Tag: David Silva
Other News
David Silva នឹងទៅលេងជាមួយក្រុម Inter Miami ក្រោយចាកចេញពី Man City
កីឡាករ David Silva នឹងចូលរួមជាមួយក្រុម Inter Miami នៅសហរដ្ឋអាមេរិករបស់ David Beckham ក្រោយពីចាកចេញពីក្រុម Manchester City នៅចប់រដូវកាលនេះ។Silva នឹងអស់កុងត្រាជាមួយក្រុមមេឃខៀវត្រឹមរដូវកាលនេះហើយ។ កីឡាករសញ្ជាតិអេស្ប៉ាញនេះ បានប្រកាសតាំងពីរដូវកាលមុនថាអស់កុងត្រានេះទៅ រូបគេនឹងចាកចេញពីក្រុម Man City ហើយ ព្រោះចំណាយពេលនៅក្លឹបមួយនេះរយៈពេល៩ឆ្នាំមកហើយ។ ដំបូងឡើយ មានដំណឹងថាកីឡាករវ័យ៣៣ឆ្នាំនេះនឹងទៅលេងនៅក្លឹបក្នុងប្រទេសអេស្ប៉ាញវិញ ព្រោះរូបគេចង់ចូលនិវត្តនៅស្រុកកំណើត។ តែនៅពេលនេះ ស្រាប់តែមានដំណឹងថាក្រុមថ្មី Inter Maimi ដែល Beckham ជាម្ចាស់នោះ កំពុងទាក់ទងរូបគេទៅលេងនៅទីនោះ។ លីគអាមេរិក ក៏ជាលីគដ៏ពេញនិយមមួយសម្រាប់កីឡាករល្បីៗនៅអឺរ៉ុប ចំណាយពេលចុងក្រោយមុនចូលនិវត្តន៍ផងដែរ។ Beckham បុរសមានឥទ្ធិពលម្នាក់ក្នុងវិស័យបាល់ទាត់ ជឿជាក់ថាលោកនឹងអាចទាក់ទាញ Silva មករួមក្រុមបាន៕
22 Dec 2019
165 views
Other News
តារាឆ្នើម Man City ម្នាក់ អាចនឹងផ្លាស់ទៅចូលរួមជាមួយក្លឹបលីគកំពូលជប៉ុន
យោងតាមរបាយការណ៍មួយបានចុះផ្សាយថាក្លឹប Consadole Sapporo នៃលីគកំពូលប្រទេសជប៉ុនកំពុងនឹងបញ្ចុះបញ្ចូលឲ្យតារាឆ្នើមត្រៀមចប់កុងត្រាជាមួយ Manchester City មួយរូប នោះគឺ David Silva ឲ្យមកចូលរួមនៅក្លឹបរបស់ខ្លួននារដូវកាលក្រោយ។ អតីតកីឡាករលេងឲ្យជម្រើសជាតិអេស្ប៉ាញរូបនេះ ស្ថិតក្នុងរដូវកាលចុងក្រោយនៅ Premier League ក្រោយរួមរស់ជាមួយ Man City តាំងតែពីឆ្នាំ ២០១០ មកម្ល៉េះ។ បន្ទាប់ពីសាមីខ្លួននិយាយថានឹងមិនទៅចូលរួមនៅក្លឹបក្នុងទឹកដីអង់គ្លេសដទៃ ក៏ជាឱកាសដែលលីគក្រៅតំបន់ដូចជា MLS របស់អាមេរិក លីគចិន និងលីគជប៉ុនហាក់ចាប់អារម្មណ៍ជាខ្លាំង។ រំឭកដែរថានៅលីគជប៉ុនក៏មានកីឡាករកំពូលឯទៀតដូចជា David Villa និង Andres Iniesta ដែលកំពុងលេងឲ្យក្លឹប Vissel Kobe។ សម្រាប់ Consadole បច្ចុប្បន្នឈរចំណាត់ថ្នាក់ទី ៧ ក្នុងតារាង ចាញ់ ១៦ ពិន្ទុដាច់បើធៀបនឹងក្រុមកំពូលតារាង Kasima Antlers៕
08 Nov 2019
442 views
Other News
កីឡាករ David Silva ត្រូវបានតែងតាំងប្រធានក្រុមថ្មីរបស់ Man City
កីឡាករ David Silva ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ក្លឹប Manchester City សម្រាប់ត្រៀមរដូវកាលថ្មី នៅពេលខាងមុខនេះ
10 Aug 2019
592 views
Premier League News
Man City លត់ Southampton 6-1 នៅ Premier League កាលពីយប់មិញ
ក្រុម Manchester City នៅតែធ្វើបានល្អដដែល ដោយកំពុងនាំមុខតារាងដាច់ ២ពិន្ទុដោយមាន ពិន្ទុសរុប២៩ ខណៈក្រុមលេខ២ តោខៀវ Chelsea មាន២៧ពិន្ទុ តាមរយៈបំបាក់ក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល ៦-១ ក្នុងសប្តាហ៍ទី១១ នៃ Premier League នារាត្រីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ គ្រាន់តែចាប់ផ្ដើមប្រកួតភ្លាម Hoedt បានធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់បាត់ទៅហើយ មុនពេល Aguero ថែមគ្រាប់ទី២ឱ្យក្រុម Man City បាននៅនាទី១២។ រំលងបានតែ៦នាទីប៉ុណ្ណោះ David Silva អាចថែមបាន១គ្រាប់ទៀត ដើម្បីនាំមុខ៣-០ លើក្រុមភ្ញៀវ Southampton។ នៅនាទី៣០ Ings រកបាន១គ្រាប់សងដែរ ដោយបាល់ប៉េណាល់ទី មុនពេល Sterling ដាក់គ្រាប់ទី៤ឱ្យ Man City នៅនាទី៤៥+២ទៅហើយនោះ។ ចប់ត្រឹមតង់ទី១នេះ ក្រុម Man City ឈ្នះ ៤-១
05 Nov 2018
512 views
Premier League News
David Silva ថា លោកនឹងដើរចេញពី Man City នៅឆ្នាំ 2020
ខ្សែបម្រើប្រយុទ្ធរបស់មេឃខៀវ Manchester City លោក David Silva ថា ខ្លួនគិតនឹងដើរចេញពីក្លឹបនេះ នៅពេលកិច្ចសន្យារបស់លោកផុតគឺឆ្នាំ 2020 នឹងទៅលេងក្លឹបកាលលោកលេងនៅពីក្មេងគឺក្លឹប Las Palmas នៅអេស្ប៉ាញ។ Silva ត្រូវបាន Man City ទិញពីក្លឹប Valencia ក្នុងឆ្នាំ 2010 នឹងលេងបាន នឹងលើកពាន Premier League បាន3លើក លេងបាន345 ប្រកួតជាមួយម្ចាស់ជើងឯងនេះ។ Silva បាននិយាយថា៖ «កិច្ចសន្យារបស់ខ្ញុំជាមួយ Man City សល់ 2ឆ្នាំទៀត។ បន្ទាប់ពីនោះខ្ញុំនៅមិនទាន់ដឹកនៅឡើយទេព្រោះនៅយ៉ូរណាស់។ នៅរង់ចាំមើលកម្លាំងនិងស្មារតីខ្ញុំសិនទើបខ្ញុំសម្រេចចិត្តបន្តទៀត» ៕ ប្រភពពី៖ BBC
15 Sep 2018
362 views
Other News
David Silva បានសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិអេស្បាញ
កីឡាករខ្សែបម្រើប្រយុទ្ធ David Silva បានប្រកាសចូលនិវត្តន៍ពីក្រុងជម្រើសជាតិអេស្ប៉ាញជាផ្លូវការហើយ ជាមួយនឹងការបង្ហាញខ្លួនបាន ១២៥ប្រកួត២០០៦មក
14 Aug 2018
463 views
Other News
Silva នៅតែទ្វេរដង ខណៈដែលក្រុម Man City បានទទួលជ័យជម្នះលើ Stoke
David Silva បានរកគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ ខណៈដែលក្រុម Manchester City
13 Mar 2018
524 views
Football News
David Silva ចុះកិច្ចសន្យារយៈពេលមួយឆ្នាំបន្ថែមទៀតជាមួយក្រុម Man City
David Silva បានក្លាយជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ក្លឹប Manchester City ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ
01 Dec 2017
508 views