Tag: Dakar
Football News
FIFA បើកការស៊ើបអង្កេតលើកការបាញ់ Laser និងគប់ដបមកលើកីឡាករអេហ្ស៊ីប
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងបើការស៊ើបអង្កេតក្នុងជំនួបជម្រុះ World Cup រវាងសេណេហ្គាល់និងអេហ្ស៊ីបដែលប្រកួតកាលពីដើមសប្ដាហ៍។ ក្នុងការប្រកួតនោះសេណេហ្គាល់បានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ កក់កៅអីបានទៅប្រទេសកាតា។ ប៉ុន្តែក្នុងជំនួបដែលលេងក្នុងទីក្រុង Dakar នៃប្រទេសសេណេហ្គាល់ ក្រុមជម្រើសជាតិអេហ្ស៊ីបបានទទួលរងការបំពានជាច្រើន។ ខាងអេហ្ស៊ីបបានដាក់ពាក្យតវ៉ាទៅកាន់ FIFA ដោយចោទប្រកាន់ថា កីឡាកររបស់ខ្លួនជាពិសេស Salah ត្រូវបានរើសអើងពូជសាសន៍ មានការគប់របស់របរអំឡុងពេលកម្ដៅសាច់ដុំ និងការវាយប្រហារលើឡានក្រុងរបស់ពួកគេ។ មួយវិញទៀត អំឡុងពេលទាត់ប៉េណាល់ទីកីឡាករនិងអ្នកចាំទីរបស់អេហ្ស៊ីបត្រូវបានអ្នកគាំទ្រសេណេហ្គាល់បាញ់ភ្លើង Laser ដាក់ដើម្បីរំខាន។ ក្រោយទទួលបានពាក្យបណ្ដឹង FIFA ពេលនេះកំពុងបើកការស៊ើបអង្កេតវិភាគលើការប្រកួតរវាងសេណេហ្គាល់និងអេហ្ស៊ីប។ សេណេហ្គាល់ស្ថិតក្នុងចំណោមក្រុមទាំង៥មកពីទ្វីបអាហ្រ្វិកបានទៅលេងនៅ World Cup ២០២២ ជាមួយហ្គាណា ទុយណេស៊ី ម៉ារ៉ុកនិងកាមេរ៉ូន៕
01 Apr 2022
39 views