Tag: Dries Mertens
Other News
Chelsea ចង់ទិញខ្សែប្រយុទ្ធឆ្នើម Napoli មកចាប់ដៃគូជាមួយ Tammy Abraham
បង្វឹកក្រុមក្រុម Chelsea កំពុងពិនិត្យមើលពីលទ្ធភាពនិងពន្លឿនកិច្ចសន្យាចរចារនាំយក ខ្សែប្រយុទ្ធ Dries Mertens ពីក្រុម Napoli នៅរយៈពេលចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅចុងបញ្ចប់ខែមករា ២០២០ នេះ។ អ្នកចាត់ការទូទៅក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសលោក Frank Lampard ពិតជាចង់បានខ្សែប្រយុទ្ធម្នាក់ទៀតជាចាំបាច់ដើម្បីមកចាប់ដៃគូប្រយុទ្ធជាមួយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Tammy Abraham បន្ទាប់ពី FA បានលើកលែងទណ្ឌកម្មទិញដូរកីឡាករចូលរួចមក។ Mertens ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកវ័យ ៣២ឆ្នាំ កិច្ចសន្យារបស់គេនិងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Napoli មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករឆ្នើមរូបនេះចេញ។ ក្រុមតោខៀវ Chelsea ក៏ធ្លាប់ព្យាយាមចុះហត្ថលេខាខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម PSG ប៉ុន្តែ Atletico Madrid គឺមានអាទិភាពនិងជាគោលដៅដែល Cavani ចង់ចូលរួមច្រើនជាង។
30 Jan 2020
352 views
Other News
Chelsea កំពុងត្រៀមផ្ទេរខ្សែប្រយុទ្ធ Dries Mertens ពី Napoli
ក្លឹប Chelsea កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធ Dries Mertens របស់កហ្លឹប Napoli ខណៈពួកគេចង់បានជម្រើសខ្សែប្រយុទ្ធម្នាក់ទៀត។ គេរំពឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះនឹងចាកចេញពីក្លឹប Napoli នៅរដូវក្តៅ ប៉ុន្តែក្លឹប Chelsea កំពុងព្យាយាមឲ្យដឹងថា តើពួកគេអាចសម្រេចកិច្ចព្រមព្រៀងនៅពេលនេះដែរឬយ៉ាងណា។ អ្នកចាត់ការទូទៅក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសលោក Frank Lampard ពិតជាចង់បានខ្សែប្រយុទ្ធម្នាក់ទៀតជាចាំបាច់ដើម្បីមកចាប់ដៃគូប្រយុទ្ធជាមួយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Tammy Abraham បន្ទាប់ពី FA បានលើកលែងទណ្ឌកម្មទិញដូរកីឡាករចូលរួចមក។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកវ័យ ៣២ឆ្នាំរូបនេះ និងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Napoli មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករឆ្នើមរូបនេះចេញ។ ក្រុមតោខៀវ Chelsea ក៏ធ្លាប់ព្យាយាមចុះហត្ថលេខាខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម PSG ប៉ុន្តែ Atletico Madrid គឺមានអាទិភាពនិងជាគោលដៅដែល Cavani ចង់ចូលរួមច្រើនជាង។ Dries ធ្វើបានល្អជាមួយនឹងក្លឹប Napoli ហើយគ្រោងនឹងបញ្ចប់រដូវកាលជាមួយនឹងក្លឹបនេះ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកវ័យ២៨ឆ្នាំរូបនេះ យល់ថា ការប្រជែងថ្មីនៅក្របខណ្ឌ EPL ជារឿងដ៏គួរឲ្យទាក់ទាញបំផុត៕
30 Jan 2020
344 views