Tag: Dortmund
Football News
Klopp ថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
ទាក់ទងនឹងការមកដល់របស់ ខ្សែប្រយុទ្ធ Erling Haaland ទៅកាន់ Manchester City រដូវកាលខាងមុខនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយប្រកួតឈ្នះ Aston Villa ២-១ យប់មិញថា ខ្សែប្រយុទ្ធរូបហ្នឹង អាចជួយច្រើនដល់ក្លឹបហ្នឹងឲ្យកាន់តែល្អបន្ថែមទៀត។ លោក Klopp បាននិយាយថា៖” Haaland ជាកីឡាករដ៏ល្អ។ យ៉ាងណា Man City មិនធ្លាប់ នឹងមិនមែនជាក្រុមដែលឈ្នះការប្រកួតដោយពឹងលើកីឡាករតែម្នាក់នោះទេ។ ខ្ញុំគិតថា Haaland នឹងដឹងចំណុចនេះ យ៉ាងណាគេនឹងនៅតែអាចរកគ្រាប់បានច្រើនអញ្ចឹង ដោយគ្រាន់តែចាំស៊ុតបញ្ចូលអញ្ចឹងគេនឹងចូលចិត្តនៅហ្នឹង “។ លោកបានបន្តថា៖” សួរថាគេនឹងអាចជួយ Man City ឲ្យកាន់តែល្អបានប៉ុណ្ណា? ខ្ញុំថា គេនឹងជួយបានច្រើនណាស់។ គេធ្លាប់ឈឺប៉ុន្មានដងដែរនៅ Dortmund តែពេលគេជាពេញលេញគឺថា គេខ្លាំងណាស់។ និយាយទៅគួរឲ្យសោកស្ដាយមែនទែន ខាង Man City គេយកបាន “។ ខ្សែប្រយុទ្ធ Erling
11 May 2022
21 views
Football News
តំបន់ប្រយុទ្ធរបស់ Man City កាន់តែខ្លាំង ក្រោយខិតជិតទិញបាន Haaland ពី Dortmund
Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។ Haaland វ័យ២១ឆ្នាំបានក្លាយជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ Man City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលាសម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថារូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។ ប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។ រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berlin នៅចុងសប្ដាហ៍នេះ៕
10 May 2022
18 views
Football News
ល្បីថា Haaland ព្រមព្រៀងមកលេងនៅ Man City ហើយនឹងប្រកាសផ្លូវការសប្ដាហ៍នេះ
ខ្សែប្រយុទ្ធ Erling Haaland បានព្រមព្រៀងផ្លាស់ពីក្លឹប Borussia Dortmund មកលេងឲ្យក្លឹប Manchester City នៅរដូវកាលក្ដៅខាងមុខ នឹងចុះផ្សាយជាផ្លូវការនៅក្នុងសប្ដាហ៍នេះ។ បើតាមសារព័ត៌មាន The Athletic ដែលមានចុះផ្សាយលើសារព័ត៌មាន Marca នៅក្នុងថ្ងៃនេះ។ កន្លងមកសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះមានបំណងចាកចេញពី Dortmund ទៅកាន់ Barcelona ឬ Real Madrid ប៉ុន្តែក្រោយមកគេក៏ស្ដាប់ឪពុករបស់គេ ដែលចង់ឲ្យកូនមកកាន់ Man City នេះ។ បើតាមការបញ្ជាក់របស់លោក Sebastian Kehl នាយកកីឡាក្លឹប Dortmund បានបញ្ជាក់ទៅកាន់លោក Fabrizio Romano កំពូលអ្នកកាសែតខាងទិញដូរលក់កីឡាករកាលពីម្សិលមិញបានឲ្យដឹងដែរថា អនាគត Haaland នឹងបញ្ជាក់ច្បាស់លាស់ក្នុងសប្ដាហ៍នេះ ដោយលោករំពឹងថាកីឡាករនេះនឹងចាកចេញពី Dortmund ។ Man City ត្រូវបានគេដឹងបានទាក់ទងចង់បាន Haaland ជិតដិតប៉ុន្មានអាទិត្យចុងក្រោយ បើអ្វីៗទៅតាមការគ្រោងទុកក្លឹបនេះនឹងប្រកាសជាផ្លូវការក្នុងសប្ដាហ៍នេះហើយ។ ក្នុងរដូវកាលនេះ Haaland ចូលលេងឲ្យ Dortmund
10 May 2022
19 views
Football News
លោក Tomasz កំពុងរំអុកឲ្យកីឡាករ Lewandowski មកចាប់ដៃគូជាមួយ Ronaldo នៅ Man united
អតីតអ្នកចាំទីក្លិប Manchester United លោក Tomasz Kuszczak បានរំអុកឲ្យ ខ្សែប្រយុទ្ធ Robert Lewandowski មកចូលរួមនៅកីឡដ្នាន Old Trafford។ ជាការពិតណាស់ កាលពីថ្មីៗនេះមានដំណឹងជាច្រើនបានលេចឮថា Lewandowski ទំនងជាចាកចេញពី Bayern នៅរដូវក្តៅខាងមុខនេះហើយ។ ទន្ទឹមនឹងនេះផងដែរ Lewandowski ក៏លេចឮថា ក្លិប Barca កំពុងតែតាមចែចូវខ្លាំងផងដែរ។ លោក Tomasz បាននិយាយថា៖ “វាពិតជារឿងល្អខ្លាំងណាស់ ប្រសិនជាយើងបានឃើញ Lewandowski នៅ Man Utd។ ខ្ញុំធ្លាប់ប្រាប់គេផ្ទាល់តែម្តង ថាឲ្យមកចូលរួមនៅកីឡដ្ឋាន Old Trafford តាំងពីជំនាន់គេប្រកបអាជីពនៅក្លិប Dortmund មកម្ល៉េះ។ ខ្ញុំពិតជាចង់ឃើញគេនៅ Man Utd ខ្លាំងណាស់ លើសពីនេះផងដែរ ខ្ញុំចង់ឃើញគេចាប់ដៃគូជាមួយ Ronaldo ខ្ញុំជឿថា គេទាំងពីរប្រាកដជាធ្វើរឿងអស្ចារ្យបានច្រើននៅតំបន់ប្រយុទ្ធ”៕
01 May 2022
26 views
Football News
Man City ត្រៀមទិញ Haaland ផ្ដាច់កុងត្រា៦៣លានផោនពីក្លឹប Borussia Dortmund
ការប្រមាញ់ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប Manchester City បានបោះទៅមុខមួយជំហានទៀតហើយ ដោយក្លឹបបានយល់ព្រមលក្ខខណ្ឌជាមួយតំណាងរបស់កីឡាករហើយ។ ផ្អែកតាមសារព័ត៌មានអង់គ្លេសឲ្យដឹងថា កញ្ចប់ហិរញ្ញវត្ថុសមរម្យ Man City អាចនឹងធ្វើឲ្យ Haaland ក្លាយជាកីឡាករមានថ្លៃឈ្នួលខ្ពស់ជាងគេនៅ Premier League ដោយទទួលបានលើ៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Man City ពេលនេះប៉ងទិញកីឡាករវ័យ២១ក្នុងតម្លៃផ្ដាច់កុងត្រា៦៣លានផោនពីក្លឹប Borussia Dortmund។ ប្រសិនបើគ្រប់យ៉ាងរលូនតាមគម្រោង កុងត្រាដែល Haaland រំពឹងទទួលបាន៥ឆ្នាំនៅ Cityនឹងអាចបញ្ចប់នៅសប្ដាហ៍ក្រោយ។ កាលពីសប្ដាហ៍មុន Dortmund បានបញ្ជាក់ថា មិនទាន់មានការយល់ព្រមអ្វីមួយហើយ ហើយពួកគេកំពុងស្វែងរកការបញ្ចប់មួយជាមួយក្លឹបផ្សេងដូចជា Real Madrid និង Paris Saint-Germain ដែលកំពុងតាមប្រមាញ់កីឡាកររបស់ខ្លួន។ Man City ពេលនេះកំពុងចង់បានខ្សែប្រយុទ្ធកណ្ដាលខ្លាំងមួយរូប ក្រោយរដូវកាលមុនពួកគេខកខាននាំយក Harry Kane ពេលដែល Sergio Aguero ចាកចេញពីក្លឹប។ Haaland ជាមុខសញ្ញាដែលលោក Pep Guardiola ចង់បានព្រោះតែសមត្ថភាពកាន់តែលេចធ្លោ ក្រោយផ្លាស់មកលេងនៅអាល្លឺម៉ង់។
20 Apr 2022
38 views
Football News
Klopp ថា Liverpool មិនទៅដេញថ្លៃយក Haaland ជាដាច់ខាត
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sport Bild នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនទៅចូលរួមដេញថ្លៃយក ខ្សែប្រយុទ្ធ Erling Haaland ជាដាច់ខាត។ លោក Klopp បាននិយាយថា៖” យើងមិនទៅចូលរួមដេញថ្លៃយក Haaland មកនោះទេ។ តម្លៃក្នុងការយកខ្លួនគេមកនេះគឺពិតជាខ្ពស់ខ្លាំងណាស់ យើងមិនធ្វើអីពាក់ព័ន្ធនឹងរឿងនេះនោះទេ គ្មានផ្លូវឡើយយើងយកគេមក។ និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនចង់ប្រឡូកប្រឡាក់រឿងហ្នឹងទេ វាអត់សប្បាយទេ “។ គួរបញ្ជាក់ផងដែរថា Haaland ត្រូវបានក្លឹបធំៗជាច្រើនចង់បានពី Dortmund ដោយសារតែសារសមត្ថភាពរបស់គេ ប៉ុន្តែនៅក្នុងខណៈនេះ ខ្សែប្រយុទ្ធមានតម្លៃខ្ពស់ណាស់រហូតទៅដល់ ១៦៤លានដុល្លារ ជាមួយនឹងថ្លៃពលកម្ម ៦៥ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍៕
08 Apr 2022
50 views
Football News
Luka Jovic អស់អារម្មណ៍លែងចង់នៅបន្តជាមួយ Real Madrid
ខ្សែប្រយុទ្ធ Luka Jovic លែងចង់បន្តជាមួយក្លឹប Real Madrid ដោយអាចនឹងចាកចេញពីក្លឹបនេះនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ។ កីឡាករមួយនេះត្រូវបានគេដឹងថា មិនស្ថិតក្នុងផែនការរបស់លោក Carlo Ancelotti គ្រូបង្គោល Real Madrid នោះទេដែលជាហេតុធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ មិនសូវបានចូលលេងក្នុងការប្រកួតបានច្រើននោះទេ។ ចាប់តាំងពីមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១៩មក Jovic ចូលលេងបានត្រឹម ៤៩ប្រកួត និងរកបាន ៣គ្រាប់ប៉ុណ្ណោះ។ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ Jovic ត្រូវបានក្លឹបធំៗជាច្រើនទាក់ទងចង់បានមានដូចជាក្លឹប Arsenal, Everton, AC Milan និង Dortmund ៕
23 Mar 2022
42 views
Football News
Jadon Sancho ថារូបគេលេងបានល្អសព្វថ្ងៃគឺដោយសារ ខ្សែបម្រើ Christian Pulisic
ខ្សែប្រយុទ្ធ Jadon Sancho នៃក្លិប Manchester United បានបង្ហើបឲ្យដឹងថា ខ្សែបម្រើ Christian Pulisic ជាគំរូដល់រូបគេនិងជាអ្នកជំរុញឲ្យគេលេងល្អមកដល់សព្វថ្ងៃនេះ។ Sancho និង Pulisic ធ្លាប់លេងជាមួយគ្នាកាលនៅ Borussia Dortmund ហើយពួកគេក៏បានផ្ទេរមកលេងនៅក្របខណ្ឌ Premier League ដូចគ្នា គ្រាន់តែ Pulisic ផ្លាស់មក Chelsea ហើយ Sancho ជ្រើសរើសយក Man UTD ។ Sancho បានថ្លែងប្រាប់ Sky Sport Germany ថា៖ “ក្លិប Dortmund ពិតជាចង់បានខ្ញុំខ្លាំងណាស់។ បន្ទាប់មកខ្ញុំក៏បានឃើញកីឡាករដែលកំពុងលេងនៅ Dortmund ឧទាហរណ៍ដូចជា Christian Pulisic ដែលទើបនឹងមានអាយុ១៩ ឆ្នាំកាលណោះ។ គេប្រៀបដូចកីឡាករគំរូមួយសម្រាប់ខ្ញុំ។ ខ្ញុំបានឃើញគេនិងគិតក្នុងចិត្តថា នោះអាចជាខ្ញុំនាថ្ងៃណាមួយដែរ។ ជាសំណាងល្អ Dortmund បានឲ្យឱកាសខ្ញុំ ហើយខ្ញុំគិតថាខ្ញុំបានបំពេញវាហើយ”៕
13 Mar 2022
51 views
Football News
Dortmund បកស្រាយពាក្យចចាមអារ៉ាមដែលថា Haaland បានទៅជួបពិភាក្សា Xavi នៅសប្ដាហ៍មុន
កាលពីសប្ដាហ៍មុន សារព័ត៌មានជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Erling Haaland និង លោក Xavi គ្រូបង្គោលក្លឹប Barcelona បានទៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងបានជួបពិភាក្សាគ្នារឿងចែចូវយកកីឡាករនេះមកកាន់ Barca ។ នៅក្នុងថ្ងៃនេះ លោក Sebastian Kehl នាយកកីឡារបស់ក្លឹប Dortmund បាននិយាយទៅកាន់សារព័ត៌មាន Ruhr Nachrichten ដោយបកស្រាយ Haaland ទៅកាន់ទីក្រុង Munich នេះគឺដើម្បីទៅព្យាបាលរបួសទៅតាមវេជ្ជបញ្ជា និងមិនមានអ្វីលើសពីហ្នឹងឡើយ។ ចំពោះលោក Xavi ហាក់បីដូចជាមិនទាត់ចោលនឹងពាក្យចចាមអារ៉ាមខាងលើសោះ ដោយសារលោកបាននិយាយថា លោកមិនអាចផ្ដល់ព័ត៌មានទាក់ទងនឹងរឿងនេះបានលម្អិតទេ ដោយលោកធ្វើអ្វីគ្រប់យ៉ាងគឺដោយក្លឹបនៅពេលនេះ និងអនាគត។ ចំពោះលោក Laporta ប្រធានក្លឹប Barcelona បានលើកឡើងថា នៅខណៈនេះ Barca មិនបានទាក់ទងនឹង Haaland ដោយផ្ទាល់ទេ បើមានរឿងចែចូវចង់បានអញ្ចឹងមែន ខាង Barca គឺទាក់ទងទៅ Dortmund ផ្ទាល់។ Haaland
08 Mar 2022
59 views
Football News
Haaland ថា គេនឹងផ្លាស់ទៅ Real Madrid លុះត្រាតែKarim Benzema ចាកចេញ
ខ្សែប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថា នឹងយល់ព្រមផ្លាស់មកកាន់ Real Madrid លុះត្រាតែ Karim Benzema ចាកចេញពីកីឡដ្ឋាន Santiago Bernabeu។ ជាការពិតណាស់កីឡាករវ័យ២១ឆ្នាំខាងលើបានវិវត្តន៍ខ្លួនទៅជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោកតាមរយៈការបង្ហាញថ្វីជើងបញ្ចប់ទីយ៉ាងអស្ចារ្យរបស់ Dortmund ដោយក្នុងចំណោមការបង្ហាញខ្លួន ៧៩ប្រកួតគេអាចស៊ុតបញ្ចូលទីបានរហូតដល់ទៅ៨០គ្រាប់ឯណោះ។ Haaland ក៏តែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ក្លិបធំៗដូចជា Real Madrid, Barcelona និង Manchester City ជាដើម។ យ៉ាងណាក្តីបើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Haaland បានរាយការណ៍ទៅកាន់ភ្នាក់ងាររបស់គេលោក Mino Raiola ថាគេនឹងចូលរួមជាមួយ Real Madrid លុះត្រាតែ Benzema ចាកចេញពីព្រោះគេគិតថាវត្តមានរបស់កីឡាករសញ្ជាតិបារាំងខាងលើនឹងក្លាយជាតួអង្គសំខាន់និង ជាអ្នកដឹកនាំក្លិប៕
27 Feb 2022
91 views
Football News
លោក Xavi ធ្លាប់បាននិយាយថា Aubameyang មិនសក្ដិសមលេងឱ្យក្រុម Barcelona
លោក Xavi កាលពីឆ្នាំ ២០២០កន្លងទៅ ធ្លាប់និយាយថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មិនសក្ដិសមលេងឱ្យក្រុម FC Barcelona នោះទេ តែពេលនេះពួកគេបានធ្វើការជាមួយគ្នាហើយ។ ក្រុម Barcelona បានសម្រេចចិត្តចុះកុងត្រាយក Aubameyang ក្រោយពីរួបគេដាច់កុងត្រាជាមួយក្រុម Arsenal ព្រោះមានរឿងជម្លោះផ្ទៃក្នុង។ តែយ៉ាងណារហូតមកដល់ពេលនេះ ការចុះកុងត្រានោះមិនទាន់រួចរាល់១០០%នោះទេ តែកីឡាករក៏អាចចូលហាត់ជាមួយក្រុមបានហើយដែរ ក្រោមការដឹកនាំរបស់លោក Xavi ។ រំលឹកទៅដល់រឿងពីមុននៅឆ្នាំ២០២០ លោក Xavi នេះដែរ ធ្លាប់និយាយថាអតីតកីឡាករ Dortmund នៅមិនទាន់ល្អគ្រប់គ្រាន់ក្នុងការលេងឱ្យក្រុមអ្នកមានបុណ្យ។ លោក បានអះអាងថា៖ “Aubameyang អ្នកសម្លាប់អ្នកនៅតំបន់ដែលទូលាយ ប៉ុន្តែ Barcelona ត្រូវការកីឡាករដែលដឹងពីរបៀបរើទៅមុខនៅពេលមានកន្លែងចង្អៀតបាន”៕
03 Feb 2022
50 views
Football News
គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុម Man United ចង់នាំយក Haaland មកចូលរួមក្រុម
លោក Rangnick ត្រូវបានប្រកាសជាគ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់បិសាចក្រហម Man United កាលពីថ្ងៃច័ន្ទកន្លងទៅ លោកនឹងត្រូវដឹកនាំក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលគាត់ចូលកាន់តួនាទីប្រឹក្សារយៈពេលពីរឆ្នាំនៅ Old Trafford ។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមិនត្រឹមតែត្រូវបានគេស្គាល់ចំពោះការបង្វឹកដ៏ល្អរបស់គាត់តាមរយៈស្ទីលលេងដ៏ទាក់ទាញប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារផ្ទេរកីឡាករតាមរយៈតួនាទីជានាយកកីឡារបស់គាត់នៅ RB Leipzig, RB Salzburg និង Lokomotiv Moscow ជាដើម។ បើយោងតាមរបាយការណ៍ Rangnick ចង់នាំយក Haaland ខ្សែប្រយុទ្ធ Borussia Dortmund មកកាន់ Old Trafford ខណៈដែលគ្រូបង្វឹកវ័យ 63ឆ្នាំរូបនេះស្គាល់ឪពុក និងភ្នាក់ងាររបស់ Haaland គឺលោក Alf-Inge ផងដែរ។ គួរបញ្ជាក់ផងដែរថា Rangnick ស្ថិតក្នុងតួនាទីជានាយកកីឡានៅ Salzburg នៅពេលដែល Haaland ទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសអូទ្រីសក្នុងរដូវរងាឆ្នាំ 2019 ខណៈដែលកីឡាករសញ្ជាតិន័រវេសរូបនេះស៊ុតបញ្ចូលទីបាន 28 គ្រាប់ក្នុង 22 ប្រកួត មុនពេលផ្ទេរទៅ Dortmund ក្នុងតម្លៃ 18
02 Dec 2021
78 views
Football News
ចចាមអារ៉ាមថា Real ជាក្លឹប Haaland ចង់ទៅ ប្រសិនជាចាកចេញពី Dortmund
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Goal ចុះផ្សាយនៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid ជាគោលដៅដែលគេចាប់អារម្មណ៍ចង់ទៅលេងបន្ទាប់ ប្រសិនបើជាគេចាកចេញពីក្លឹប Borussia Dortmund នៅក្នុងឆ្នាំក្រោយ។ រឿងរ៉ាវការផ្លាស់ប្ដូរក្លឹបរបស់កីឡាករវ័យក្មេងរូបនេះ កាន់តែមានច្រើន ខណៈដែរ កុងត្រាទិញផ្ដាច់សម្រាប់ឲ្យក្លឹបដទៃទិញយក (Release Clasue) របស់គេដែលមានតម្លៃជាង ៨៤លានដុល្លារនឹងចាប់ផ្ដើមមានសុពលភាពនៅរដូវកាលក្ដៅឆ្នាំ២០២២ខាងមុខ។ បើតាមប្រភពខាងលើដដែលនេះ Haaland មិនត្រឹមតែចាប់អារម្មណ៍ទៅលេងនៅអេស្ប៉ាញនោះទេ កីឡាករវ័យ ២១ឆ្នាំនេះ ក៏ចាប់អារម្មណ៍ចង់នៅលេងនៅអង់គ្លេសផងដែរដែលជាពិសេសនោះគឺក្លឹប Manchester City, Manchester United, Chelsea និង Liverpool ដែលសុទ្ធតែត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា ធ្លាប់បានទាក់ទងចង់បាន ។ យ៉ាងណាក្ដីចំពោះក្លឹប Dortmund វិញតែងតែលើកឡើងឆ្លើយតបម្ដងហើយម្ដងទៀតនឹងព័ត៌មានទាំងនេះថា Haaland នឹងនៅបន្តរហូតដល់ក្រោយៗ រហូតដល់ចប់កុងត្រាឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះក៏មានព័ត៌មានចុះផ្សាយថា ក្លឹបនេះនឹងឡើងប្រាក់ពលកម្មទ្វេដងឲ្យខ្សែប្រយុទ្ធនេះ ដើម្បីទាក់ចិត្តឲ្យនៅបន្ត។ នៅក្នុងរដូវកាលនេះ Haaland ចូលលេងឲ្យ Dortmund បាន ១០ប្រកួតហើយ ដោយរកបាន ១៣គ្រាប់៕
27 Nov 2021
94 views
Football News
ស្ទាយលេងរបស់គ្រូថ្មី Man Utd គឺ Gegenpressing រត់ដាច់ជើងចោល
ក្រុមបិសាចក្រហម Manchester United បានយល់ព្រមយកលោក Ralf Rangnick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មកដឹកនាំក្រុមហើយ ដោយមានរយៈពេល៦ខែ។ ដំណឹងនៃការយកលោក Rangnick មកនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង ព្រោះបុរសវ័យ៦៣ឆ្នាំនេះត្រូវបានគេស្គាល់ច្បាស់ថាជាគ្រូបង្វឹកឆ្នើមម្នាក់ និងកសាងប្រវត្តិសាស្ត្រក្បួនលេងនៃបាល់ទាត់អាល្លឺម៉ង់កន្លងទៅផងដែរ។ លោក Rangnick នេះមានក្បួនលេងផ្ទាល់ខ្លួនមួយដែលត្រូវបានគេស្ឡាល់ថា Gegenpressing ដែលត្រូវបានគេប្រើប្រាស់ខ្លាំងនៅក្នុងវិស័យបាល់ទាត់អាល្លឺម៉ង់ ហើយលោក Klopp និង Tuchel ក៏កំពុងប្រើប្រាស់ដែរ។ អ្វីជា Gegenpressing ទៅ? លោក Rangnick ធ្លាប់បានពន្យល់ថាលោកដឹកនាំក្រុមសាមញ្ញបំផុតបើគិតតាមសាមញ្ញទៅ។ ប្រសិនបើអ្នកស្រលាញ់បាល់ទាត់តាមដានច្បាស់ប្រាកដជាឃើញក្បួននេះលេងកាលលោក Klopp នៅដឹកនាំ Dortmund មិនខាន ហើយបច្ចុប្បន្ន Liverpool ក៏ដូចគ្នា។ គេលេងដេញបាល់ខ្លាំង មិនឱ្យបាត់បាល់យូរទេ ហើយសម្រុកទៅមុខក៏លឿនផងដែរ។ នៅពេលកីឡាករបានបាល់ ត្រូវតែដឹងថាបោះទៅខាងណា មិនចាំបាច់គិតយូរឬមើលគ្នានោះទេ។ ម្នាក់បានបាល់ ម្នាក់ទៀតឬកីឡាករដទៃ ត្រូវតែដឹងថាខ្លួនត្រូវរត់ទៅណា រត់របៀបណា និងឱ្យលឿនបំផុត។ កីឡាករត្រូវលេងពេញ៩០នាទី រត់និងប្រដេញបាល់ជានិច្ច មិនអាចបើកឱ្យដៃគូលេងនិងមានពេលគិតយូរឡើយ។ អ្វីដែលលោក Rangnick ចូលចិត្តមួយទៀតនោះគឺបង្វឹកកីឡាករឱ្យល្អ
26 Nov 2021
134 views
Football News
Christian Vieri និយាយថា Haaland គួរតែមានតម្លៃ 200លានផោន
Christian Vieri អតីតខ្សែប្រយុទ្ធរបស់ក្រុម Inter Milan បាននិយាយអំពីខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវេស Erling Haaland ។ កាសែត Fabrizio Romano បានស្រង់សម្ដីរបស់លោក Christian Vieri និយាយថា៖ “ខ្ញុំមិនដែលឃើញកីឡាករណាដូចនឹង Haaland នោះទេដែលទើបតែមានអាយុ 21ឆ្នាំតែប៉ុណ្ណោះ។ Haaland មិនស័ក្ដិសមនឹងម្លៃ ៨០ លានអឺរ៉ូនោះទេ? គឺគាត់មានយ៉ាងខ្ពស់គឺតម្លៃ 200 លានអឺរ៉ូ! ទើបសមនឹងសមត្ថភាពរបស់គាត់។ សរុបមក Haaland បានចូលរួមជាមួយ Dortmund ក្នុងខែមករាឆ្នាំ 2020 ដោយចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ 2024 ដោយស៊ុតបញ្ចូលទីបាន 70 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 19 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួនត្រឹមតែ 69 ប្រកួតសម្រាប់ក្លឹប៕
17 Nov 2021
104 views
Football News
Van de Beek ផ្លាស់ប្តូរភ្នាក់ងារដើម្បីបង្ខំចិត្តចាកចេញពី Old Trafford
ខ្សែបម្រើ Donny van de Beek របស់ Manchester United បានទម្លាក់ភ្នាក់ងាររបស់គាត់ Guido Albers ចេញដើម្បីចុះហត្ថលេខាលើ Ali Dursun នេះបើយោងតាមសារព័ត៌មាន Daily Mail ។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានសម្រេចទទួលយកភ្នាក់ងារថ្មីដើម្បីបង្ខំឲ្យមានការចាកចេញពីក្លឹប Manchester United តាមការណែនាំរបស់មិត្តរួមក្រុម។ Ali Dursun ដែលទើបតែងតាំងថ្មីត្រូវបានគេស្គាល់ថាជាភ្នាក់ងាររបស់ Victor Lindelof របស់ Man United ក៏ដូចជាខ្សែប្រយុទ្ធ Erling Haaland របស់ Dortmund និង Frenkie De Jong របស់ Barcelona ផងដែរ ។ ប្រភពបានអះអាងថាក្រុមគូរប្រជែងជាច្រើនក្នុង Premier League រួមទាំង Everton និង Wolverhampton បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៤ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករាខាងមុខនេះ ប៉ុន្តែភ្នាក់ងារថ្មីលោក Dursun អាចមានគម្រោងផ្សេងទៀតក្រៅពីនេះ។
31 Oct 2021
218 views
Football News
Haaland ស្នើសុំប្រាក់ឈ្នួល 30 លានផោនសម្រាប់ក្លឹបណាចង់បានរូបគេ
សម្រាប់បណ្ដារក្លឹបដែលចង់បានខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund ត្រូវតែហ៊ានចំណាយទៅលើប្រាក់ខែដ៏ខ្ពស់សម្រាប់រូបគេ។ យោងតាម ESPN ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះបានស្នើសុំប្រាក់ឈ្នួលយ៉ាងហោចណាស់ 30 លានផោនក្នុងមួយឆ្នាំ ប្រសិនជាចង់ឲ្យរូបគេចាកចេញពីក្លឹប Borussia Dortmund របស់លីកអាល្លឺម៉ង់។ កន្លងមកមានការរាយការណ៍ថាក្លឹបជាច្រើនរួមមាន Chelsea, Real Madrid, Manchester City និង Manchester United កំពុងប្រជែងគ្នាក្នុងការចុះហត្ថលេខាលើតារាវ័យក្មេងរូបនេះ។ កីឡាករសញ្ជាតិន័រវែសរូបនេះអាចចាកចេញពីក្លឹប Dortmund ប្រសិនបើក្លឹបណាមួយព្រមបង់ថ្លៃផ្ដាច់កុងត្រារបស់គេចំនួន ៧៥ លានអឺរ៉ូនៅរដូវក្តៅក្រោយនេះ។ Haaland រកបាន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 3 លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន 6 លើកនៅ Bundesliga សម្រាប់ក្លឹបនៅរដូវកាលនេះ៕
22 Oct 2021
161 views
Football News
ខ្សែប្រយុទ្ធរបស់ក្រុម Ajax ស៊ុត៤គ្រាប់ម្នាក់ឯងនៅ UCL
ខ្សែប្រយុទ្ធ Sebastien Haller របស់ក្រុម Ajax រកបានដល់ទៅ៤គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែលយកឈ្នះលើក្រុមSporting Lisbon ក្នុងលទ្ធផល ៥-១ ក្នុងពាន UCL ។ ក្នុងការប្រកួតសន្សំពិន្ទុពូល C ពានរង្វាន់ UEFA Champions League ក្រុម Ajax បើកឆាកធ្វើបានល្អខ្លាំង ដោយយកឈ្នះលើក្រុមព័រទុយហ្គាល់ Sporting ក្នុងលទ្ធផល ៥-១ ឯណោះ។ ដោយ៥គ្រាប់ដែលពួកគេធ្វើបាននោះ កើតចេញពីខ្សែប្រយុទ្ធ Sebastien Haller ដែលជាអតីតកីឡាករ West Ham រកបានដល់ទៅ៤គ្រាប់ម្នាក់ឯងឯណោះ។ កីឡាករវ័យ២៧ឆ្នាំរូបនេះ ទើបតែចូលរួមជាមួយ Ajax នាដើមឆ្នាំនេះទេ តែពិតជាធ្វើបានល្អខ្លាំងណាស់។ ក្រុម Ajax កំពុងឈរនៅកំពូលតារាងពូល C ក្រោយមាន៣ពិន្ទុជាមួយគ្រាប់បាល់ចំណេញ៤គ្រាប់។ ពួកគេនៅពូលនេះជាមួយក្រុម៣ផ្សេងទៀតដូចជា Dortmund , Besiktas និង Sporting ៕
16 Sep 2021
129 views