Tag: Ederson Moraes
Football News
Ederson Moraes របស់ Man City ក្លាយជាម្ចាស់ស្រោមដៃមាស ឆ្នាំ ២០២០-២០២១
កីឡាករសញ្ជាតិប្រេស៊ីល Ederson Moraes របស់ក្រុមមេឃខៀវ Manchester City បានក្លាយជាម្ចាស់ស្រោមដៃមាសឆ្នាំ ២០២០/២០២១ ប្រចាំក្របខ័ណ្ឌ Premier League ។ អ្នកចាំទីវ័យ ២៧ ខាងលើបានឈ្នះស្រោមដៃមាស ២ រដូវការជាប់គ្នា ដែលជាពានរង្វាន់រក្សាសំណាញ់ទីមិនរបូតគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ Ederson Moraes ធ្វើបានដោយបានរក្សាសំណាញ់ទីមិនឱ្យគេស៊ុតបញ្ជូលទីចំនួន ១៨ដង នៅក្នុង ៣៥ប្រកួត។ Ederson ត្រូវបានលោក Pep Guardiola ទិញមកពីក្លិប Benfica កាលពីឆ្នាំ២០១៧ បានក្លាយជាអ្នកចាំទីដំបូងគេបំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលអាចឈ្នះស្រោមដៃមាសក្នុងក្របខណ្ឌ Premier League ចំនួន ២ ឆ្នាំជាប់ៗគ្នាបាន ចាប់តាំងពីអ្នកចាំទីសញ្ជាតិអង់គ្លេស Joe Hart ធ្លាប់ធ្វើបាន ៣ រដូវកាលជាប់ៗគ្នា ក្នុងរដូវកាល ២០១០-១១, ២០១១,១២ និង ២០១២-១៣ ។
19 May 2021
197 views