Tag: Dani
Football News
អតីតខ្សែការពារប្រេស៊ីល Cafu យល់ស្របជាមួយក្លឹប Barça លើការផ្ទេរ Dani Alves
លោក Cafu អតីតខ្សែការពារសញ្ជាតិប្រេស៊ីលនិងក្រុម AC Milan បានបញ្ចេញមតិលើការត្រលប់ទៅកាន់ក្លឹបចាស់វិញរបស់ Dani Alves ។ កីឡាករដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Dani Alves បានចូលរួមជាមួយក្លឹប Barça វិញភ្លាមៗបន្ទាប់ពីការតែងតាំង Xavi ជាអ្នកចាត់ការថ្មីរបស់ក្លឹប ។ Cafu បានបញ្ជាក់តាម Agencia EFE ថា៖“គាត់ (Dani) ល្អជាងខ្ញុំ។ បទពិសោធន៍របស់គាត់នឹងមានប្រយោជន៍សម្រាប់ក្លឹប។ ថ្វីបើគាត់មានអាយុ (38 ឆ្នាំក៏ដោយ) Dani បានរៀបចំរាងកាយយ៉ាងល្អ ហើយថែមទាំងមានឱកាសត្រូវបានកោះហៅឱ្យចូលរួមការប្រកួត World Cup នៅប្រទេសកាតាថែមទៀត។ វាពិតជាការចុះហត្ថលេខាដ៏ល្អមួយសម្រាប់ក្រុម Barcelona”៕
14 Nov 2021
157 views