Tag: Diego Llorente
Football News
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងចាក់វ៉ាក់សាំង ក្រោយកីឡាករ ២នាក់ឆ្លងកូវីដ
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃពុធ ក្រោយពេលដែលកីឡាករ ២រូបគឺ ខ្សែបម្រើក្លឹប Barcelona កីឡាករ Sergio Busquet និងខ្សែការពារក្លឹប Leeds United កីឡាករ Diego Llorente ឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីកីឡាអេស្ប៉ាញលោក Jose Manuel Rodriguez Uribes។ ការលើកឡើងនេះធ្វើឡើងក្រោយពេលដែលមានការរិះគន់លើចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ ដែលមិនបានចាក់វ៉ាក់សាំងឲ្យក្រុមកីឡាករបាល់ទាត់សម្រាប់ព្រឹត្តិការណ៍ Euro ខណៈអត្តពលិកសម្រាប់ព្រឹត្តិការណ៍តូក្យូអូឡាំពិកបានចាក់វ៉ាក់សាំងរួចរាល់ហើយមុនការប្រកួត។ អេស្ប៉ាញកំពុងតែស្ថិតនៅក្នុងហានិភ័យនៃជំងឺកូវីដ-១៩ ខណៈពេលនេះការហ្វឹកហាត់ជាក្រុមសម្រាប់ត្រៀមប៉ះនឹងស៊ុយអែតនៅចុងសប្ដាហ៍នេះក្នុងថ្ងៃបើកឆាក Euro ត្រូវបានរំសាយ។ UEFA បានបើកភ្លើងខៀវដល់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការផ្លាស់ប្ដូរកីឡាករទាំង ២៦នាក់តែម្ដង ប្រសិនបើចាំបាច់ក្នុងករណីមានរបួស ឬ មានជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ អេស្ប៉ាញបានត្រៀមរៀបចំ “ក្រុមជម្រើសជាតិស្រមោល” ដែលមានសមាសភាពមកពីឈុតយុវជនក្រោម ២១ឆ្នាំ ដើម្បីត្រៀមជំនួសក្រុមធំ៕
09 Jun 2021
145 views