Tag: Eddie Nketiah
Football News
Arsenal បន្តកុងត្រាថ្មី ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ រហូតដល់ឆ្នាំ២០២៧
ក្លឹប Arsenal បានព្រមព្រៀងបន្តកុងត្រាថ្មី ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Eddie Nketiah រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ នៅខណៈនេះកិច្ចព្រមព្រៀងរវាងភាគីទាំងគឺបានបញ្ចប់ហើយដោយបានឯកភាពគ្នាទាំងសងខាង ដោយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។ Nketiah ត្រូវបានគេដឹងថាបានបដិសេធសំណើជាច្រើនពីបណ្ដាក្លឹបនៅ Premier League ក៏ដូចជាក្លឹបនៅ Bundesliga ដើម្បីតែបន្តកុងត្រាថ្មីជាមួយនឹង Arsenal ។ កីឡាករនេះគឺចាប់អាជីពជាកីឡាករក្រុមឈុតធំនៅ Arsenal តាំងពីរដូវកាលឆ្នាំ២០១៧/១៨ មកដោយចូលរួមលេងប្រកួតសរុបបាន ៩២ប្រកួត និងស៊ុតចូល ១០គ្រាប់៕
18 Jun 2022
19 views
Football News
Mikel Arteta នូវតែមិនអស់រឿងចាញ់ Newcastle ធ្វើឲ្យបាត់បង់កៅអី UCL
អ្នកចាត់ការ Mikel Arteta បាននិយាយថា លោកនៅតែដិតដាមចំពោះការចាញ់ Newcastle ធ្វើឲ្យ Arsenal បាត់កៅអីទៅលេងនៅ Champions League ត្បិតឈ្នះ Everton ៥-១ នៅប្រកួតចុងក្រោយក៏ដោយ។ ណាត់ប្រកួតចុងក្រោយនៅ Premier League កាំភ្លើងធំបានលត់ Everton ដល់ទៅ៥-១ ក្នុងកីឡដ្ឋាន Emirates Stadium។ Gabriel Martinelli, Eddie Nketiah, Cedric Soares, Gabriel Magalhaes និង Martin Odegaard ធ្វើបានម្នាក់មួយគ្រាប់ជួយ Arsenal បញ្ចប់ឈរលេខ៥ក្នុងលីគមិនមានកន្លែងទៅលេងនៅ UCL រដូវកាលក្រោយឡើយ។ តំណែងលេខ៤ក្នុង Premier League រដូវកាលនេះបានធ្លាក់ទៅលើដៃ Spurs ក្រោយពួកគេឈ្នះ ៥-០ លើ Norwich។ Arsenal បានភ្លាត់បាត់តំណែងលេង៤របស់ខ្លួន បន្ទាប់ពីចាញ់ Newcastle ២-០នៅសប្ដាហ៍ទី៣៧ ក្នុងកីឡដ្ឋាន
23 May 2022
40 views
Football News
Arsenal ចង់បាន តែ Dybala ថា ចាប់អារម្មណ៍តែក្រុមណាបានលេងនៅ UCL ប៉ុណ្ណោះ
Arsenal កំពុងចាប់អារម្មណ៍ចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Paulo Dybala ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ។ ត្បិតមានការចង់បានបែបនេះក្ដី ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៨ឆ្នាំបានបង្ហើបថា គេចាប់អារម្មណ៍តែជាមួយក្លឹបណាដែលបានលេងនៅ Champions League រដូវក្រោយប៉ុណ្ណោះ។ ងាកទៅមើលស្ថានភាពរបស់ Arsenal ពេលនេះ បានរបូតតំណែងលេខ៤ឲ្យ Spurs បាត់ទៅហើយ ក្រោយប្រកួតចាញ់ Newcastle កាលពីយប់មិញ។ រដូវក្ដៅនេះ ខ្សែប្រយុទ្ធ Alexandre Lacazette នឹងចាកចេញពីកាំភ្លើងធំ ហើយ Eddie Nketiah រំពឹងអាចនឹងចេញដូចគ្នា។ ដូច្នេះអ្នកចាត់ការ Mikel Arteta កំពុងពិនិត្យមើលក្នុងទីផ្សារដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី២រូបមកជំនួសកន្លែង។ កីឡាករដល់ទៅ៧រូបកំពុងស្ថិតក្នុងការចាប់អារម្មណ៍ពី Arteta ប៉ុន្តែកញ្ចប់ទឹកប្រាក់របស់ក្លឹបនៅមានកម្រិតមិនអាចទិញស្រេចតែចិត្តបានទេ។ Dybala ជាជម្រើសល្អបំផុតសម្រាប់ Arsenal ព្រោះក្លឹបអាចយកបានដោយគ្មានតម្លៃខ្លួនដោយសារតែគេនឹងអស់កុងត្រាជាមួយ Juventus នៅរដូវក្ដៅនេះហើយ។ តាមដំណឹង Dybala ដែលធ្លាប់ជួយ Juventus ឈ្នះពានលីគកំពូលអ៊ីតាលី៥សម័យចង់បានថ្លៃពលកម្ម២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ យ៉ាងណា ប្រសិនបើ Arsenal មិនអាចមានកៅអីទៅលេងនៅ UCL រដូវកាលក្រោយទេ
17 May 2022
35 views