Tag: Divock Origi
Football News
លោក Jurgen Klopp បញ្ជាក់ថា Divock Origi នឹងចាកចេញពីក្លិបពេលចប់រដូវកាលនេះ
លោក Jurgen Klopp ជាគ្រូបង្វឹករបស់ក្រុម Liverpool បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Divock Origi នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ។ កីឡាករសញ្ជាតិបែលស៊ិករូបនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួន ដោយអ្នកកាសែត Fabrizio Romano បង្ហើបថាគោលដៅបន្ទាប់របស់គេគឺក្លិប AC Milan នៅក្របខណ្ឌអ៊ីតាលី Serie A។ លោក Jurgen Klopp បានថ្លែងច្បាស់ៗថា៖ “ខ្ញុំរំពឹងទុកថា Divock នឹងទទួលបានការលាដ៏ពិសេស។ គឺគេជាកីឡាករដ៏សំខាន់បំផុតម្នាក់ តាមដែលខ្ញុំធ្លាប់មាន។ គេធ្វើឲ្យខ្ញុំរីករាយក្នុងការធ្វើការជាមួយ។ វាមិនទាន់ចប់នៅឡើយទេហើយគេសមគួរនឹងទទួលបានគំនិតល្អទាក់ទងនឹងអនាគតរបស់គេ។ គេនឹងជោគជ័យព្រោះគេពូកែ។ ខ្ញុំបានចងចាំរឿងជាច្រើននៅពេលខ្ញុំគិតពី Divock ។ ការស៊ុតបញ្ចូលទី ទាំងលើនិងក្រោមគឺជាវីរបុរសម្នាក់របស់ Liverpool”៕
22 May 2022
13 views
Football News
កីឡាករ Divock Origi របស់ Liverpool នឹងចូលរួមជាមួយ AC Milan នៅរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីកីឡដ្ឋាន Anfield Stadium ផ្លាស់ទៅកាន់ AC Milan ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Origi ដែលបច្ចុប្បន្នមានវ័យ២៧ឆ្នាំ បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៤ ដោយរូបគេធ្លាប់បង្ហាញខ្លួនបាន១០៧ប្រកួត រកបាន២២គ្រាប់ ប៉ុន្តែដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធក្នុងប្រអប់សំខាន់ៗដូចជា Roberto Firmino, Diogo Jota និង Takumi Minamino ជាដើមធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានរបស់គេទទួលបានស្តួចស្តើងខ្លាំងមែនទែន។ ហេតុនេះហើយទើបរូបគេសម្រេចចិត្តថានឹងចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ AC Milan ខណៈ រូបគេកំពុងរង់ចាំការហោះទៅធ្វើតេស្តសុខភាព និង ចុះកិច្ចសន្យា នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
19 May 2022
15 views
Football News
លោក Klopp និយាយថាកីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម
អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានសរសើរថាកូនក្រុមរបស់លោក គឺ កីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម ទាំងក្នុងនិងក្រៅទីលាន។ ជាការពិតណាស់ Origi ជាកីឡាករនាំសំណាងរបស់ Liverpool ចាប់តាំងពីគេជាអ្នកស៊ុតយកឈ្នះក្រុម Barca នៅចុងម៉ោង កាលពីកំឡុងការប្រកួត UCL ឆ្នាំ ២០១៩ មកម្ល៉េះ។ យ៉ាងណាមិញ Origi បច្ចុប្បន្ននេះនៅតែធ្វើឲ្យលោក Klopp ពេញចិត្ត ដោយគេនៅតែរកឱកាសបញ្ចប់បានជារឿយៗ គ្រប់ពេលគេបង្ហាញខ្លួននៅលើទីលាន ជាពិសេសដូចជាការស៊ុតបញ្ចូលទីទៅលើក្រុម Everton នៅនាទី ទី៨៥ ដើម្បីរក្សាជ័យជម្នះ កាលពីយប់មិញនេះឯង។ លោក Klopp បាននិយាយថា៖ “Origi ជាវីរបុរសរបស់ Liverpool ទាំងក្នុង និង ក្រៅទីលាន។ គេពិតជាអស្ចារ្យណាស់ គេពិតជាស័ក្តិសមជាខ្សែប្រយុទ្ធលំដាប់ពិភពលោកមែន ហើយគេជាអ្នកបញ្ចប់ទីដ៏ពូកែបំផុតទៀត នៅក្នុងក្រុម”៕
26 Apr 2022
37 views
Football News
Everton ពេលនេះធ្លាក់ចូលក្នុងតំបន់កាត់ចោលបន្ទាប់ពីចាញ់ Liverpool យប់មិញ
ក្លឹប Everton បានធ្លាក់ចូលទៅក្នុងតំបន់ត្រូវកាត់ចោលហើយ បន្ទាប់ពីប្រកួតចាញ់ Liverpool ២-០ កាលពីយប់មិញក្នុងការប្រកួតសប្ដាហ៍ទី៣២របស់ខ្លួន។ ការប្រកួតរវាងក្រុមទាំងពីរគ្មានគ្រាប់ឡើយក្នុងវគ្គទីមួយ ត្រូវរងចាំរហូតដល់នាទីទី៦២ទើបខ្សែការពារ Andy Robertson រកបានគ្រាប់ដំបូងឲ្យ Liverpool។ ខ្សែប្រយុទ្ធប្ដូរចូល Divock Origi ជាអ្នកបន្ថែមគ្រាប់ទីពីរឲ្យហង្សក្រហមទទួលបាន៣ពិន្ទុយ៉ាងមានសារៈសំខាន់។ ជ័យជម្នះនេះបានបន្តជួយ Liverpool ដេញតាមក្រុមកំពូលតារាង Manchester City ១ពិន្ទុក្នុងការប្រជែងគ្នាដណ្ដើមពាន Premier League រដូវកាលនេះ។ ចំណែក Everton ពេលនេះបានធ្លាក់ទៅលេខ១៨ ដែលស្ថិតនៅតំបន់ក្រុមបាតតារាងទាំង៣ត្រៀមកាត់ចេញទៅលេងនៅ Championship។ លើកចុងក្រោយដែល Everton ធ្លាប់ធ្លាក់ចូលក្នុងតំបន់កាត់ចោលគឺនៅរដូវកាល១៩៩៨-៩៩៕
26 Apr 2022
34 views