Tag: Don Hutchison
Football News
លោក Don Hutchison ជំរុញឲ្យ Lampard នាំយក Loftus-Cheek និង Barkley មក Everton
អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Everton លោក Don Hutchison បានជម្រុញឱ្យអ្នកចាត់ថ្មីថ្មោងលោក Frank Lampard គួរតែប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួន ដើម្បីចុះកុងត្រានាំយកអតីតកូនក្រុមនៅ Chelsea រួមមាន Ruben Loftus-Cheek និង Ross Barkley មកកាន់ទឹកដី Goodison Park ឱ្យបាន។ ជាការពិតណាស់ លោក Lampard ទើបតែបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ Everton បន្តពីលោក Rafa Benitez ដោយទទួលបានកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ។ រម្លឹកថា នេះជាក្លិបទី ២ ហើយដែលបុរសសញ្ជាតិ អង់គ្លេស ទទួលតំណែងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោកត្រូវបាន Chelsea បណ្តេញចេញពីតំណែងកាលពីខែ មករា ឆ្នាំ ២០២១។ លោក Don Hutchison បានផ្តល់សេចក្តីណែនាំទៅឱ្យលោក Lampard យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា គាត់គួរតែផ្ទេរយក Ruben Loftus-Cheek និង
02 Feb 2022
54 views
Football News
លោក Don Hutchison អតីតកីឡាករ Liverpool ថា Van de Beek គួរចេញពី United ទៅ
លោក Don Hutchison អតីតកីឡាកររបស់ Liverpool បាននិយាយថា ខ្សែបម្រើ Donny van de Beek គួរតែចាកចេញពី Manchester United ដើម្បីរក្សាអាជីពរបស់ខ្លួនឲ្យរស់បន្ត។ ខ្សែបម្រើសញ្ជាតិហុល្លង់រូបនេះមិនសូវជាបានបង្ហាញខ្លួនប៉ុន្មានទេក្នុងរដូវកាលដំបូង បន្ទាប់ពីចូលរួមជាមួយក្រុម Man United ពីក្លឹប Ajax កាលពីរដូវក្ដៅមុន។ សម្រាប់រដូវកាលនេះវិញ កីឡាករវ័យ ២៤ឆ្នាំលេងបានតែ៦នាទីគត់ សម្រាប់៥ប្រកួតក្នុងលីគរបស់បិសាចក្រហម។ ទាក់ទិននឹងអនាគតរបស់ Van de Beek លោក Hutchison បាននិយាយថា គេគួរតែទៅពិភាក្សាជាមួយភ្នាក់ងារ។ ហើយភ្នាក់ងារនឹងបន្តទៅនិយាយជាមួយអ្នកចាត់ការ និងនាយកប្រតិបត្តិ ព្រោះព្រឹត្តិការណ៍ World Cup នៅសល់តែ១៨ខែទៀតទេនឹងមកដល់ហើយ។ Hutchison បានបន្ថែមទៀតថា Van de Beek មិនអាចបានត្រឹមតែអង្គុយកៅអីបម្រុង លេងតែនៅពាន League Cup និងម៉ោងបន្ថែមបានទេ។ គេគួរតែចេញពី Manchester United៕
21 Sep 2021
156 views