Tag: Dion Rankine
Football News
ក្រុម Chelsea អស់ជម្រើសកោះហៅយុវជន ១២នាក់មកជួយឈុតធំ
អ្នកចាត់ការរបស់ Chelsea លោក Thomas Tuchel បានកោះហៅកីឡាករក្នុងឈុតយុវជនដល់ទៅ១២មកហាត់ជាមួយឈុតធំ ដើម្បីត្រៀមប្រកួតពេលខាងមុខ។ ជួរកីឡាកររបស់ Chelsea ពេលនេះកំពុងរងការវាយប្រហារពីបញ្ហារបួស និងទាក់ទងជាមួយជំងឺកូវីដ ទើបធ្វើឲ្យលោក Tuchel កោះហៅកីឡាករក្មេងៗដើម្បីត្រៀមជួយក្រុម។ Teddy Sharman-Lowe ១៨ឆ្នាំ, Josh Brooking ១៩ឆ្នាំ, Xavier Mbuyamba ១៩ឆ្នាំ, Alfie Gilchrist ១៨ឆ្នាំ, Dion Rankine ១៩ឆ្នាំ និង Xavier Simons ១៨ឆ្នាំ សុទ្ធតែមកចូលរួមហាត់ជាមួយឈុតធំកាលពីថ្ងៃច័ន្ទ។ Chelsea បានប្រកួតស្មើគ្នា ០ ទល់នឹង ០ ប៉ុណ្ណោះជាមួយ Wolves កាលពីថ្ងៃច័ន្ទ បន្ទាប់ពីសំណើរបស់ក្លឹបសុំលើកពេលការប្រកួតត្រូវបានបដិសេធ។ កីឡាកររបស់ក្រុមតោខៀវមាន ៧នាក់ផ្ទុកជំងឺកូវីដ ហើយមានកីឡាករមួយចំនួនផ្សេងទៀតចាប់ផ្ដើមតេស្ដវិជ្ជមាន ចាប់តាំងពីលេងស្មើគ្នា ១ ទល់នឹង ១ ជាមួយ Everton កាលពីថ្ងៃព្រហស្បតិ៍មុន៕
22 Dec 2021
93 views