Tag: Dani Alves
Football News
Alves ថាក្រុម Real Madrid សំណាងហើយដែល Barca រកឃើញទម្រង់លេងល្អយឺតពេល
ខ្សែការពារ Dani Alves ថាក្រុម Real Madrid ពិតជាសំណាងហើយដែលរដូវកាលនេះ ក្រុម FC Barcelona រកឃើញទម្រង់លេងល្អយឺតពេលក្នុងការប្រជែងពានរង្វាន់។ ក្រោយពីក្រុម FC Barcelona យកឈ្នះលើក្រុម Real Sociedad បានក្នុងលទ្ធផល ១-០ នៅយប់មិញនេះ ខ្សែការពារ Alves បានបង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់ខ្លួនធ្វើបានល្អណាស់នៅចុងរដូវកាល។ ប្រសិនបើពួកគេមិនមានបញ្ហានៅដើមរដូវកាលនេះទេ នោះឱកាសប្រជែងពានរង្វាន់ច្បាស់ជាអាចមានមិនខាន ពោលគឺវាពិតជារឿងសោកស្ដាយដែលក្រុម Barcelona រកឃើញទម្រង់លេងល្អយឺតពេលនៅរដូវកាលនេះ ដែលឱ្យ Real Madrid ក្ដោបឱកាសបានមុន។ កីឡាករប្រេស៊ីលវ័យ៣៨ឆ្នាំដែលឈ្នះពានរង្វាន់ជាច្រើនខាងលើនិយាយថា៖ “Real Madrid ជាក្រុមមានសំណាងដែលយើងងើបយឺតពេល ហើយយើងមិនអាចប្រកួតប្រជែងពានរង្វាន់បាន។ នៅពេលនេះយើងត្រូវតែគិតពីគោលបំណងផ្សេងវិញ”។ រំលឹកថាក្រុម Barcelona ឆ្លងកាត់៣២ប្រកួតមកនេះ ឈរនៅលេខ២ក្នុងតារាង La Liga មាន៦៣ពិន្ទុ។ ស្របពេលក្រុមលេខ១ Real Madrid វិញលេង៣៣ប្រកួត មានដល់៧៨ពិន្ទុឯណោះ ដោយលើសក្រុម Barcelona ដល់១៥ពិន្ទុ។ ក្រុមរបស់លោក
23 Apr 2022
39 views
Football News
Dani Alves និយាយយ៉ាងម៉េចខ្លះ ទាក់ទង Erling Haaland និង Kylian Mbappe
ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Dani Alves បានធ្វើការជ្រើសរើសម្នាក់កីឡាករម្នាក់រវាង Erling Haaland និង Kylian Mbappe ដែលគេចង់ឲ្យផ្លាស់មកកាន់កីឡដ្ឋាន Camp Nou។ ជាការពិតណាស់ កីឡាករទាំងពីរខាងលើតែងតែត្រូវបានមហាជនរំពឹងថា ពួកគេនឹងស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo នាពេលអនាគត ដោយសារតែទេពកោលសល្យក្នុងការបញ្ចប់ទីរបស់ពួកគេទាំងពីរ ហើយ ជាក់ស្តែង កីឡាករវ័យក្មេងរូបនេះសុទ្ធតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ទឹកដីអេស្ប៉ាញក្រោយបញ្ចប់រដូវកាលនេះ។ Alves បាននិយាយថា៖ “ខ្ញុំនឹងមិនចំណាយប្រាក់សន្ធឹកសន្ធាប់សម្រាប់ Haaland ឡើយ។ ប៉ុន្តែសម្រាប់ Mbappe វិញខ្ញុំនឹងចំណាយ។ ប្រសិនបើខ្ញុំជានាយកប្រតិបត្តិរបស់ក្លិប ខ្ញុំនឹងទិញយក Mbappe ពីព្រោះគេជាកីឡាករល្អមួយចប់ ហើយ ទម្រង់លេងរបស់គាត់ស័ក្តិសមទៅនឹងស្ទីលលេងរបស់ Barcelona។ នៅពេលបច្ចុប្បន្ន គ្មាន នរណាល្អជាង Mbappe ឡើយ”៕
10 Apr 2022
44 views
Football News
ក្លិបអ្នកមានបុណ្យ Barcelona បានបន្តកុងត្រាថែម ១ឆ្នាំទៀតឲ្យខ្សែការពារ Dani Alves
ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថានឹងបន្តកុងត្រាថែម ១ឆ្នាំទៀតដល់ខ្សែការពារ Dani Alves ។ Alves បានវិលត្រឡប់មកទឹកដី Camp Nou វិញកាលពីរដូវក្ដៅកន្លងទៅ ដោយគេបាននិយាយថាគេនឹងលេងជូនក្លិបនេះដោយពុំយកប្រាក់ខែនោះឡើយ ហើយឆ្លងកាត់ ៦ប្រកួតកន្លងមកគេឃើញថាកីឡាករចាស់វស្សារូបនេះនៅតែលេងបានល្អដោយរកបាន ១គ្រាប់និងបញ្ជូនបាល់ ៣គ្រាប់។ ដោយសារពេញចិត្តការលេងរបស់ Alves គឺ ភាគីលោក Xavi Hernandez គ្រោងនឹងបន្តកុងត្រាគេរហូតដល់ឆ្នាំ ២០២៤ ។ ម្យ៉ាងទៀតភាពជាអ្នកដឹកនាំរបស់ Alves ដូចជាសកម្មភាពផ្ដល់ដំបូន្មានដល់កីឡាករក្មេងៗក្នុងក្រុមក៏ជាផ្នែកមួយដែលធ្វើឲ្យក្លិបពេញចិត្តនិងគិតថាគេអាចជួយក្លិបបានច្រើន។ គួរបញ្ជាក់ផងដែរថា Dani Alves ធ្លាប់លេងឲ្យ Barcelona ម្ដងរួចមកហើយគឺកាលពីឆ្នាំ ២០០៨ដល់ ២០១៦ មុននឹងចាកចេញទៅលេងនៅក្លិបដូចជា Juventus, Paris Saint-Germain និង Sao Paulo៕
06 Mar 2022
75 views
Football News
Barca សម្រេចមិនដាក់ឈ្មោះ Alves ចូលលេងក្នុងពាន Europa League ទេ
ប្រភពពី Fabrizio Romano បានឲ្យដឹងថា ខ្សែការពារស្លាប Dani Alves ត្រូវបានក្រុមអ្នកមានបុណ្យ Barcelona សម្រេចមិនដាក់បញ្ចូលឈ្មោះក្នុងការប្រជែងពានលំដាប់ទី២ប្រចាំតំបន់អឺរ៉ុប Europa League ទេ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបយក្សខាងលើ បានដាក់បញ្ចូលកីឡាករចំនួន៣រូប ដែលទើបនាំយកបាន ដើម្បីប្រជែងពានខាងលើគឺ Adama យកពី Wolverhampton Wanderers , Aubameyang យកពី Arsenal និង Ferran Torres ដែលយកបានពី Manchester City ។ រំលឹកថា Barcelona នឹងត្រូវប៉ះក្រុមខ្លាំងរបស់អ៊ីតាលី Napoli នៅ Europa League ក្នុងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ជើងទី១ និងជើងទី២ ប៉ះគ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ៕
04 Feb 2022
70 views
Football News
បង្ហាញខ្លួនថ្ងៃដំបូងរបស់ Dani Alves ជួយឲ្យ Barca ឈ្នះទាំងតានតឹង
Barcelona បានយកឈ្នះក្រុមមកពីលីគលំដាប់ទី៣ Linares លទ្ធផល ២-១ បានឡើងទៅជុំបន្តពានរង្វាន់ Copa del Rey ខណៈ Dani Alves បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប។ ក្នុងការប្រកួត Linares បានធ្វើការនាំមុខមុនតាំងតែនាទី១៩។ ហើយការប្រកួតត្រូវរងចាំដល់នាទី៦៣និង៦៩ ទើប Barca អាចវាយបកយកឈ្នះវិញ ទាត់បញ្ចូលទីដោយកីឡាករ Ousmane Dembele និង Ferran Jutgla។ តាមរយៈលទ្ធផលឈ្នះ ២-១ នេះ Barca មានសិទ្ធិបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Copa del Rey។ Dani Alves វ័យ៣៨ឆ្នាំក្រោយរងចាំអស់ជាយូរ កាលពីយប់មិញគេបានបង្ហាញខ្លួនប្រកួតដំបូងឲ្យ Barca ហើយផ្លាស់មកកាន់ក្លឹបកាលពីខែវិច្ឆិកា។ ខ្សែការពារស្ដាំរូបនេះបានចាកចេញពីកីឡដ្ឋាន Nou Camp កាលពីឆ្នាំ២០១៦ ធ្លាប់ឈ្នះពាន La Liga ៦ដង និង Champions League ៣ដង៕
07 Jan 2022
94 views
Football News
អ្នកចាត់ការទូទៅ Barcelona បាននិយាយថាដោយសារ Ter Stegen ទើបឈ្នះយប់មិញ
កាលពីយប់មិញនេះ Barcelona ឈ្នះទៅលើក្រុមក្បែរបាតតារាង Mallorca ១-០ ដែលជ័យជម្នះនេះបានធ្វើឲ្យអ្នកចាត់ការ Xavi សរសើរទៅកាន់អ្នកចាំទីរបស់ខ្លួន Marc Ter Stegen ល្អខ្លាំងមែនទែនកុំអីអត់ទៀត។ ជ័យជម្នះនេះគឺកើតចេញពីការរកបានគ្រាប់បាល់ដោយ Luuk de Jong នៅនាទីទី៤៤ ហើយអ្នកចាំទីរបស់ Ter Stegen ម្នាក់ទៀតបានព្យាយាមជួយក្រុមបានច្រើនលើកច្រើនសារពីការស៊ុតរបស់ក្រុមម្ចាស់ផ្ទះ។ យ៉ាងណាអ្នកចាត់របស់ក្រុមអ្នកមានបុណ្យខាងលើបាននិយាយថា ៖ “ពួកយើងជាក្រុមដែលមានការយល់ពីគ្នាច្រើន ពិសេសគឺកម្លាំងចិត្តជាក្រុមតែមួយ។ យើងដឹងថាអ្នកណាជាអ្នករងទុក្ខខ្លាំងជាងគេគឺអ្នកចាំទីរបស់យើង Ter Stegen ។ យើងដឹងថា ៣ពិន្ទុដ៏សំខាន់នេះក៏បានមកពីចំណែករបស់ខ្សែប្រយុទ្ធលេខ១៧របស់យើងដែរ ពិតណាស់យើងនៅតែត្រូវការ៣បន្តទៀតដើម្បីក្រុមរបស់យើងទាំងមូល”។ អ្នកចាត់ការដដែលក៏បានរំលឹកពីកីឡាករសំខាន់ដែលកំពុងមានរបួស និងមិនអាចជួយក្រុមបានដោយសារកូវីដ១៩ គឺ Dani Alves និង Alba ដោយពួកគេនឹងអាចវិលមកជួយក្រុមវិញបាននាប្រកួតបន្ទាប់ផងដែរ៕
04 Jan 2022
94 views
Football News
Clement Lenglet និង Dani Alves បានតេស្ដវីជ្ជមាន Covid 19
ខ្សែការពារ Clement Lenglet និង Dani Alves របស់ក្រុម FC Barcelona បានរកឃើញថាវិជ្ជមានកូវីដ១៩ទៅហើយ ក្រោយពីត្រលប់ពីសម្រាកបុណ្យគ្រីសស្មាស់មក។ កីឡាករបារាំងនិងប្រេស៊ីលខាងលើនឹងត្រូវសម្រាក ១០ថ្ងៃសិន ដោយនេះមានន័យថាពួកគេនឹងមិនអាចលេងទល់ក្រុម Real Mallorca នាពេលខាងមុខបានទេ។ Alves ជាកីឡាករដែលក្រុមអ្នកមានបុណ្យទើបចុះកុងត្រាយក ហើយរំពឹងថានឹងបានបង្ហាញខ្លួនជាលើកដំបូងវិញនៅខែមករាខាងមុខនេះ ប៉ុន្តែគួរឱ្យសោកស្ដាយការបង្ហាញខ្លួនរបស់គេត្រូវលើកពេល ដោយសារវិជ្ជមានកូវីដ១៩។ រំលឹកថា Barcelona ធ្វើបានល្អណាស់សម្រាប់ការពារកីឡាករឆ្លងកូវីដ ១៩ កាលពីពេលកន្លងមក ហើយមានករណីតិចតួចណាស់។ តែយ៉ាងណានៅចុងឆ្នាំ ស្រាប់តែមានដំណឹងថាកីឡាករ ២នាក់បន្ថែមទៀតបានរកឃើញថាឆ្លងកូវីដ១៩នេះ៕
29 Dec 2021
125 views
Football News
Dani Alves នឹងក្លាយជាកីឡាករដែលមានប្រាក់ខែទាបបំផុតនៅ Barça
កាសែត Diario Sport រាយការណ៍ថាកីឡាករចាស់វស្សា Dani Alves នឹងក្លាយជាកីឡាករដែលមានប្រាក់ខែទាបបំផុតក្នុងក្រុមអ្នកមានបុណ្យ Barcelona ។ ប្រភពបានអះអាងថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះដែលបានចូលរួមជាមួយនឹងក្លឹប Barcelona ម្តងទៀតកាលពីសប្តាហ៍មុនក្នុងនាមជាកីឡាករឥតគិតថ្លៃនឹងបានយល់ព្រមលើប្រាក់ខែទាបបំផុតនៅក្នុងក្រុម។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យារបស់ Alves រួមមានទំហំប្រាក់រង្វាន់ អាស្រ័យលើពានរង្វាន់ និងសមិទ្ធផលផ្ទាល់ខ្លួននៅលើទីលាន។ គេរាយការណ៍ថា Dani Alves សង្ឃឹមលើកិច្ចសន្យាពេញមួយឆ្នាំនេះនឹងមានគោលបំណងចង់ជាប់ជម្រើសជាតិទៅលេង World Cup នៅប្រទេសកាតា ប៉ុន្តែទីបំផុតបានទទួលយកកិច្ចព្រមព្រៀងនេះរហូតដល់ខែមិថុនា ឆ្នាំ 2022 ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។ កីឡាករវ័យ 38ឆ្នាំរូបនេះបានបញ្ចប់ការពិនិត្យសុខភាពរបស់គេហើយ ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការដល់អ្នកគាំទ្រក្នុងកីឡដ្ឋាន Camp Nou នៅចុងសប្តាហ៍នេះ៕
16 Nov 2021
140 views
Football News
អតីតខ្សែការពារប្រេស៊ីល Cafu យល់ស្របជាមួយក្លឹប Barça លើការផ្ទេរ Dani Alves
លោក Cafu អតីតខ្សែការពារសញ្ជាតិប្រេស៊ីលនិងក្រុម AC Milan បានបញ្ចេញមតិលើការត្រលប់ទៅកាន់ក្លឹបចាស់វិញរបស់ Dani Alves ។ កីឡាករដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Dani Alves បានចូលរួមជាមួយក្លឹប Barça វិញភ្លាមៗបន្ទាប់ពីការតែងតាំង Xavi ជាអ្នកចាត់ការថ្មីរបស់ក្លឹប ។ Cafu បានបញ្ជាក់តាម Agencia EFE ថា៖“គាត់ (Dani) ល្អជាងខ្ញុំ។ បទពិសោធន៍របស់គាត់នឹងមានប្រយោជន៍សម្រាប់ក្លឹប។ ថ្វីបើគាត់មានអាយុ (38 ឆ្នាំក៏ដោយ) Dani បានរៀបចំរាងកាយយ៉ាងល្អ ហើយថែមទាំងមានឱកាសត្រូវបានកោះហៅឱ្យចូលរួមការប្រកួត World Cup នៅប្រទេសកាតាថែមទៀត។ វាពិតជាការចុះហត្ថលេខាដ៏ល្អមួយសម្រាប់ក្រុម Barcelona”៕
14 Nov 2021
151 views
Football News
Xavi ផ្តល់ភ្លើងខៀវសម្រាប់ការត្រឡប់មកវិញរបស់ Dani Alves
Diario Sport អះអាងថា Dani Alves ទំនងជានឹងចូលរួមជាមួយ Barcelona ឡើងវិញបន្ទាប់ពីការតែងតាំង Xavi Hernandez ជាអ្នកចាត់កាទូទៅថ្មី ។ យោងតាមប្រភព Xavi បាននិយាយថា “បាទ” ចំពោះការមករបស់ខ្សែការពារសញ្ជាតិប៊្រេស៊ីល ។ ខណៈដែល Xavi ផ្ទាល់ចង់ឱ្យ Alves ក្លាយជាផ្នែកមួយនៃយុគសម័យថ្មីនៅក្លឹប។ វាគេរាយការណ៍ថា Alves ខ្លួនឯងផ្ទាល់ចង់ផ្លាស់មកកាន់ក្លឹប Catalan ខណៈដែលគាត់ចង់ចូលនិវត្តន៍នៅកន្លែងដែលគាត់លេងបានច្រើន កីឡាករវ័យ 38 ឆ្នាំរូបនេះធ្លាប់ចូលលេងឱ្យ Barça ចន្លោះឆ្នាំ 2008 និង 2016 ។ ការចែកផ្លូវជាមួយ Sao Paolo ជុំវិញជម្លោះប្រាក់ឈ្នួលកាលពីខែកញ្ញា កីឡាករ Dani Alves បានក្លាយជាកីឡាករឥតគិតថ្លៃនាពេលថ្មីៗនេះ៕
13 Nov 2021
58 views
Football News
អតីតកីឡាកររូបនេះ ចង់មកលេងនៅ Barca វិញ ដោយមិនសូវខ្វល់រឿងប្រាក់ខែទេ
ពិតណាស់ បន្ទាប់ពី Dani Alves មានរឿងចម្រោងចម្រាស់ពាក់ព័ន្ធនឹងបញ្ហា ក្លិប Sao Paulo មិនបើកប្រាក់ខែឲ្យ រហូតឈានដល់ការបញ្ចប់កិច្ចសន្យាតែម្ដង។ ឥឡូវនេះ អតីតកីឡាកររបស់ក្លិប Barca, PSG និង Juventus រូបនេះ កំពុងទំនេរ ពុំមានក្លិបប្រកបអាជីពឡើយ។ ហើយបន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា ខ្សែការពាររូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនថា នឹងមិនចូលរួមជាមួយក្លិបណាមួយរហូតដល់ឆ្នាំ២០២២ ទើបស្វែងរកទ្រនំថ្មី។ យ៉ាងណាមិញ យោងតាមសារព័ត៌មាន Onze បានឲ្យដឹងថា Alves បានឲ្យក្លិប Barcelona ថា គាត់មានបំណងត្រលប់ទៅកាន់ទឹកដី Camp Nou វិញ បន្ទាប់ពីចាកចេញអស់រយៈពេល៦ឆ្នាំ។ ជាមួយគ្នានេះ ចំពោះប្រាក់ខែ មិនមែនជាបញ្ហាសម្រាប់ខ្សែការពារស្លាបស្ដាំរូបនេះឡើយ ដោយសារតែគាត់យល់ពីបញ្ហាហិរញ្ញាវត្ថុរបស់ក្លិបបច្ចុប្បន្ន៕
16 Oct 2021
129 views
Football News
Dani Alves សោកស្តាយដែលគាត់បានបដិសេធ Guardiola និង Manchester City
ទោះបីជាគាត់លេងបានយ៉ាងល្អជាមួយនឹងក្រុម PSG ក៏ដោយក៏ខ្សែការពារ Dani Alves សោកស្តាយចំពោះការដែលគាត់មិនដែលមានឱកាសលេងក្រោមការដឹកនាំរបស់លោក Pep Guardiola ។ កីឡាករ Dani Alves សោកស្តាយដែលបានលះបង់ឱកាសលេងអោយក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ។ ចាប់តាំងពីចាកចេញពីក្លឹបសេះបង្កង់ Juventus បន្ទាប់ពីជាប់ចិត្តរយៈពេលមួយឆ្នាំនៅប្រទេសអ៊ីតាលីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានជ្រើសរើសចូលរួមជាមួយក្លឹប Paris Saint-Germain ក្នុងឆ្នាំ ២០១៧ ។ អតីតខ្សែការពារ Barcelona ទទួលបានជោគជ័យជាមួយ PSG ដែលជាលទ្ធផលបានឈ្នះពានរង្វាន់ចំនួន ៦ រួមទាំងពានរង្វាន់លីគកំពូល ២ ផងដែរ។ ប៉ុន្តែកីឡាករ Alves ដែលបានឈ្នះពានរង្វាន់ Champions League ចំនួន ២ ដងក្នុងចំណោម ៣ លើករបស់គេនៅឯក្លិប Barcelona ក្រោមការដឹកនាំរបស់លោក Guardiola ឥឡូវនេះលោកសង្ឃឹមថាលោកនឹងឆ្លៀតឱកាសផ្សេងទៀតដើម្បីធ្វើការជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។ ខ្សែការពារវ័យ៣៨ ឆ្នាំបានប្រាប់ SporTV ថា“ ខ្ញុំសោកស្តាយដែលមិនបានទៅទីក្រុង
26 May 2021
232 views
Other News
កីឡារករ Dani Alves ត្រូវឪម៉ាល់ទិចអំឡុងពេលប្រកួតឲ្យ Sao Paulo
ក្នុងការប្រកួតរវាងក្រុម Sao Paulo និង Fortaleze នៅទឹកដីប្រទេសប្រេស៊ីលនាពេលកន្លងទៅនេះ បានកើតរឿងហេតុដ៏ភ្ញាក់ផ្អើលមួយទៅលើកីឡាករមួយ ដោយមានសត្វឪម៉ាល់បានទិចកីឡារករ Dani Alves ក្នុងពេលប្រកួត។ ហេតុការណ៍នេះក៏បានកើតឡើងលើវីរបុរស Dani Alves អំឡុងពេលដែលរូបលោកបម្រុងស៊ុតបាល់ Corner Kick ពីជ្រុងម្ខាងនៃកីឡដ្ឋាន Pacaembu Stadium ប៉ុន្តែគ្រានោះនៅលើចុងនៃបង្គោលក៏មានសំបុកសត្វឪម៉ាល់ដែលហោះមកទិចផ្នែកករបស់ Dani Alves។ ការប្រកួតត្រូវបានពន្យារពេល ៥ នាទីដើម្បីដោះស្រាយបញ្ហានេះ ហើយមិត្តរួមក្រុមក៏ប្រញាប់ស្កាត់មួយជួយមើលផ្នែកករបស់ Alves ផងដែរ។ កីឡាករ De Souza ក៏ប្រញាប់លើកអាវដើម្បីបិទបាំងបរិវេណមុខ ហើយចូលទៅដកបង្គោល Corner នោះយកទៅគ្រវាត់ចោលនៅជ្រុងម្ខាង ដើម្បីបញ្ចប់ការចលាចល។ បញ្ជាក់ថា Dani Alves ជាអតីតកីឡាករធ្លាប់ចាយពេល ៧ ឆ្នាំនៅក្លឹប FC Barcelona ដោយបង្ហាញខ្លួនបាន ៣៩១ ប្រកួត ឈ្នះពាន LaLiga ៦ សម័យកាល Copa del Rey
08 Oct 2019
301 views
Other News
ខ្សែការពារ Dani Alves បដិសេធក្លឹបធំៗនៅអឺរ៉ុប វិលត្រឡប់ទៅប្រកបអាជីពនៅប្រទេសខ្លួនវិញ
Dani Alves បានចុះកិច្ចសន្យាជាមួយក្លិបយក្សប្រេស៊ីល Sao Paulo ក្នុងកិច្ចព្រមព្រៀងរហូតដល់ខែធ្នូ ឆ្នាំ ២០២២ ឯណោះ
02 Aug 2019
629 views
Other News
Alves៖ ខ្ញុំនឹងទៅភ្លៀមប្រសិនបើ Barce ព្រមទទួលខ្ញុំ
កីឡាករ Dani Alves នៅតែមិនដាច់អាល័យពី Barcelona ទោះបីរូបគេបានចាកចេញពីទឹកដី Camp Nou ជាង 3ឆ្នាំហើយក្តី
24 Apr 2018
320 views
Other News
Alves ថា Coutinho ជាកីឡាករមានកម្រិតដូចនឹង Neymar អាចជួយប្រេស៊ីលឈ្នះអាល្លឺម៉ង់
ប្រធានក្រុមប្រេស៊ីលលោក Dani Alves បានប្រាប់ដល់កីឡាករ Philippe Coutinho
27 Mar 2018
310 views