Tag: David Moyes
Football News
លោក David Moyes ជឿជាក់ថា Declan Rice មានតម្លៃដល់ទៅជាង ១០០លានផោន
អ្នកចាត់ការរបស់ក្លឹប West Ham លោក David Moyes ជឿជាក់ថា ខ្សែការពារ Declan Rice ពេលនេះមានតម្លៃដល់ទៅជាង ១០០លានផោន ហើយអនាគតជាប្រធានក្រុមរបស់អង់គ្លេស។ Rice នៅសល់កុងត្រារយៈពេល ២ឆ្នាំទៀតនៅពេលបញ្ចប់រដូវកាលនេះជាមួយ West Ham។ Manchester United ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍លើ Rice ប៉ុន្តែត្រូវប្រជែងជាមួយ Chelsea និង Man City សម្រាប់កីឡាករសញ្ជាតិអង់គ្លេស។ សាកសួរតើ Rice ពេលនេះមានតម្លៃខ្លួនជាង ១០០លានផោនឬអត់? Moyes បានឆ្លើយថា ត្រូវហើយប្រាកដណាស់។ គេគឺជាកីឡាករសំខាន់សម្រាប់ West Ham និងជាមនុស្សដែលក្រុមឲ្យតម្លៃ។ គេគឺជាបុគ្គលល្អ ហើយក្រុមពិតជារីករាយដែលមានរូបគេ។ កីឡាករវ័យ ២៣ឆ្នាំកំពុងជួយ West Ham ឲ្យឈរលេខ៥ក្នុងតារាងពិន្ទុ Premier League និងប្រជែងក្នុងពានរង្វាន់ FA Cup និង Europa League៕
09 Feb 2022
67 views
Football News
Moyes ថាមិនខ្លាច Barcelona ទេ តែពួកគេគួរខ្លាច West Ham ទើបត្រូវ
លោក David Moyes បាននិយាយថាក្រុម West Ham របស់លោកនឹងមិនខ្លាចក្រុមដូចជា Barcelona នោះទេក្នុងការប្រកួត Europa League ព្រោះពួកគេបានយកឈ្នះក្រុមខ្លាំងៗជាច្រើនមកហើយនៅរដូវកាលនេះ។ ក្រុម West Ham បានឡើងវគ្គបន្ដពានរង្វាន់ Europa League ហើយ ក្រោយពីពួកគេធ្វើបានល្អណាស់កន្លងមក ដោយឈរនៅកំពូលតារាងស្រេចទៅហើយ។ នៅវគ្គបន្ទាប់នេះដែរ នឹងមានក្រុមលេខ៣ពីពានរង្វាន់ UEFA Champions League មកចូលរួមប្រកួតដែរ ដូចជាក្រុម Barcelona , Sevilla អីជាដើម។ តែសម្រាប់ក្រុម West Ham មិនមានខ្លាចក្រុមខ្លាំងនៅអេស្ប៉ាញនេះឡើយ។ លោក Moyes អ្នកចាត់ការក្រុម West Ham បាននិយាយថា៖ “យើងទទួលបានក្រុមធំៗជាច្រើនមកចូលរួមលេងពាននេះ ប៉ុន្តែយើងគិតថាយើងកំពុងប្រឈមជាមួយក្រុមខ្លាំងៗរូចទៅហើយ។ ក្រុមជាច្រើននឹងមិនចង់ជួបយើងទេ។ មានក្រុមធ្លាប់ឈ្នះជើងឯក Champions League ជាច្រើនធ្លាក់មកលេង Europa League ប៉ុន្ដែសម្រាប់យើងមិនជាបញ្ហាឡើយ។ យើងបានឈ្នះក្រុមជើងឯកកន្លងមករូចទៅហើយនៅប៉ុន្មានសប្ដាហ៍កន្លងមកនេះ យើងនឹងមិនខា្លចពួកគេនោះទេ”៕
10 Dec 2021
117 views
Football News
David Moyes ប្រាប់មូលហេតុប្ដូរ Noble ចូលឲ្យទាត់ប៉េណាល់ទីទល់ Man United
អ្នកចាត់ការ David Moyes បាននិយាយថា លោកមិនស្ដាយក្រោយឡើយ បន្ទាប់ពីសម្រេចចិត្តប្ដូរ Mark Noble ចូលដើម្បីទាត់ប៉េណាល់ទីទល់នឹង United។ West Ham ទទួលបានប៉េណាល់ទីមួយបាល់នៅចុងម៉ោង ក្រោយពេល Andrily Yarmolenko ទាត់បាល់ប៉ះដៃ Luke Shaw ក្នុងប្រអប់គ្រោះថ្នាក់។ លោក Moyes បានប្ដូរ Noble ចូលដើម្បីសម្រេចលទ្ធផល ប៉ុន្តែសំណាងអាក្រក់ទាត់មិនផុតពីដៃរបស់អ្នកចាំទី David de Gea។ មូលហេតុដែល Moyes សម្រេចចិត្តឲ្យ Noble ចូលទាត់ ដោយសារតែគេជាអ្នកទាត់ប៉េណាល់ទីច្បាស់បំផុតប្រចាំក្រុម។ កំណត់ត្រារបស់ Noble ទាត់ប៉េណាល់ទី៤២ដង ចូល៣៨ដង និងមិនដែលភ្លាត់សោះចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៦។ នេះក៏ជាការសង្គ្រោះបាល់ប៉េណាល់ទីជាលើកដំបូងសម្រាប់ De Gea ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕
20 Sep 2021
134 views
Football News
Everton កំពុងពិចារណាលើ Gerrard សម្រាប់គ្រូបង្វឹកនូវរដូវកាលក្រោយ
ក្លិបស្ករគ្រាប់ Everton កំពុងស្វែងរកគ្រូបង្វឹកថ្មីម្នាក់បន្ទាប់ពីការចាកចេញរបស់លោក Carlo Ancelotti ទៅដឹកនាំក្លឹប Real Madrid ។ ក្លឹប Everton មានអទិភាពជម្រើសគ្រូបង្វឹកជាច្រើននៅក្នុងបញ្ជីសម្រាំងរបស់ពួកគេក្នុងពេលតែមួយ។ ដំបូងនិងសំខាន់បំផុតពួកគេកំពុងពិចារណាទៅលើអ្នកចាត់ការដែលមិនទាន់មានការងារ: ពួកគេមាន Rafael Benitez, Paulo Fonseca និង Nuno Espírito Santo កំពុងតែទំនេរ។ លោក David Moyes (West Ham), Roberto Martinez (ក្រុមជម្រើសជាតិបែលហ្ស៊ិក) និង Erik ten Hag (Ajax) ក៏កំពុងត្រូវបានពិចារណាផងដែរ។ ក្លឹបថែមទាំងបានពិភាក្សាពីលទ្ធភាពនៃការអញ្ជើញអ្នកចាត់ការរបស់ក្លិប Ranger គឺលោក Steven Gerrard ដែលបានដឹកនាំក្លឹបមួយនេះលើកពានលីកកំពូល ស្កុតឡែន ជាលើកដំបូងក្នុងរយះពេល ១០ឆ្នាំចុងក្រោយ ។ ខណះលោក Benitez និង Moyes ត្រូវបានគេចាត់ទុកថាជាជម្រើសអាទិភាពដោយការតែងតាំងអ្នកផ្សេងទៀតទំនងជាមិនសូវមានទេ។
02 Jun 2021
141 views
Football News
អ្នកគាំទ្រក្លឹប West Ham បានជំរុញមិនឲ្យទូរស័ព្ទទៅ 999
អ្នកគាំទ្រក្រុម West Ham ត្រូវបានគេស្នើសុំឱ្យបញ្ឈប់ការហៅ 999 ដើម្បីត្អូញត្អែរបន្ទាប់ពីក្រុមរបស់ពួកគេចាញ់ការប្រកួត
21 Nov 2017
503 views
Premier League News
ការប្រកួតដំបូងរបស់ Moyes ធ្វើឱ្យអ្នកគាំទ្រ West Ham មិនសប្បាយចិត្ត
David Moyes បានអំពាវនាវឱ្យមានសាមគ្គីភាពបន្ទាប់ពីអ្នកគាំទ្របង្ហាញការមិនសប្បាយចិត្តរបស់ពួកគេជាមួយក្រុមនៅក្នុងការបរាជ័យរបស់ពួកគេ
20 Nov 2017
467 views