Tag: Defensa y Justicia
Football News
Atletico យកបានខ្សែការពារវ័យ២៤ឆ្នាំ រូបនេះពី Serie A
ក្លឹប Atletico Madrid បានធ្វើការប្រកាសជាផ្លូវការនាំយកបាន ខ្សែការពារ Nahuel Molina ពីក្លឹបអ៊ីតាលី Udinese នៅក្នុងថ្ងៃនេះ។ កីឡាករវ័យ២៤ឆ្នាំនេះ បានចុះកុងត្រាជាមួយ Atletico ក្នុងរយៈពេលវែងរហូតដល់ទៅ៥ឆ្នាំ ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ Molina បានប្រឡូកក្នុងអាជីពជាកីឡាករក្រុមឈុតធំអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៦មក ដោយចាប់ផ្ដើមនៅលីគអាហ្សង់ទីនដោយលេងឲ្យ ក្លឹប Boca Juniors រួមមក ទៅលេងនៅក្លឹប Defensa y Justicia បន្ទាប់មកក៏ទៅលេងនៅក្លឹប Rosario Central លុះនៅឆ្នាំ២០២០ គេផ្លាស់មក Serie A ដោយលេងឲ្យ Udinese ដោយចូលរួមលេងបាន ៦៨ប្រកួត និងស៊ុតចូល១០គ្រាប់៕
28 Jul 2022
22 views
Football News
Man Utd ចុះកុងត្រាជាផ្លូវការយកបាន ខ្សែការពារ Martinez ពី Ajax ហើយ
ក្លឹប Manchester United បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះនូវការចុះកុងត្រានាំយក ខ្សែការពារ Lisandro Martinez ពីក្លឹប Ajax ។ Martinez បានចុះកុងត្រាមកលេងនៅ Man Utd ក្នុងរយៈពេល៥ឆ្នាំ ចាប់រដូវកាលឆ្នាំនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ដោយមានលក្ខខ័ណ្ឌអាចបន្តកុងត្រាថ្មី១ឆ្នាំផងដែរ។ Martinez មានបទពិសោធន៍ជាកីឡាករក្រុមឈុតធំរយៈពេល៦ឆ្នាំហើយដោយធ្លាប់លេងឲ្យ ក្លឹប Newell’s Old Boys ក្លឹប Defensa y Justicia និងជាពិសេសគឺនៅក្លឹប Ajax នេះ។ ក្នុងរយៈពេលលេងឲ្យ Ajax រយៈពេល៣ឆ្នាំ កីឡាករនេះបានចូលរួមលេង ១២០ប្រកួត និងស៊ុតចូល ៦គ្រាប់។ ក្រោយពីចុះកុងត្រាជាផ្លូវការក្នុងថ្ងៃនេះ Martinez បានធ្វើការអរគុណដល់អ្នកគាំទ្រខ្លួនទាំងអស់ និងថ្នាក់ដឹកនាំ Man Utd បានទុកចិត្តគេឲ្យមកចូលរួមក្នុងក្លឹបដ៏ធំមួយនេះ៕
27 Jul 2022
31 views