Tag: Davide Ancelotti
Football News
លោក Ancelotti បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយនឹងទៅដឹកនាំតទល់នឹង Chelsea
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយតេស្តឃើញអវិជ្ជមាននៅព្រឹក ថ្ងៃពុធនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ នៅខណៈនេះលោក Ancelotti បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសហើយដើម្បីដឹកនាំ Real Madrid ក្នុងប្រកួត UEFA Champions League តទល់នឹងក្លឹប Chelsea នៅលើទីលាន Stamford Bridge នៅយប់នេះ។ កាលពីម្សិលមិញ លោកខកខានមិនបានទៅជាមួយកីឡាកររបស់លោកដោយតែនៅវីជ្ជមានកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា គ្រូបង្គោល Real រូបនេះបានកើតជំងឺកូវីដ-១៩ មួយសប្ដាហ៍ហើយដោយទើបតែជានៅក្នុងថ្ងៃនេះ។ ក្នុងកំឡុងលោកអវត្តមាន លោក Davide Ancelotti គ្រូជំនួយដែលជាកូនប្រុសផ្ទាល់របស់លោក និងលោក Abian Perdomo គ្រូបង្គោលក្រុមថ្នាល Real Madrid ជាអ្នកដឹកនាំជំនួស ដោយលទ្ធផលគឺ ឈ្នះក្លឹប Celta Vigo នូវលទ្ធផល ២-១ កាលពីសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕
07 Apr 2022
38 views