Tag: Edison Cavani
Football News
Cavani នឹងអវត្តមានកីឡាករអន្តរជាតិអ៊ុយរូហ្គាយ
សារព័ត៌មានរបស់ក្លឹបបានរាយការណ៍ថាខ្សែប្រយុទ្ធ Edison Cavani របស់ក្រុមបិសាចក្រហម Manchester United នឹងបន្តស្នាក់នៅប្រទេសអង់គ្លេសអំឡុងពេលសម្រាកប្រកួតអន្ដរជាតិ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយត្រូវបានដកចេញពីក្រុមជម្រើសជាតិដោយសារការរឹតត្បិតនៃជំងឺកូវីដ ១៩ ដោយសារប្រទេសអ៊ុយរូហ្គាយគឺជាប្រទេសមួយដែលបច្ចុប្បន្នស្ថិតនៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេសដែលមានន័យថាអ្នកធ្វើដំណើរនឹងត្រូវ ដាក់ឲ្យ នៅដាច់ពីគេរយៈពេល ១០ ថ្ងៃពេញនៅពេលពួកគេត្រលប់មកវិញ។ កាលពីមុនមានសេចក្តីរាយការណ៍ថាក្លិបនៅ Premier League បានសម្រេចចិត្តមិនបញ្ចេញកីឡាករសម្រាប់ការប្រកួតអន្តរជាតិដែលត្រូវបានលេងនៅក្នុងប្រទេសដែលមានឈ្មោះក្នុងបញ្ជីក្រហមនៅក្នុងខែកញ្ញានេះទេ។ Cavani គឺជាកីឡាករអ៊ុយរូហ្គាយដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសតែមួយគត់ដែលត្រូវបានកោះហៅឱ្យបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិ។
30 Aug 2021
148 views
Other News
ខ្សែប្រយុទ្ធ Edison Cavani ស្ថិតក្នុងព្រមព្រៀងផ្ទេរទៅ Atletico Madrid
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edison Cavani កៀកនឹងផ្ទេរទៅកាន់ក្លឹប Atletico Madrid ហើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ នឹងផុតកុងត្រារបស់ខ្លួនជាមួយនឹងក្លឹបបារាំង Paris Saint-Germain នៅរដូវក្ដៅ ឆ្នាំ២០២០ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា Atletico Madrid មានបំណងនាំចូលកីឡាកររូបនេះ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ សម្រាប់តង់ទី២ នៃរដូវកាល ២០១៩/២០។ បើតាម Marca ដដែលបានឲ្យដឹងថា Cavani អាចនឹងចុះកុងត្រារយៈពេល ២ឆ្នាំកន្លះជាមួយនឹង Atletico។ សូមបញ្ជាក់ផងដែរថា Cavani ក្នុងរដូវកាលនេះដែរ រកគ្រាប់បាល់បានតែ ៣គ្រាប់ទេ ខណៈលេងបានតែ ១១ប្រកួតប៉ុណ្ណោះនៅ Paris Saint-Germain៕
24 Dec 2019
1345 views
Football News
Mbappe ថា Neymar និង Cavani ជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក
Neymar និង Cavani ពិតជាលេងបានល្អដោយកំពុងតែដាក់សម្ពាធ នៅក្របខណ្ឌ Ligue 1 និង Champions League ផងដែរ
24 Dec 2017
367 views