Tag: Derby County
Football News
Mason Mount ជាគោលដៅ Man City និង Liverpool ចាប់អារម្មណ៍
Chelsea កំពុងតែបារម្ភខ្សែបម្រើ Mason Mount ធ្លាក់លើដៃរបស់ Manchester City ឬ Liverpool ដោយសារតែក្លឹបរបស់ពួកគេជួបវិបត្តិម្ចាស់ក្លឹប។ កីឡាករសញ្ជាតិអង់គ្លេសវ័យ២៣ឆ្នាំគឺជាកីឡាករ Chelsea ម្នាក់ដែលមានថ្លៃពលកម្មទាបជាងគេបំផុតរង្វង់៧ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Mount នៅសល់កុងត្រា២ឆ្នាំទៀតលើកិច្ចសន្យារបស់គេ ប៉ុន្តែដោយសារតែទណ្ឌកម្មបានរារាំង Chelsea មិនអាចផ្ដល់កុងត្រាថ្មីទៅកាន់គេ។ គូប្រជែង Liverpool និង Man City កំពុងតែតាមដានចាប់អារម្មណ៍ ដែលធ្វើឲ្យតោខៀវកើនក្ដីបារម្ភថា Mount ត្រូវក្លឹបទាំងពីរឆក់យកទៅបាត់។ កន្លងទៅលោក Jurgen Klopp ធ្លាប់និយាយជាសាធារណៈសរសើរលើ Mount ខណៈលោក Pep Guardiola ក៏ជាពេញចិត្តកីឡាករសញ្ជាតិអង់គ្លេសដូចគ្នា។ Mason Mount ជាកីឡាករកើតចេញពីយុវជនរបស់ Chelsea ចូលហាត់តាំងតែពីឆ្នាំ២០០៥។ រហូតដល់២០១៩ គេមានឱកាសបានមកលេងក្នុងក្រុមធំ ប៉ុន្តែធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅក្លឹបផ្សេងៗមួយរយៈ មុនក្លាយជាកីឡាករសំខាន់ក្នុងក្រុមដូចសព្វថ្ងៃ។ Mount ធ្លាប់ត្រូវបានក្លឹប Vitesse លេងក្នុងលីគប្រទេសហុល្លង់ខ្ចីជើងកាលពីរដូវកាល២០១៧-១៨ និងខ្ចីជើងទៅ Derby County រដូវកាល២០១៨-១៩៕
02 May 2022
29 views
Football News
មិនទុកមាត់ Rooney ថា United គ្មានសមត្ថភាពគ្រប់គ្រាន់លេង UCL ទេ
Wayne Rooney បានជំរុញឲ្យ Manchester United បំភ្លេចការប្រជែង Top 4 ទៅ ដោយសារតែពូកគេមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងនៅពាន Champions League រដូវកាលក្រោយឡើយ។ ម្ចាស់កំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេរបស់បិសាចក្រហម Rooney បានផ្ដល់ជាមតិថា ក្លឹបគួរតែផ្ដោតលើអនាគតនិងរៀបចំក្រុមឡើងវិញ ដែលត្រូវចំណាយពេល៣ឆ្នាំ។ ឱកាសប្រជែងក្រុមកំពូលទាំង៤របស់ United បានធ្លាក់គម្លាតបន្តិច ក្រោយកាលពីចុងសប្ដាហ៍ពួកគេប្រកួតស្មើគ្នាជាមួយ Leicester City ១-១ នៅ Old Trafford។ បច្ចុប្បន្នក្រុមលោក Ralf Rangnick កំពុងស្ថិតនៅលេខ៧ ដែលតំណែងនេះសូម្បីតែពាន Europa League រដូវកាលក្រោយក៏មិនអាចលេងបានដែរ។ ៤ប្រកួតបន្ទាប់ Man Utd ត្រូវជួប Everton, Norwich, Liverpool និង Arsenal ដូច្នេះពួកគេត្រូវតែប្រឹងកុំឲ្យរបូតពិន្ទុឲ្យសោះ។ ផ្ទុះពីអ្វីដែលក្លឹបចង់បាន Rooney ជឿជាក់វាគឺជាផលចំណេញប្រសិន Man United មិនបានលេងនៅ UCL ដោយជំនួសពេលវេលាពង្រឹងក្រុមជាការល្អជាង។ អតីតជម្រើសជាតិបានបញ្ចេញគំនិតរបស់ខ្លួនថា
06 Apr 2022
70 views
Football News
Rooney ចង់ក្លាយជាអ្នកចាត់ការរបស់ Man Utd
លោក Wayne Rooney អ្នកចាត់ការក្លឹប Derby បាននិយាយទៅកាន់សារព័ត៌មាន The Sun នៅក្នុងថ្ងៃនេះពីគោលដៅរបស់លោកគឺចង់ក្លាយជាអ្នកចាត់ការក្លឹប Manchester United នៅក្នុងថ្ងៃណាមួយ។ លោក Rooney បាននិយាយថា៖ ” មូលហេតុទាំងអស់ដែលធ្វើឲ្យខ្ញុំមកធ្វើមកធ្វើជាថ្នាក់ដឹកនាំក្លឹបនេះគឺដោយសារតែ Man United “។ លោកបានបន្តថា៖” ខ្ញុំធ្លាប់ទទួលបានការសម្ភាសន៍ការងារទៅធ្វើជាអ្នកដឹកនាំ Everton ។ តែយ៉ាងណាខ្ញុំចង់ធ្វើអ្នកចាត់ការក្លឹប Man Utd។ ខ្ញុំដឹងថាឥឡូវហ្នឹងខ្ញុំមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទៅធ្វើនោះទេ តែខ្ញុំនឹងរៀបចំគោលដៅផែនការអ្វីគ្រប់យ៉ាងបែបទាំងអស់ដើម្បីឲ្យប្រាកដថា ថ្ងៃណាមួយខ្ញុំនឹងអាចធ្វើវាបាន “។ Rooney ចាប់ជាអាជីពជាអ្នកចាត់ការក្លឹបទើបបាន ១ឆ្នាំ ២ខែប៉ុណ្ណោះ ក្រោយលោកបានចូលនិវត្តន៍ពីកីឡាករបាល់ទាត់កាលពីដើមឆ្នាំ ២០២១ នៅក្លឹប Derby ។ ក្នុងអាជីពជាកីឡាករលោកធ្លាប់លេងឲ្យក្លឹប Everton, Man Utd, D.C United និង Derby ៕
29 Mar 2022
48 views
Football News
Wayne Rooney អាចនឹងចូលដឹកនាំក្លឹប Everton ជំនួសលោក Rafael Benitez
អ្នកចាត់ការ Rafael Benitez ត្រូវបានក្លឹប Everton បណ្ដេញចេញពីតំណែងហើយ ក្រោយដឹកនាំបានត្រឹមពាក់កណ្ដាលរដូវកាល ២០២១-២២។ ការសម្រេចចិត្តបញ្ចប់តួនាទីរបស់លោក Benitez ក្រោយពេល Everton លេងចាញ់ Norwich កាលពីថ្ងៃសៅរ៍ ហើយពេលនេះក្លឹបកំពុងស្វែងរកអ្នកចាត់ការថ្មី។ Everton បច្ចុប្បន្នកំពុងស្ថិតនៅលេខ ១៦ក្នុងតារាងពិន្ទុ ទើបតែមាន ១៩ពិន្ទុប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Benitez។ Wayne Rooney កំពុងត្រូវបានចាប់អារម្មណ៍ពី Everton ដើម្បីមកជំនួសកន្លែងលោក Benitez។ សព្វថ្ងៃជាអ្នកចាត់ការក្នុងក្លឹប Derby County លោក Rooney ទទួលបានការកោតសរសើរជាច្រើនពីការងារដែលបានសម្រេចក្នុងរដូវកាលនេះ។ Rooney ធ្លាប់ចូលរួមលេងឲ្យ Everton ចំនួន ២ដងកាលនៅជាកីឡាករ។ លោក Roberto Martinez ដែលជាបេក្ខភាពម្នាក់ទៀតកំពុងត្រូវបាន Everton ពិចារណាយកត្រឡប់មកវិញ។ Martinez ធ្លាប់មានបទពិសោធន៍ដឹកនាំ Everton ពីឆ្នាំ ២០១៣ដល់ ២០១៦។ បច្ចុប្បន្នលោកកំពុងតែធ្វើជាគ្រូរបស់ជម្រើសជាតិបែលហ្ស៊ិក ហើយប្រសិនបើ Everton
18 Jan 2022
88 views
Football News
Rooney ចេញមុខប្រកែកអំពីការលើកឡើងរបស់ Ronaldo បែបនេះ
អតីតកីឡាករក្លិប Manchester United លោក Wayne Rooney បានចេញមុខជំទាស់ជាមួយនឹងការលើកឡើងរបស់ Cristiano Ronaldo ដែលបាននិយាយថា ក្រុមបិសាចក្រហមត្រូវតែបញ្ចប់ចំណាត់ថ្នាក់នៅក្នុងកំពូលតារាងទាំងបីក្រុម ខណៈ អ្នកចាត់ការក្រុម Derby County ខាងលើ កែតម្រូវថា ក្រុមត្រូវតែឈរនៅក្នុងចំណាត់ថ្នាក់លេខ១។ ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Man Utd កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ៧នៃក្របខណ្ឌ Premier League ខណៈ Ronaldo បានបញ្ជាក់ថា វាជាបរាជ័យរបស់ក្រុមបិសាចក្រហមប្រសិនបើក្រុមមិនអាចបញ្ចប់រដូវកាលនៅក្នុងកំពូលតារាងទាំងបីក្រុមបាន។ Rooney បាននិយាយថា៖ “Man Utd ត្រូវតែជាក្រុមកំពូលលេខមួយ មិនមែនក្រុមកំពូលទាំងបីទេ។ នេះជាអ្វីដែលអ្នកគាំទ្រទាមទារពីក្លិប។ ពិតណាស់ ពួកគេកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ប៉ុន្តែ នេះជាក្រុមដែលត្រូវការឈ្នះពានរង្វាន់។ នេះជាសម្ពាធក្នុងការលេងឲ្យ Man Utd”៕
15 Jan 2022
88 views
Other News
Derby County បានបណ្តេញប្រធានក្រុម Richard Keogh ចេញពីក្រុម ដោយសារឥរិយាបថមិនសមរម្យ
Derby County នៅថ្ងៃទី៣០ ខែតុលា បានបណ្តេញប្រធានក្រុមកីឡាករ Richard Keogh ចេញពីក្រុម ដោយសាររូបគេប្រព្រឹត្តិឥរិយាបថមិនសមរម្យធ្ងន់ធ្ងរ។ ការបណ្តេញនេះ ធ្វើឡើងបន្ទាប់ពី Keogh បានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលនាំឲ្យមានការចាប់ខ្លួនមិត្តរួមក្រុមរបស់គេពីរនាក់ទៀតពីបទបើកបរពេលស្រវឹង។ ក្លិបក្នុងក្របខណ្ឌលីគទី២អង់គ្លេស Championship មួយនេះ បានបញ្ជាក់ថាកិច្ចសន្យារបស់ Keogh ត្រូវបញ្ចប់ភ្លាមៗតែម្តងចំពោះការប្រព្រឹត្តអំពើកោងកាចរបស់គេ។ «ដូចដែលយើងបាននិយាយពីដំបូង ក្លិបនឹងមិនអត់ឱនដល់កីឡាករ ឬបុគ្គលិករបស់ខ្លួនរូបពាដែលមានអាកប្បកិរិយាច្រឡើសបើសរហូតធ្វើឲ្យខ្លួនឯង និងមិត្តរួមការងារ សមាជិកទូទៅមានបញ្ហា និងនាំឲ្យខូចឈ្មោះក្លិបនោះឡើយ»។ នេះជាការរៀបរាប់ក្នុងសេចក្តីប្រកាសរបស់ក្លិប Derby County។ ខ្សែការពារសញ្ជាតិអៀរឡង់ វ័យ៣៣ឆ្នាំ ដែលមានរយៈពេល២សប្តាហ៍ដើម្បីប្តឹងឧទ្ធរណ៍ ត្រូវអវត្តមានពេញមួយរដូវកាលបន្ទាប់ពីរូបគេបានរងរបួសជង្គង់ធ្ងន់ធ្ងរនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៤ ខែកញ្ញា ហើយក៏បានធ្វើឲ្យមិត្តរួមក្រុម Derby ពីររូបទៀតរួមមានខ្សែបម្រើ Tom Lawrence និងខ្សែប្រយុទ្ធ Mason Bennett ត្រូវកាត់ទោសពីបទបើកបរស្រវឹង។ Derby County ដែលនឹងទទួលបានវីរបុរស Manchester United កីឡាករ Wayne Rooney ក្នុងនាមជាសមាជិកក្រុម និងគ្រូបង្វឹកនៅខែមករាខាងមុខ ឈរនៅលេខរៀងទី១៦
01 Nov 2019
166 views
Other News
Frank Lampard ដឹកនាំ Derby វាយបកទម្លាក់ Southampton ក្នុងពាន FA Cup
អ្នកចាត់ការ Derby County លោក Frank Lampard ហៅជ័យជម្នះរបស់ក្រុមលោកក្នុងពាន FA Cup នៅទឹកដី Southampton បន្ទាប់ពីឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្ដី៥-៣
17 Jan 2019
468 views
Other Highlights
Highlight បាល់ទាត់ Chelsea 3-2 Derby County
Highlight បាល់ទាត់ Carabao cup (Thu/01/11) Chelsea 3-2 Derby County
01 Nov 2018
313 views
Other News
កីឡាករដែរជួយ Derby County ឈ្នះ Man Utd ថ្ងៃមុន ឥឡូវជួយ វែលឈ្នះអៀរឡង់
ការប្រកួតដែលគ្មានវត្តមានដូចជា Gareth Bale និង Aaron Ramsey ក្រុមភ្ញៀវរកគ្រាប់ជ័យជម្នះបានតាមរយៈ ការស៊ុត Free Kick
17 Oct 2018
191 views
Other News
Manchester United ធ្លាក់ចេញពីការប្រកួត Carabao Cup ក្រោយចាញ់បាល់ប៉េណាល់ទី Derby County
Derby County បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុង Carabao Cup ដោយការទទួលជ័យជំនះលើ Manchester United ដោយលទ្ធផល ២-២ ដោយការស៊ុតបាល់ប៉េណាល់ទី
26 Sep 2018
335 views
Football Cup Highlights
Highlight បាល់ទាត់ Manchester United 2-2 Derby County
Highlight បាល់ទាត់ League Cup (Wed/26/09) Manchester United 2-2 Derby County
26 Sep 2018
687 views
Other News
គ្រូបង្វឹកថ្មីរបស់ Derby County ដឹកនាំក្រុមយកឈ្នះម្ចាស់ផ្ទះ Reading នៅថ្ងៃបើកឆាក Championship
Frank Lampard ដោយបានដឹកនាំ Derby County ដណ្ដើមបានជ័យជម្នះនៅថ្ងៃបើកឆាកក្របខណ្ឌ Championship របស់អង់គ្លេស រដូវកាល២០១៨/២០១៩
06 Aug 2018
745 views
Other News
Lampard នាំ Derby បាន 3ពិន្ទុក្នុងថ្ងៃប្រកួតបើកឆាក Championship ក្របខ័ណ្ឌទី2របស់អង់គ្លេស
ពីរគ្រាប់របស់ Derby County រកបានដោយខ្សែបម្រើ Mason Mount នៅនាទីទី 60 នឹងមួយគ្រាប់ទៀតដោយខ្សែបម្រើ Tom Lawrence
04 Aug 2018
221 views
Other Highlights
Highlights បាល់ទាត់ Manchester United 2-0 Derby County
Highlight បាល់ទាត់ Fa Cup (Sat/06/01) Manchester United 2-0 Derby County
08 Jan 2018
468 views