Tag: Der Spiegel
Football News
ថ្លៃពលកម្មរបស់ខ្សែការពារ Alaba នៅក្លិប Real Madrid មិនតិចនោះទេ
ពិតណាស់ ក្លិប Real Madrid បានចុះហត្ថលេខាយកខ្សែការពារ David Alaba ដែលជាកីឡាករពុំមានតម្លៃខ្លួន ពីក្លិប Bayern Munich នារដូវក្ដៅនេះ ក្នុងកិច្ចសន្យារយៈពេលវែងរហូតដល់ ៥ឆ្នាំ ប៉ុន្ដែពុំមានការបញ្ជាក់ផ្លូវការណាមួយ អំពីថ្លៃពលកម្មដែលរូបគេនឹងទទួលបាននោះឡើយ។ យ៉ាងណាមិញ យោងតាមទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានទម្លាយអំពីថ្លៃពលកម្មដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកីឡាករសញ្ជាតិអូទ្រីសរូបនេះនឹងទទួលបាននៅទឹកដី Santiago Bernabeu ។ ប្រភពបានទម្លាយថា Alaba នឹងទទួលបានថ្លៃពលកម្មសរុបចំនួន ១១៥លានអឺរ៉ូ (ឬប្រមាណ ១៣៦លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៥ឆ្នាំ តែចំនួននេះពុំបានរាប់បញ្ចូលប្រាក់រង្វាន់ប្រចាំឆ្នាំ និងសប្ដាហ៍ទេ។ Alaba នឹងទទួលបានចំនួន ២៥លានអឺរ៉ូ (ជិត៣០លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ និងចំនួន ៣៧៦,០០០ផោន (ឬប្រមាណ ៥២ម៉ឺនដុល្លារអាមេរិក)ក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ Real Madrid ក៏បានបង់ឲ្យភ្នាក់ងារកីឡាករ ដែលមានចំនួនសរុប ១១.៥លានអឺរ៉ូ (ឬប្រមាណ ១៣លានដុល្លារអាមេរិក) ផងដែរ។ គួរឲ្យដឹងដែរថា តាមពិតទៅ
31 Jul 2021
138 views