Tag: Demebele
Football News
Koeman ឆ្លើយតបយ៉ាងណានឹងអនាគតរបស់ Dembele នៅ Barca ក្រោយមានរបួសធ្ងន់ធ្ងរ
លោក Ronald Koeman គ្រូបង្គោលក្លឹប Barcelona បានឆ្លើយនឹងសំនួរដែលបានសួរថា តើលោកនឹងបញ្ចូលខ្សែប្រយុទ្ធ Ousmane Dembele នៅក្នុងក្រុមរបស់លោកទៀតអត់ ក្រោយកីឡាករនេះជាមានរបួសធ្ងន់ធ្ងរ។ Koeman បានឆ្លើយថា៖” ជាគោលការណ៍គឺថា ខ្ញុំរាប់បញ្ចូលគ្រប់គ្នាទាំងអស់។ និយាយទៅយើងកំពុងធ្វើយ៉ាងណាដើម្បីឲ្យក្រុមរបស់យើងកាន់តែល្អប្រសើរ អញ្ចឹងហើយនេះជាអ្វីដែលយើងត្រូវខំធ្វើ “។ លោកបានបន្តថា៖” និយាយទៅរឿងខ្លះយើងត្រូវតែទទួលយក យើងពិចារណា និងវិភាគឲ្យច្បាស់លាស់។ ប៉ុន្តែឥឡូវនេះជាពេលសម្រាករបស់ខ្ញុំ គិតពីរដូវកាលខាងមុខ។ ខ្ញុំគ្រាន់តែចង់ថា រឿងខ្លះយើងត្រូវតែទទួលយក “។ គួររំលឹកផងដែរថា Demebele កំពុងមានរបួសជង្គង់ ក៏ដូចជាសាច់ដុំភ្លៅ ដែលត្រូវការពេលយូរក្នុងការសម្រាក និងព្យាបាលឲ្យបានសះស្បើយ ដែលជាទូទៅចន្លោះពេលពី ១ខែ ទៅដល់២ខែ៕
22 Jun 2021
125 views