Tag: Dembele
Football News
Dembele ចង់បន្តលេងនៅ Barcelona
លោក Mateu Alemany នាយកផ្នែកបាល់ទាត់របស់ក្លឹប Barcelona បាននិយាយទៅកាន់ Movistar ក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Ousmane Dembele ចង់បន្តលេងនៅក្លឹបលោកទៀត។ លោក Mateu បាននិយាយថា៖” Ousmane Dembele ព្រមទាំង Gavi ចង់បន្តនៅក្លឹបយើងនេះទៀត អញ្ចឹងរឿងនេះសំខាន់ណាស់ យើងនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យពួកគេបាននៅបន្ត Barca យើងទៀត។ ដូចខ្ញុំតែងតែនិយាយអញ្ចឹង គម្រោងសម្រាប់ប្រាក់ខែយើងគឺមានកម្រិត អញ្ចឹងយើងធ្វើអីគឺប្រុងប្រយ័ត្នណាស់ យ៉ាងណាយើងនឹងព្យាយាមឲ្យអស់លទ្ធភាព “។ Dembele នឹងចប់កុងត្រានឹង Barca នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ កីឡាករនេះធ្លាប់មានភាពរកាំរកូសជាមួយក្លឹបកាលពីរដូវកាលទិញដូរខែមករា កន្លងទៅនេះរឿងមិនព្រមតកុងត្រា ដល់ថ្នាក់ក្លឹបដកបេក្ខភាពមិនឲ្យចូលលេង និងចង់លក់ចេញ តែក្រោយក្លឹបក៏ដាក់ឲ្យចូលលេងវិញ ហើយកីឡាករនេះបង្ហាញទម្រង់លេងយ៉ាងល្អ ខាងក្លឹបក៏ចង់បន្តកុងត្រាថ្មីជាមួយវិញ រីឯខ្សែប្រយុទ្ធរូបនេះក៏សប្បាយចិត្តនឹងនៅទីនេះផងដែរ។ ចំណែកឯខ្សែបម្រើ Gavi វិញទើបតែវ័យ១៧ឆ្នាំទេ តែដោយសារបង្ហាញការខិតខំ និងទម្រង់លេងបានល្អ ក្លឹបចង់បន្តកុងត្រាថ្មី ខណៈកីឡាករនេះនៅសល់កុងត្រារហូតដល់ឆ្នាំ២០២៣៕
02 May 2022
28 views
Football News
Ousmane Dembele ត្រូវបានរាយការណ៍ថាចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន
ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លិប Barcelona ត្រូវបានរាយការណ៍ថា គេយល់ព្រមចូលរួមជាមួយ Paris Saint Germain ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ Dembele សល់កុងត្រាប្រមាណជា ៦ខែទៀតប៉ុណ្ណោះ នៅកីឡាដ្នាន Camp Nou ហើយខាងក្លិបពុំទាន់មានដំណឹងថាត្រូវបន្តកុងត្រាឲ្យគេ ឬអត់ នៅឡើយទេ។ ហេតុដូច្នេះហើយទើប Dembele អាចមានឱកាសទៅស្វែងរកទ្រនំថ្មី ដោយគ្មានតម្លៃខ្លួន នៅពេលចប់រដូវកាលនេះ។ បើយោងទៅតាមសារកាសែត AS បានចុះផ្សាយថា Dembele បានយល់ព្រមចូលរួមជាមួយ PSG ហើយ នៅរដូវក្តៅខាងមុខនេះហើយ ក៏ប៉ុន្តែយ៉ាងណាមិញ Barca បែរជាចង់មានលក្ខខណ្ឌ ព្យាយាមតាមចងជើង Dembele ឲ្យនៅ Camp Nou វិញ ស្របពេលដែល Dembele មិនទាន់យល់ព្រមជាផ្លូវការក្នុងការផ្ទេរទៅកីឡដ្ឋាន Parc des Princes៕
28 Mar 2022
53 views
Football News
អនុប្រធាន Barca ថា Dembele អាចនៅបន្តបាន ឲ្យតែពេញចិត្តចង់បន្ត
លោក Rafael Yuste អនុប្រធានក្លឹប Barcelona បាននិយាយទៅកាន់ Catalunya Radio កាលពីម្សិលមិញថា ខ្សែប្រយុទ្ធ Ousmane Dembele អាចនៅបន្តបានជាមួយក្លឹបលោក ឲ្យតែគេពេញចិត្តនឹងចង់នៅបន្ត។ Dembele នឹងចប់កុងត្រាជាមួយ Barca នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយកាលពីខែមករា ឆ្នាំ២០២២ កីឡាករនេះមានភាពរកាំរកូសខ្លាំងជាមួយក្លឹបរឿងបន្តកុងត្រាថ្មីនេះ រហូតដល់ថ្នាក់ លោក Xavi គ្រូបង្គោលក្លឹប ក៏ដូចជាខាងក្លឹបទាំងមូលមិនពេញចិត្ត លែងចរចាបន្តកុងត្រាថ្មី និងឲ្យជម្រើសកីឡាករនេះចាកចេញពីក្លឹបតែម្ដង។ យ៉ាងណាក្រោយមក ជាពិសេសគឺកាលពីថ្មីៗនេះ Dembele បានបង្ហាញទម្រង់លេងល្អដល់ក្រុមដែលធ្វើឲ្យ លោក Xavi ក៏ដូចជាថ្នាក់ដឹកនាំ Barca ពេញចិត្តខ្លាំងនឹងទម្រង់លេង ក៏ដូចជាការខិតខំទាំងក្នុងពេលប្រកួត និងពេលហ្វឹកហាត់។ ដោយសារតែមើលឃើញពីការខិតខំបែបនេះ នៅខណៈនេះខាង Barca បានឲ្យជម្រើសនៅបន្តដល់ Dembele វិញហើយដោយ លោក Rafael បាននិយាយថា៖” ឲ្យគេពេញចិត្តនឹងនៅបន្តនៅទីនេះ ដែលនេះជាអ្វីដែលខ្ញុំគិតថាអាចទៅរួចផងដែរនោះ គឺយើងនឹងអាចជួបជាមួយនឹងភ្នាក់ងាររបស់គេម្ដងទៀត និយាយគ្នារឿងនៅបន្តជាមួយពួកយើងតែម្ដង “៕
24 Mar 2022
41 views
Football News
ក្លឹប Chelsea ចាប់ផ្ដើមចរចានាំយក Dembele ពីក្លិប Barcelona ហើយ
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមបើកការចរចានាំយក ខ្សែប្រយុទ្ធ Ousmane Dembele ពីក្លិប Barcelona ដោយគ្មានតម្លៃខ្លួនហើយ។ កុងត្រារបស់ Dembele នឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះដោយលោកប្រធានផ្នែកកីឡារបស់ក្លិប Barcelona បានបង្ហើបថា កីឡាករសញ្ជាតិបារាំងរូបនេះនឹងចាកចេញពីក្លិបដោយគ្មានការបន្តកុងត្រាថ្មីទេ។ ដូច្នេះហើយទើប Chelsea បានទាក់ទងទៅភ្នាក់ងាររបស់ Dembele នេះបើយោងតាមកាសែត Sport ប៉ុន្តែ Dembele បានប្រាប់ទៅមិត្តរួមក្រុមគេថាចង់ស្នាក់នៅទឹកដី Camp Nou បន្ត។ យ៉ាងណាមិញ ក្រៅពី Chelsea គឺ Manchester United និង Juventus ក៏សុទ្ធតែចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែ Chelsea អាចនឹងមានអាទិភាពជាងព្រោះលោក Thomas Tuchel ធ្លាប់ជាអតីតគ្រូរបស់ Dembele កាលគេនៅ Borussia Dortmund ៕
27 Feb 2022
64 views
Football News
ប្រធានក្លឹប Barcelona នៅតែជឿជាក់ថា Dembele ល្អជាង ខ្សែប្រយុទ្ធ Mbappe
លោក Joan Laporta ប្រធានក្លឹប Barcelona នៅតែជឿជាក់ថា ខ្សែប្រយុទ្ធ Ousmane Dembele ល្អជាង ខ្សែប្រយុទ្ធ Kylian Mbappe ខណៈលោកធ្លាប់និយាយបែបនេះរួចម្ដងមកហើយកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ លោក Laporta បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះថា៖” ខ្ញុំនៅតែគិតថា Dembele នៅតែល្អជាង Mbappe អញ្ចឹង។ ខ្ញុំមិនស្ដាយក្រោយ ដែលបាននិយាយដូច្នេះនោះទេ ព្រោះគេបានសមត្ថភាពទេពកោសល្យដ៏អស្ចារ្យរបស់គេមកយើងអញ្ចឹងមែន “។ លោកបានបន្តថា៖” អញ្ចឹងបានជាយើងបានផ្ដល់កុងត្រាថ្មីដ៏ល្អសម្រាប់គេ ហើយដោយសារតែគេល្អអញ្ចឹងដែរ បានជាគេឆ្លើយតបមកសំណើយើងវិញបែបនេះ “។ Dembele នៅសល់កុងត្រាតែ៦ខែទៀតប៉ុណ្ណោះ ខណៈគេមិនព្រមបន្តកុងត្រា ដែលធ្វើឲ្យលោក Xavi ក៏ដូចជា ប្រធានបច្ចេកទេសកីឡា និងខាងថ្នាក់ដឹកនាំ Barca ចង់ឲ្យគេចាកចេញពីក្លឹបនេះ។ Dembele មកលេងឲ្យ Barca តាំងពីឆ្នាំ២០១៧ ដោយចូលលេងបាន ១២៩ប្រកួត ស៊ុតចូល ៣១គ្រាប់ រីឯ Mbappe មកលេងឲ្យ PSG តាំងពីឆ្នាំ២០១៨
04 Feb 2022
107 views
Football News
Barcelona បើកភ្លើងខៀវឲ្យ Dembele ចាក់ចេញមុនទីផ្សារដោះដូរកីឡាករបិទ
ក្លិប Manchester United, Chelsea និង Newcastle កំពុងពិចារណាចង់ចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Ousmane Dembele នេះបើតាមការចុះផ្សាយដោយកាសែតនៅក្នុងប្រទេស អេស្ប៉ាញ។ ជាការពិតណាស់ Barcelona បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់លក់កីឡាករសញ្ជាតិ បារាំង វ័យ ២៤ ឆ្នាំរូបនេះឱ្យបានមុនថ្ងៃ ចន្ទ ដែលទីផ្សារដោះដូរកីឡាករខែ មករា នឹងត្រូវបិទបញ្ចប់ មួយវិញទៀត Dembele ក៏នឹងផុតកុងត្រាជាមួយក្រុមអ្នកមានបុណ្យនៅដំណាច់រដូវកាលនេះដែរ។ យោងតាមរបាយការណ៍របស់កាសែត Marca នៃប្រទេស អេស្ប៉ាញបានឱ្យដឹងថា Dembele បច្ចុប្បន្នកំពុងត្រូវបានក្លិបធំៗនៅ Premier League ចាប់អារម្មណ៍ក្នុងនោះមាន Manchester United, Chelsea និង Newcastle United។ ហើយតាមរបាយការណ៍ដដែលបានបញ្ជាក់ថា Barca ហាក់ពេញចិត្តខ្លាំងក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធខាងលើចាកចេញនៅរដូវកាលនេះក្នុងលក្ខខណ្ឌខ្ចីជើង៕
31 Jan 2022
84 views
Football News
Xavi ឲ្យជម្រើស Dembélé ចំនួន ២ ទី១ ចាកចេញ ទី២ ត្រូវបន្តកុងត្រាថ្មី
លោក Xavi Hernandez គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Ousmane Dembélé សំខាន់ចំពោះក្រុមរបស់លោក ប៉ុន្តែបើអត់មានគេ ក៏មិនបញ្ហាដល់ក្រុមមួយនេះដែរ។ លោក Xavi បាននិយាយថា៖” Dembele ពិតជាសំខាន់ចំពោះយើង ក៏ប៉ុន្តែខាងក្លឹបសម្រេចចិត្តរួចរាល់ហើយ ហើយយើងទាំងអស់ក៏បានឯកភាពតាមហ្នឹងផងដែរ។ និយាយទៅខ្ញុំគិតថា ទោះគេអវត្តមានពីក្លឹបនេះ ក៏ក្រុមយើងគ្មានបញ្ហាអ្វីដែរ “។ កាលពីម្សិលមិញនេះ លោក Mateu Alemany នាយកប្រចាំការរបស់ក្លឹប Barcelona បានសម្រេចរួចរាល់ហើយថាឲ្យ Dembele ចាកចេញពីក្លឹបឥឡូវនេះព្រោះតែមិនព្រមបន្តកុងត្រាថ្មី ដោយសង្ឃឹមថាក្លឹបលោក អាចលក់គេចេញបានមុនដាច់ខែមករានេះ ខណៈគេនឹងអស់កុងត្រានៅចុងរដូវកាលនេះ។ ចំពោះលោក Xavi ក៏ធ្លាប់និយាយពាក់ព័ន្ធនឹងរឿងហ្នឹងកាលពីពេលថ្មីៗផងដែរ ដោយឲ្យជម្រើសកីឡាករខាងលើ ២ជម្រើស គឺ ទី១ ចាកចេញ ទី២ ត្រូវបន្តកុងត្រាថ្មី។ មកទល់នឹងពេលនេះ បើយោងតាម The Sun ក្លឹបដែលទំនងជាចង់បាន Dembele បន្តពី Barcelona គឺ Chelsea
23 Jan 2022
113 views
Football News
Dembele ត្រៀមបន្តកុងត្រាជាមួយក្លឹបអ្នកមានបុណ្យ Barcelona
យោងតាមរបាយការណ៍របស់ Diario Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele នឹងបន្ដកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona នាសប្ដាហ៍ក្រោយ។ Dembele នឹងបន្ដកុងត្រានៅទឹកដី Camp Nou រយៈពេល ៥រដូវកាលទៀត ហើយបានព្រមកាត់បន្ថយប្រាក់ឈ្នួលផងដែរ។ តាមពិតទៅ ភ្នាក់ងាររបស់ Dembele ហាក់មានបំណងស្វែងរកទ្រនំថ្មីដល់កីឡាករវ័យ២៤ឆ្នាំរូបនេះ តែទោះជាយ៉ាងណា Dembele មានការជឿជាក់លើគម្រោងរបស់អ្នកចាត់់ការថ្មីរបស់ Barca គឺលោក Xavi ហើយចង់ក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមយក្សអេស្ប៉ាញនេះផងដែរ។ គួរបញ្ជាក់ថា Dembele បានផ្ទេរពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកកាន់ក្លិប Barca តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្ដែរូបគេហាក់មិនទាន់ជោគជ័យនៅលើទឹកដីអេស្ប៉ាញនៅឡើយ ដោយសារបញ្ហារបួសតែងតែញាំញីឥតស្រាកស្រាន្ដ៕
25 Dec 2021
145 views
Other News
Barcelona ឲ្យ Dembele ទៅ PSG ជាថ្នូរដើម្បីយក Neymar មកកាន់ Barcelona វិញ
ក្លិបអេស្ប៉ាញ Barcelona កំពុងតែរៀបចំសំណើរទៅកាន់ Paris Saint Germain ដើម្បីធ្វើយ៉ាងណា យកអតីតកីឡាកររបស់ខ្លួន Neymar មកកាន់ទឹកដីអេស្ប៉ាញវិញ
03 Dec 2018
250 views
La Liga News
Barcelona ចង់ដាក់ Dembele ជាថ្នូរប្ដូរយក Neymar មកវិញ
ក្លឹបយក្សស្ថិតក្នុងតំបន់កាតាឡាន់មានការខកចិត្តមួយចំនួនជាមួយកីឡាករសញ្ជាតិបារាំងខាងលើ ខណៈ Arsenal និង Liverpool
26 Nov 2018
1514 views
La Liga News
អ្នកចាត់ការទូទៅរបស់ក្លឹប Barce ពួកយើងមិនមានបញ្ហាអ្វីជាមួយ Dembele ទេ
ពិតណាស់ កីឡាករវ័យ 21 ឆ្នាំរូបនេះមិនមានឈ្មោះលេងជាពេល Barcelona ចាញ់ Real Betis កាលពីសប្តាហ៍មុននោះទេ
16 Nov 2018
605 views
Premier League News
Liverpool ត្រៀមលុយដុំទិញ Dembele នាខែមករាខាងមុខនេះ
Klopp ចង់បានខ្សែបម្រើស្លាបជម្រើសជាតិបារាំង វ័យ21ឆ្នាំ ដើម្បីជួយ Liverpool ប្រជែងយកពាន Premier League រដូវកាលនេះ
14 Nov 2018
337 views
La Liga News
គ្រូបង្វឹកជម្រើសជាតិបារាំង Dembele ត្រូវតែកែរទម្លាប់ខ្លួនឯងឱ្យបាន
កីឡាករវ័យ 21 ឆ្នាំរូបនេះមិនស្ថិតក្នុងក្រុម ក្នុងការបរាជ័យក្នុងលទ្ធផល 4-3 ក្រោមស្នាដៃក្រុម Real Betis នៅឯទីលាន Camp Nou
13 Nov 2018
549 views
La Liga News
Barce ឱ្យ Dembele រកក្លឹបថ្មីឱ្យហើយព្រោះទីផ្សារដោះដូរកីឡាករជិតបើកហើយ
ពិតណាស់ខ្សែបម្រើប្រយុទ្ធសញ្ចាតិបារាំងរូបនេះ កំពុងតែមានភាពស្រពិចស្រពិលព្រោះថា កាលប្រកួត UEFA Champions League
31 Oct 2018
425 views
La Liga News
Suarez នឹង Dembele ស៊ុតម្នាក់មួយគ្រាប់ជួយ Barce ឈ្នះ Sociedad (វីដេអូ)
ម្ចាស់ផ្ទះ Real Sociedad បាននាំមុខមួយគ្រាប់មុន នៅនាទីទី 12 ដោយខ្សែការពារ Aritz Elustondo នៅបាល់ Free-kick
16 Sep 2018
370 views
Ligue 1 News
ថ្ងៃបិទទីផ្សារដោះដូរកីឡាករយប់មិញ Lyon ទិញបានខ្សែប្រយុទ្ធ Dembele ពី Celtic
លោក Jean-Michel Aulas ដែរជាប្រធានក្លឹប Lyon បាន និយាយ ខ្សែប្រយុទ្ធបារាំងវ័យ 21 ឆ្នាំរូបនេះបានចុះកុងត្រា 5 ឆ្នាំជាមួយក្លឹបរបស់កាត់
01 Sep 2018
1695 views
Ligue 1 News
លោក Tuchel ចង់ជួបជុំជាមួយ Dembele ម្ដងទៀតនៅ PSG
លោក Thomas Tuchel ដែរជាគ្រូបង្វឹកថ្មីរបស់ក្លឹបយក្សបារាំងមួយនេះ ចង់មានការជួបជុំជាមួយខ្សែប្រយុទ្ធសញ្ចាតិបារាំងនេះម្ដងនៅក្លឹប
11 Aug 2018
641 views
Other News
Barce កំពុងរៀបគម្រោងដាក់ Dembele នឹងប្រាក់មួយចំនួនដើម្បីប្ដូរយក Hazard
កាលពេលថ្មីៗនេះលិចឮព៍ត៌មានថា ខ្សែប្រយុទ្ធសញ្ចាតិប៊ែលហ្សិក Eden Hazard ចង់ចាកចេញពីតោខៀវ Chelsea។ ខណៈដែល ខ្សែប្រយុទ្ធ Dembele
19 Jul 2018
297 views