ Kante របស់ Chelsea មកចូលរួមក្រុម Man United
លោក Erik ten Hag ត្រូវបានរាយការណ៍ថា លោកចង់បានកីឡាករ N’Golo Kante របស់ Chelsea មកចូលរួមក្រុម Manchester United។ ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន មិនថាអតីតកូនក្រុមរបស់លោក ឬក៏កីឡាករលំដាប់កំពូលណាផ្សេងនោះទេ គឺលោកកំពុងតែស្វះស្វែងខ្លាំងបំផុត ដើម្បីពង្រឹងក្រុមបិសាចក្រហមបានប្រសើរដូចដើម។ បើយោងទៅតាមសារកាសែត Daily Mirror បានចុះផ្សាយថា លោក Ten Hag មានទំនុកចិត្តលើ គុណភាពរបស់ Kante ដោយលោកជឿថា Kante មានបទពិសោធន៍ច្រើន ហើយមានភាពស្រេកឃ្លាន ក្នុងការជួយពង្រឹងតំបន់បម្រើរបស់ក្រុម Man Utd ដូចគ្នា៕
15 May 2022
27 views
Football News
Pogba ខ្សឹបប្រាប់មិត្តរួមក្រុមលែងចង់នៅ Man Utd ទៀតហើយ
ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba ត្រូវបានរាយការណ៍ថាបានប្រាប់មិត្តរួមក្រុម គេនឹងចាកចេញពីក្លឹបនៅបញ្ចប់រដូវកាលនេះ ហើយថែមទៀតបានចាកចេញពី Group WhatsApp របស់ក្រុមទៀតផង។ អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បានបញ្ជាក់ថា Pogba នឹងត្រូវសម្រាករហូតដល់ចប់រដូវកាល បន្ទាប់ពីមានរបួសក្នុងការប្រកួតចាញ់ Liverpool លិទ្ធផល ៤-០ កាលពីសប្ដាហ៍មុន។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ២៩ឆ្នាំជាមួយ United នឹងត្រូវអស់នៅរដូវក្ដៅនេះ ហើយគេកំពុងចង់ចាកចេញក្នុងនាមជាកីឡាករទំនេរ។ យោងតាម Daily Mirror ឲ្យដឹងថា Pogba បានប្រាប់មិត្តរួមក្រុម គេកំពុងស្ថិតលើផ្លូវរបស់គេក្នុងរដូវក្ដៅនេះ ហើយគេថែមទាំងបានចាកចេញពី Group WhatsApp របស់ក្រុមដែលទុកទាក់ទងគ្នាទៀតផង។ កីឡាករសញ្ជាតិបារាំងទទួលបានសំណើកុងត្រាពីរពីក្លឹប Real Madrid ណិង PSG។ Pogba គឺជាកីឡាករដែល Man United ទិញមកក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៨៩លានផោន ផ្ទេរពី Juventus កាលពីឆ្នាំ២០១៦។ ៦រដូវកាលជាមួយក្លឹបគេបានជួយឈ្នះពាន League Cup ម្ដងនិង
27 Apr 2022
50 views
Football News
អ្នកគាំទ្រក្រុមបិសាច នាំគ្នាខឹងក្លិប Man Utd ដែលដំឡើងប្រាក់ខែឲ្យ Pogba
អ្នកគាំទ្រក្លិប Manchester United នាំគ្នា ខឹងសម្បារ ដែលក្លិបដំឡើងប្រាក់ឲ្យ កីឡាករ Paul Pogba ខ្ពស់ពេក។ ជាការពិតណាស់ Pogba នឹងត្រូវអស់កុងត្រា នៅខែមិថុនា ខាងមុខនេះហើយ លើសពីនេះទៅទៀត Pogba ក៏ត្រូវបានលេចឮថា មានក្លិបយក្សនៅតំបន់អឺរ៉ុបជាច្រើន កំពុងតាមចែចូវរូបគេ ស្របពេលដែលក្លិប Man Utd ចង់ផ្តល់សំណើ កុងត្រាថ្មីទៅដល់រូបគេ អមជាមួយនឹងទឹកប្រាក់ដ៏ច្រើន។ បើយោងទៅតាមសារកាសែត Daily Mirror បានចុះផ្សាយឲ្យដឹងថា Man Utd ត្រៀមផ្តល់សំណើ កុងត្រាថ្មីដល់ Pogba ជាមួយនឹងប្រាក់ចំនួន ៤០០,០០០ ផោន/សបា្តហ៍ (ប្រមាណ៥២,០០០ដុល្លារអាមេរិក) និងបូកជាមួយ ប្រាក់លើកទឹកចិត្តទៀត សរុបគឺ ៥០០,០០០ ផោន/សបា្តហ៍ (ប្រមាណ៦៥,០០០ដុល្លារអាមេរិក។ បន្ទាប់ពីឮ ដូច្នេះអ្នកគាំទ្រក្លិប Man Utd នាំគ្នាមិនពេញចិត្ត ព្រោះគិតថា Pogba មិនស័ក្តិសមនឹង ទទួលប្រាក់ឈ្នួលច្រើនដូចនេះ៕
14 Apr 2022
46 views
Premier League News
Man United មានការព្រួយបារម្ភលើកីឡាករ David De Gea ដែលគ្រោងចេញពីទឹកដី Old Trafford
Manchester United មានការព្រួយបារម្ភថាកីឡាករ David De Gea នឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះ
20 Nov 2017
472 views