Tag: Donyell Malen
Football News
ក្លឹប Borussia Dortmund កំពុងធ្វើការផ្ទេរខ្សែប្រយុទ្ធ Donyell Malen របស់ក្លឹប PSV
ប្រភពព័ត៌មាន ED.nl បានរាយការណ៍ថាក្លឹបអាឡឺម៉ង់ Borussia Dortmund បានយល់ព្រមផ្ទេរកីឡាករជម្រើសជាតិហូឡង់អាយុ ២២ ឆ្នាំក្នុងតម្លៃប្រហែល ៣០ លានផោន។ តាមប្រភពព័ត៌មានបានឲ្យដឹង ថាភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើប្រាក់រង្វាន់នៅឡើយទេ។ ជាមួយគ្នានោះក្រុម Ajax និង Arsenal នឹងទទួលបាន ១,៥% និង ១% នៃថ្លៃផ្ទេររបស់ Malen រៀងៗខ្លួន។ ព្រោះតែខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់បានលេងនៅក្នុងក្លឹបមានមូលដ្ធានក្នុងទីក្រុង Amsterdam និង London នៅដើមអាជីពរបស់គេ។ ខ្សែប្រយុទ្ធ Donyell Malen នឹងចុះកុងត្រាជាមួយក្លឹប Dortmund រយះពេល ៥ឆ្នាំ។ ហើយរូបគេនឹងមកសម្រាកព្យាបាលរបួសរបស់គេនូវនឹងក្លឹបអាឡឺម៉ងមួយនេះនៅដើមចុងសប្តាហ៍ក្រោយ។ បញ្ជាក់ខ្សែប្រយុទ្ធរូបនេះរកបាន ១៩ គ្រាប់ក្នុង ៣២ ប្រកួតលីក Eredivisie របស់ហូឡង់កាលពីរដូវកាលមុនដោយរកបានគ្រាប់បាល់ច្រើនជាងគេទី ២ នៅលីគ។
23 Jul 2021
191 views