Tag: Dean Saunders
Football News
អតីតអ្នកចាត់ការ Wolves ថាបើសួរ Ronaldo ខ្សែបម្រើណាអន់បំផុត គេនឹងឆ្លើយថា២រូបនេះ
លោក Dean Saunders អតីតអ្នកចាត់ការក្លឹប Wolves បាននិយាយទៅកាន់សារព័ត៌មាន talkSport នៅក្នុងថ្ងៃនេះពាក់ព័ន្ធនឹងលទ្ធផល ១ ទល់នឹង ១ រវាង Man Utd នឹង Burnley យប់មិញ។ លោកបានលើកឡើងថា៖” បើយើងសួរទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo ថាតើនៅអាជីពបាល់ទាត់របស់គេកន្លងមក ខ្សែបម្រើណាអន់បំផុតដែលគេធ្លាប់លេងជាមួយគឺច្បាស់ជាឆ្លើយថា Fred និង Scott McTominay ជាមិនខាន “។ លោកក៏បានលើកផងដែរថា មនុស្សមួយចំនួននៅពេលលទ្ធផលមិនល្អ នាំគ្នាចង្អុលដាក់ Ronaldo ប៉ុន្តែចង់និយាយថា Ronaldo កំពុងលេងជាមួយកីឡាករអន់បំផុតមួយចំនួន ដែលមិនមានកម្រិតប្រហាក់ហែលនឹងគេទេ។ នៅក្នុងលទ្ធផល ១-១ រវាង Man Utd នឹង Burnley យប់មិញ អតីតអ្នកចាត់ការ Wolves រូបនេះក៏បានលើកឡើងផងដែរថា តាមពិតក្រុមបិសាចក្រហមនេះអាចនឹងទទួលបានលទ្ធផល ៣ ទល់នឹង ០ ឯណោះព្រោះគេធ្វើបានល្អខ្លាំង ដាក់សម្ពាធ
10 Feb 2022
60 views