Tag: Denzel Dumfries
Football News
Newcastle ចាប់អារម្មណ៍កីឡករ Inter Milan ២រូប Dumfries និងខ្សែបម្រើ Calhanoglu
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសារិកាព្រៃ Newcastle United កំពុងសម្លឹងចង់បានកីឡាករក្រុម Inter Milan ចំនួន២រូប រួមមាន ខ្សែការពារស្លាបស្ដាំ Denzel Dumfries និង ខ្សែបម្រើ Hakan Calhanoglu នៅទីផ្សារដោះដូររដូវក្ដៅនេះ។ Newcastle មានដំណឹងលេចឮច្រើន ជុំវិញ ការប្រមាញ់រកកីឡាករថ្មីមករួមក្រុម ដោយលោកគ្រូ Eddie Howe ចង់ពង្រឹងក្រុមបន្ថែម។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Calciomercato បានឲ្យដឹងថា កីឡាករ២រូបចុងក្រោយគេ ដែលស្ថិតក្នុងបញ្ជីគោលដៅនាំចូលរបស់ Newcastle នៅប៉ុន្មានសប្ដាហ៍ខាងមុខ គឺកីឡាករ Dumfries និង Calhanoglu ស្របពេលដែល Inter ក៏មានតម្រូវការបញ្ចេញកីឡាករខ្លះផងដែរ នៅរដូវក្ដៅនេះ។ ប្រភពដដែលបានបន្ថែមទៀតថា សម្រាប់តម្លៃខ្លួន រវាង Dumfries និង Calhanoglu គឺក្នុងម្នាក់ Inter ទាមទារចង់បាន ៣០លានអឺរ៉ូ ក៏ព្រោះថាក្លិបជើងឯករង Serie A រដូវកាលមុនមួយនេះ
18 Jun 2022
27 views